ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

17/12/2025 - 18:57

នា​យក​រដ្ឋ​មន្ត្រី​រដ្ឋា​ភិបាល​ ផាម​មិញ​ជិញ ដឹក​នាំ​សម័យ​ប្រ​ជុំ​ពេញ​អង្គ​ជាន់​ខ្ពស់​នៃ​វេទិ​កា​សេដ្ឋ​កិច្ច​វៀត​ណាម​ឆ្នាំ​ ២០២៥ ក្ដី​សង្ឈឹម​ឆ្នាំ​ ២០២៦ 

-នា​យក​រដ្ឋ​មន្ត្រី​រដ្ឋា​ភិបាល​ ផាម​មិញ​ជិញ ដឹក​នាំ​សម័យ​ប្រ​ជុំ​ពេញ​អង្គ​ជាន់​ខ្ពស់​នៃ​វេទិ​កា​​សេដ្ឋ​​កិច្ច​​វៀត​ណាម​ឆ្នាំ​២០២៥ ក្ដី​សង្ឈឹម​ឆ្នាំ​​២០២៦ ក្រោម​​ប្រ​​ធាន​បទ “សេដ្ឋ​កិច្ច​វៀត​ណាម​អភិ​វឌ្ឍន៍​ឆាប់​រហ័ស​ ចីរ​ភាព​​និង​ផ្លាស់​ប្តូរបៃ​តង​ក្នុង​យុគ​សម័យ​ឌីជី​ថល” ​​ស្រ័យ​គណៈ​​កម្មា​ធិ​កា​រប​ក្ស​រដ្ឋា​ភិ​បាល​ សហ​ការ​ជា​មួយ​គណៈ​​គោ​លន​យោ​បាយ​យុទ្ធ​សាស្ត្រ​មជ្ឈិម​ចាត់​តាំង។ លោក​ ឡេ​ក្វាង​តុង​ លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​កឹង​ធើ; លោក​ ទ្រឿង​កាញ់​ត្វៀង​ អនុ​លេខា​​គណៈ​​កម្មា​ធិ​ការ​​បក្ស​​ទី​ក្រុង​ ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ អញ្ជើញ​ចូល​រួម​ប្រ​ជុំ​នៅ​ទី​ក្រុង​កឹង​ធើ។

វេទិ​កា​សេដ្ឋ​កិច្ច​វៀត​ណាម​ឆ្នាំ​ ២០២៥ ក្ដី​សង្ឃឹម​ឆ្នាំ​ ២០២៦ ក្រោម​ប្រ​ធាន​បទ​ “សេដ្ឋ​កិច្ច​វៀត​ណាម​អភិវឌ្ឍន៍​ឆាប់​រហ័ស​ ចីរ​ភាព​ និង​ផ្លាស់​ប្តូរបៃ​តង​ក្នុង​យុគ​សម័យ​​ឌីជី​ថល”។ រូប​ថត៖ យឿង​យ៉ាង​ (TTXVN)

