មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

27/01/2026 - 10:00

បក្ខ​ជន​ខ្មែរ​រៀន​សូ​ត្រ​និង​ធ្វើ​តាម​ដំបូន្មាន​អ៊ំ​ 

ពង្រីក​ស្មារតី​រៀន​សូ​ត្រ​និង​ធ្វើ​តាម​ឧត្ដម​គតិ​ ឥរិយាបថ​ហូជី​មិញ​ សម​មិត្ត​ថា​ច់ក្វឹក​ថា​យ បក្ខ​ជន​ខ្មែរ​ រួម​កម្លាំង​កសាង​ឃុំ​តា​យវុាំង ទី​ក្រុង​កឹង​ធើ សម្រេច​បទ​ដ្ឋាន​ជន​បទ​ថ្មី​ បាន​កម្មា​ភិបាល​ បក្ខ​ជន​និង​ប្រ​ជា​ជន​ជឿ​ទុក​ចិត្ត​។

  បក្ខ​ជន​គំ​រូ​ ថា​ច់ក្វឹក​ថា​យ។

មុនពេល​ដំណើរ​ការ​ទម្រង់​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ ២ ថ្នាក់​ សម​មិត្ត​ថា​ច់ក្វឹក​ថា​យ កាន់​តំណែង​ជា​អនុ​លេខា​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​តា​យវុាំង បច្ចុប្បន្ន​ ជា​ប្រ​ធាន​ការិយា​ល័យ​វប្ប​ធម៌​-សង្គម​ ឃុំ​តា​យវុាំង ទោះ​បី​ស្ថិត​ក្នុង​តំ​ណែង​​ណា​ក៏​ដោយ​ សម​មិត្ត​តែង​លើក​កម្ពស់​ស្មារតី​ជា​គំ​រូ​  ជិត​ដិត​ភូមិ​ឋាន​ អស់​ពី​ចិត្ត​ចំ​ពោះ​ការ​ងារ​ ធ្វើ​សេ​នា​ធិ​ការ​ទាន់​ពេល​និង​ចាត់​តាំង​អនុ​វត្ត​មាន​ប្រ​សិទ្ធ​ភាព​នូវ​ភារ​កិច្ច​នយោ​បាយ​​របស់​ភូមិ​ភាគ​។

បើ​តាម​សម​មិត្ត​ក្វឹក​ថា​យ រៀន​សូ​ត្រ​និង​ធ្វើ​តាម​ដំបូន្មាន​អ៊ំ​ គឺ​លើក​កម្ពស់​ស្មារតី​ទទួល​ខុស​ត្រូវ​ និយាយ​ទន្ទឹម​នឹង​ធ្វើ​អស់​ពី​ចិត្ត​បម្រើ​ប្រ​ជា​ជន​ និង​រួម​ចំណែក​កសាង​ភូមិ​ស្រុក​រីកចម្រើន​​​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​។

ក្នុង​អាណត្តិ​កន្លង​ សម​មិត្ត​រួម​ជា​មួយ​សមូហ​ភាព​ថ្នាក់​ដឹក​នាំ​ឃុំ​ ផ្តុំកម្លាំង​ចង្អុល​ការ​អភិវឌ្ឍ​សេដ្ឋ​ កិច្ច​–សង្គម​ ផ្សារ​ភ្ជាប់​នឹង​លើក​ស្ទួយ​ជីវ​ភាព​ប្រ​ជា​ជន​។ លទ្ធ​ផល​ គ្រួ​សារ​ក្រី​ក្រ​ទូ​ទាំង​ឃុំ​ចាប់​ពី​ ២៩៧ គ្រួ​សារ​ បន្ថយ​នៅ​តែ​ ២៥ គ្រួ​សារ​ ស្រូប​អត្រា​ ០,៧៧%; មធ្យម​ភាគ​ក្នុង​មួយ​ឆ្នាំ​បន្ថយ​អត្រា​គ្រួ​សារ​ក្រី​ក្រ​ ៣,០៥%។ ពិសេស​ ក្នុង​អាណត្តិ​នេះ​ ឆ្នាំ​២០២៤ ឃុំ​តា​យវុាំង បាន​ទទួល​ស្គាល់​សម្រេច​បទ​ដ្ឋាន​ជន​បទ​ថ្មី​។

