09/01/2026 - 11:11

លើក​កម្ពស់​គុណ​ភាព​បង្រៀន​និង​រៀន​ 

 ជ្រួត​ជ្រាប​ពាក្យ​ប្រៀន​ប្រ​ដៅ​របស់​ប្រ​ធាន​ហូជី​មិញ​ “ដើម្បី​ប្រ​យោជន៍​១០ឆ្នាំ​ត្រូវ​ដាំ​ដើម​ឈើ​ ដើម្បី​ប្រ​​យោជន៍​រយ​ឆ្នាំ​ត្រូវ​បណ្តុះ​បណ្តា​លមនុស្ស​” សាខា​បក្ស​សា​លា​បឋម​សិក្សា​វ៉​ទ្រឿង​ទ្វង​ នៅ​សង្កាត់​កាយ​ខេ​ បាន​ផ្តុំកម្លាំង​ផ្សព្វ​ផ្សាយ​បណ្តា​ដំ​ណោះ​ស្រាយ​លើក​កម្ពស់​គុណ​ភាព​បង្រៀន​និង​រៀន​។ សាខា​​បក្ស​ជា​ច្រើន​ឆ្នាំ​បន្ត​បន្ទាប់​សម្រេច​ឆ្នើម​ភារ​កិច្ច​ ហើយ​បាន​ទទួល​គ្រឿង​ឥស្សរិយ​យស​ពល​កម្ម​លេខ​៣។

​ម៉ោរៀន​របស់​សិស្ស​សា​លា​បឋម​សិក្សា​វ៉​ទ្រឿង​ទ្វង​។

តាម​អ្នក​គ្រូ​ដិញធី​ថាវ​ លេខា​សាខា​បក្ស​ ចាង​ហ្វាង​សា​លា​បឋម​សិក្សា​វ៉​ទ្រឿង​ទ្វង​ រៀង​រាល់​ឆ្នាំ​សាខា​គណៈ​កម្មា​ធិ​ការ​បក្ស​ គណៈ​ចាង​ហ្វាង​សា​លា​តែង​ផ្សព្វ​ផ្សាយ​ផែន​ការ​រៀន​សូ​ត្រ​និង​ធ្វើ​តាម​គំ​រូ​អ៊ំ​ផ្សា​ភ្ជាប់​ជា​មួយ​បណ្តា​ចលនា​ប្រឡង​ប្រ​ណាំង​របស់​ផ្នែក​។ បណ្តា​បក្ខ​ជន​ គ្រូ​បង្រៀន​បាន​ចុះ​ឈ្មោះ​ខ្លឹម​សារ​ធ្វើ​តាម​គំ​រូ​អ៊ំ​រួម​ជា​មួយ​ភារ​កិច្ច​បាន​ប្រ​គល់​ រួម​បញ្ចូល​យក​ឧត្តម​គតិ​ សីល​ធម៌​ ឥរិយាបថ​ហូជី​មិញ​ចូល​ទៅ​ក្នុង​ខ្លឹម​សា​វិញ្ញាសា​រៀន​និង​បណ្តា​សកម្ម​ភាព​របស់​សា​លា។

ការ​រៀន​សូ​ត្រ​និង​ធ្វើ​តាម​គំ​រូ​អ៊ំ​ជួយ​កង​ជួរ​បក្ខ​ជន​ គ្រូ​បង្រៀន​លើក​កម្ពស់​ស្មារតី​គំ​រូ​ក្នុង​អនុ​វត្ត​ភារ​កិច្ច​រៀន​សូ​ត្រ​មុខ​ជំ​នាញ​។ អ្នក​គ្រូ​ង្វៀង​មី​ញៀង ប្រ​ធាន​ក្រុម​ភាសា​បរ​ទេស​ឱ្យ​ដឹង​៖ អា​ស្រ័យ​បាន​សាខា​គណៈ​កម្មា​ធិ​ការ​បក្ស​ ថ្នាក់​ដឹក​នាំ​សា​លា​បង្ក​លក្ខ​ណៈងាយ​ស្រួល​ ខ្ញុំ​បំពេញ​ការ​ងារ​ផង​និង​រៀន​ថ្នាក់​មធ្យម​សិក្សា​ទ្រឹស្តីនយោបាយ​ផង​។ ខ្ញុំ​យល់​ថា​ ជា​បក្ខ​ជន​ត្រូវ​ធ្វើ​ជា​គំ​រូ​ក្នុង​ការ​រៀន​សូ​ត្រ​លើក​កម្ពស់​វិជ្ជា​ជំនាញ​និង​វិធី​បង្រៀន​ថ្មី​សំ​ដៅ​លើក​កម្ពស់​ប្រ​សិទ្ធ​ភាព​ក្នុង​ការ​ងារ​បង្រៀន​”។

