កីឡា - ទេសចរណ៍ ទេសចរណ៍

30/01/2026 - 06:15

កំ​ពែង​វត្ត​បទុម​វង្ស​កំ​ពង់​ថ្ម​ ទី​តាំង​ទេស​ចរណ៍​ផ្សារ​ភ្ជាប់​ជា​មួយ​ជីវ​ភាព​វប្ប​ធម៌​ខ្មែរ​ 

ស្ថិត​នៅ​តំបន់​ដី​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ​ នៅ​ឃុំ​សុង​ឡុក​ ខេត្ត​វិញ​ឡុង។ កំ​ពែង​វត្ត​បទុម​វង្ស​កំ​ពង់​ថ្ម​ គឺ​វត្ត​ពុទ្ធ​សាសនា​ទក្ខិណ​និកាយ​ខ្មែរ បាន​កសាង​តាំង​ពី​ឆ្នាំ​១៨៨៦ លើ​ផ្ទៃ​ដី​ប្រ​មាណ​២ ហិក​តា។ វត្ត​នេះ​ក៏​ជា​កេរ​ដំ​ណែល​បុរាណ​វត្ថុ​ដ៏​វិសេស​វិសាល​ ផ្សារ​ភ្ជាប់​ជា​មួយ​វប្ប​ធម៌​អុក​អែវ ហ្វូណ​នបុ​រាណ។ មិន​ត្រឹម​តែ​មាន​តម្លៃ​ប្រ​វត្តិ​សាស្ត្រ​និង​បុរាណ​វត្ថុ​ប៉ុណ្ណោះ​ទេ​ វត្ត​ថែម​ទាំង​ជា​ទី​តាំង​ទេស​ចរណ៍​វប្ប​ធម៌​– ជំនឿ​សាស​នា​ដ៏​ពិ​សេស​ ដែល​ឆ្លុះ​បញ្ចាំង​ពី​ជីវ​ភាព​ស្មារតី​ដ៏​សម្បូរ​បែប​របស់​ជន​រួម​ជាតិ​ខ្មែរ​ណាម​បូ។

​ទិដ្ឋ​ភាព​ដ៏​ស្រស់​ស្អាត​នៃ​វត្ត​បទុម​វង្ស​កំ​ពង់​ថ្ម។​ 

វិញ​ឡុង​ ជា​ខេត្ត​មួយ​ក្នុង​ចំ​ណោម​ខេត្ត​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ​នៃ​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​ ហេ​តុ​នេះ​ ស្លាក​ស្នាម​វប្ប​ធម៌​ខ្មែរ​បាន​បង្ហាញ​យ៉ាង​ច្បាស់​តាម​រយៈ​វត្ត​អា​រាម​ បុណ្យ​ទាន និង​ជីវ​ភាព​រស់​នៅ​ប្រ​ចាំ​ថ្ងៃ​ក្នុង​សហ​គមន៍។ លើស​ពី​នេះ​ទៅ​ទៀត​ កំ​ពែង​វត្ត​បទុម​វង្ស​ កំ​ពង់​ថ្ម​ បាន​លេច​ឡើង​ដូច​ជា​សាក្សី​នៃ​ពេល​វេ​លា​ ដែល​រក្សា​នូវ​ភាព​សក្តិ​សិទ្ធិ​និង​ភាព​អាថ៌​កំ​បាំង​នៃ​ទឹក​ដី​បុរាណ។ វត្ត​នេះ​ បាន​ជន​ជាតិ​ខ្មែរ​និយម​ហៅ​ថា​ វត្ត​កំ​ពង់​ថ្ម​ឬ​ទ័ព​ថ្ម​ ដោយ​សារ​ស្ថិត​នៅ​ក្បែរ​កេរ​ដំ​ណែល​កំ​ពែង​ ដែល​ជា​ផ្នែក​សេស​សល់​នៃ​កំ​ពែង​បុរាណ​មាន​អាយុ​កាល​រាប់​ពាន់​ឆ្នាំ។ ការ​រួម​បញ្ចូល​គ្នា​រវាង​តម្លៃ​ជំនឿ​សាសនា​ និង​តម្លៃ​បុរាណ​វត្ថុ​បាន​បង្កើត​នូវ​ភាព​ទាក់​ទាញ​យ៉ាង​ពិ​សេស​ ធ្វើ​ឱ្យ​ទី​នេះ​ក្លាយ​ជា​គោល​ដៅ​ទេសចរណ៍​ដ៏​ល្អ​សម្រាប់​អ្នក​ដែល​ចង់​ស្វែង​យល់​ស៊ី​ជម្រៅ​អំ​ពី​វប្ប​ធម៌​ខ្មែរ​ និង​ប្រ​វត្តិ​សាស្ត្រ​នៃ​ទឹក​ដី​វិញ​ឡុង។

