អគ្គលេខាបក្ស តូឡឹម បានសង្កត់ធ្ងន់ សេចក្តីសម្រេចចិត្តលេខ ៥៧-NQ/TW របស់ការិយាល័យនយោបាយ បានបើកនូវយុគសម័យថ្មីសម្រាប់ប្រទេសជាតិ ដោយចាត់ទុកវិទ្យាសាស្ត្របច្ចេកវិទ្យា ផ្លាស់ថ្មីច្នៃប្រតិដ្ឋ និងផ្លាស់ប្តូរឌីជីថល ជាមជ្ឈមណ្ឌលនៃយុទ្ធសាស្ត្រអភិវឌ្ឍន៍។
នៅថ្ងៃទី ២៥ ខែធ្នូ គណៈចង្អុលកាលមជ្ឈិមអំពីការអភិវឌ្ឍវិទ្យាសាស្ត្របច្ចេកវិទ្យា ផ្លាស់ថ្មីច្នៃប្រតិដ្ឋ និងផ្លាស់ប្តូរឌីជីថល បានចាត់តាំងសន្និបាតអនឡាញ ដើម្បីបូកសរុបការងារឆ្នាំ ២០២៥ និងកំណត់ទិសដៅ ភារកិច្ចសំខាន់ៗ ឆ្នាំ ២០២៦។ អគ្គលេខាបក្ស តូឡឹម ប្រធានគណៈចង្អុលការមជ្ឈិមអំពីអភិវឌ្ឍន៍វិទ្យាសាស្ត្របច្ចេកវិទ្យា ផ្លាស់ថ្មីច្នៃប្រតិដ្ឋ និងផ្លាស់ប្តូរឌីជីថល ធ្វើជាអធិបតីក្នុងអង្គសន្និបាត។
លោក ឡេក្វាងតុង សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាគណៈកម្មាធិការបក្សក្រុងកឹងធើ; លោក ត្រឿងកាញ់ត្វៀង ប្រធានគណៈកម្មាធិការប្រជាជនទីក្រុង; លោក ង្វៀងត្វឹងអាញ់ ប្រធានក្រុមគណៈប្រតិភូតំណាងរដ្ឋសភាអង្គភាពក្រុងកឹងធើ បានអញ្ជើញចូលរួមនៅទីតាំងអនឡាញក្រុងកឹងធើ ។

តំណាងអញ្ជើញចូលរួមអង្គសន្និបាតនៅទីតាំងអនឡាញទីក្រុងកឹងធើ។
ការអនុវត្តសេចក្តីសម្រេចចិត្តលេខ ៥៧-NQ/TW របស់ការិយាល័យនយោបាយ ស្តីអំពីភាពលោតផ្លោះអភិវឌ្ឍន៍ វិទ្យាសាស្ត្របច្ចេកវិទ្យា ផ្លាស់ថ្មីច្នៃប្រតិដ្ឋ និងផ្លាស់ប្តូរឌីជីថល (ហៅកាត់ថា សេចក្តីសម្រេចចិត្តលេខ៥៧) ក្នុងឆ្នាំ ២០២៥ បានបង្កការផ្លាស់ប្តូរយ៉ាងច្បាស់លាស់នូវការយល់ដឹង និងសកម្មភាពក្នុងទូទាំងប្រព័ន្ធនយោបាយ។ បង្ហាញពីការលើកកម្ពស់តួនាទីវិទ្យាសាស្ត្របច្ចេកវិទ្យា ផ្លាស់ថ្មីច្នៃប្រតិដ្ឋ និងផ្លាស់ប្តូរឌីជីថល; វិធីសាស្រ្តគ្រប់គ្រងប្រតិបត្តិការជាជំហ៊ានផ្លាស់ថ្មី ប្រសិទ្ធភាពដំណើរការបានលើកកម្ពស់។ របបនិងគោលនយោបាយ ជាមូលដ្ឋាន បានដោះស្រាយដោយបរិមាណធំនូវឯកសារច្បាប់ អនុក្រឹត្យ សារាចរ បានដាក់ឱ្យប្រើប្រាស់ព្រមៗគ្នា បង្កភាពរីករាយ និងជំនឿចំពោះសហគមន៍វិទ្យាសាស្ត្របច្ចេកវិទ្យា និងផ្លាស់ថ្មីច្នៃប្រតិដ្ឋ។ ថវិកាសម្រាប់វិទ្យាសាស្ត្របច្ចេកវិទ្យា ផ្លាស់ថ្មីច្នៃប្រតិដ្ឋ និងផ្លាស់ប្តូរឌីជីថល បានធានាក្នុងកម្រិត ៣% នៃចំណាយថវិកាសរុបឆ្នាំ ២០២៥ (ស្មើនឹង ៧៦.០០០ ពាន់លានដុង)។
ការងារផ្លាស់ប្តូរឌីជីថលជាតិសម្រេចលទ្ធផលវិជ្ជមានជាច្រើន។ គិតត្រឹមចុងឆ្នាំ ២០២៥ អត្រាផ្តល់សេវារដ្ឋតាមអនឡាញ និងសេវាអនឡាញដំណើរការពេញលេញថ្នាក់មជ្ឈិមសម្រេច ៥៣,៣% និង៣១,៣៦%; ថ្នាក់ភូមិភាគសម្រេច ៩៣,៩% និង ៤៥%។ ហេដ្ឋារចនាសម្ព័ន្ធឌីជីថលជាតិបានវិនិយោគអភិវឌ្ឍ។ ល្បឿនអ៊ីនធឺណិតរបស់វៀតណាមស្ថិតក្នុងចំណោម ២០ ប្រទេសនៅលើពិភពលោក; អត្រាគ្របដណ្តប់សាវា ៥G សម្រេចជិត ៥៩% នៃចំនួនប្រជាជន អត្រាប្រជាជនពេញវ័យប្រើប្រាស់ទូរស័ព្ទឆ្លាតវៃសម្រេច ៨១,៥%...