ចំ​ពោះ​វិស័យ​វប្ប​ធម៌​–សង្គម​ សម​មិត្ត​ថា​ច់ក្វឹក​ថា​យ តែង​យក​ចិត្ត​ទុក​ដាក់​អភិ​រក្ស​និង​ពង្រីក​អត្ត​សញ្ញា​ណ​វប្ប​ធម៌​ជន​រួម​ជាតិ​ខ្មែរ​; ផ្តោ​តទៅ​លើ​ការ​ងារ​សុខាភិបាល​ អប់​រំ​ សុខុមាល​ភាព​​សង្គម​។ គោ​លន​យោ​បាយ​សម្រាប់​គ្រួ​សារ​ក្រី​ក្រ​ គ្រួ​សារ​ក្បែរ​ក្រ​ គ្រួ​សា​រគោល​នយោ​បាយ​បាន​ផ្សព្វ​ផ្សាយ​ទាន់​ពេល​ ចំ​មុខ​សញ្ញា​; អត្រា​ប្រ​ជា​ជន​ចូល​រួម​ធានា​រ៉ាប់​រង​សុខាភិបាល​កើន​ឡើង​ខ្ពស់​ រួម​ចំណែក​ធានា​សុខុមាល​ភាព​សង្គម​ដោយ​ចីរភាព​។

សម​មិត្ត​ ថា​ច់ធី​បែណាំ អនុ​លេខា​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ឃុំ​តា​យវុាំង ឱ្យ​ដឹង​៖ “សម​មិត្ត​ថា​ច់ក្វឹក​ថា​យ ជា​បក្ខ​ជន​ខ្មែរ​គំ​រូ​ឆ្នើម​ រៀន​សូ​ត្រ​និង​ធ្វើ​តាម​គំ​រូ​អ៊ំ​ មាន​ប្រិយ​ភាព​ មាន​​កម្រិត​វិជ្ជា ​និង​មាន​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់​ និង​មាន​សមត្ថ​ភាព​ដោះ​ស្រាយ​រាល់​បញ្ហា​ជាក់​ស្តែង​ ពិសេស​គឺ​រាល់​បញ្ហា​ដែល​ពាក់​ព័ន្ធ​ដល់​ជន​រួម​ជាតិ​ខ្មែរ​នៅ​ភូមិ​ភាគ​; យល់​ច្បាស់​ពី​ទំនៀម​ទម្លាប់​ បំណង​ប្រាថ្នា​ និង​ការ​លំបាក​ ជំ​ពាក់​ជំ​ពិន​របស់​ជន​រួម​ជាតិ​ខ្មែរ​នៅ​ភូមិ​ភាគ​ ត្រៀម​លក្ខ​ណៈលះ​បង់​ ជិត​ដិត​និង​ស្តាប់​មតិ​ប្រ​ជា​ជន​។ ជា​ពិសេស​ក្នុង​កា​រក​សាង​ជន​បទ​ថ្មី​ សម​មិត្ត​តែង​ឈាន​មុខ​ក្នុង​ការ​ឃោស​នា​ ចលនា​ជន​រួម​ជាតិ​ខ្មែរ​នៅ​ភូមិ​ភាគ​”។

ជា​មួយ​នឹង​ដំ​ណាក់​កា​រលត់​ដំ​ និង​ការ​រួម​ចំណែក​ដោយ​ឥត​ឈប់​ឈរ​ សម​មិត្ត​ថា​ច់ក្វឹក​ថា​យ ច្រើន​ឆ្នាំ​បន្ត​បន្ទាប់​បាន​វាយ​តម្លៃ​ជា​បក្ខ​ជន​សម្រេច​ភារ​កិច្ច​ឆ្នើម​ ទទួល​បាន​ប័ណ្ណ​សរ​សើ​រនិង​លិខិត​សរសើរ​ជា​ច្រើន​របស់​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​គ្រប់​លំ​ដាប់​ថ្នាក់​។ ក្នុង​អាណត្តិ​នេះ​ សម​មិត្ត​បាន​ឧទ្ទេស​នាម​ជា​បេក្ខជន​ឈរ​ឆ្នោត​តំណាង​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ ឃុំ​តា​យវុាំង អាណត្តិ​កាល​ ២០២៦-២០៣០៕

                              ហុង​ទើ - លី​សៀ​

ចែករំលែកអត្ថបទ