មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

14/01/2026 - 06:26

ប្រ​ធាន​សាខា​សមា​គម​ប្តេជ្ញា​ចិត្ត​នឹង​ការ​ងារ​សមា​គម​ 

ចង​ចាំ​ដំ​បូន្មាន​អ៊ំ៖ “កម្មា​ភិបាល​គឺ​ជា​ស្នូល​នៃ​ការ​ងារ​ទាំង​អស់” ហេតុ​នោះ​ គ្រប់​តំ​ណែង​ការ​ងារ​ លោក​លឿង​ង្វៀង​ភូ លេ​ខា​សាខា​បក្ស​និង​ជា​ប្រ​ធាន​គណៈ​កម្ម​ការ​ការ​ងារ​រណ​សិរ្ស​ភូមិ​ប៊ិញហ្វា ឃុំ​ភឿង​ប៊ិញ ទី​ក្រុង​កឹង​ធើ​ តែង​ជិត​ស្និទ្ធ​នឹង​ប្រ​ជា​ជន​និង​គិត​គូរ​ឱ្យ​ប្រ​ជា​ជន​តាម​រយៈ​សកម្ម​ភាព​ជាក់​ស្តែង ទន្ទឹម​នឹង​នោះ​ កៀរ​គរ​ប្រ​ជា​ជន​អនុ​វត្ត​ល្អ​ការ​ចលនា​ប្រ​ឡង​ប្រ​ណាំង​នានា​នៅ​ភូមិ​ឋាន។​

