29/01/2026 - 06:31

យុវវ័យទី​ក្រុង​កឹង​ធើ ផុលផុស​ចលនា​បរិច្ចាគ​ឈាម​មនុស្ស​ធម៌​ 

យុវវ័យទី​ក្រុង​កឹង​ធើ សកម្ម​ចូល​រួម​គាំ​ទ្រ​ចលនា​បរិច្ចាគ​ឈាម​ស្ម័គ្រ​ចិត្ត​ តាម​រយៈ​នោះ​ បង្ហាញ​ពី​ស្មារតី​ទទួល​ខុស​ត្រូវ​របស់​សមាជិក​សម្ព័ន្ធ​យុវជន​ និង​យុវជន​ក្នុង​សកម្ម​ភាព​មនុ​ស្ស​​ធម៌​ស្ម័គ្រ​ចិត្ត​ ដើម្បី​សហ​គម​ន៍។

សម្ព័ន្ធ​យុវជន​ឃុំ​លឿង​តឹម ចូល​រួម​ពិធី​បំផុស​ចលនា​បរិច្ចាគ​ឈាម​ស្ម័គ្រ​ចិត្ត​។

ជាមួយ​តួ​នា​ទី​ជា​កង​កម្លាំង​ឈាន​មុខ​ យុវវ័យទី​ក្រុង​កឹង​ធើតែង​ឈាន​មុខ​ក្នុង​ចលនា​បរិច្ចាគ​ឈាម​ស្ម័គ្រ​ចិត្ត​ មាន​ដូច​៖ សប្តា​ហ៍បរិច្ចាគ​ឈាម​ស្ម័គ្រ​ចិត្ត​ កម្ម​វិធី​ “បរិច្ចាគ​ឈាម​សង្គ្រោះ​មនុស្ស​-គុណ​ធម៌​ល្អ​ប្រសើរ​” “យុទ្ធ​នា​ការ​ចលនា​បរិច្ចាគ​ឈាម​ស្ម័គ្រ​ចិត្ត​នា​ឱ​កាស​បុណ្យ​ចូល​ឆ្នាំ​វៀតណាម​ និង​ពិធី​បុណ្យ​និទា​ឃរដូវបរិច្ចាគ​ឈាម​” ឆ្នាំ​២០២៦ ។ល។ ឆ្លង​តាម​រយៈ​កម្ម​វិធី​ទាំង​នេះ​ ចលនា​បរិច្ចាគ​ឈាម​ស្ម័គ្រ​ចិត្ត​កាន់​តែ​ស៊ី​ជម្រៅ​និង​រីក​សាយ​ភាយ​ក្នុង​សហ​គម​ន៍។

អ្នក​ស្រី​ផាង​អាញ​ត្រាង​ លេខា​សម្ព័ន្ធ​យុវជន​នៃ​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ បញ្ជាក់​៖ “សកម្ម​ភាព​បរិច្ចាគ​ឈាម​ គឺ​ជា​ឱ​កាស​ដើម្បី​សមា​ជិកសម្ព័ន្ធ​យុវជន​នៃ​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ ពង្រីក​ស្មារតី​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ មាន​ការ​ទទួល​ខុស​ត្រូវ​ចំ​ពោះ​សហ​គម​ន៍ ព្រួត​ដៃ​ដើម្បី​សុខ​ភាព​ប្រ​ជា​ជន​”។

នៅ​ឃុំ​លឿង​តឹម ការ​បរិច្ចាគ​ឈាម​កន្លង​ បាន​ទាក់​ទាញ​សមាជិក​សម្ព័ន្ធ​យុវជន​ កម្មា​ភិបាល​ អ្នក​រដ្ឋ​កា​រនិង​ប្រ​ជា​ជន​ចូល​រួម​ច្រើន​កុះ​ករ​។ ជា​មួយ​ស្មារតី​ចែក​រំលែក​ដើម្បី​សហ​គម​ន៍ គណៈ​ចាត់​តាំង​ទទួល​បាន​១២២ឯក​តា​ឈាម​ រួម​ចំណែក​បំពេញ​បន្ថែម​ប្រ​ភព​ឈាម​បម្រុង​​សម្រាប់​បម្រើ​កា​រស​ង្គ្រោះ​បន្ទាន់​ និង​ការ​ព្យាបាល​អ្នក​ជំងឺ​នៅ​តាម​គ្រឹះ​ស្ថាន​សុខាភិបាល​។

