02/12/2025 - 12:57

មាន​ផ្ទះ​សម្បែង​រឹង​មាំ​ជួយ​គ្រួ​សារ​ក្រី​ក្រ​ "លំ​នឹង​ជីវ​ភាព" 

ផ្ដើម​ពី​ប្រ​ភព​ទុន​កម្ម​វិធី​ទិស​ដៅ​ជាតិ​អភិ​វឌ្ឍន៍​សេដ្ឋ​កិច្ច​ - សង្គម​តំ​បន់​ជន​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ​ ដំ​ណាក់​កាល​ ២០២១ - ២០២៥ (ហៅ​កាត់​ថា​ កម្ម​វិធី) ទី​ក្រុង​កឹង​ធើ បាន​ខ្នះ​ខ្នែង​ផ្សព្វ​ផ្សាយ​ គម្រោង​ជាក់​ស្តែង​ជា​ច្រើន​ ក្នុង​នោះ​ មាន​ការ​ឧបត្ថម្ភ​សង់​លំ​នៅ​ឋាន​ជូន​គ្រួ​សារ​ក្រី​ក្រ​ ជួយ​ពួក​គាត់​ មាន “ផ្ទះ​សម្បែង​សម​រម្យ” ឈាន​ឡើង​លំ​នឹង​ជីវ​ភាព។

 បង​ថាច់​សេន​ នៅ​ឃុំ​ធ្វឹង​ហ្វា​ មាន​ក្ដី​សោម​នស្ស​រីក​រាយ​ដោយ​ការ​យក​ចិត្ត​ទុក​ដាក់​ឧបត្ថម្ភ​សង់​ផ្ទះ​ថ្មី​របស់​បក្ស​និរដ្ឋ​។

តាម​កម្ម​វិធី​ កំ​ណត់​ទិស​ដៅ​ដល់​ឆ្នាំ​ ២០៣០ បាន​ធ្វើ​ឱ្យ​ជាក់​ច្បាស់​ដោយ​សមាស​ភាព​គម្រោង​ចំ​នួន​ ១០ រួម​មាន​អនុ​គម្រោង​ជា​ច្រើន។ ក្នុង​នោះ​ គម្រោង​ទី​ ១ ដោះ​ស្រាយ​ស្ថាន​ភាព​ខ្វះ​ដី​សង់​ផ្ទះ​ ផ្ទះ​នៅ​ ដី​ផលិត​ ទឹក​ស្អាត​ប្រើ​ប្រាស់​ ផ្លាស់​ប្តូរ​មុខ​របរ​ជា​ដើម​។ តាម​ប្រ​សាសន៍​ សម​មិត្ត​ ត្រឹង​ង៉ុក​ថាញ​ផុង​ ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​ធ្វឹង​ហ្វា​ ដើម្បី​ផ្សព្វ​ផ្សាយ​គម្រោង​ ចំ​ណុះ​កម្ម​វិធី​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​ រយៈ​ពេល​កន្លង​ រដ្ឋ​អំ​ណាច​ភូមិ​ភាគ​បាន​ខ្នះ​ខ្នែង​ពិនិត្យ​តាម​ដាន; សហ​ការ​ជា​មួយ​គណៈ​ ផ្នែក​ និង​អង្គ​ការ​មហា​ជន​ ពិ​និត្យ​វាយ​តម្លៃ​បញ្ជី​គ្រួ​សារ​ដែល​បាន​ទទួល​ផល​ និង​ធ្វើ​ការ​ពិ​និត្យ​ជាក់​ស្តែង​ដើម្បី​ធានា​គ្រួ​សារ​ក្រី​ក្រ​បាន​ឧបត្ថម្ភ​ទាន់​ពេល​ និង​ត្រូវ​ចំ​មុខ​សញ្ញា​ទទួល​ផល​ ជួយ​ប្រ​ជា​ជន​ឆាប់​មាន​ផ្ទះ​សម្បែង​ស្រួល​បួល​និង​ស្ងប់​អា​រម្មណ៍​ប្រ​កប​ការ​ងារ​រក​ស៊ី។