  លោក​ លឿង​ង្វៀង​ភូ (ខាង​ឆ្វេង) កម្មា​ភិបាល​គំរូ​ជិត​ស្និទ្ធ​ប្រ​ជា​ជន។​

សំ​ណេះ​សំ​ណាល​ជា​មួយ​យើង​ខ្ញុំ​ លោក​ភូ ចែក​រំលែក៖ “ឆ្នាំ​ ២០២១ ដោយ​បាន​ថ្នាក់​ដឹក​នាំ​និង​ប្រ​ជា​ជន​ជឿ​ទុក​ចិត្ត​ ជ្រើស​ជា​លេ​ខា​សា​ខា​បក្ស​និង​ជា​ប្រ​ធាន​គណៈ​កម្ម​ការ​ការ​ងារ​រណ​សិរ្ស​ភូមិ​ប៊ិញ​ហ្វា ខ្លួន​ខ្ញុំ​ផ្ទាល់​តែង​ខិត​ខំ​រៀន​សូត្រ​ លើក​កម្ពស់​ស្មារ​តី​ទទួល​ខុស​ត្រូវ​សម្រេច​ល្អ​ភារ​កិច្ច​ដែល​បាន​ប្រ​គល់”។​ ជា​មួយ​តួនាទី​របស់​ខ្លួន​ លោក​ភូ តែង​ធ្វើ​សេនា​ធិ​ការ​និង​ស្នើ​សា​ខា​គណៈ​កម្មា​ធិ​ការ​បក្ស​ សហ​ការ​ជា​មួយ​អង្គ​ការ​មហា​ជន​ ដោះ​ស្រាយ​ជម្លោះ​ កង្វល់​ក្នុង​ប្រ​ជា​ជន​បាន​ទាន់​ពេល។​ ជំ​រុញ​ការ​ងារ​ឃោស​នា​ផ្សព្វ​ផ្សាយ​និង​ចលនា​ប្រ​ជា​ជន​អនុវត្ត​ល្អ​គោល​ការណ៍ គោល​នយោ​បាយ​របស់​បក្ស​និង​ច្បាប់​របស់​រដ្ឋ។​ ចំ​ពោះ​គ្រួ​សារ​ ដែល​មិន​ទាន់​អនុវត្ត​ គាត់​តែង​លើក​ទឹក​ចិត្ត​ បញ្ចុះ​បញ្ចូល​ ពន្យល់​វែក​ញែក​ដើម្បី​ពួក​គេ​យល់​និង​អនុ​វត្ត​តាម។​ នៅ​ពេល​ដែល​ភូមិ​ឋាន​ចាប់​ផ្តើម​ក​សាង​ជន​បទ​ថ្មី​ គាត់​បាន​ពិភាក្សា​ជា​មួយ​គណៈ​កម្មា​ធិ​ការ​បក្ស​ និង​ដាក់​ចេញ​សេចក្តី​សម្រេច​ប្រ​ធាន​បទ​ជំ​នាញ​ ប្រ​គល់​ភារ​កិច្ច​ជាក់​ស្តែង​ដល់​បក្ខ​ជន​ម្នាក់ៗ​ នៅ​ក្នុង​សា​ខា​បក្ស។​ សហ​ការ​ជា​មួយ​អង្គ​ការ​មហា​ជន​នានា​ផ្សព្វ​ផ្សាយ​ ចលនា​សមា​ជិក​និង​សមា​ជិក​សម្ព័ន្ធ​យុវ​ជន​ចូល​រួម។​ ផ្តល់​ព័ត៌​មាន​ជាក់​ ស្តែង​អំ​ពី​ខ្លឹម​សារ​នីមួយៗ​ ដើម្បី​ឱ្យ​ប្រ​ជា​ជន​យល់​អំ​ពី​គោល​នយោ​បាយ​ឧបត្ថម្ភ​របស់​បក្ស​ និង​រដ្ឋ។​ ម៉្លោះ​ហើយ​ គាត់​តែង​ទទួល​បាន​ការ​គាំ​ទ្រ​ និង​ជួយ​ជ្រោម​ជ្រែង​ពី​ប្រ​ជា​ជន។​ លោក​ភូ ឱ្យ​ដឹង៖ “មុន​នេះ​ ខ្ញុំ​បាន​ចលនា​ប្រ​ជា​ជន​បរិច្ចាគ​ដី​ជិត​ ៩.០០០ ម៉ែត្រ​កា​រ៉េ​ ដើម្បី​សាង​សង់​សា​លា​រៀន​ និង​ស្ថា​នីយ​បូម​ទឹក​ កសាង​ស្ពាន​ថ្មី​ចំ​នួន​៥​ និង​ជួស​ជុល​ស្ពាន​ជន​បទ​ចំ​នួន​៦​ ដោយ​ទឹក​ប្រាក់​សរុប​ជាង​ ១ ពាន់​លាន​ដុង។​ ចលនា​កម្លាំង​ពលកម្ម​រាប់​រយ​ថ្ងៃ​ដើម្បី​ជួស​ជុល​ផ្លូវ​ជន​បទ​ដែល​ខូច​ខាត។​ ទន្ទឹម​នឹង​នោះ​ កសាង​ទម្រង់​ “ដង​ផ្លូវ​អុជ​បំ​ភ្លឺ​” ប្រ​វែង​ ២.០០០ ម៉ែត្រ​និង​កៀរ​គរ​អំ​ណោយ​សប្បុ​រស​ជន​ជិត​ ២០០ ចំ​ណែក​ជា​រៀង​រាល់​ឆ្នាំ​ជូន​គ្រួ​សារ​ក្រី​ក្រ និង​មនុស្ស​ ចាស់​គ្មាន​ទី​ពឹង ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​វៀត​ណាម​ជា​ដើម។​ នៅ​ឆ្នាំ​ ២០២៥​ ខ្ញុំ​ធ្វើ​សេនា​ធិ​ការ​នឹង​គណៈ​កម្មា​ធិការ​បក្ស​ រដ្ឋ​អំ​ណាច​ ឧបត្ថម្ភ​ កសាង​ផ្ទះ​ថ្មី​ ៨ ខ្នង​ ជួស​ជុល​ផ្ទះ​ ១ ខ្នង​សម្រាប់​គ្រួ​សារ​ក្រី​ក្រ និង​គ្រួ​សារ​គោល​នយោ​បាយ...” ។​ ដោយ​សារ​តែ​សកម្ម​ភាព​ទាំង​នេះ​ លោក​ភូ តែងបាន​ប្រ​ជា​ជន​ស្រ​ឡាញ់​ និង​ថ្នាក់​ដឹក​នាំ​ទុក​ចិត្ត។​

តាម​សមមិត្ត​ ហូហ្វាង​ឌេប លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ឃុំ​ភឿងប៊ិ​ញ ចំ​ពោះ​ការ​ងារ​ សម​មិត្ត​លឿង​ង្វៀង​ភូ តែង​ខិត​ខំ​សម្រេច​ល្អ​ភារ​កិច្ច​ យក​ចិត្ត​ទុក​ដាក់​ស្តាប់​និង​ឆ្លុះ​បញ្ចាំង​ទាន់​ពេល​នូវ​គំ​និត​ បំ​ណង​ប្រាថ្នា​របស់​ប្រ​ជា​ជន​ទៅ​កាន់​គណៈ​កម្មា​ធិ​ការ​បក្ស​ និង​រដ្ឋ​អំ​ណាច​គ្រប់​លំ​ដាប់​ថ្នាក់។​ ទន្ទឹម​នឹង​នោះ​ សម​មិត្ត​ នៅ​ទាំង​ខ្នះ​ខ្នែង​ចលនា​ប្រ​ជា​ជន​ចូល​រួម​ក្នុង​យុទ្ធ​នា​ការ​និង​ការ​ចលនា​ក្នុង​ភូមិ​ឋាន​ រួម​ចំ​ណែក​ជា​មួយ​រដ្ឋ​អំ​ណាច​អនុ​វត្ត​ជោគ​ជ័យ​នូវ​ភារ​កិច្ច​សេដ្ឋ​កិច្ច​នយោ​បាយ​រយៈ​ពេល​កន្លង៕

                                  ថាញ​វ៉ាង-មេង​លី

ចែករំលែកអត្ថបទ