ជា​មួយ​ស្មារតី​មនុស្ស​ធម៌​នោះ​ នៅ​ឃុំ​លិតហោ​យធឿង ចលនា​បរិច្ចាគ​ឈាម​មនុស្ស​ធម៌​ បន្ត​រីក​សាយ​ភាយ​តាម​រយៈ​ “យុទ្ធ​នា​ការ​ចលនា​បរិច្ចាគ​ឈាម​ស្ម័គ្រ​ចិត្ត​នា​ឱ​កាស​បុណ្យ​ចូល​​ឆ្នាំ​វៀតណាម​ និង​ពិធី​បុណ្យ​និទា​ឃរដូវបរិច្ចាគ​ឈាម​” ឆ្នាំ​២០២៦។ ជា​មួយ​នឹង​សារ​ “តំណក់​ឈាម​ផ្តល់​ទៅ​-សេ​ចក្តីស្រ​ឡាញ់​សាយ​ភាយ​” មិន​ត្រឹម​តែ​បំផុស​ស្មារតី​ទទួល​ខុស​ត្រូវ​របស់​មនុស្ស​គ្រប់​រូប​ចំ​ពោះ​សង្គម​ ថែម​ទាំង​រួម​ចំណែក​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​បាន​ទាន់​ពេល​សម្រាប់​កា​រស​ង្គ្រោះ​បន្ទាន់​និង​ការ​ព្យាបាល​ជំងឺ​ ជា​ពិសេស​ ក្នុង​ដំ​ណាក់​កាលនេះ​ ពេល​តម្រូវ​ការ​បញ្ចូល​ឈាម​មាន​ការ​កើន​ឡើង​។

បង​យ័ញក្វាង​វ៉​ សមាជិក​សម្ព័ន្ធ​យុវជន​ឃុំ​លិត ហោ​យធឿង ឱ្យ​ដឹង​៖ “ការ​បរិច្ចាគ​ឈាម​ស្ម័គ្រ​ចិត្ត​ មិន​ត្រឹម​តែ​ជា​ការ​ទទួល​ខុស​ត្រូវ​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ជា​មោទនភាព​សម្រាប់​សមា​ជិក​សម្ព័ន្ធ​យុវជន​និង​យុវជន​គ្រប់​រូប​។ នៅ​ពេល​ចូល​រួម​បរិច្ចាគ​ឈាម​ម្តង​ៗ ជា​ឱ​កាស​បាន​ចែក​រំលែក​ រួម​ចំណែក​នាំ​មក​ការ​រស់​រាន​មាន​ជីវិត​និង​ក្តីសង្ឃឹម​សម្រាប់​អ្នក​ជំងឺ​ដែល​កំ​ពុង​ត្រូវ​ការ​ឈាម​”។

ទន្ទឹម​នឹង​ការ​ចាត់​តាំង​ទី​កន្លែង​បរិច្ចាគ​ឈាម​ប្រ​មូល​ផ្តុំ សមាគម​សម្ព័ន្ធ​យុវជន​គ្រប់​ថ្នាក់​នៅ​ទី​ក្រុង​កឹង​ធើ ក៏​បាន​ជំ​រុញ​ការ​ងារ​ផ្សព្វ​ផ្សាយ​តាម​រយៈ​បណ្តា​ញសង្គម​ ប្រ​ព័ន្ធ​ផ្សាយ​សំឡេង​នៅ​មូល​ដ្ឋាន​និង​បណ្តា​ញព័ត៌មាន​របស់​អង្គ​កា​រស​មា​គម​សម្ព័ន្ធ​យុវជន​។ មាន​ទម្រង់​និង​របៀប​ធ្វើ​ប្រ​កប​ដោយ​ការ​ច្នៃ​ប្រតិដ្ឋ​ជា​ច្រើន​បាន​ផ្សព្វ​ផ្សាយ​អនុ​វត្ត​ដូច​ជា​៖ បង្កើត​ក្លឹប​បរិច្ចាគ​​ឈាម​ស្ម័គ្រ​ចិត្ត​ ក្រុម​យុវជន​ត្រៀម​លក្ខ​ណៈបរិច្ចាគ​ឈាម​បន្ទាន់​ រួម​ចំណែក​ធានា​ប្រ​ភព​ឈាម​សម្រាប់​ព្យាបាល​ជំ​ងឺក្នុង​អំ​ឡុង​ពេល​ចំណុច​ខ្ពស់​៕

     ហុង​ទើ-មុនី​

ចែករំលែកអត្ថបទ