02/01/2026 - 05:35

កម្រិតកាត់បន្ថយស្ថានភាពគ្រួសារ អនុវត្តចាប់ពីពេលគិតពន្ធ ឆ្នាំ២០២៦ 

តើការកាត់បន្ថយស្ថានភាពគ្រួសារជាអ្វី ?

យោងតាមប្រការ ១ មាត្រា ១៩ នៃច្បាប់ពន្ធលើប្រាក់ចំណូលបុគ្គល ឆ្នាំ ២០០៧ បានកំណត់៖

កាត់បន្ថយស្ថានភាពគ្រួសារ គឺជាចំនួនទឹកប្រាក់ដែលត្រូវបានដកពីប្រាក់ចំណូលត្រូវបង់ ពន្ធលើប្រាក់ចំណូលបុគ្គលមុនពេលគិតពន្ធ។ ប្រការនេះ អនុវត្តចំពោះប្រាក់ចំណូលពីប្រាក់បៀវត្សរ៍ និងប្រាក់ឈ្នួលរបស់បុគ្គលដែលនៅក្នុងប្រទេស។

កម្រិតកាត់បន្ថយស្ថានភាពគ្រួសារ បានកើនឡើងជិត ៤១% ចាប់ពីឆ្នាំ ២០២៦។

 

នៅថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០២៥ នៅក្នុង សម័យប្រជុំលើកទី ៥០ គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា បានអនុម័តិសេចក្តីសម្រេចចិត្តកែសម្រួលកម្រិតកាត់បន្ថយស្ថានភាពគ្រួសារក្នុងពន្ធលើប្រាក់ចំណូលបុគ្គល។

សេចក្តីសម្រេចចិត្តទើបបានអនុម័ត កម្រិតកាត់បន្ថយបានកែសម្រួលកើនឡើងជិត ៤១% និង អនុវត្តជាផ្លូវការចាប់ពីពេលគិតពន្ធឆ្នាំ ២០២៦ មានដូចខាងក្រោម៖

ចំ​ចំពោះអ្នកបង់ពន្ធ ១៥,៥ លានដុងក្នុងមួយខែ (ស្មើនឹង១៨៦ លានដុងក្នុងមួយឆ្នាំ)។

ចំពោះអ្នកនៅក្នុងបន្ទុកអ្នកបង់ពន្ធម្នាក់ៗ គឺ ៦,២ លានដុងក្នុងមួយខែ។

កម្រិតកាត់បន្ថយនេះ ដើម្បីឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរប្រាក់ចំណូលនិងចំណាយលើការរស់នៅរបស់ប្រជាជន។ បើប្រៀបទៅនឹងកម្រិតជាធរមានតាមសេចក្តីសម្រេចចិត្តលេខ ៩៥៤/២០២០/ UBTVQH១៤ តួលេខនេះកើនឡើងគួរឱ្យកត់សម្គាល់។ បច្ចុប្បន្ន កម្រិតកាត់បន្ថយស្ថានភាពគ្រួសារកំពុងបានអនុវត្តដូចខាងក្រោម៖

ចំពោះអ្នកបង់ពន្ធ កើនឡើងពី ១១ លានដុងទៅ ១៥,៥ លានដុងក្នុងមួយខែ។

ចំពោះអ្នកនៅក្នុងបន្ទុកអ្នកបង់ពន្ធកើនឡើង ពី ៤,៤ លានដុងទៅ ៦,២ លានដុងក្នុងមួយខែ។

អត្រាកំណើនប្រហែល ៤០,៩% ឆ្លុះបញ្ចាំងត្រឹមត្រូវនឹងភាពជាក់ស្តែងនៃការប្រែប្រួលតម្លៃទំនិញ ការចំណាយប្រជុំជីវភាពនិងកម្រិតប្រាក់ចំណូលមធ្យមភាគលើមនុស្សម្នាក់ៗក្នុងរយៈពេល ៥ ឆ្នាំកន្លង។

យោងតាមក្រសួងហិរញ្ញវត្ថុ ការកែសម្រួលនេះ សំដៅធ្វើឱ្យសមស្របរវាងលទ្ធភាពទូរទាត់របស់ប្រជាជននិងតម្រូវការធានាប្រភពប្រមូលថវិកា ព្រមទាំងបង្កើតការឯកភាពសង្គមក្នុងការអនុវត្តភារកិច្ចបង់ពន្ធ។

តើកាត់បន្ថយស្ថានភាពគ្រួសារ បានច្រើនបំ   ផុតប៉ុន្មាននាក់ ?

