16/12/2025 - 09:14

លំ​នៅ​ឋាន​ដ៏​កក់​ក្តៅ​សម្រាប់​ប្រ​ជា​ជន​ 

កំ​ណត់​ច្បាស់​ការ​បំ​បាត់​ផ្ទះ​បណ្ដោះ​អា​សន្ន​ ផ្ទះ​ទ្រុឌ​ទ្រោម​ជា​ភារ​កិច្ច​ដ៏​សំ​ខាន់​ រយៈ​ពេល​កន្លង​ គណៈ​កម្មា​ធិ​ការ​បក្ស​ និង​រដ្ឋ​អំ​ណាច​ទី​ក្រុង​កឹង​ធើ បាន​ផ្សព្វ​ផ្សាយ​និង​អនុ​វត្ត​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព។ តាម​រយៈ​នោះ​ បាន​ជួយ​គ្រួ​សារ​មាន​សគុណ​គ្រួ​សារ​ក្រី​ក្រ​ គ្រួ​សារ​ក្បែរ​ក្រ​ជា​ច្រើន​មាន​ផ្ទះ​ សម្បែង​ស្នាក់​នៅ​លំ​នឹង​ ប្រឹង​ប្រែង​ឈាន​ឡើង​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​ដោយ​ចីរ​ភាព។

 បង​ឡឹម​ហ្វា​ (ខាង​ស្តាំ) នៅ​ឃុំ​ឡឹម​តឹង​ បាន​ឧបត្ថម្ភ​ផ្ទះ​ពី​កម្ម​វិធី​បំ​បាត់​ផ្ទះ​បណ្ដោះ​អា​សន្ន​ ផ្ទះ​ទ្រុឌ​ទ្រោម។

តាម​សម្ដី​សម​មិត្ត​ ដាវ​ធី​ឡង​អាញ​ ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​វិញ​ទ្វឹង​ដុង​ ជា​មួយ​ទិស​ស្លោក​ “មិន​ទុក​ចោល​នរណា​ម្នាក់​នៅ​ខាង​ក្រោយ” ជា​ច្រើន​ឆ្នាំ​មក​នេះ​ គណៈ​កម្មា​ធិ​ការ​បក្ស​និង​រដ្ឋ​អំ​ណាច​ឃុំ​វិញ​ទ្វឹង​ដុង​ បាន​ខិត​ខំ​ប្រឹង​ប្រែង​ដោយ​ឥត​ឈប់​ឈរ​ ដើម្បី​កែ​លម្អ​ជីវ​ភាព​របស់​ប្រ​ជា​ជន​ ពិ​សេស​គឺ​គ្រួ​សារ​ក្រី​ក្រ​ គ្រួ​សារ​ក្បែរ​ក្រ​និង​ជន​ជាតិ​ភាគ​តិច។ អា​ស្រ័យ​កម្ម​វិធី​បំ​បាត់​ផ្ទះ​បណ្ដោះ​អា​សន្ន​ ផ្ទះ​ទ្រុឌ​ទ្រោម​ ទើប​ផ្ទះ​បណ្ដោះ​អា​សន្ន​ទាំង​នោះ​បាន​ជំ​នួស​វិញ​ ដោយ​ផ្ទះ​មាំ​មួន​ ធ្វើ​ឱ្យ​ប្រ​ជា​ជន​មាន​ភាព​កក់​ក្តៅ។

ពី​មុន​នេះ​ ផ្ទះ​លោក​យាយ​ធី​ឌីម នៅ​ភូមិ​៨B ឃុំ​វិញ​ទ្វឹង​ដុង​ ពេល​ភ្លៀង​ម្ដងៗ​ទឹក​ស្រក់​ពាស​ពេញ​ ធ្វើ​ឱ្យ​ជីវ​ភាព​គ្រួ​សារ​ជួប​ការ​លំបាក​ច្រើន។ អា​ស្រ័យ​បាន​ទទួល​ការ​ឧបត្ថម្ភ​៦០​លាន​ដុង​ពី​កម្ម​វិធី​បំបាត់​ផ្ទះ​បណ្ដោះ​អា​សន្ន​ លោក​យាយ​សង់​ បាន​ផ្ទះ​រឹង​មាំ​មួយ​ខ្នង។ បាន​ដឹង​ថា​ គ្រួ​សារ​លោក​យាយ​ក្រ​ គ្មាន​ទី​ពឹង​ រស់​នៅ​ជា​មួយ​កូន​ស្រី​ពៅ​ តែ​ជីវ​ភាព​លំបាក​ បាន​ទៅ​ធ្វើ​ការ​ឆ្ងាយ​ដើម្បី​គិត​គូរ​ជីវ​ភាព។ ឃើញ​ស្ថាន​ភាព​ដូច្នេះ​ ក្នុង​ឆ្នាំ​២០២៣ រដ្ឋ​អំ​ណាច​បាន​ពិនិត្យ​និង​ឧបត្ថម្ភ​សាង​សង់​ផ្ទះ​ ដើម្បី​លោក​យាយ​មាន​ផ្ទះ​សម្បែង​រស់​នៅ​លំ​នឹង​សម្រាប់​វ័យ​ចាស់។

