កំណត់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ជនបទ គឺជាលក្ខឋានដ៏សំខាន់មួយក្នុងការកសាងជនបទថ្មី រួមចំណែកជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម លើកកម្ពស់ជីវភាពប្រជាជន។ រយៈពេលកន្លង ឃុំតឹបង៉ាយ ខេត្តវិញឡុង បានប្រើប្រាស់អស់ពីលទ្ធភាពនៅរាល់ប្រភពឧបត្ថម្ភរបស់ រដ្ឋនិងប្រភពធនធានប្រជាជន ដើម្បីកសាងនិងបន្តធ្វើឱ្យសុក្រឹតផ្លូវគមនាគមន៍ជនបទ។

បងឡឹមវុាំងបៀង (ខាងឆ្វេង) នៅភូមិកញ្ចោងត្បូង ឃុំតឹបង៉ាយ ខេត្តវិញឡុង
បរិច្ចាគដីកសាងផ្លូវគមនាគមន៍ជនបទ។
អ្នកស្រី គឹមធីសាផា អនុប្រធានគណៈកម្មា ធិការប្រជាជនឃុំតឹបង៉ាយ ឱ្យដឹង៖ “រៀងរាល់ឆ្នាំ ឃុំក៏បានរៀបចំផែនការអភិវឌ្ឍផ្លូវគមនាគមន៍ជនបទនិងបង្កើតគណៈចង្អុលការ សហការជាមួយសមាគមនិងអង្គការមហាជននានា មានដូច៖ សមាគមអតីតយុទ្ធជនរណសិរ្សមាតុភូមិវៀតណាម សមាគមនារី សមាគមកសិករ ។ល។ ដើម្បីជំរុញការងារផ្សព្វផ្សាយចលនាប្រជាជន ស្ម័គ្រចិត្តរួមវិភាគទានថវិកា សម្ភារៈនិងកម្លាំងពលកម្ម។ ដំណាក់កាល ២០២០ - ២០២៥ ឃុំក៏បាននិយោគកសាង ជួសជុលផ្លូវថ្នល់និងស្ពានជនបទជាច្រើនកន្លែង សរុបថវិកាជាង ៦៩ ពាន់លានដុង រួមចំណែកធ្វើឱ្យសុក្រឹតហេដ្ឋារចនាសម្ព័ន្ធនិងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច - សង្គម”។
បងឡឹមវុាំងបៀង នៅភូមិកញ្ចោងត្បូង ឃុំតឹបង៉ាយ ឱ្យដឹង៖ “កន្លងហឹយ រដ្ឋមានគោលការណ៍កសាងផ្លូវកៅស៊ូក្នុងឃុំ សំដៅបង្កលក្ខណៈងាយស្រួលក្នុងការបម្រើជីវភាពប្រជាជន និងដឹកជញ្ជូនកសិផលលើភូមិឋាន”។ បងបៀង ឱ្យដឹងបន្ថែម៖ “ដោយយល់ឃើញថា ពេលផ្លូវគមនាគមន៍ជន បទបានវិនិយោគ នឹងបង្កលក្ខណៈឱ្យមាមីងធ្វើដំណើរទៅមក សិស្សានុសិស្សទៅសាលាមានភាពងាយស្រួល ឈ្មួញចុះទិញកសិផលដល់កន្លែងលក់បានថ្លៃជាង ព្រោះបន្ថយបានចំណាយលើការដឹកជញ្ជូន ដូច្នេះ ខ្ញុំស្ម័គ្រចិត្តបរិច្ចាគដីជិត ១.០០០ ម៉ែត្រការ៉េ គិតជាទឹកប្រាក់ប្រមាណ ២៥០ លាន ដុង។ ដោយសារមានផ្លូវថ្នល់ថ្មី ការធ្វើដំណើរទៅមករបស់ប្រជាជនមានភាពងាយស្រួលជាងមុន សេដ្ឋកិច្ចរបស់ភូមិកាន់តែរីកចម្រើន”។
រយៈពេលកន្លង ឃុំតឹបង៉ាយ ក៏បានកសាងផ្លូវបេតុងរឹងមាំ ល្អស្អាត តភ្ជាប់ភូមិនានា រួមចំណែកធ្វើឱ្យទិដ្ឋភាពជនបទស្រស់បំព្រង ជំរុញសេដ្ឋកិច្ច- សង្គមកាន់តែរីកចម្រើន។ ជាមួយនឹងគោលការណ៍ត្រឹមត្រូវ រួមនឹងការយល់ដឹងអំពីគោលការណ៍ កសាងផ្លូវគមនាគមន៍ជនបទ គឺបម្រើផលប្រយោជន៍ប្រជាជន ដូច្នេះ មានគ្រួសារប្រជាជនជាច្រើននៅក្នុងឃុំក៏បានគាំទ្រយ៉ាងសកម្ម បង្កើតបានជាចលនាប្រឡងប្រណាំងយ៉ាងផុសផុលរវាងភូមិនានាក្នុងឃុំ។ អ្នកស្រី គឹមធីសាផា ឱ្យដឹងបន្ថែម៖ “ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវគមនាគមន៍ជនបទ គឺជាតម្រូវការចាំបាច់ ដើម្បីបំបាត់គម្លាតរវាងទីក្រុង និងជនបទ បន្ថយគម្លាតមានក្រ រួមចំណែកធ្វើឱ្យទិដ្ឋភាពជនបទកាន់តែស្រស់បំព្រង។ ជាច្រើនឆ្នាំកន្លង អាស្រ័យការផ្សព្វផ្សាយកសាងផ្លូវគមនាគមន៍ជនបទ មកទល់ពេលនេះ ប្រព័ន្ធផ្លូវគមនាគមន៍ជនបទក្នុងឃុំជាមូលដ្ឋានសម្រេចរួចរាល់ បង្កលក្ខណៈងាយស្រួលក្នុងការធ្វើចរាចរណ៍ ដឹកជញ្ជូនកសិផលក្នុងភូមិឋាន រួមចំណែកក្នុងការកសាងជនបទថ្មី៕
សឺនម៉ាល័យ-មុនី