ចំពោះការអភិវឌ្ឍវិទ្យាសាស្ត្របច្ចេកវិទ្យា និងផ្លាស់ថ្មីច្នៃប្រតិដ្ឋ រដ្ឋាភិបាលបានចែងបញ្ជីឈ្មោះបច្ចេកវិទ្យាយុទ្ធសាស្ត្រចំនួន ១១ ក្រុម និងផលិតផលបច្ចេកវិទ្យាយុទ្ធសាស្ត្រចំនួន ៣៥។ គិតត្រឹមចុងឆ្នាំ ២០២៥ ទូទាំងប្រទេសមានអាជីវកម្មបច្ចេកវិទ្យាជិត ៧៩.០០០ ក្នុងនោះមាន ៥១.៩៨៤ អាជីវកម្មកំពុងដំណើរការ; មាន ៩៦២ អាជីវកម្មទទួលបានវិញ្ញាបនបត្រអាជីវកម្មវិទ្យាសាស្ត្របច្ចេកវិទ្យា។ វៀតណាមបន្តរក្សាតំណែងទី ៤៤/១៣៩ ប្រទេស អំពីសន្ទស្សន៍ផ្លាស់ថ្មីច្នៃប្រតិដ្ឋសកល។
ថ្លែងបិទអង្គសន្និបាត អគ្គលេខាបក្ស តូឡឹម បានសង្កត់ធ្ងន់៖ សេចក្តីសម្រេចចិត្តលេខ ៥៧ បានបើកនូវយុគសម័យថ្មីសម្រាប់ប្រទេសជាតិ ដោយចាត់ទុកវិទ្យាសាស្ត្របច្ចេកវិទ្យា ផ្លាស់ថ្មីច្នៃប្រតិដ្ឋ និងផ្លាស់ប្តូរឌីជីថលជាមជ្ឈមណ្ឌលនៃយុទ្ធសាស្ត្រអភិវឌ្ឍន៍។ ឆ្នាំ ២០២៥ យើងបានបង្កើតគ្រឹះធារយ៉ាងរឹងមាំ ឆ្នាំ ២០២៦ គឺជាឆ្នាំ "សកម្មភាពលោតផ្លោះ រីកសាយភាយលទ្ធផល" ដោយប្តូរពីមូលដ្ឋានទៅជាលទ្ធផល ពីគោលនយោបាយទៅជាផលិតផល ពីគំនិតទៅជាតម្លៃជាក់ស្តែងដើម្បីបម្រើប្រជាជននិងអាជីកម្ម។
អគ្គលេខាបក្ស តូឡឹម បានស្នើការិយាល័យមជ្ឈិម គប្បីម្ចាស់ការសហការជាមួយស្ថាប័ននានា កសាងកម្មវិធីការងារឆ្នាំ ២០២៦ របស់គណៈចង្អុលការឱ្យបានមុនថ្ងៃទី ១០ ខែមករា ឆ្នាំ២០២៦។ ក្នុងនោះ ផ្តោតសំខាន់លើដំណោះស្រាយលោតផ្លោះនៃវិទ្យាសាស្ត្របច្ចេកវិទ្យា ផ្លាស់ថ្មីច្នៃប្រតិដ្ឋ និងផ្លាស់ប្តូរឌីជីថលលើគ្រប់វិស័យ ដើម្បីជាមូលដ្ឋានជំរុញកំណើនសេដ្ឋកិច្ចតួលេខ ២ ខ្ទង់។ ចំពោះរដ្ឋាភិបាល គប្បីផ្តោតលើការដឹកនាំយ៉ាងខ្លាំងក្លាក្នុងការជំរុញផ្លាស់ប្តូរឌីជីថលគ្រប់ជ្រុងជ្រោយលើផ្នែករដ្ឋាភិបាលឌីជីថល សេដ្ឋកិច្ចឌីជីថល និងសង្គមឌីជីថល ក្នុងនោះ ផ្តល់អាទិភាព ផ្លាស់ប្តូរឌីជីថលក្នុងវិស័យអាជីវកម្ម ជាពិសេសគឺវិស័យថាមពល កែច្នៃស្បៀងអាហារ ស្បែកជើង សម្ភារៈសំណង់ ពាណិជ្ជកម្មអេឡិចត្រូនិចនិងកសិកម្ម... ទូទាំងប្រព័ន្ធននយោបាយត្រូវធ្វើសកម្មភាពភ្លាមៗ បុគ្គល ស្ថាប័ន និងភូមិភាគនីមួយៗ ត្រូវកំណត់ច្បាស់តួនាទី ប្រមូលផ្តុំធនធាន អនុវត្តប្តូរផ្តាច់ ដើម្បីប្រែក្លាយគោលដៅឱ្យក្លាយជាការពិត រួមចំណែកនាំប្រទេសជាតិអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាព។
មីថាញ-វ៉ាន់តឹន