មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

31/12/2025 - 08:37

ភូមិ​ស្រុក​យ៉ាហ្វា​ រីក​ចម្រើន​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ 

ប៉ុន្មាន​ឆ្នាំ​កន្លង​ ដោយ​បាន​ផ្សព្វ​ផ្សាយ​ទាន់​ពេល​នូវ​រាល់​កម្ម​វិធី​ និង​គោ​លន​យោ​បាយ​របស់​ បក្ស​ រដ្ឋ​ និង​កិច្ច​ចង្អុល​ការ​យ៉ាង​ជិត​ដិត​របស់​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​។ ឃើញ​ថា​ជីវ​ភាព​ស្មារតី​របស់​ប្រ​ជា​ជន​នៅ​ឃុំ​យ៉ាហ្វា​ ទី​ក្រុង​កឹង​ធើ មាន​ការ​ផ្លាស់​ប្តូរជា​វិជ្ជមាន​ ទិដ្ឋភាព​ជន​បទ​មួយ​ថ្ងៃ​កាន់​តែ​រីក​ចម្រើន​។

 ផ្លូវ​ជន​បទ​នៅ​ឃុំ​យ៉ាហ្វា​ ទី​ក្រុង​កឹង​ធើ បាន​វិនិយោគ​សាង​សង់​យ៉ាង​រឹង​មាំ​។

ឃុំយ៉ាហ្វា​ ជា​ឃុំ​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ​ ស្រូប​អត្រា​ជិត​ ៤០% ចំ​នួន​ប្រ​ជា​ជន​សរុប​ក្នុង​ឃុំ​។ ប្រ​សិន​បើ​កាល​ពី​មុន​ ដី​នៅ​ទី​នេះ​ភាគ​ច្រើន​គឺ​ទុក​ចោល​ទំនេរ​ ពេញ​ទៅ​ ដោយ​ស្មៅ​ កក់​ ត្រែង​ ប្រ​បុស... ប៉ុន្តែ​ដោយ​កម្លាំង​ពល​កម្ម​ ការ​ព្យាយាម​និង​ច្នៃ​ប្រតិដ្ឋ​ ប្រ​ជា​ជន​បាន​ប្រែ​ក្លាយ​តំបន់​ដី​នេះ​ទៅ​ជា​វាល​ស្រែ​មាន​ជីវ​ជាតិ​ សម្បូរ​ទៅ​ដោយ​ស្រូវ​ និង​បង្គា​; ផ្ទះ​ថ្មី​ខែង​រែង​ផុស​ឡើង​ជា​ច្រើន​ ហេ​ដ្ឋារចនា​សម្ព័ន្ធ​ជន​បទ​បាន​វិនិយោគ​រឹង​មាំ​ ជីវ​ភាព​សម្ភារៈ​ និង​ស្មារតី​របស់​ប្រ​ជា​ជន​មាន​ភាព​រីក​ចម្រើន​យ៉ាង​ច្បាស់​ក្រ​ឡែត​។ លោក​ ង្វៀង​មិញ​យ្វី​ លេខា​សាខា​បក្ស​ភូមិ​អាង​ហ្វា​ បាន​ឱ្យ​ដឹង​៖ “កាល​ពី​មុន​ ជីវ​ភាព​របស់​មា​មីង​នៅ​ជួប​ការ​លំបាក​ខ្លាំង​ណាស់​ ការ​ផលិតមិន​សូវ​មាន​ប្រ​សិទ្ធ​ភាព​ ហេ​ដ្ឋារចនា​សម្ព័ន្ធ​ជន​បទ​នៅ​មាន​កម្រិត​។ ប៉ុន្តែ​ក្នុង​អំ​ឡុង​ពេល​ ១០ ឆ្នាំ​មក​នេះ​ ដោយ​បាន​រដ្ឋ​យក​ចិត្ត​ទុក​ដាក់​កសាង​ផ្លូវ​ថ្នល់​ ម៉្លោះ​ហើយ​ការ​ធ្វើ​ដំណើរ​ទៅ​មក​របស់​មា​មីង​មាន​ភាព​ងាយ​ស្រួល​ ផ្តើ​មពី​នោះ​ ជីវ​ភាព​របស់​មា​មីង​ក៏​មាន​ភាព​ប្រសើរ​ឡើង​”។

