18/12/2025 - 09:49

ការ​ពារ​រឹង​មាំ​អធិប​តេយ្យ​ភាព​ព្រំ​ដែន​សមុទ្រ​ 

រយៈ​ពេល​កន្លង​ គណៈ​បញ្ជា​ការ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ទី​ក្រុង​កឹង​ធើ ចង្អុល​ការ​ដល់​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​អនុ​វត្ត​ល្អ​ភារ​កិច្ច​ការ​ពារ​ព្រំ​ដែន។ កសាង​កង​កម្លាំង​ការ​ពារ​ព្រំ​ដែន​រឹង​មាំ​ គិត​គូរ​ដល់​ជីវ​ភាព​ប្រ​ជា​ជន​ រួម​ចំ​ណែក​ការ​ពារ​រឹង​មាំ​អធិប​តេយ្យ​ សន្តិ​សុខ​តំ​បន់​ព្រំ​ដែន​សមុទ្រ​របស់​ទី​ក្រុង។

 ​ វរ​សេនីយ៍​ឯក​ ហ្វិញ​ថាញ​ហ៊ុង ស្នង​ការ​នយោ​បាយ​នៃ​គណៈ​បញ្ជា​ការ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ទី​ក្រុង​កឹង​ធើ ជូន​អំ​ណោយ​ដល់​គ្រួ​សារ​ខ្មែរ​ក្រ​តំ​បន់​ព្រំ​ដែន​សមុទ្រ។

ឆ្នាំ​២០២៥ គណៈ​បញ្ជា​ការ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ទី​ក្រុង​កឹង​ធើ បាន​ធ្វើ​ឱ្យ​ជាក់​ច្បាស់​នូវ​គោល​ការណ៍​ សេចក្តីសម្រេច​ចិត្ត​របស់​បក្ស​ គោល​ន​យោ​បាយ​ ច្បាប់​របស់​រដ្ឋ​ ដោយ​ការ​ងារ​ធ្វើ​ជាក់​ស្តែង។ បន្ត​រក្សា​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​រាល់​ការ​ចលនា​ កម្ម​វិធី​ ទម្រង់​ជួយ​ប្រ​ជា​ជន​អភិវឌ្ឍន៍​សេដ្ឋ​កិច្ច​សង្គម​លើ​ភូមិ​ឋាន​ តួ​យ៉ាង​ដូច៖ កម្ម​វិធី​ “និទាឃ​រដូវ​កក់​ក្តៅ​ទឹក​ចិត្ត​អ្នក​ភូមិ​” “និទា​ឃ​រដូវ​ជាយ​ដែន​កោះ​សមុទ្រ​ បុណ្យ​ចូល​ឆ្នាំ​ថ្មី​មនោ​សញ្ចេត​នា​កង​ទ័ព​ប្រ​ជា​ជន” “ទិវា​បុណ្យ​ការ​ពារ​ព្រំ​ដែន​ទូ​ទាំង​ប្រ​ជា​ជន” “ជំ​រុញ​ដំ​ណើរ​ប្អូន​ទៅ​សា​លា” ទម្រង់​ “កូន​ចិញ្ចឹម​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន” “បង្រៀន​អក្សរ​ខ្មែរ” “ផ្សារ​ណាត់​សូន្យ​ដុង” “ផ្សារ​ណាត់​ពិ​សេស​” “ពូជ​សត្វ​ចិញ្ចឹម​សម្រាប់​អ្នក​ក្រ” ៘ តាម​រយៈ​នោះ​ បាន​ជូន​អំ​ណោយ​រាប់​ពាន់​ចំ​ណែក​ ផ្ទះ​មហា​សាមគ្គី​រាប់​សិប​ខ្នង​ កង់​ចំ​នួន​១០០​គ្រឿង​ និង​អា​ហារូប​ ករណ៍​ជាង​៤០០​ចំ​ណែក​៘ ផ្តល់​ជូន​អ្នក​ក្រ​ និង​ប្អូនៗ​សិស្សា​នុសិស្ស​ក្រ​តំបន់​ព្រំ​ដែន​សមុទ្រ​ គិត​ជា​តម្លៃ​ទឹក​ប្រាក់​សរុប​ជាង​ ២,៥ ពាន់​លាន​ដុង។

អនុ​សេនីយ៍​ឯក​ ង្វៀង​ក្វឹក​ហឹង​ ស្នង​កា​រន​យោ​បាយ​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​ឡាយ​ហ្វា​ ឱ្យ​ដឹង៖ “ជា​មួយ​ស្មារតី​ “និយាយ​អ្វី​ដែល​ប្រ​ជា​ជន​ចង់​ស្តាប់​ ធ្វើ​កិច្ច​ការ​ដែល​ប្រ​ជា​ជន​កំ​ពុង​ត្រូវ​ការ” រៀង​រាល់​ខែ​ កម្មា​ភិបាល​ យុទ្ធ​ជន​ រំលែក​ចំ​ណែក​របប​អា​ហារ​របស់​ខ្លួន​ ដាក់​ចូល​ជ្រូក​ដី​បង្កើត​មូល​និធិ​ ដើម្បី​បន្ត​រក្សា​ទម្រង់​ឧបត្ថម្ភ​គ្រួ​សារ​មា​មីង​ខ្មែរ​មាន​ជីវ​ភាព​ក្រី​ក្រ​ មនុស្ស​ចាស់​គ្មាន​ទី​ពឹង​ និង​អ្នក​ខ្សត់​ក្រ​នៅ​តំបន់​ព្រំ​ដែន​សមុទ្រ។ ទង្វើ​ទាំង​នោះ​ តែង​បាន​ព្រះ​ឧបជ្ឈា​យ៍ ថាច់ហូន ព្រះ​ចៅ​អធិ​ការ​វត្ត​ព្រៃ​ជាប់​ រំលឹក​៖ “ក្មួយៗ​ការ​ពារ​ព្រំ​ដែន​ គឺ​ជា​ស្ពាន​តភ្ជាប់​រវាង​ឆន្ទៈ​បក្ស​នឹង​ទឹក​ចិត្ត​ប្រ​ជា​ជន​ ហើយ​បាន​ក្លាយ​ជា​ទី​បង្អែក​ដ៏​រឹង​មាំ​ពិត​ប្រា​កដ​សម្រាប់​ជន​រួម​ជាតិ​ខ្មែរ​តំបន់​ព្រំ​ដែន​សមុទ្រ​របស់​ទី​ក្រុង”។

