09/01/2026 - 07:21

កា​ម៉ាវ អភិវឌ្ឍ​វិញ្ញាសា​ប្រ​ណាំង​ទូក​ ង 

ប្រ​ណាំង​ទូក​ ង គឺ​ជា​វិញ្ញាសា​ប្រពៃណី​របស់​ជន​រួម​ជាតិ​ខ្មែរ​ណាម​បូ​បាន​អភិ​រក្ស​និង​អភិវឌ្ឍ​រហូត​មក​ដល់​សព្វ​ថ្ងៃ​។ បច្ចុប្បន្ន​ វត្ត​ខ្មែរ​នា​នា​លើ​ភូមិ​ឋាន​ខេត្ត​កា​ម៉ាវ តែង​យក​ចិត្ត​ទុក​ដាក់​វិនិយោគ​លើ​ ទូក​ ង ដើម្បី​ចូល​រួម​ក្នុង​ពិធី​ប្រ​ណាំង​ក្នុង​និង​ក្រៅ​ខេត្ត​ ហើយ​សម្រេច​បាន​ស្នា​ដៃ​គួរ​ឱ្យ​កត់​សម្គាល់​ រួម​ចំណែក​ធ្វើ​ឱ្យ​វិញ្ញាសា​ប្រ​ណាំង​ទូក​ ង រីក​ចម្រើន​គ្រប់​ទិស​ទី​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​។

ទូក​ ង វត្ត​ង៉ាង​យឿ ឈ្នះ​រង្វាន់​លេខ​ពីរ​ក្នុង​ការ​ប្រ​ណាំង​នៅ​ឃុំ​ភឿកឡុង​ ខេត្ត​កា​ម៉ាវ។​

ឆ្នាំ​២០២៤ ក្នុង​ពិធី​បុណ្យ​អក​អំ​បុក​ - ប្រ​ណាំង​ទូក​ ង ខេត្ត​សុក​ត្រាំង​ (បច្ចុប្បន្ន​ជា​ទី​ក្រុង​កឹង​ធើ) វត្ត​កោះ​ធំ​មាន​ទូក​ ង បុរស​និង​នា​រី​ចូល​រួម​ ២ ទូក​។ នេះ​ជា​ឆ្នាំ​ដំ​បូង​ដែល​ទូក​ ង បុរស​វត្ត​កោះ​ធំ​ឈ្នះ​រង្វាន់​លេខ​ពីរ​ ទូក​ ងនា​រី​ឈ្នះ​រង្វាន់​លេខ​បួន​។ ឆ្នាំ​ ២០២៥ វត្ត​កោះ​ធំ​បន្ត​វិនិយោគ​បោះ​ទូក​ ងលុង​ ៤ គ្រឿង​ទៀត​ដើម្បី​ចូល​រួម​ប្រ​ណាំង​នៅ​ទី​ក្រុង​កឹង​ធើ ទទួល​បាន​រង្វាន់​លេខ​ពីរ​ និង​លេខ​បួន​ខ្លឹម​សារ​នា​រី​។

មិន​ត្រឹម​តែ​ចូល​រួម​រាល់​ការ​អុំ​ប្រ​ណាំង​ក្រៅ​ខេត្ត​ប៉ុណ្ណោះ​ ចលនា​ប្រ​ណាំង​ទូក​ ងនៅ​កា​ម៉ាវ ថែម​ទាំង​រីក​ចម្រើន​នៅ​ភូមិ​ភាគ​ទៀត​ផង​។ ថ្មី​ៗនេះ​ ក្នុង​ការ​ប្រ​ណាំង​នៅ​ឃុំ​ភឿកឡុង​ ឆ្នាំ​ ២០២៥ មាន​ទូក​ ង ១២ ទូក​ចូល​រួម​ ក្នុង​នោះ​ មាន​ ៨ ទូក​របស់​ខេត្ត​។ ព្រះ​ឧបជ្ឈា​យ៍លី​សា​មុត​ ព្រះ​ចៅ​អធិការ​វត្ត​ខ្វែង​ដង្ហិត​ បញ្ជាក់​៖ “តាម​ប្រ​ពៃ​ណី រៀង​រាល់​ឆ្នាំ​ទូក​ ងនីមួយៗ​គ្រាន់​តែ​ចូល​រួម​ក្នុង​ពិធី​បុណ្យ​អក​អំ​បុក​តែ​ម្តង​គត់​ ឆ្នាំ​នេះ​ ខេត្ត​កា​ម៉ាវនៅ​ទាំង​ចាត់​តាំង​ពិធី​ប្រ​ណាំង​ទូក​ ង ឃុំ​ភឿកឡុង​ដើម្បី​អប​អរ​សា​ទរ​ ៨១ ឆ្នាំ​ ទិវា​បង្កើត​កង​ទ័ព​ប្រ​ជា​ជន​វៀតណាម​ (២២/១២/១៩៤៤-២២/១២/២០២៥) កាន់​តែ​បង្ហាញ​ច្បាស់​ពី​ការ​យក​ចិត្ត​ទុក​ដាក់​របស់​បក្ស​ រដ្ឋ​ចំ​ពោះ​ការ​អភិ​រក្ស​វប្ប​ធម៌​ពិធី​បុណ្យ​របស់​ជន​រួម​ជាតិ​ខ្មែរ​។ នោះ​គឺ​ជា​កម្លាំង​ជំ​រុញ​ជួយ​ដាស់​ស្មារតី​ ជំ​រុញ​វិញ្ញាសា​ប្រ​ណាំង​ទូក​ ងប្រពៃណី​ដែល​ជា​លក្ខ​ណៈពិសេស​របស់​ជន​រួម​ជាតិ​ខ្មែរ​ខេត្ត​កា​ម៉ាវ កាន់​តែ​រីក​ចម្រើន​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​”។