វេទិកា​នេះ​បាន​រៀប​ចំ​ឡើង​តាម​រូប​ភាព​បន្ត​ផ្ទាល់​នៅ​រដ្ឋ​ធានី​ហា​ណូយ​ គួប​ផ្សំ​ភ្ជាប់​ប្រ​ព័ន្ធ​អន​ឡាញ​នៅ​ខេត្ត​ ក្រុង​ចំ​នួន​៣៤ ដោយ​មាន​​សម័យ​ប្រ​ជុំ​​ប្រ​ធាន​បទ​​ចំ​នួន​​ពីរ​និង​សម័យ​ប្រ​ជុំ​ពេញ​អង្គ​ជាន់​ខ្ពស់​មួយ។ ទិស​ដៅ​គឺ​​ដើម្បី​ស្វែង​រក​មតិ​យោ​បល់​ដ៏​មាន​តម្លៃ​ និង​ដំ​ណោះ​​ស្រាយ​ជាក់​ស្តែង​ ជួយ​សេដ្ឋ​កិច្ច​វៀត​ណាម​អនុ​វត្ត​បាន​​ទិស​​ដៅ​អភិ​វឌ្ឍន៍​ឆាប់​ លោត​ផ្លោះ​ ចីរ​ភាព​ និង​ផ្លាស់​ប្តូរ​បៃ​តង​ក្នុង​យុគ​សម័យ​ឌីជី​ថល។ វេទិកា​នេះ​រំពឹង​ថា​ បណ្តា​​ស្ថា​ប័ន អង្គ​ការ​ អ្នក​ជំនាញ​និង​អ្នក​តំ​ណាង​ នឹង​ផ្តល់​យោ​បល់​ជាក់​ស្តែង​ទៅ​លើ​ផ្នែក​ វិស័យ​ និង​ភូមិ​ភាគ​នីមួយៗ​ ដើម្បី​រួម​ចំ​ណែក​​អនុ​វត្ត​បាន​​ទិស​​ដៅ​កំ​ណើន​សេដ្ឋ​កិច្ច​តាម​តួ​លេខ​ពីរ​ខ្ទង់​ក្នុង​ឆ្នាំ​២០២៦ និង​បណ្តា​ឆ្នាំ​បន្ត​បន្ទាប់។ នៅ​ក្នុង​វេទិកា​នេះ​ បណ្តា​អ្នក​​តំ​ណាង​បាន​លើក​ឡើង​នូវ​សំ​ណូម​ពរ​ និង​សំណើ​​ជាក់​ស្តែង​​ជា​ច្រើន​ ដោយ​ផ្តោ​តសំ​ខាន់​លើ​វិស័យ​កែ​ទម្រង់​បែប​​បទ​​រដ្ឋ​បាល​ ធ្វើ​ឱ្យ​ទំ​នើប​យន្ត​ការ​ លើក​កម្ពស់​សមត្ថ​ភាព​​គ្រប់​គ្រង​ជាតិ​ អភិ​វឌ្ឍន៍​វិស័យ​ឯក​ជន​ អភិ​វឌ្ឍន៍​តំ​បន់​ និង​ភូមិ​ភាគ​ ព្រម​ទាំង​ទាក់​ទាញ​ការ​វិនិ​យោគ​អន្តរ​ជាតិ។ ទន្ទឹម​នឹង​នោះ​ ក៏​មាន​សំ​ណើ​និង​ដំ​ណោះ​ស្រាយ​ជា​ច្រើន​ សំ​ដៅ​បង្កើត​កម្លាំង​ជំ​រុញ​កំ​ណើន​ថ្មី​ ផ្សារ​ភ្ជាប់​ជា​​មួយ​​វិទ្យា​​សាស្ត្រ​បច្ចេក​វិទ្យា​ ផ្លាស់​ថ្មី​ច្នៃ​ប្រ​តិដ្ឋ​ ផ្លាស់​ប្តូរ​ឌីជី​ថល និង​ផ្លាស់​ប្តូរ​បៃ​តង។ល។ ដើម្បី​ឱ្យ​សេដ្ឋ​កិច្ច​ប្រ​ទេស​យើង​អភិ​វឌ្ឍន៍​ឆាប់​រហ័ស​ និង​ចីរ​ភាព​។

