កីឡា - ទេសចរណ៍ ទេសចរណ៍

26/12/2025 - 06:12

ទេ​សចរ​ណ៍​បរិសុទ្ធ​នៅ​តំ​បន់​សមុទ្រ​យ្វៀង​ហាយ​ 

វិទ្យា​ស្ថាន​សមាធិទ្រុកឡឹម​ត្រា​វិញ​ មាន​ទី​តាំង​នៅ​ក្នុង​មណ្ឌល​ទេ​សភា​ព​ធម្ម​ជាតិ​យ៉ាង​មនោ​រ​ម្យ​នៃ​សមុទ្រ​បាដុង​ ជា​គោល​​ដៅ​ទេ​សចរ​ណ៍​ខាង​ផ្លូវ​ចិត្ត​ដ៏​លេច​ធ្លោ​នៃ​តំ​បន់​សមុទ្រ​យ្វៀង​ហាយ​។​ ជាមួយ​នឹង​រចនា​បថស្ថាបត្យ​កម្ម​ព្រះ​ពុទ្ធ​សាសនា​នៃ​រជ្ជកាល​ស្តេច​លី - ត្រឹង​ បរិយា​កាស​បរិសុទ្ធ​រួម​ជាមួយ​នឹង​ទិដ្ឋ​ភាព​ចម្រុះ​រវាង​ព្រៃ​ស្ងាវ និង​រលកសមុទ្រ​ ទី​នេះ​បាន​ក្លាយ​ជា​កន្លែង​ទេ​សចរ​ណ៍​សម្រាប់​ភ្ញៀវ​ ដែល​ចូល​ចិត្ត​ភាព​បរិសុទ្ធ​និង​លម្ហែអា​រម្ម​ណ៍​ពី​ជីវភាព​នៃ​សម័យ​ទំ​នើប​។​

រូប​ភាព​មួយ​ចំ​នួន​ក្នុង​វិទ្យា​ស្ថាន​សមាធិទ្រុកឡឹម​ត្រា​វិញ​។

ចម្ងាយ​ពី​មជ្ឈ​មណ្ឌល​ក្រុង​ត្រា​វិញ​(ចាស់​) ឆ្ពោះ​ទៅ​ទិស​អា​គ្នេយ៍ប្រ​ហែល​ ៦​០​គីឡូ​ម៉ែ​ត្រ​ មាន​វិទ្យា​ស្ថាន​សមាធិទ្រុកឡឹម​មួយ​ដែល​ឋិត​នៅ​ក្នុង​មណ្ឌល​អេកូទេ​សចរ​ណ៍​សមុទ្រ​បាដុង​ នៅ​សង្កាត់​ត្រឿង​ឡុង​ហ្វា ខេត្ត​វិញ​ឡុង​។​ វិទ្យា​ស្ថាន​សមាធិនេះ​បាន​សាង​សង់​លើ​ផ្ទៃ​ដី​ជិត​ ១​០​ ហិកតា​ សរុប​ថវិកា​ជាង​ ១​២​០​ ពាន់​លាន​ដុង​ ហើយ​បាន​សម្ពោធ​ឆ្លង​កាល​ពី​ឆ្នាំ​ ២​០​១​៦​។​ នេះ​ជាវិទ្យា​ស្ថាន​សមាធិដ៏​ធំ​មួយ​នៅ​តំ​បន់​វាល​រាប​ទន្លេ​គឺ​វឡុង​ ជាទី​តាំង​ទេ​សចរ​ណ៍​ខាង​ផ្លូវ​ចិត្ត​ - ទេ​សចរ​ណ៍​គួបផ្សំ​ ដែល​បាន​ភ្ញៀវ​ទេ​សចរ​ជាច្រើន​ ជ្រើស​រើស​ពេល​មក​ទស្សនា​ខេត្ត​វិញ​ឡុង​។​

