ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

13/01/2026 - 05:30

រួម​ដំ​ណើរ​ជា​មួយ​នា​រី​និ​ងកុមារ​មាន​ស្ថាន​ភាព​លំបាក​ 

រយៈ​ពេល​កន្លង​ សមា​គម​សហ​ព័ន្ធ​នា​រី​ឃុំ​សា​ភៀង ទី​ក្រុង​កឹង​ធើ ប្រ​មូល​ផ្តុំ​ផ្សព្វ​ផ្សាយ​សកម្ម​ភាព​ជាក់​ស្តែង​ មាន​អត្ថ​ន័យ​ជា​ច្រើន​ ចំ​ពោះ​នា​រី​និង​កុមារ​មាន​ស្ថាន​ភាព​លំ​បាក​តាម​រយៈ​នោះ​ បាន​ផ្តល់​ក្តី​ជឿ​ជាក់​ដល់​សមា​ជិកា​ និង​កុមារ​ដែល​ខ្សត់​ខ្សោយ​ ទន្ទឹម​​នោះប​ញ្ជាក់​ពី​តួ​នា​ទី​ស្នូល​របស់​អង្គ​ការ​សមា​គម​ក្នុង​ការ​ធា​នា​សុខ​មាល​ភាព​សង្គម។

មីង​ត្រឹង​ធី​អាញ់ នៅ​ភូមិ​៩​ឃុំ​សា​ភៀង រីក​រាយ​ក្បែរ​ខ្វែង​ចិញ្ចឹម​ត្រី​អណ្តែង។

ណែ​នាំ​យើង​ខ្ញុំ​ទស្សនា​ទម្រង់​ចិញ្ចឹម​ត្រី​អណ្តែង​ ដែល​កំ​ពុង​ធំ​ធាត់​ល្អ​ អ្នក​មីង​ត្រឹង​ធី​អាញ់ នៅ​ភូមិ​៩ រីក​រាយ​ឱ្យ​ដឹង៖ ប្តី​ប្រ​ពន្ធ​ខ្ញុំ​ធ្វើ​ខ្វែង​ចិញ្ចឹម​ក្បែរ​មាត់​ព្រែក​ ឆ្លៀតយក​ខ្យង​ក្តាម​ធ្វើ​ចំ​ណី​ឱ្យ​ត្រី។ ដោយ​បាន​ហ្វឹក​ហាត់​ ខ្ញុំ​ក្តាប់​បាន​បចេ្ចក​ទេស​ថែ​ទាំ​ ទើប​ចិញ្ចឹម​ត្រី​ឆាប់​ធំ។

គ្រួ​សារ​មីង​អាញ់​ជា​គ្រួ​សារ​ក្រ​លំ​បាក។ ជុំ​ឆ្នាំ​ប្តីប្រ​ពន្ធ​តែង​ទៅ​ធ្វើ​ការ​ឈ្នួល​ ដើម្បី​ចិញ្ចឹម​កូន​ៗរៀន​សូត្រ។ យល់​ច្បាស់​ពី​ស្ថាន​ភាព​គ្រួ​សារ​មីង​អាញ់ សមា​គម​សហ​ព័ន្ធ​នា​រី​ឃុំ​ឧទ្ទេស​នាម​ទម្រង់​ចិញ្ចឹម​ត្រី​ក្នុង​ខ្វែង​និង​ឧបត្ថម្ភ​ត្រី​អណ្តែង​ពូជ​៣០​គី​ឡូ​ក្រាម​ តម្លៃ​២,៧​លាន​ដុង​ ដើម្បី​មីង​អភិ​វឧ្ឍ​សេដ្ឋ​កិច្ច។ មក​សព្វ​ថ្ងៃ​ ក្រោយ​ពី​ជាង​១​ឆ្នាំ​ចិញ្ចឹម​ត្រី​ធំ​ស្មើ​គ្រួ​សារ​មីង​អាញ់​មាន​ប្រ​ភព​ចំ​ណូល​លំ​នឹង។

