សម័យប្រជុំលើកទី៧ (សម័យប្រជុំសាមញ្ញ ចុងឆ្នាំ២០២៥) របស់ក្រុមប្រឹក្សាប្រជាជនទីក្រុងកឹងធើ នីតិកាលទី X អាណត្តិកាល ២០២១- ២០២៦ បានសម្រេចជាស្ថាពរលើខ្លឹមសារ កម្មវិធីធ្វើការ។ លោក ដុងវុាំងថាញ អនុលេខាប្រចាំការនៃគណៈកម្មាធិការបក្សទីក្រុង ប្រធានក្រុមប្រឹក្សាប្រជាជនទីក្រុង ថ្លែងសុន្ទរកថាបិទសម័យប្រជុំ។ កាសែតនិងវិទ្យុ ទូរទស្សន៍កឹងធើ ធ្វើការកត់ត្រានូវសេចក្តីថ្លែងការណ៍មួយចំនួនរបស់លោកដុងវុាំងថាញ។

លោក ដុងវុាំងថាញ អនុលេខាប្រចាំការនៃគណៈកម្មាធិការបក្សទីក្រុង ប្រធានក្រុមប្រឹក្សាប្រជាជនទីក្រុង ថ្លែងការណ៍បិទអង្គប្រជុំ។
នៅសម័យប្រជុំ ក្រុមប្រឹក្សាប្រជាជនទីក្រុង បានធ្វើការពិនិត្យ វាយតម្លៃគ្រប់ជ្រុងជ្រោយ សត្យានុម័តអំពីស្ថានភាពសេដ្ឋកិច្ច-សង្គម ការពារប្រទេសសន្តិសុខរបស់ទីក្រុងឆ្នាំ២០២៥; ដាក់ចេញភារកិច្ចឆ្នាំ២០២៦ និងធ្វើការពិនិត្យ ផ្តល់សច្ចានុមតិលើសេចក្តីសម្រេចចិត្តចំនួន៣៧ លើគ្រប់វិស័យទាំងអស់ធ្វើឱ្យទៅជាភាពជាក់ស្តែងសម្រាប់តម្រង់ទិស កិច្ចចង្អុលការរបស់គណៈកម្មាធិការបក្សទីក្រុង បង្កភាពម្ចាស់ការក្នុងការអនុវត្តភារកិច្ចឱ្យបានសមស្របជាមួយភាពជាក់ស្តែងរបស់ភូមិភាគ។ឆ្នាំ២០២៦ ជាឆ្នាំដំបូងដែលផ្សព្វផ្សាយអនុវត្តសេចក្តីសម្រេចចិត្តអាណត្តិកាល ២០២៥ - ២០៣០ របស់បក្ខភាគទីក្រុង សេចក្តីសម្រេចចិត្ត អំពីសេដ្ឋកិច្ច- សង្គម ដំណាក់កាល២០២៦ - ២០៣០ របស់ក្រុមប្រឹក្សាប្រជាជនទីក្រុង ជាឆ្នាំប្រព្រឹត្តឡើងមហាសន្និបាតតំណាងទូទាំងប្រទេស លើកទីXIVរបស់បក្ស ហើយក៏ជាឆ្នាំដែលទូទាំងប្រទេសដំណើរការបោះឆ្នោតតំណាងរដ្ឋសភា នីតិកាលXVI និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ អាណត្តិកាល ២០២៦- ២០៣១។ អាស្រ័យហេតុនោះ គប្បីមានការចូលរួមទូទាំងប្រព័ន្ធនយោបាយ; ការស្រុះចិត្តស្រុះ កម្លាំងនៃទូទាំងបក្ស ទូទាំងកងទ័ព ការគាំទ្រយល់ស្រប សាមគ្គីរួមកម្លាំងចិត្តមួយថ្លើមមួយពីសហគមន៍អាជីវកម្មនិងប្រជាជនទីក្រុងជាមួយនឹងប្តេជ្ញាចិត្តខ្ពស់ ខិតខំប្រឹងប្រែងសកម្មភាពប្តូរផ្តាច់ ទើបអាចនឹងសម្រេចល្អនូវបន្ទុកការងារដ៏ធំ ក៏ដូចជាតម្រូវការភារកិច្ចដាក់ចេញឆ្នាំ ២០២៦ និងដំណាក់កាលបន្តបន្ទាប់។