ទន្ទឹម​នឹង​នោះ​ អង្គ​ភាព​នា​នា​ថែម​ទាំង​ចាត់​តាំង​យាម​ ដើរ​ល្បាត​ការ​ពារ​ព្រំ​ដែន​ដី​គោក​ និង​ដែន​សមុទ្រ​បាន​ ៥០៨ លើក​ទៀត​ផង​; ជួយ​ដល់​មធ្យោ​បាយ​៣​គ្រឿង​ នា​វិក​កប៉ាល់​នេសាទ​ ១៨ នាក់​ដែល​ជួប​សង្គ្រោះ​មាន​សុវត្ថិ​ភាព; បង្កើត​ផែន​ការ​ អនុ​វត្ត​ជោគ​ជ័យ​៦​ផែន​ការ​វិជ្ជា​ជីវៈ​បង្ក្រាប​គ្រឿង​ញៀន​; ចាត់​វិធាន​ការ​តាម​នីតិ​វិធី​ សើុប​អង្កេត​ដំ​បូង​៨​ករណី​ មាន​មុខ​សញ្ញា​៨នាក់​ ស្តុក​ទុក​ ដឹក​ជញ្ជូន​សារ​ធាតុ​គ្រឿង​ញៀន​ខុស​ច្បាប់​ វត្ថុ​តាង​២២​.៤៤១២ ក្រាម​សារ​ធាតុ​ Metham​phetamine។ ចាត់​វិធាន​ការ​តាម​នីតិ​វិ ធី​ សើុប​អង្កេត​ដំ​បូង​១​ករណី​ រួម​មាន​មុខ​សញ​៤​ នាក់​ ពាក់​ព័ន្ធ​នឹង​ការ​ជួញ​ដូរ​មនុស្ស​ក្រោម​អាយុ​១៦ឆ្នាំ; ១ករណី​ទៀត​ដឹក​ជញ្ជូន​មុខ​ទំនិញ​ឆ្លង​ដែន​ខុស​ច្បាប់​ វត្ថុ​តាំង​រឹប​អូស​បាន​៨២២​.៣៦៧ លីត្រ​ប្រេង​ឥន្ធនៈ​៘ រួម​ចំ​ណែក​ការ​ពារ​រឹង​មាំ​សន្តិ​សុខ​តំបន់​ព្រំ​ដែន​សមុទ្រ។

តាម​ប្រ​សាសន៍​វរ​សេនីយ៍​ឯក​ ផាម​ឡេ​ស្វឹង​ប៊ិញ មេ​បញ្ជា​ការ​នៃ​គណៈ​បញ្ជា​ការ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ទី​ក្រុង​កឹង​ធើ ជា​មួយ​ទិស​ស្លោក​ “ប៉ុស្តិ៍​ជា​ផ្ទះ​ ព្រំ​ដែន​ជា​ភូមិ​ស្រុក​ ជន​រួម​ជាតិ​បណ្តា​ជន​ជាតិ​ជា​បង​ប្អូន​សាច់​ញាតិ” កម្មា​ភិបាល​ យុទ្ធ​ជន​ កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ បានក​សាង​ទំ​នាក់​ទំនង​ ជិត​ស្និទ្ធ​ជា​មួយ​នឹង​ប្រ​ជា​ជន​ ចែក​រំលែក​ការ​លំ​ បា​កជា​មួយ​ប្រ​ជា​ជន; អនុ​វត្ត​ល្អ​ការ​ងារ​សុខុ​មាល​ភាព​សង្គម​ បន្ត​រក្សា​ទម្រង់​ជួយ​ប្រ​ជា​ជន​ បង្ក​ទំ​នុក​ចិត្ត​ដើម្បី​ប្រ​ជា​ជន​ខ្នះ​ខ្នែង​ចូល​រួម​ជា​មួយ​កង​កម្លាំង​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ គ្រប់​គ្រង​ ការ​ពារ​អធិប​តេយ្យ​តំបន់​សមុទ្រ​ រក្សា​សន្តិ​សុខ​សណ្តាប់​ធ្នាប់​ សុវត្ថិ​ភាព​សង្គម​ កសាង​តំបន់​ព្រំ​ដែន​សមុទ្រ​រឹង​មាំ

៕                  

           យ្វី​អាញ​- លី​សៀ

ចែករំលែកអត្ថបទ