គន់ពី​ចម្ងាយ​ វិទ្យា​ស្ថាន​សមាធិទ្រុកឡឹម​លេច​ឡើង​ស្កឹមស្កៃ​ក្រោម​ផ្ទៃ​មេឃ​ខៀវ​ល្វឹង​ល្វើយ​ ដំបូល​ប្រ​ក់ក្បឿង​ដែល​មាន​សណ្ឋាន​កោង​ៗ​លាយឡំជាមួយ​នឹង​ដំបូក​ខ្សាច់​សនិង​ជួរ​ដើម​ស្ងាវបៃតង ដែល​បញ្ចេញ​សូរ​ស័ព្ទ​តាម​ជំ​នោរ​ខ្យល់​។​ បរិយា​កាស​នៅ​ទី​នេះ​នាំ​មក​នូវ​អា​រម្ម​ណ៍​ក្សេម​ក្សាន្ត​។​ល។​ ការ​ធ្វើ​ដំណើរ​កម្សាន្ត​ជុំ​វិញ​វិទ្យា​ស្ថាន​ ភ្ញៀវ​ទេ​សចរ​អា​ចមាន​អា​រម្ម​ណ៍​ស្រស់​ស្រាយ​ដោយ​ខ្យល់​សមុទ្រ​លាយ​ឡំ​ជាមួយ​នឹង​ក្លិន​ក្រអូបផ្សែង​ធូប​ ញុាំង​ឱ្យ​អា​រម្ម​ណ៍​យើង​កាន់​តែ​សុខ​សាន្ត​និង​ធូរ​ស្រាល​។​ វិទ្យា​ស្ថាន​សមាធិទ្រុកឡឹម​ បាន​រចនា​ឡើង​តាម​រចនា​បថស្ថាបត្យ​កម្ម​ព្រះ​ពុទ្ធ​សាសនា​វៀត​ណា​មរជ្ជកាល​ស្តេច​លី - ត្រឹង​ (សតវត្សទី​ ១​២​ និង​ ១​៤​) បាន​បង្ហាញ​ពី​លក្ខណៈ​ចម្លាក់​យ៉ាង​ល្អ​ហ្មត់​ហ្មង​។​ គម្រោង​សំ​ណង់​ ព្រះ​វិហារ​ទាំង​មូល​បាន​ធ្វើ​ពី​ឈើ​ប្រ​ណិត មាន​លក្ខណៈ​បុរា​ណផង​និង​ឧត្តុង្គ​ឧត្តម​ផង​។​ លេច​ធ្លោ​នៅ​ក្នុង​ព្រះ​វិហារ​ គឺ​ពុទ្ធ​បដិមាមួយ​អង្គ​សាង​ ពី​ស្ពាន់កម្ពស់​៣​,៥​ ម៉ែ​ត្រ​ ទម្ងន់​ជាង​៣​តោន​ ដែល​ចាត់​ទុក​ថា​ជាព្រះ​ពុទ្ធ​បដិមាសាង​ពី​ស្ពាន់ធំ​ជាង​គេក្នុង​ខេត្ត​។​

មក​កាន់​វិទ្យា​ស្ថាន​សមាធិទ្រុកឡឹម​ត្រា​វិញ​ ភ្ញៀវ​ទេ​សចរ​មិន​ត្រឹម​តែ​បាន​គោរព​បូជា​ព្រះ​ពុទ្ធ​រូប​ប៉ុណ្ណោះ​ទេ​ ថែ​ម​ទាំង​មាន​ឱកាស​ទស្សនា​ទិដ្ឋ​ភាព​ធម្ម​ជាតិ​ដ៏​ស្រស់​បំ​ព្រង​ ស្តាប់​សំ​ឡេង​រលកលាយ​ឡំ​នឹង​សូរ​ជួងបន្លឺ​ឡើង​ក្នុង​បរិវេណ​សមាធិទៀ​ត​ផង​។​ នៅ​ថ្ងៃ​ចុង​សប្តាហ៍​ ឬ​ថ្ងៃ​បុណ្យ​ទាន​ ភ្ញៀវ​ទេ​សចរ​ ពុទ្ធ​បរិស័ទ​និង​ប្រ​ជា​ជន​ភូមិ​ភាគ​ជាច្រើន​មក​ទី​នេះ​ធ្វើ​សក្កា​របូជា​ សង្រួម​ចិត្ត​ ព្រម​ទាំង​ដើរ​កំ​សាន្ត​ទស្សនា​សមុទ្រ​បាដុង​  ជាឆ្នេរ​ដ៏​ស្រស់​ស្អាត់មួយ​នៅ​ខេត្ត​វិញ​ឡុង​ ដែល​មិន​ឆ្ងាយ​ពី​វិទ្យា​ស្ថាន​សមាធិនោះ​ឡើយ​។​

ជាមួយ​នឹង​បរិយា​កាស​បរិសុទ្ធ​ ស្ថាបត្យ​កម្ម​ ពិសេស​និង​មាន​តម្លៃ​ខាង​ផ្លូវ​ចិត្ត​ដ៏​ជ្រាល​ជ្រៅ​ វិទ្យា​ស្ថាន​សមាធិទ្រុកឡឹម​ត្រា​វិញ​ មិន​ត្រឹម​តែ​ជាកន្លែង​សក្កា​របូជា​ដ៏​មាន​អត្ថ​ន័យ​ប៉ុណ្ណោះ​ទេ​ ថែ​ម​ទាំង​ជាកន្លែង​ទេ​សចរ​ណ៍​ ដែល​រួម​ចំ​ណែក​ធ្វើ​ឱ្យ​សម្បូរ​បែប​ជាង​ទៀ​ត​ពី​រូប​ភាព​វប្ប​ធម៌​ និង​ជំ​នឿ​ពិសេស​ដោយ​ឡែក​នៃ​តំ​បន់​ដី​ខេត្ត​វិញ​ឡុង​ រួសរាយ​រាក់ទាក់​ភ្ញៀវ​៕

            ទី​ទុយ​ - ថា​ច់​ធី

 

ចែករំលែកអត្ថបទ