ក្រុមប្រឹក្សាប្រជាជនទីក្រុង ស្នើដល់គណៈ ផ្នែកទាំងអស់ រួមជាមួយប្រព័ន្ធនយោបាយបន្តភាពម្ចាស់ការច្នៃប្រតិដ្ឋ ពង្រីកកម្លាំងផ្ទៃក្នុង ឆ្លៀតឱកាសពីប្រភពកម្លាំងវិនិយោគ ប្តូរផ្តាច់ធ្វើសកម្មភាព ផ្សព្វផ្សាយអនុវត្តមានប្រសិទ្ធភាពព្រមៗ គ្នានូវភារកិច្ចនិងដំណោះស្រាយដែលបានដាក់ចេញ។ ក្នុងនោះ យកចិត្តទុកដាក់ពិនិត្យឡើងវិញ រាល់ភាគកម្រិតនៃភារកិច្ចដែលបានប្រគល់ជូនក្នុងដំណាក់កាល២០២១-២០២៦ ដើម្បីមានផែនការ ដំណោះស្រាយសមស្រប ទាន់ពេលនិងអនុវត្តសម្រេចលទ្ធផលខ្ពស់បំផុត; ម្ចាស់ការកសាង ផែនការអនុវត្តភារកិច្ចអភិវឌ្ឍេសេដ្ឋកិច្ច - សង្គម ដំណាក់កាល ២០២៦ - ២០៣០ តាមកិច្ចចង្អុលការរបស់រដ្ឋាភិបាល នាយករដ្ឋមន្រ្តី និងការណែនាំរបស់ក្រសួង ផ្នែកមជ្ឈិម; អនុវត្តសម្រេចនិងសម្រេចលើសគោលដៅ ភាគកម្រិត ភារកិច្ចតាមសេចក្តីសម្រេចចិត្តរបស់គណៈកម្មាធិការបក្សទីក្រុង ក្រុមប្រឹក្សាប្រជាជនទីក្រុងដាក់ចេញ។
ទន្ទឹមនឹងនោះ បន្តផ្លាស់ថ្មីវិធីសាស្រ្តដឹកនាំ ដោះស្រាយការងាររបស់រដ្ឋអំណាច តាមទិសដៅចំណុចស្នូលសំខាន់ សុពលភាព ប្រសិទ្ធភាព; សំខាន់គឺអនុវត្តមានប្រសិទ្ធភាព អភិវឌ្ឍវិទ្យាសាស្រ្ត បច្ចេកវិទ្យាផ្លាស់ថ្មីគំនិតច្នៃប្រតិដ្ឋ និងផ្លាស់ប្តូរឌីជីថល; ការពារថែទាំនិងលើកកម្ពស់សុខភាពប្រជាជន ប្រឆាំងអំពើពុករលួយ ខ្ជះខ្ជាយអសកម្ម; ធានាការការពារប្រទេស រក្សារឹងមាំសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គមលើភូមិឋាន...។
ក្រុមប្រឹក្សាប្រជាជនទីក្រុង បានស្នើគណៈកម្មាធិការប្រជាជនទីក្រុង ផ្នែក ភូមិភាគនានាប្រញាប់ផ្សព្វផ្សាយអនុវត្តសេចក្តីសម្រេចចិត្តដែលទើបអនុមតិនៅសម័យប្រជុំត្រូវតាមសេចក្តីកំណត់នៃច្បាប់ ដោះស្រាយល្អរាល់មតិសំណើរបស់ម្ចាស់ឆ្នោត។ល។
ក្រុមប្រឹក្សាប្រជាជនទីក្រុង បានអំពាវនាវដល់ទូទាំងកម្មាភិបាល យុទ្ធជន ម្ចាស់ឆ្នោតនិងប្រជាជនទីក្រុង សាមគ្គី ច្នៃប្រតិដ្ឋ ខិតខំឆ្លងកាត់ការលំបាក សាកល្បងសម្រេចល្អបំផុតរាល់គោលដៅ ភារកិច្ចឆ្នាំ២០២៦ រួមចំណែកអនុវត្តជោគជ័យគោលដៅ ភារកិច្ចរបស់ទីក្រុង ដំណាក់កាល២០២៦- ២០៣០៕
យោង៖ baocantho.com.vn - លីសៀ