តាម​អ្នក​គ្រូ​ដិញធី​ថាវ​ ការ​ផ្សព្វ​ផ្សាយ​រៀន​សូ​ត្រ​និង​ធ្វើ​តាម​ឧត្តម​គតិ​ សីល​ធម៌​ ឥរិយាបថ​ហូជី​មិញ​ មាន​បក្ខ​ជន​ គ្រូ​បង្រៀន​និង​សិស្ស​ជា​ច្រើន​ បាន​ខ្នះ​ខ្នែង​ឈាន​មុខ​ក្នុង​បណ្តា​ចលនា​ប្រឡង​ប្រ​ណាំង​។ ឆ្នាំ​សិក្សា​ ២០២៤-២០២៥ សា​លា​មាន​គ្រូ​បង្រៀន​ពូ​កែ​ និង​គ្រូ​បង្រៀន​ប្រ​ចាំ​ថ្នាក់​ពូ​កែ​៣០រូប​ មាន​ប្រ​ធាន​បទ​ស្រាវ​ជ្រាវ​វិទ្យា​សាស្ត្រ​ច្នៃ​ប្រតិដ្ឋ​បទ​ពិ​សោធន៍​គ្រប់​ថ្នាក់​ចំ​នួន​៣០ មាន​ផលិតផល​ប្រឡង​ឧប​ករណ៍​បង្រៀន​សម្រចថ្នាក់​ទី​ក្រុង​ចំ​នួន​៦។ សា​លា​មាន​គ្រូ​បង្រៀន​សម្រេច​កម្រិត​បណ្តុះ​បណ្តា​ល៧៧% កម្មា​ភិបាល​គ្រប់​គ្រង​ គ្រូ​បង្រៀន​សម្រេច​លើ​កម្រិត​៤,៨% សិស្ស​សា​លា​ទទួល​បាន​រង្វាន់​ថ្នាក់​ជាតិ​ចំ​នួន​៥៤និង​រង្វាន់​ថ្នាក់​ទី​ក្រុង​ចំ​នួន​១៦៣។ល។

អ្នក​គ្រូ​ង្វៀង​គី​មងឹង គ្រូ​បង្រៀន​ថ្នាក់​ទី​១A២ ប្រ​ធាន​ក្រុម​ជំនាញ​ប្លុក​១ ជា​បក្ខ​ជន​សម្រេច​ឆ្នើម​ភារ​កិច្ច​ច្រើន​ឆ្នាំ​បន្ត​បន្ទាប់។ ឆ្នាំ​សិក្សា​២០២៤-២០២៥ អ្នក​គ្រូ​ងឹងទទួល​បាន​ប័ណ្ណ​សរសើរ​របស់​នា​យក​រដ្ឋ​មន្ត្រី​រដ្ឋាភិបាល​។ អ្នក​គ្រូ​ឱ្យ​ដឹង​៖ "រៀន​តាម​គំ​រូ​អ៊ំ​ ខ្ញុំ​លើក​កម្ពស់​ស្មារតី​ទទួល​ខុស​ត្រូវ​និង​តែង​ជា​គំ​រូ​ឈាន​មុខ​។ បាន​សាខា​គណៈ​កម្មា​ធិ​ការ​បក្ស​ ថ្នាក់​ដឹក​នាំ​សា​លា​យក​ចិត្ត​ទុក​ដាក់​បង្ក​លក្ខ​ណៈ មិត្ត​រួម​អាជិ​ពឧបត្ថម្ភ​និង​ការ​ខំ​ប្រឹង​របស់​ខ្លួន​ ខ្ញុំ​ទទួល​បាន​រង្វាន់​ជា​ច្រើន​នៅ​បណ្តា​ពិធី​ប្រឡង​។ ក្នុង​ការ​បង្រៀន​ ខ្ញុំ​តែង​អប់​រំ​ប្អូន​ៗហាត់​ពត់​សីល​ធម៌​ក្លាយ​ជា​កូន​ល្អ​ សិស្ស​ពូ​កែ​។