យោងតាមបទប្បញ្ញត្តិនៃច្បាប់ស្តីពីពន្ធប្រាក់ចំណូលបុគ្គល គឺមិនកំណត់ចំនួនអ្នកនៅក្នុងបន្ទុកអ្នកបង់ពន្ធដែលចុះឈ្មោះនោះទេ។ អ្នកនៅក្នុងបន្ទុកអ្នកបង់ពន្ធម្នាក់ៗ ត្រូវបានគណនា  កាត់បន្ថយតែម្តងទៅលើអ្នកបង់ពន្ធម្នាក់ក្នុងឆ្នាំគិតពន្ធ។ ប្រការនេះមានន័យថា ឱ្យតែអ្នកនៅក្នុងបន្ទុកស្ថិតក្នុងមុខសញ្ញាត្រូវបានកាត់បន្ថយនិងបំពេញតាមលក្ខខណ្ឌស្របច្បាប់ ពួកគាត់នឹងបានរាប់បញ្ចូលក្នុងការកាត់បន្ថយស្ថានភាពគ្រួសារ។

ផលប៉ះពាល់ជាក់ស្តែងនៃគោលនយោបាយថ្មីចំពោះកម្មករនិយោជិត

ចំពោះការដំឡើងកម្រិតកាត់បន្ថយស្ថានភាពគ្រួសារជិត ៤១% នឹងធ្វើឱ្យកម្មករនិយោជិតជា ច្រើន បានកាត់បន្ថយឬលើកលែងពន្ធលើប្រាក់ចំណូល។

ឧទាហរណ៍៖ អ្នកបង់ពន្ធនៅលីវ មានប្រាក់ចំណូល២០លានដុងក្នុងមួយខែ បន្ទាប់ពីដកប្រាក់កាត់បន្ថយបុគ្គល (១៥,៥ លានដុង) និងកម្រិតបង់ធានារ៉ាប់រងចាប់បង្ខំ គឺត្រូវបង់ពន្ធនៅកម្រិតទាប ជំនួសឱ្យការបង់ពន្ធរាប់រយពាន់ដុងដូចពីមុន។

ក្នុងករណីអ្នកបង់ពន្ធមានអ្នកនៅក្នុងបន្ទុកម្នាក់បានកាត់បន្ថយសរុប ២១,៧ ពាន់លានដុង ក្នុងខែដូច្នេះ ជាមួយកម្រិតប្រាក់ចំណូល ២០ លានដុងក្នុងខែ គឺមិនត្រូវបង់ពន្ធលើប្រាក់ចំណូលឡើយ។

គោលនយោបាយថ្មី ត្រូវបានវាយតម្លៃថា មានលក្ខណៈជាក់ស្តែងនិងប្រកបដោយមនុស្សធម៌ រួមចំណែកជួយកម្មករនិយោជិតរក្សាប្រាក់ចំណូល ពិតប្រាកដច្រើនជាងកាត់បន្ថយសម្ពាធលើការ ចំណាយក្នុងបរិការណ៍តម្លៃកើនឡើង ព្រមទាំងបង្កើនលក្ខណៈសមធម៌និងលើកទឹកចិត្តដល់ការ អនុវត្តកាតព្វកិច្ចពន្ធ៕   

             ប្រភព៖ ebh.vn -ប្រែសម្រួល៖ មុនី

ចែករំលែកអត្ថបទ