លោក​ស្រី​ដាំង​ធី​ងុក​អឿក អនុ​ប្រ​ធាន​សមា​គម​សហ​ព័ន្ធ​នា​រី​ឃុំ​ ឱ្យ​ដឹង៖ រយៈ​ពេល​កន្លង​ សមា​គម​យក​ចិត្ត​ទុក​ដាក់​ឧបត្តម្ភ​ជួយ​នារី​ជា​ច្រើន​មាន​ស្ថាន​ភាព​លំ​បាក​អភិ​វឧ្ឍ​សេដ្ឋ​កិច្ច​គ្រួ​សារ។ ជាក់​ស្តែង​ យើង​ខ្ញុំ​បាន​ពិ​និត្យ​រាល់​ស្ថាន​ភាព​ ដើម្បី​មាន​ទិស​ជំ​នួយ​សម​ស្រប​ ទន្ទឹម​នោះ​ ពេល​ពិនិត្យ​ជ្រើស​មុខ​សញ្ញា​ យើង​ខ្ញុំ​បាន​អនុវត្ត​យ៉ាង​ម៉ត់​ចត់​ច្បាស់​លាស់​ តាម​រយៈ​នោះ​បង្ក​កម្លាំង​ជំ​រុញ​ជួយ​សមា​ជិកា​នារី​អភិ​វឧ្ឍ​សេដ្ឋ​កិច្ច​ ចាក​ភាព​ក្រី​ក្រ​ចីរ​ភាព។

សមា​គម​អនុ​វត្ត​មាន​ប្រ​សិទ្ធ​ភាព​ទម្រង់ “បង​ធូរ​ធារ​ជួយ​បង​ក្រ​ក្នុង​ជន​ជាតិ​ខ្មែរ​”នៅ​ភូមិ​៤។ តាម​រយៈ​នោះ​ បង​ប្អូន​មាន​ស្ថាន​ភាព​លំ​បាក​ពេល​ចូល​រួម​ទម្រង់​បាន​ណែ​នាំ​ ឧបត្ថម្ភ​ជា​ច្រើន​ដូច​ ហ៊ុន​ទុន​បង្វិល​ជុំ​ បង្រៀន​របរ​ បច្ចេក​ទេស​ដាំ​ដុះ​ ចិញ្ចឹម​សត្វ​។ល។ ទន្ទឹម​នោះ​សមា​គម​សហ​ព័ន្ធ​នារី​ឃុំ​ នៅ​ទាំង​ទំ​នាក់​ទំនង​ សហ​ការ​ជា​មួយ​សហ​ករណ៍​គីម​ងឹង​កសាង​ទម្រង់ “ត្បាញ​កំ​ប្លោក​”បង្រៀន​របរ​ឥត​គិត​ថ្លៃ​ ជួយ​បង​ប្អូន​មាន​ការ​ធ្វើ​ បង្កើន​ចំ​ណូល។ ឈាន​ឡើង​ចាក​ផុត​ក្រ​ដោយ​ចូល​រួម​ទម្រង់“បង​ធូរ​ធារ​ជួយ​បង​ក្រ​ក្នុង​ជន​ជាតិ​ខ្មែរ” បង​ធី​គីម​ង្វៀង​ ឱ្យ​ដឹង៖ គ្រួ​សារ​ខ្ញុំ​គ្មាន​ដី​ផលិត។ ដោយ​បាន​សាខា​សមា​គម​នារី​ឧទ្ទេស​នាម​រៀន​របរ​ត្បាញ​កំ​ប្លោក​ ខ្ញុំ​មាន​ការ​ងារ​ធ្វើ​លំ​នឹង។ មធ្យម​រៀង​រាល់​ខែ​ ផ្តើម​ពី​របរ​នេះ​ ខ្ញុំ​រក​បាន​ប្រាក់​ចំ​ណូល​ប្រ​ហែល​៣​លាន​ដុង។

ដំ​ណាក់​កាល​២០២១-​២០២៥ ដោយ​វិធាន​ការ​សកម្ម​ជា​ច្រើន​ដូច​ ឧបត្ថម្ភ​បុល​ទុន​ ឧទ្ទេស​នាម​ការ​ធ្វើ​បណ្តុះ​បណ្តាល​របរ​ សមា​គម​សហ​ព័ន្ធ​នារី​ឃុំ​បាន​ជួយ​នារី​ជាង​២០០​រូប​ចាក​ផុត​ក្រ​ ក្បែរ​ក្រ​ ឧបត្ថម្ភ​បង​ប្អូន​នារី​បង្កើត​អា​ជីព​សម្រេច​ជោគ​ជ័យ​១៩​រូប។