ឆ្នាំ​២០២៥ ទោះ​បី​ជួប​ការ​លំ​បាក​ជា​ច្រើន​ ប៉ុន្តែ​ក្រោម​ការ​ដឹក​នាំ​របស់​បក្ស​ ការ​រួម​ដំ​ណើរ​របស់​រដ្ឋ​សភា​ និង​កិច្ច​​ចង្អុល​ការ​ ការ​គ្រប់​គ្រង​យ៉ាង​សកម្ម​ ម៉ឺង​ម៉ាត់​ និង​ប្រ​​កប​​ដោយ​ប្រ​សិទ្ធ​ភាព​របស់​រដ្ឋា​ភិបាល​ នា​យក​រដ្ឋ​​មន្ត្រី​​រដ្ឋា​ភិបាល​ ព្រម​ទាំង​ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​ប្រ​ជា​ជន​ និង​​អា​ជីវ​កម្ម​ វៀត​ណាម​សម្រេច​បាន​សមិទ្ធ​ផល​លេច​ធ្លោ​ និង​គ្រប់​ជ្រុង​ជ្រោយ​លើ​ការ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​សង្គម។ កំ​ណើន​សេដ្ឋ​កិច្ច​ត្រូវ​បាន​ជំ​រុញ​យ៉ាង​ខ្លាំង​ក្លា​ ដោយ​ការរំ​​ពឹង​ទុក​ពេញ​មួយ​ឆ្នាំ​២០២៥ នឹង​សម្រេច​លើស​ពី​៨% ស្ថិត​​ក្នុង​ចំ​ណោម​បណ្តា​សេដ្ឋ​កិច្ច​ដែល​កំ​ណើន​ឆាប់​រហ័ស​​បំផុត​លើ​ពិ​ភព​លោក។ ទន្ទឹម​នឹង​នោះ​ ប្រ​ទេស​យើង​នៅ​​តែ​រក្សា​បាន​នូវ​កំ​ណើន​ម៉ាក្រូ​សេដ្ឋ​កិច្ច​ គ្រប់​គ្រង​អតិ​ផរ​ណា​ និង​ធានា​តុល្យ​ភាព​ធំ​ៗនៃ​ខឿន​សេដ្ឋ​កិច្ច​ ប្រ​​ជា​ជន​​គ្រប់​ជាន់​ស្រ​ទាប់​សុទ្ធ​តែ​បាន​ទទួល​ផល​ពី​កំ​ណើន​សេដ្ឋ​​កិច្ច​ អា​ស្រ័យ​គោ​លន​យោ​បាយ​គិត​គូរ​ជីវ​ភាព​រស់​​នៅ​របស់​ប្រ​ជា​ជន​ ធានា​សុខុ​មាល​ភាព​សង្គម​ប្រ​កប​​ដោយ​ចីរ​ភាព​ និង​គ្រប់​ជ្រុង​ជ្រោយ។ សេចក្តី​ព្រាង​របាយ​ការណ៍​នយោ​បាយ​នៃ​មហា​សន្និបាត​តំ​ណាង​ទូ​ទាំង​​ប្រ​ទេស​លើក​ទី​ XIV របស់​បក្ស​ បាន​ដាក់​ចេញ​នូវ​​គោល​​ដៅ​ និង​ទិស​ដៅ​ខិត​ខំ​ឱ្យ​សម្រេច​ល្បឿន​កំ​ណើន​សេដ្ឋ​​កិច្ច​ជា​មធ្យម​ភាគ​ក្នុង​ដំ​ណាក់​កាល​២០២៦​-២០៣០ ចាប់​​ពី​ ១០% ឡើង​ទៅ​។

ថ្នាក់​ដឹក​នាំ​ទី​ក្រុង​កឹង​ធើ រួម​ជា​មួយ​ថ្នាក់​ដឹក​នាំ​បណ្តា​​មន្ទីរ​ គណៈ​ផ្នែក​នៃ​ទី​ក្រុង​និង​អា​ជីវ​កម្ម​
ចូល​​រួម​ប្រ​ជុំ​​អន​ឡាញ​នៅ​ទី​ក្រុង​កឹង​ធើ។

