មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

23/12/2025 - 07:25

ព្រះ​តេជព្រះ​គុណ​យ័ញ​ជួយ​ អស់​ពី​ព្រះ​ទ័យ​ដើម្បី​សហគមន៍ 

អស់​រយៈ​ពេល​ជាង​ ៣​០​ ឆ្នាំ​ កាន់​តំ​ណែង​ជាព្រះ​ចៅ​អធិ​ការ​វត្ត​សិរី​វង្សា (ស្រែ​សៀម​ថ្មី​) ឃុំ​ប៊ិញអា​ង​ ខេត្ត​អា​ង​យ៉ាង​ ព្រះ​តេជព្រះ​គុណ​យ័ញ​ជួយ​ តែ​ងមាន​ទឹក​ព្រះ​ទ័យ​ប្រ​កប​ដោយ​ព្រហ្ម​វិហារ​ធម៌​ ខ្នះ​ខ្នែង​ចំ​ពោះ​កិច្ច​ការ​សាសនា​និង​សកម្ម​រួម​ដំណើរ​ជាមួយ​រដ្ឋ​អំ​ណា​ច​ក្នុង​ការ​កសាង​ជន​បទ​ថ្មី​ រួម​ចំ​ណែក​ពង្រឹង​ធ្លុង​មហា​សាម​គ្គី​ក្នុង​សហគម​ន៍។​

ព្រះ​តេជព្រះ​គុណ​យ័ញ​ជួយ​  ព្រះ​ចៅ​អធិ​ការ​វត្ត​សិរី​វង្សាស្រែ​សៀម​ថ្មី​។​

លោកយ័ញ​សុខ​ផាន់ ប្រ​ធាន​ភូមិ​ស្រែ​សៀម​ថ្មី​ ឱ្យ​ដឹង​៖ “ព្រះ​តេជព្រះ​គុណ ​យ័ញ​ជួយ​ តែ​ងជិត​ដិត​និង​យក​ចិត្ត​ទុក​ដាក់​ ជីវភាព​មាមីង​ពុទ្ធ​បរិស័ទ​ និង​ផ្សព្វ​ផ្សា​យ​គោល​ការ​ណ៍​របស់​បក្ស​ គោល​នយោ​បាយ​ច្បាប់​របស់​រដ្ឋ​ជារឿយ​ៗ​។​ ក្នុង​ភូមិ​មាន​កិច្ច​ការ​អ្វី​ត្រូវ​ការ​ចលនា​ឬ​សម្រុះ​សម្រួល​ ព្រះ​អង្គ​តែ​ងអស់់ពី​ព្រះ​ទ័យ​ចូល​រួម​ ហើយ​តែ​ងបាន​មាមីង​ជឿ​ទុក​ចិត្ត​ អនុ​វត្ត​តាម​ជានិច្ច​”។​

ពិសេស​ការ​រួម​ចំ​ណែក​ដ៏​លេច​ធ្លោ​របស់​ព្រះ​តេជព្រះ​គុណ​ បាន​បង្ហាញ​យ៉ាង​ច្បាស់​តាម​រយៈ​ សំ​ណង់​បម្រើ​ជីវភាព​ប្រ​ជា​ជន​។​ អា​ស្រ័យ​ប្រិយ​ភាព​និង​ស្មារ​តី​ដើម្បី​សហគម​ន៍ ព្រះ​អង្គ​បាន​ ចលនា​សប្បុរ​ស​ជន​និង​មាមីង​ក្នុង​ភូមិ​កសាង​ស្ពាន​បាន​ចំ​នួន​ ១​២​ គិត​ជាតម្លៃ​ទឹក​ប្រាក់​ជាង​ ១​ ពាន់​លាន​ដុង​ រួម​ចំ​ណែក​បង្ក​លក្ខណៈ​ងាយ​ស្រួល​សម្រាប់​ការ​បង្ក​បង្កើន​ផល ប្រ​ជុំ​ជីវភាព​ និង​ដោះ​ដូរ​ពាណិ​ជ្ជកម្ម​របស់​ប្រ​ជា​ជន​។​