មិន​ត្រឹម​តែ​ជួយ​នារី​មាន​ស្ថាន​ភាព​លំ​បាក​មាន​របរ​លំ​នឹង​ប៉ណ្ណោះ​ សមា​គម​សហ​ព័ន្ធ​នារី​ឃុំ​សា​ភៀង នៅ​យក​ចិត្ត​ទុក​ដាក់​អនុ​វត្ត​បណ្តា​សកម្ម​ភាព​សុខុ​មាល​ភាព​សង្គម​ជាក់​ស្តែង​ ក្នុង​នោះ​លេច​ធ្លោ​គឺ​កម្ម​វិធី​ “ម្តាយ​ចិញ្ចឹម”ថែ​ទាំ​ដល់​កុមារ​មាន​ស្ថាន​ភាព​លំ​បាក។ ប្អូន​ប៊ូយ​យ្វី​ខាង​ សិស្ស​ថ្នាក់​ទី​៨A៤ សា​លា​អនុ​វិទ្យា​ល័យ​ធ្វឹង​ហឹង​ បាន​សមា​គម​នារី​ឃុំ​ទទួល​ចិញ្ចឹម​ជាង​៣​ឆ្នាំ​កន្លង។ រាល់​ត្រី​មាស​សមា​គម​នា​រី​ឃុំ​ជូន​​អា​ហា​រូប​ករណ៍​៥០០​ពាន់​ដុង​ និង​របស់​របរ​ប្រើ​ប្រាស់​ចាំ​ចាច់។ ប្អូន​យ្វី​ខាង​ចែក​រំលែក៖ "រៀង​រាល់​ឆ្នាំ​សិក្សា​ថ្មី​ អ្នក​គ្រូ​លោក​គ្រូ​តែង​ជូន​កាតាប​និង​សៀវ​ភៅ​ដល់​ប្អូន។ ដើម​ឆ្នាំ​សិក្សា​ថ្មី​នេះ​ប្អូន​នៅ​ទាំង​បាន​ជូន​សម្លៀក​បំ​ពាក់​ថ្មី​២​កំ​ប្លេរ​ទៀត​ ។ ប្អូន​សប្បាយ​ចិត្ត​ណាស់​និង​សន្យា​ខិត​ខំ​រៀន​ឱ្យ​បាន​ល្អ។

សព្វ​ថ្ងៃ​ ទូ​ទាំង​ឃុំ​មាន​កុមារ​មាន​ស្ថាន​ភាព​ក្រ​លំ​បាក​១០​រូប​ បាន​សមា​គម​ឃុំ​ចលនា​ឧបត្ថម្ភ​រាល់​ខែ។ គិត​ពី​ឆ្នាំ​២០២២​មក​ដល់​សព្វ​ថ្ងៃ​ សរុប​ថវិកា​ឧបត្ថម្ភ​ឱ្យ​ប្អូនៗ​ជាង​១៥០​លាន​ដុង។

រួម​ជា​មួយ​ការ​អនុ​វត្ត​មាន​ប្រ​សិទ្ធ​ភាព​កម្ម​វិធី​ “ម្តាយ​ចិញ្ចឹម​” ក្នុង​ឆ្នាំ​សិក្សា​២០២៤-២០២៥សមាគម​ចាត់​​​តាំង​បង្ហាញ​ក្លឹប​ “មេ​ដឹក​នាំ​នៃ​ការ​ផ្លាស់​ថ្មី​” នៅ​សា​លា​អនុ​វិទ្យា​ល័យ​ធ្វឹង​ហឹង​ បាន​ជូន​អា​ហា​រូប​ករណ៍​២០​ចំ​ណែក​និង​អំ​ណោយ​១០​ចំ​ណែក​ឱ្យ​សិស្ស។ ឆ្នាំ​២០២៥​សមា​គម​បង្កើត​ទម្រង់​ “អនិក​ជន​ជា​មួយ​ការ​ងារ​សប្ប​រស​ធម៌​” ជូន​អា​ហា​រូប​ករណ៍​៥​ចំ​ណែក​(ក្នុង​មួយ​ចំណែក​តម្លៃ​៣០០​ពាន់​ដុង)​ឱ្យ​កុមារ​មាន​ស្ថាន​ភាព​លំ​បាក។

លោក​ស្រី​ដាំង​ធី​ងុក​អឿក អនុ​ប្រ​ធាន​សមា​គម​សហ​ព័ន្ធ​នា​រី​ឃុំ​ អះ​អាង៖ រួម​ដំ​ណើរ​ មិន​ទុក​ចោល​អ្នក​ណា​ម្នាក់​នៅ​ពី​ក្រោយ​ ជា​គោល​ដៅ​ក្នុង​សកម្ម​ភាព​របស់​សមា​គម។ នៅ​ពេល​ខាង​មុខ​យើង​ខ្ញុំ​នឹង​បន្ត​រួម​ដំ​ណើរ​ចែក​រំលែក​និង​ជំ​នួយ​កម្លាំង​ដើម្បី​នា​រី​ កុមារ​មាន​ស្ថាន​ភាព​លំ​បាក​មាន​ក្តីជឿ​ជាក់​និង​មាន​កម្លាំង​ឈាន​ឡើង​ក្នុង​ជីវ​ភាព៕

កាវ​អាញ់ -ចន្ថា

ចែករំលែកអត្ថបទ