ប្រ​ណាំង​ទូក​ ងមិន​ត្រឹម​តែ​ជា​វិញ្ញាសា​កី​ឡា​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ជា​និមិត្ត​រូប​វប្ប​ធម៌​ពិសេស​របស់​ជន​រួម​ជាតិ​ខ្មែរ​ ដូច្នេះ​ ការ​យក​ចិត្ត​ទុក​ដាក់​វិនិយោគ​របស់​ខេត្ត​ បាន​រួម​ចំណែក​អភិ​រក្ស​តម្លៃ​ប្រពៃណី​ បង្កើន​ស្មារតី​សាមគ្គី​ក្នុង​ជន​រួម​ជាតិ​ខ្មែរ​ទៀត​ផង​។

លោក​ង៉ោវ៉ូ​វថាំង​ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ខេត្ត​កា​ម៉ាវ ដើម្បី​ពង្រីក​ស្មារតី​សាមគ្គី​ រួម​ចំណែក​អភិ​រក្ស​ប្រ​ណាំង​ទូក​ ង ប្រពៃណី​របស់​ជន​រួម​ជាតិ​ខ្មែរ​ រៀង​រាល់​ឆ្នាំ​ក្រៅ​ពី​ការ​ឧបត្ថម្ភ​ក្នុង​សង្គម​ ខេត្ត​តែង​ឧបត្ថម្ភ​ថវិកា​ដល់​វត្ត​នា​នា​ដែល​ចូល​រួម​ពិធី​បុណ្យ​អក​អំ​បុក​-ប្រ​ណាំង​ទូក​ ងខេត្ត​សុក​ត្រាំង​ចាស់​ (បច្ចុប្បន្ន​ជា​ទី​ក្រុង​កឹង​ធើ)។ ឆ្នាំ​ ២០២៥ ខេត្ត​ឧបត្ថម្ភ​ទឹក​ប្រាក់​ ៦៥០ លាន​ដុង​ ដល់​ទូក​ ងបុរស​ - នា​រី​ ១៣ ទូក​ចូល​រួម​ប្រ​ណាំង​នៅ​ទី​ក្រុង​កឹង​ធើ។ នេះ​ជា​ឆ្នាំ​ដំ​បូង​ដែល​ខេត្ត​មាន​ ទូក​ ងបុរស​ - នា​រី​ចូល​រួម​ច្រើន​ ម្ល៉ោះហើយ​កាន់​តែ​បញ្ជាក់​ឱ្យ​ឃើញ​ថា​ វិញ្ញាសា​ប្រ​ណាំង​ទូក​ ង របស់​ខេត្ត​រីក​ចម្រើន​ទាំង​ចំ​នួន​និង​គុណ​ភាព​។ កា​ម៉ាវរំ​ពឹង​ថា​ វត្ត​នា​នា​បន្ត​អភិ​រក្ស​និង​អភិវឌ្ឍ​វិញ្ញាសា​ប្រ​ណាំង​ទូក​ ង ដើម្បី​រួម​ចំណែក​លើក​កម្ពស់​តម្លៃ​វប្ប​ធម៌​ខ្មែរ​។ ទន្ទឹម​នឹង​នោះ​ ក៏​ជា​ឱ​កាស​ដើម្បី​ខេត្ត​ផ្សាយ​រូប​ភាព​ទេសចរណ៍​ លក្ខ​ណៈវប្ប​ធម៌​-កី​ឡា​ដ៏​ពិសេស​របស់​ប្រ​ជា​ជន​ខ្មែរ​ដល់​ភ្ញៀវ​ទេស​ចរ​ក្នុង​និង​ក្រៅ​ខេត្ត​៕ 

  យ្វី​អាញ​- លី​សៀ​

ចែករំលែកអត្ថបទ