នា​យក​រដ្ឋ​មន្ត្រី​រដ្ឋា​ភិបាល​ ផាម​មិញ​ជិញ បាន​បញ្ជាក់​ថា​ វេទិ​កា​នេះ​គឺ​ជា​ព្រឹត្តិ​ការណ៍​មាន​អត្ថ​ន័យ​ដ៏​សំ​ខាន់​ វាយ​​តម្លៃ​ស្ថាន​ភាព​ លទ្ធ​ផល​សេដ្ឋ​កិច្ច​ឆ្នាំ​២០២៥ និង​តម្រង់​​ទិស​ដៅ​ដំ​ណោះ​ស្រាយ​ជំ​រុញ​ការ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​ឆាប់​​រហ័ស​ ចីរ​ភាព​ ផ្អែក​លើ​កម្លាំង​យុទ្ធ​សាស្ត្រ​ផ្លាស់​ប្តូរ​ពីរ​គឺ​ បៃ​តង​ភា​វូប​នីយ​កម្ម​ និង​ឌីជី​ថល​ភាវូប​នីយ​កម្ម​ ក្នុង​ឆ្នាំ​ ២០២៦ និង​បណ្តា​ឆ្នាំ​បន្ត​បន្ទាប់។ នៅ​ក្នុង​សម័យ​​ប្រ​ជុំ​​ប្រ​​ធាន​បទ​ និង​សម័យ​ពេញ​អង្គ​ជាន់​ខ្ពស់​ វេទិ​កា​បាន​ស្តាប់​បទ​របាយ​ការណ៍​ បទ​ណែ​នាំ​ បទ​អន្តរ​គម​ន៍និង​មតិ​យោ​បល់​ដ៏​មាន​តម្លៃ​ មាន​ការ​ទទួល​ខុស​ត្រូវ​ និង​ជិត​ដិត​នឹង​​ភាព​ជាក់​ស្តែង​ ដែល​បង្ហាញ​ពី​បញ្ញា​ និង​ចក្ខុ​វិស័យ​ទូ​លំ​​ទូ​លាយ​ គ្រប់​ជ្រុង​ជ្រោយ។ នា​យក​រដ្ឋ​​មន្ត្រី​វាយ​តម្លៃ​​ខ្ពស់​ចំ​ពោះ​គណៈ​គោ​លន​យោ​បាយ​យុទ្ធ​សាស្ត្រ​មជ្ឈិម​ ដែល​បាន​​សហ​ការ​ជិត​ដិត​ជា​មួយ​ស្ថា​ប័ន​ពាក់​ព័ន្ធ​ ដើម្បី​ចាត់​តាំង​វេទិកា​ដ៏​សំ​ខាន់​នេះ​ និង​សំណូម​ពរ​ដល់​​គណៈ​គោល​ន​យោ​បាយ​យុទ្ធ​សាស្ត្រ​មជ្ឈិម​ បណ្តា​ក្រ​សួង​ ស្ថា​ប័ន​ពាក់​ព័ន្ធ​ និង​ភូមិ​ភាគ​នា​នា​ ទទួល​យក​បូក​សរុប​ និង​សិក្សា​ស្រាវ​ជ្រាវ​ ដើម្បី​បម្រើ​ឱ្យ​ការ​កសាង​ និង​រៀប​​ចំ​យុទ្ធ​សាស្ត្រ​ គោល​ន​យោ​បាយ​លើ​គ្រប់​វិស័យ។ នា​យក​​រដ្ឋ​មន្ត្រី​បាន​ឯក​ភាព​ជា​មួយ​ខ្លឹម​សារ​របាយ​ការណ៍​ បទ​ណែ​នាំ​បទ​អន្តរ​គមន៍ និង​មតិ​យោ​បល់​ដ៏​ស៊ី​ជម្រៅ​នៅ​​ក្នុង​វេទិ​កា​ ហើយ​បាន​សង្កត់​ធ្ងន់​ថា​ និន្នាការ​នៃ​ការ​ផ្លាស់​​ប្តូរ​បៃ​តង​ក្នុង​យុគ​សម័យ​ឌីជី​ថល គឺ​ជា​ភាព​ចាំ​បាច់​ដែល​​មិន​អាច​ត្រ​ឡប់​ក្រោយ​បាន។ កំ​ណត់​ច្បាស់​ថា​ ការ​ផ្លាស់​​ប្តូរពីរ​បៃ​តង​ភាវូប​នីយ​កម្ម​ និង​ឌីជី​ថល​ភាវូប​នីយ​កម្ម​ គឺ​ជា​តម្រូវ​ការ​សត្យា​នុម័ត ជា​ជម្រើស​យុទ្ធ​សាស្ត្រ​ ជា​អា​ទិ​ភាព​វិនិ​យោគ​អភិវឌ្ឍន៍ ដែល​ជា​មូល​ដ្ឋាន​គ្រឹះ​ និង​ជា​​កម្លាំង​ជំ​រុញ​អភិវឌ្ឍ​ឆាប់​រហ័ស​និង​ចីរ​ភាព​របស់​ប្រ​ទេស​​ជាតិ​​និយាយ​រួម​ និង​ខឿន​សេដ្ឋ​កិច្ច​និយាយ​ដោយ​ឡែក​។ល។៕

ប្រ​ភព​៖ baocantho.com.vn - បក​ប្រែ​៖​ ថាច់ធី

ចែករំលែកអត្ថបទ