ទន្ទឹម​នឹង​នោះ​ ព្រះ​អង្គ​តែ​ងយក​ចិត្ត​ទុក​ដាក់​លើ​វិស័យ​អប់​រំ ពិសេស​គឺ​ការ​រក្សា​និង​បង្រៀន​ អក្សរ​ខ្មែរ​ដល់​កូន​ចៅ​ពុទ្ធ​បរិស័ទ​។​ រដូវ​វិស្សមកាល​ឆ្នាំ​ ២​០​២​៥​ ព្រះ​អង្គ​បាន​សហកា​រជាមួយ​គណៈ​កម្ម​ការ​និង​រដ្ឋ​អំ​ណា​ច​ភូមិ​ភាគ​ បើ​ក​ថ្នាក់​បង្រៀន​អក្សរ​ខ្មែរ​ដល់​សិស្សា​នុ​សិស្ស​ជាង​ ២០០​ នាក់​នៅ​ទី​តាំង​បឋម​សិក្សា​ ៣​ កន្លែង​គឺ​៖ ស្រែ​សៀម​ថ្មី​ ស្រែ​សៀម​ចាស់​ និង​មិញ​ផុង។​ ព្រះ​តេជព្រះ​គុណ​យ័ញ​ជួយ​ ថែ​ម​ទាំង​ខ្នះ​ខ្នែង​ក្នុង​ការ​អភិ​រក្ស​វប្ប​ធម៌​សិល្បៈ​ប្រ​ពៃណី​របស់​ជន​រួម​ជាតិ​ខ្មែរ​ទៀ​ត​ផង​។​ ការ​បង្កើត​ក្លឹប​របាំ ភ្លេង​ពិណពាទ្យ​ ចូល​រួម​ពិធី​ប្រ​ណាំង​ទូក​-ង បាន​បង្ក​បរិស្ថាន​ប្រ​ជុំ​ជីវភាព​វប្ប​ធម៌​ កីឡា​ កម្សាន្ត​សប្បាយ​សម្រាប់​យុវជន​ក្នុង​ចំ​ណុះ​ជើង​វត្ត​។​ មិន​តែ​ប៉ុណ្ណោះ​ ព្រះ​តេជព្រះ​គុណ​យ័ញ​ជួយ​ ក៏​ជាតំ​ណា​ង​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ឃុំ​ ៣​ អា​ណត្តិ​ ព្រះ​អង្គ​តែ​ងឆ្លុះ​បញ្ចាំ​ង​ពី​ជីវភាព​ បំ​ណង​ប្រាថ្នា​របស់​មាមីង​ខ្មែរ​ រួម​ចំ​ណែក​ពាំនាំ​គោល​នយោ​បាយ​សុខុមា​លភាព​ ជន​ជាតិ​ - សាសនា​ជាច្រើន​ផ្សព្វ​ផ្សា​យ​ដល់​ជន​រួម​ជាតិ​ខ្មែរ​។​

ជាមួយ​នឹង​ការ​រួម​ចំ​ណែក​យ៉ាង​សកម្ម​ទាំង​នោះ​ ព្រះ​តេជព្រះ​គុណ​យ័ញ​ជួយ​ បាន​គណៈ​កម្មា​ធិ​ការ​ជន​ជាតិ​ប្រ​ទាន​គ្រឿង​ឥស្សរិយយស “ដើម្បី​បុព្វ​ហេតុ​អភិ​វឌ្ឍ​ជន​ជាតិ​”; បណ្ណ​សរ​សើរ​ លិខិត​សរ​សើរ​ជាច្រើន​របស់​រដ្ឋ​អំ​ណា​ច​គ្រប់​លំ​ដាប់​ថ្នាក់​ចាប់​ពី​ភូមិ​ភាគ​ដល់​មជ្ឈិម​ សំ​ដៅ​កត់​សម្គាល់​នូវ​ការ​រួម​ចំ​ណែក​របស់​ព្រះ​តេជព្រះ​គុណ​ ដើម្បី​សហគម​ន៍ ជន​ជាតិ​ និង​ក្នុង​ការ​កសាង​ផែន​មហា​សាម​គ្គី​៘

លោក​យ័ញ​ភុក  នាយ​ក​មន្ទី​រ​ជន​ជាតិ​សាសនា​ខេត្ត​ ឱ្យ​ដឹង​៖ “អ្នក​មាន​ប្រ​ិយ​ភាព​គឺ​ជា​ស្នូល​នៃ​ផែន​មហា​សាម​គ្គី​ ជាស្ពាន​តភ្ជាប់​រវាង​បក្ស​ រដ្ឋ​ ជាមួយ​ប្រ​ជា​ជន​។​ ពង្រីក​តួនាទី​របស់​ពួក​គាត់​គឺ​ជា​ការ​រួម​ចំ​ណែក​កសាង​ស្ថិរភាព​និង​អភិ​វឌ្ឍ​ដោយ​ចីរភាព​របស់​ខេត្ត​អា​ង​យ៉ាង​”៕

                                ហុង​ទើ- លីសៀ

ចែករំលែកអត្ថបទ