ច្រើន​ឆ្នាំ​បន្ត​បន្ទាប់​ សាខា​បក្ខ​សា​លា​បឋម​សិក្សា​វ៉​ទ្រឿង​ទ្វង​អនុ​វត្ត​សម្រេច​លើ​សភាគ​កម្រិត​បញ្ចូល​បក្ខ​ជន​ថ្មី​។ អ្នក​គ្រូ​ផាមហា​គី​វខាញ គ្រូ​បង្រៀន​ថ្នាក់​ទី​១A១២ ឱ្យ​ដឹង​៖ “រយៈ​ពេល​កន្លង​ ខ្ញុំ​ផ្តុំកម្លាំង​ផ្លាស់​ថ្មី​វិធី​បង្រៀន​តាម​រយៈ​ការ​អនុ​វត្ត​បចេ្ចក​វិទ្យា​បញ្ចាំង​រូប​ភាព​ clip អនុ​វត្ត​ទម្រង់​វិស្សុត​កម្ម​ ចាត់​តាំង​បណ្តា​ល្បែង​លេង​ចលនា​។ល។ ជួយ​សិស្ស​ងាយ​យល់​ក្រេប​ជញ្ជក់​ចំ​ណេះ​ដឹង​បណ្តា​វិញ្ញាសា​។ ឆ្នាំ​២០២៥ ខ្ញុំ​បាន​បញ្ចូល​ក្នុង​កង​ជួរ​បក្ស​។ នេះ​ជា​ក្តីមោទនៈ កម្លាំង​ជំ​រុញ​ដើម្បី​ខ្ញុំ​បន្ត​រប្រឹង​ប្រែង​ជាង​ទៀត​ក្នុង​បណ្តា​ផ្នែក​ការ​ងារ​”។

ឆ្នាំ​សិក្សា​២០២៤-២០២៥ គណៈ​ចាង​ហ្វាង​សា​លា​វ៉​ទ្រឿង​ទ្វង​ បាន​បង្កើន​ការ​ចលនា​ក្នុង​សង្គម​ឧបត្ថម្ភ​សៀវភៅ​សិក្សា​គោល​៥០ចប់​ដល់​សិស្ស​មាន​ស្ថាន​ភាព​លំបាក​ ឧបត្ថម្ភ​ធានា​រ៉ាប់​រង​សុខាភិ បាល​ ធានា​រ៉ាប់​រង​គ្រោះ​ថ្នាក់​ដល់​សិស្ស​១០រូប​ ជូន​អំ​ណោយ​បុណ្យ​សំ​ពះ​ព្រះ​ខែ​តម្លៃ​១៦លាន​ដុង​ ចាត់​តាំង​បំបែក​ជ្រូក​ដី​ជូន​អំ​ណោយ​៣០ចំណែក​តម្លៃ​៩,៥​លាន​ដុង​ដល់​សិស្ស​មាន​ស្ថាន​ភាព​លំបាក​។ ទន្ទឹម​នោះ​បំផុស​ចលនា​បាន​ជិត​១០០លាន​ដុង​ជំនួយ​គ្រួ​សារ​សិស្ស​របស់​សា​លា​រង​គ្រោះ​អគ្គិ​ភ័យ​។ល។

រៀន​សូ​ត្រ​និង​ធ្វើ​តាម​ឧត្តគតិ​ សីល​ធម៌​ ឥរិយា​បឋហូជី​មិញ​ ជា​ច្រើន​ឆ្នាំ​បន្ត​បន្ទាប់​សាខា​បក្ខ​សា​លា​វ៉​ទ្រឿង​ទ្វង​បាន​វាយ​តម្លៃ​សម្រេច​ឆ្នើម​ភារ​កិច្ច​។ សា​លា​បាន​ទទួល​ស្គាល់​ជា​សមូហ​ភាព​ពល​កម្ម​ឆ្នើម​ មាន​កិត្តិ​យស​បាន​ទទួល​គ្រឿង​ឥស្សរិយ​យស​ពល​កម្ម​លេខ​៣ បាន​មន្ទី​អប់​រំ​និង​បណ្តុះ​បណ្តា​លទី​ក្រុង​​ជ្រើស​ស្នើ​រដ្ឋាភិបាល​ជូន​ទង់​ប្រឡង​ប្រ​ណាំង​ឆ្នាំ​​សិក្សា​២០២៤-២០២៥៕

ងុកគ្វៀង​-ចន្ថា​

ចែករំលែកអត្ថបទ