រយៈពេលកន្លង ការងារបណ្តុះបណ្តាលវិជ្ជាជីវៈនិងដោះស្រាយការងារធ្វើជូនពលករខ្មែរជនបទ សម្រេចបានលទ្ធផលវិជ្ជមានជាច្រើន ជួយប្រជាជនមានការងារធ្វើលំនឹង បង្កើនប្រាក់ចំណូល ជាជំហានៗឈានឡើងចាកភាពក្រីក្រដោយចីរភាព។

វគ្គបណ្តុះបណ្តាលបច្ចេកទេសសាងសង់។
ជាច្រើនឆ្នាំមកនេះ ទីក្រុងកឹងធើ បានផ្សព្វផ្សាយមានប្រសិទ្ធភាពគម្រោង ៥ - អភិវឌ្ឍអប់រំបណ្តុះបណ្តាលលើកកម្ពស់គុណភាពប្រភពធនធានមនុស្ស ដោយមានប្រភពទុនអនុវត្តជាង ១៩០ ពាន់លានដុងចំណុះកម្មវិធីទិសដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច - សង្គមតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ ក្នុងនោះ លេចធ្លោគឺអនុគម្រោង៣ - អភិវឌ្ឍអប់រំវិជ្ជាជីវៈនិងដោះស្រាយការងារធ្វើជូនពលករតំបន់ជនជាតិភាគតិច។ ឆ្លងតាមរយៈនោះ ទីក្រុងបានបើកថ្នាក់បង្រៀនវិជ្ជាជីវៈរយៈពេលខ្លីនិងកម្រិតមូលដ្ឋាន ៥៤២ ថ្នាក់ ដោយមានអ្នកចូលរួមរៀនវិជ្ជាជីវៈ ១២.០៤៩ នាក់។
អ្នកមីងហាងធីសៀក នៅភូមិហ៊ឹងធើយ ឃុំថាញ់ធើយអាង ចែករំលែក៖ “ឆ្នាំ ២០២២ ខ្ញុំបានចូលរួមវគ្គបណ្ដុះបណ្ដាលចិញ្ចឹមគោនៅភូមិភាគ។ អាស្រ័យបានណែនាំបច្ចេកទេសនិងបានជំនួយដើមទុន មកទល់ពេលនេះខ្ញុំបានពង្រីកទម្រង់ចិញ្ចឹមគោដល់ទៅ៨ក្បាល។ ប្រាក់ចំណូលពីទម្រង់នេះជួយគ្រួសារមានជីវភាពលំនឹងជាង សន្សឹមៗឈានឡើងចាកភាពក្រីក្រដោយចីរភាព”។
សកម្មភាពផ្តល់ព័ត៌មានពីទីផ្សារការងារ សេវាជួយស្វែងរកនិងតភ្ជាប់ការងារធ្វើក៏បានផ្សព្វផ្សាយជាប្រចាំ។ លទ្ធផលមានពលករ ៣៩.៩៨៨ នាក់ ទទួលបានពិគ្រោះនិងឧទ្ទេសនាមការងារធ្វើ ជួយប្រជាជនម្ចាស់ការក្នុងការអភិវឌ្ឍសេដ្ឋកិច្ច បង្កើនប្រាក់ចំណូលលំនឹងជីវភាព។
ការបណ្តុះបណ្តាលវិជ្ជាជីវៈគួបផ្សំនឹងជំនួយមុខរបររកស៊ី តាមរយៈទម្រង់ផ្សេងៗដោយប្រភពទុនផ្សព្វផ្សាយសរុបជាង ៦៣ ពាន់លានដុង បានជួយគ្រួសារប្រជាជននីមួយៗឈានឡើងចាកភាពក្រីក្រ។ អាស្រ័យហេតុនោះ ក្នុងឆ្នាំ ២០២៥ គ្រួសារក្រីក្រជាជនជាតិភាគតិចនៅតែ ២.១៧៦ គ្រួសារ ស្រូបអត្រា ១,៥៨% កាត់បន្ថយ ០,២៦% បើប្រៀបនឹងឆ្នាំ២០២៤។
លោកឡឹមហ្វាងម៉ូវ នាយកមន្ទីរជនជាតិនិងសាសនាទីក្រុងកឹងធើ ឱ្យដឹង៖ “កម្មវិធីទិសដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច - សង្គមតំបន់ជនជាតិភាគតិច គឺជាគោលការណ៍ដ៏ធំរបស់បក្សនិងរដ្ឋ ស្តីពីការងារនិងគោលនយោបាយជនជាតិ។ ទីក្រុងនឹងបន្តជំរុញនូវគោលនយោបាយបណ្តុះបណ្តាលវិជ្ជាជីវៈ ជំនួយមុខរបររកស៊ីនិងកែលម្អហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាន ដើម្បីជនជាតិភាគតិចមានលក្ខណៈឈានឡើងចាកភាពក្រីក្រ និងអភិវឌ្ឍគ្រប់ជ្រុងជ្រោយ”។
ចំពោះលទ្ធផលដែលសម្រេចបានបញ្ជាក់ ពីការចូលរួមព្រមៗគ្នារបស់រដ្ឋអំណាចនិងភាពម្ចាស់ការរបស់ប្រជាជន ឆ្លងតាមរយៈគម្រោងបណ្តុះបណ្តាលវិជ្ជាជីវៈ ជួយពលករតំបន់ជនជាតិភាគតិចអភិវឌ្ឍសេដ្ឋកិច្ច លំនឹងជីវភាពនិងឈានដល់ការកាត់បន្ថយភាពក្រីក្រដោយចីរភាព៕
ហុងទើ - លីសៀ