ជាមួយនឹងស្មារតីស្រុះស្រួល សាមគ្គីនិងការស្មោះសរចំពោះប្រជាជាតិ សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្តវិញឡុង បានពង្រីកល្អនូវតួនាទីរបស់សមាគមក្នុងការអនុវត្តការងារសុខុមាលភាពសង្គម។

រដ្ឋអំណាចភូមិភាគរួមជាមួយសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្តវិញឡុង ប្រគល់ផ្ទះមហា
សាគ្គីជូនលោកស៊ើងញ៉ុង នៅភូមិតាឡេះ ឃុំថ្កូវ។
ជាច្រើនឆ្នាំកន្លង នៅតាមវត្តទក្ខិណនិកាយខ្មែរក្នុងខេត្ត តែងអនុវត្តល្អនិងចលនាមាមីងពុទ្ធបរិស័ទគោរពអនុវត្តល្អនូវគោលការណ៍ គោលមាគ៌ារបស់បក្ស គោលនយោបាយ និងច្បាប់របស់រដ្ឋ រួមដំណើរជាមួយគណៈកម្មាធិការបក្សនិងរដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ ព្រួតដៃកសាងជនបទថ្មី។ ថ្វីបើដូច្នោះ នៅលើភូមិឋានខេត្ត បំផុតគឺតំបន់ជនបទ តំបន់ឆ្ងាយដាច់ស្រយាល នៅតែមានប្រជាជនមួយចំនួននៅជួបការលំបាកខ្លាំង ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ក្នុងភូមិនៅតាមឃុំមិនទាន់សម្រេចរួចរាល់។ ដើម្បីរួមជាមួយបក្ស រដ្ឋអំណាចនិងរណសិរ្សមាតុភូមិអនុវត្តល្អការចលនា “ទូទាំងប្រជាជនសាមគ្គីកសាងជនបទថ្មី ទីក្រុងស៊ីវិល័យ” ជាមួយទិសស្លោក “ប្រតិបត្តិល្អការងារសាសនា អនុវត្តល្អការងារសង្គម” សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្ត បានរួមនឹងវត្តអារាមក្នុងខេត្តយកចិត្តទុកដាក់អនុវត្តល្អការងារសុខុមាលភាពសង្គម គិតគូរដល់គ្រួសារក្រ អ្នកដែលមានជីវភាពលំបាកលើភូមិឋានខេត្ត។
ជាមួយនឹងការចូលរួមការងារសប្បុរសធម៌សង្គមយ៉ាងសកម្មអស់ពីចិត្ត សមាគមក៏បានរួមចំណែក “ដើម្បីប្រយោជន៍សាសនានិងសង្គម” ពង្រឹងផែនមហាសាមគ្គីជនជាតិ។ ដំណាក់កាល ២០២៣-២០២៥ សមាគមបានផ្តល់អំណោយដល់គ្រួសារក្រីក្រ គ្រួសារក្បែរក្រ គ្រួសារដែលមានជីវភាពលំបាក មនុស្សចាស់ ព្រមទាំងជូនផ្ទះមហាសាមគ្គី ទៅសួរសុខទុក្ខនិងឧបត្ថម្ភប្រាក់ ព្យាបាលជំងឺដល់អ្នកជំងឺ ជូនអាហារូបករណ៍ដល់សមណសិស្សនិងសិស្ស កសាងផ្លូវបេតុង ស្ពាន និងដាក់អំពូលភ្លើងបំភ្លឺផ្លូវ ១២៥ អំពូល គិតជាទឹកប្រាក់ជិត១៤០ពាន់លានដុង។ ចលនាពុទ្ធបរិស័ទនិងវត្តនានាបរិច្ចាគដីរាប់ពាន់ម៉ែត្រការ៉េ គិតជាទឹកប្រាក់រាប់ពាន់លានដុង ដើម្បីសាងសង់សាលារៀននិងធ្វើផ្លូវគមនាគមន៍ជនបទ រួមចំណែកធ្វើឱ្យទិដ្ឋភាពជនបទ “ភ្លឺ បៃតង ជ្រះស្អាត”។
លោកស៊ើងញ៉ុង នៅភូមិតាឡេះ ឃុំថ្កូវ ឱ្យដឹង៖ “គ្រួសារខ្ញុំផ្ទះរខេករខាក កន្លងហើយ បានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្ត ចលនាឧបត្ថម្ភសង់ផ្ទះមហាសាមគ្គី គិតជាទឹកប្រាក់៦៥លានដុង គ្រួសារខ្ញុំសប្បាយចិត្តខ្លាំងណាស់”។
ព្រះឧបជ្ឈាយ៍ គឹមង៉ុកត្វង អនុប្រធានប្រចាំការសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្តវិញឡុង មានថេរដីកា៖ “ដើម្បីពង្រីកបន្ថែមទៀតនូវការងារសុខុមាលភាពសង្គម គណៈកម្មការវត្តនិងមាមីងពុទ្ធបរិស័ទក្នុងខេត្ត គប្បីបន្តអនុវត្តល្អការចលនាសប្បុរសជនជួយឧបត្ថម្ភថវិកាជាបន្ត ដើម្បីកសាងស្ពាន ផ្លូវ ជួយដល់កន្លែងដែលនៅជួបការលំបាក ជូនអំណោយដល់គ្រួសារក្រីក្រក្នុងឱកាសបុណ្យទានផ្សេងៗ រួមជាមួយរណសិរ្សមាតុភូមិគ្រប់លំដាប់ថ្នាក់អនុវត្តល្អការចលនា “ទូទាំងប្រជាជនសាមគ្គីកសាងជនបទថ្មីកម្រិតខ្ពស់ ទីក្រុងស៊ីវិល័យ”៕
សឺនម៉ាល័យ-មុនី