ទម្រ​ព្រះ​សិវ​លិង្គ​ ជា​និមិត្ត​រូប​នៃ​ព្រហ្មញ្ញ សាស​នា​ ដែល​មាន​អា​យុ​កាល​តាំង​ពី​សត​វត្ស​ ទី ១- ៥ បាន​ជីក​រក​ឃើញ​ក្នុង​បរិ​វេណ​វត្ត​ កាល​ពី​ឆ្នាំ​ ២០០៨។

តាម​អ្នក​បុរាណ​វត្ថុ​វិទ្យា​ តំបន់​នេះ​ជា​ស្ថា​នីយ​បុរាណ​វត្ថុ​វិទ្យា​ដ៏​សំ​ខាន់​ពីរ​ប្រ​ភេទ​គឺ៖ ស្ថា​បត្យកម្ម​ សាសនា​ និង​កំ​ពែង​ព័ទ្ធ​ជុំ​វិញ។ លទ្ធ​ផល​នៃ​ការ​ធ្វើ​កំ​ណាយ​បាន​បង្ហាញ​ថា​ ទី​នេះ​ធ្លាប់​ជា​ទី​ប្រ​ជុំ​ស្ថា​បត្យ​កម្ម​ដ៏​វិសេស​មួយ​ដែល​មាន​អា​យុ​កាល​តាំង​ពី​សត​វត្ស​ទី​ ៨–​៩ នៃ​គ្រិស្ត​សក​រាជ​ ជា​មួយ​ នឹង​វត្ថុ​បុ​រាណ​មាន​តម្លៃ​ជា​ច្រើន​ ដូច​ជា៖ និមិត្ត​រូប​នៃ​ព្រហ្មញ្ញ​សាស​នា​ សន្លឹក​មាស​ឆ្លាក់​រូប​ដំ​រី​ ផ្កា​ឈូក​ វត្ថុ​ធ្វើ​ពី​សំ​រិទ្ធ​ស៊ុម​ទ្វារ​ ទម្រ​ព្រះ​សិវ​លិង្គ​ ឥដ្ឋ​ដុត...។ វត្ថុ​បុរាណ​ទាំង​នេះ​ គឺ​ជា​ភស្ដុ​តាង​ ដិត​ដាម​ដោយ​សិល្បៈ​នៃ​អរិយ​ធម៌​អុក​អែវ–​ហ្វូ​ណន​ដែល​ធ្លាប់​រុង​រឿង​នា​ពេល​កន្លង​មក។ ដោយ​សារ​តម្លៃ​លេច​ធ្លោ​ផ្នែក​ប្រ​វត្តិ​សាស្ត្រ​ វប្ប​ធម៌​ និង​បុរាណ​វត្ថុ​ កំ​ពែង – វត្ត​បទុម​វង្ស​កំ​ពង់​ថ្ម​ បាន​ក្រ​សួង​វប្ប​ធម៌​ កី​ឡា​និង​ទេស​ចរណ៍​ ទទួល​ស្គាល់​ជា​កេរ​ដំ​ណែល​វប្ប​ធម៌​ថ្នាក់​ជាតិ​ឆ្នាំ​ ២០១៦។ បច្ចុប្បន្ន​ វត្ត​នៅ​តែ​ជា​កន្លែង​ប្រតិ​បត្តិ​សាសនា​ បួស​រៀន​ និង​ចាត់​ចែង​បុណ្យ​ទាន​ផ្សេង​ៗតាម​ប្រ​ពៃ​ណី​ខ្មែរ។

ពិសេស​ជាង​ទៀត​ ពេល​ភ្ញៀវ​ទេស​ចរ​មក​ទស្សនា​វត្ត​កំ​ពង់​ថ្ម​ លោក​អ្នក​អាច​បន្ត​ដំ​ណើរ​ទៅ​កាន់​ទី​តាំង​ទេស​ចរណ៍​ល្បីៗ​ផ្សេង​ទៀត​ដែល​ស្ថិត​នៅ​ក្បែរ​នោះ​យ៉ាង​ងាយ​ស្រួល​ ដូច​ជា៖ រមណី​យដ្ឋាន​ ស្រះ​ស្រី​ វត្ត​អង្គ​ សារ​មន្ទីរ​វប្ប​ធម៌​ខ្មែរ​ជា​ដើម។ នេះ​ពិត​ជា​ដំ​ណើរ​ទស្សនា​ដ៏​មាន​អត្ថ​ន័យ​ ដើម្បី​ស្វែង​យល់​កាន់​តែ​ស៊ី​ជម្រៅ​អំ​ពី​អត្ត​សញ្ញាណ​វប្ប​ធម៌​របស់​ជន​រួម​ជាតិ​ខ្មែរ​នៅ​តំបន់​នេះ​៕

                                     ទីទុយ​ - ថាច់ធី​

ចែករំលែកអត្ថបទ