ផ្ទះ​ថ្មី​បាន​នាំ​មក​ភាព​សប្បាយ​រីក​រាយ​ សុភ​មង្គល​សម្រាប់​គ្រួ​សារ​ដែល​បាន​ទទួល​ផល​កម្ម​វិធី។ បង​ឡឹម​ហ្វា​ នៅ​ភូមិ​ទ្រុង​ប៊ិញ ឃុំ​ឡឹម​តឹង​ ឱ្យ​ដឹង​ដោយ​ក្ដី​រីក​រាយ​៖ “ប៉ុន្មាន​ឆ្នាំ​មុន​ គ្រួ​សារ​ខ្ញុំ​រស់​នៅ​ក្នុង​ផ្ទះ​ស្លឹក​ទ្រុឌ​ទ្រោម​។ ឥ​ឡូវ​នេះ​ បាន​ទទួល​ការ​ឧបត្ថម្ភ​៦០​លាន​ដុង​ពី​កម្ម​វិធី​បំ​បាត់​ផ្ទះ​ បណ្ដោះ​អា​សន្ន​ ផ្ទះ​ទ្រុឌ​ទ្រោម​ ខ្ញុំ​រួម​ប្រាក់​បន្ថែម​ សង់​បាន​ផ្ទះ​រឹង​មាំ​មួយ​ខ្នង។ ចាប់​ពី​ពេល​នេះ​ទៅ​ គ្រួ​សារ​ខ្ញុំ​លែង​បា​រម្ភ​ពេល​ភ្លៀង​ទៀត​ហើយ”។ តាម​រយៈ​ស្វែង​យល់​ ទើប​ដឹង​ថា​ ជីវ​ភាព​គ្រួ​សារ​បង​ហ្វា​មាន​ការ​លំ​បាក​ គ្មាន​ដី​ផលិត​ ប្តីប្រ​ពន្ធ​គាត់​ដើរ​ធ្វើ​ការ​ឈ្នួល​ ចំណូល​មិន​ទៀង​ទាត់​ ម្ល៉ោះ​ហើយ​ពិបាក​សង់​បាន​ផ្ទះ។ ឥ​ឡូវ​ បាន​រដ្ឋ​អំ​ណាច​ ពិនិត្យ​និង​ឧបត្ថម្ភ​សង់​ផ្ទះ​ជួយ​ឱ្យ​គ្រួ​សា​របង​ឡឹម​ហ្វា​ មាន​កន្លែង​ជ្រក​ក្តៅ​ ជ្រក​ភ្លៀង​ ហើយ​លំ​នឹង​ចិត្ត​ពល​កម្ម​ផលិត​និង​ឈាន​ឡើង​ចាក​ពី​ភាព​ក្រី​ក្រ។

“ឃើញ​ថា​ កម្ម​វិធី​ “បំ​បាត់​ផ្ទះ​បណ្ដោះ​អា​សន្ន​ ផ្ទះ​ទ្រុឌ​ទ្រោម” បាន​នាំ​មក​ជូន​ប្រ​ជា​ជន​លើ​ភូមិ​ឋាន​ទី​ក្រុង​កឹង​ធើ ផ្ទះ​សម្បែង​រឹង​មាំ​ ផ្ដល់​ក្តីសង្ឃឹម​ លើក​ទឹក​ចិត្ត​គ្រួ​សារ​ក្រី​ក្រ​ គ្រួ​សារ​ក្បែរ​ក្រ​ គ្រួ​សារ​ដែល​មាន​ជីវ​ភាព​លំ​បាក​ ឈាន​ឡើង​ក្នុង​ជីវ​ភាព។ តាម​រយៈ​នោះ​ បាន​បង្ហាញ​ពី​ការ​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ដិត​ដល់​របស់​បក្ស​ រដ្ឋ​ និង​ការ​ចូល​រួម​របស់​សហ​គមន៍ ដើម្បី​ជួយ​មា​មីង​ដែល​ក្រ​លំបាក​មាន​ជីវ​ភាព​កាន់​តែ​ល្អ​ប្រសើរ” - សម​មិត្ត​ ង្វៀង​វុាំងសូរ​ ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​ឡឹម​តឹង​ មាន​ប្រ​សាសន៍​ដូច្នេះ៕     

                                    ថាញ​វ៉ាង-ថាច់​ធី

ចែករំលែកអត្ថបទ