ក្រៅ​ពី​វិនិយោគ​ហេ​ដ្ឋារចនា​សម្ព័ន្ធ​ជន​បទ​កម្ម​ វិធី​និង​គោ​លន​យោ​បាយ​នា​នា​ ដូច​ជា​ឧបត្ថម្ភ​លំ​នៅ​ឋាន​ ដី​នៅ​ ដី​ផលិត និង​ផ្លាស់​ប្តូរមុខ​របរ​... ក៏​បាន​ផ្សព្វ​ផ្សាយ​អនុ​វត្ត​យ៉ាង​មាន​ប្រ​សិទ្ធ​ភាព​។ យោង​តាម​សម​មិត្ត​ ឡឹម​ហ​ល ប្រ​ធាន​ការិយា​ល័យ​វប្ប​ធម៌​-សង្គម​ ឃុំ​យ៉ាហ្វា​ ឱ្យ​ដឹង​៖ ក្នុង​ដំ​ណាក់​កាល​ ២០២១-២០២៥ ឃុំ​បាន​ផ្សព្វ​ផ្សាយ​អនុ​វត្ត​គម្រោង​ទី​ ១ សាង​សង់​ផ្ទះ​ជូន​ ៤៥ គ្រួ​សារ​; ឧបត្ថម្ភ​ផ្លាស់​ប្តូរមុខ​របរ​ជូន​ ៥០ គ្រួ​សារ​; និង​ផ្តល់​ទឹក​ស្អាត​ប្រើ​ប្រាស់​ ៤៣ គ្រួ​សារ​... ដោយ​ទុន​វិនិយោគ​សរុប​ជិត​ ៣ ពាន់​លាន​ដុង​។

ជា​គ្រួ​សារ​ទទួល​ផល​ពី​គោ​លន​យោ​បាយ​ បង​សើុងមិញ​ហាយ​ នៅ​ភូមិ​ង៉ង ឃុំ​យ៉ាហ្វា​ ជា​គ្រួ​ សារ​ក្រី​ក្រ​គ្មាន​ដី​ផលិត ប្រ​ភព​ចំណូល​ចម្បង​របស់​គ្រួ​សារ​គឺ​បាន​មក​ពី​ធ្វើ​ការ​ឈ្នួល​របស់​ប្តីប្រ​ពន្ធ​។ ឆ្នាំ​ ២០២៥ ដោយ​បាន​ភូមិ​ភាគ​ពិនិត្យ​ឧបត្ថម្ភ​ ថវិកា​ចំ​នួន​ ១០ លាន​ដុង​ ពី​ប្រ​ភព​ទុន​ផ្លាស់​ប្តូរមុខ​របរ​ បង​ហាយ​ក៏​យក​ទឹក​ប្រាក់​ទាំង​នោះ​ទៅ​ទិញ​ម៉ូតូមួយ​គ្រឿង​ធ្វើ​ជា​មធ្យោបាយ​ទៅ​ធ្វើ​ការ​ងារ​ ហើយ​ពេល​ទំនេរ​ បង​ក៏​ទទួល​រត់​ម៉ូតូឌុបបន្ថែម​។ រីក​រាយ​ចំ​ពោះ​ការ​ឧបត្ថម្ភ​បាន​ទាន់​ពេល​ បង​ហាយ​ ចែក​រំលែក​៖ “ខ្ញុំ​អរ​គុណ​បក្ស​ និង​រដ្ឋ​ខ្លាំង​ណាស់​ ដែល​បាន​យក​ចិត្ត​ទុក​ដាក់​ឧបត្ថម្ភ​គ្រួ​សារ​ខ្ញុំ​ ខ្ញុំ​នឹង​ខិត​ខំ​ធ្វើ​ការ​ដើម្បី​ឈាន​ឡើង​ចាក​ ភាព​ក្រី​ក្រ​”។

សម​មិត្ត​ ម៉ាថា​ញសុើង - ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​យ៉ាហ្វា​ ឱ្យ​ដឹង​៖ “អស់​រយៈ​កាល​ជា​ច្រើន​ឆ្នាំ​ផ្សព្វ​ផ្សាយ​អនុ​វត្ត​កម្ម​វិធី​ និង​គោល​នយោបាយ​របស់​បក្ស​ និង​រដ្ឋ​ ឃើញ​ថា​ជីវ​ភាព​របស់​ប្រ​ជា​ជន​ក្នុង​ឃុំ​មាន​ការ​ផ្លាស់​ប្តូរយ៉ាង​ច្បាស់​ក្រ​ឡែត​។ ទិដ្ឋភាព​ជន​បទ​មាន​ភាព​រីក​ចម្រើន​ ហេ​ដ្ឋារចនា​សម្ព័ន្ធ​ផ្លូវ​ថ្នល់​ សា​លា​រៀន​ និង​ដំ​ណាក់​សុខាភិបាល​បាន​វិនិយោគ​សាង​សង់​យ៉ាង​សម​រម្យ​។ អត្រា​គ្រួ​សារ​ក្រី​ក្រ​ថយ​ចុះ​គួរ​ឱ្យ​កត់​សម្គាល់​។ សមិទ្ធ​ផល​ទាំង​នេះ​បង្ហាញ​ពី​ការ​យក​ចិត្ត​ទុក​ដាក់​របស់​បក្ស​ និង​រដ្ឋ​ កា​រដឹក​នាំ​យ៉ាង​ជិត​ដិត​របស់​រដ្ឋ​អំ​ណាច​ ជា​ពិសេស​គឺ​កា​រខិត​ខំ​ជម្នះ​ការ​លំបាក​របស់​ប្រ​ជា​ជន​នៅ​ភូមិ​ភាគ​៕

                                            ថា​ញវ៉ាង

ចែករំលែកអត្ថបទ