សំ​ណេះ​សំ​ណាល​ជា​មួយ​យើង​ខ្ញុំ​នៅ​ក្នុង​ផ្ទះ​ថ្មី​ បង​ថាច់​សេន​ នៅ​ភូមិ​ភឿក​គ្វើយ ឃុំ​ធ្វឹង​ហ្វា​ មិន​អាច​លាក់​បាំង​នូវ​ក្តី​សប្បាយ​រីក​រាយ​ ព្រោះ​ចាប់​ពី​ពេល​នេះ​ទៅ​ គ្រួ​សារ​គាត់​លែង​រស់​នៅ​ក្នុង​ផ្ទះ​ស្លឹក​ទ្រុឌ​ទ្រោម​ទៀត​។ ជា​គ្រួ​សារ​ឋិត​ក្នុង​ក្រប​ខ័ណ្ឌ​គ្រួ​សារ​ក្រី​ក្រ​របស់​ភូមិ​ភាគ​ សេដ្ឋ​កិច្ច​គ្រួ​សារ​នៅ​ជួប​លំ​បាក​ច្រើន​ ដូច្នេះ​ហើយ​ គាត់​មិន​ហ៊ាន​ គិត​ដល់​ការ​សង់​ផ្ទះ​ទេ។ ក្នុង​ឆ្នាំ​ ២០២៣ ដោយ​បាន​បក្ស​ រដ្ឋ​យក​ចិត្ត​ទុក​ដាក់​ឧបត្ថម្ភ​សង់​ផ្ទះ​ថ្មី​ គ្រួ​សារ​គាត់​រីក​រាយ​ខ្លាំង​ណាស់។ បង​ថាច់​សេន​ រ៉ាយ​រ៉ាប់​៖ “អរ​គុណ​ចំ​ពោះ​បក្ស​ រដ្ឋ​ និង​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​បាន​យក​ចិត្ត​ទុក​ដាក់​ឧបត្ថម្ភ​សង់​ផ្ទះ​ដល់​គ្រួ​សារ​ខ្ញុំ​ មាន​ផ្ទះ​សម្បែង​រឹង​មាំ​ជួយ​ដល់​គ្រួ​សារ​ ខ្ញុំ​ស្ងប់​អា​រម្មណ៍​ពល​កម្ម​ផលិត​ ឈាន​ឡើង​ចាក​ផុត​ពី​ភាព​ក្រី​ក្រ”។

ចំ​ណែក​ពូ​ទ្រីវ​ស៊ី​ណេ នៅ​ភូមិ​សុក​បឹង​ ឃុំ​ញូ​យ៉ា ចែក​រំ​លែក៖ “តាំង​ពី​កាល​ណា​មក​ ខ្ញុំ​មិន​ដែល​ហ៊ាន​គិត​ថា​នឹង​មាន​ផ្ទះ​រឹង​មាំ​បែប​នេះ​ទេ​ ពី​មុន​រស់​នៅ​ក្នុង​ផ្ទះ​ស្លឹក​ចាស់​ទ្រុឌ​ទ្រោម​ ការ​ប្រ​កប​ជីវ​ភាព​លំ​បាក។ ឥ​ឡូវ​នេះ​ បាន​បក្ស​ រដ្ឋ​យក​ចិត្ត​ទុក​ដាក់​ឧបត្ថម្ភ​សង់​ផ្ទះ​ថ្មី​ ខ្ញុំ​អរ​គុណ​បក្ស​ រដ្ឋ​ច្រើន​ណាស់”។ ជា​មួយ​នឹង​ការ​ឧបត្ថម្ភ​ទាន់​ពេល​នេះ​ នឹង​ជួយ​គ្រួ​សារ​គាត់​ស្ងប់​អា​រម្មណ៍​ពល​កម្ម​ផលិត​ និង​ឈាន​ឡើង​លំ​នឹង​ជីវ​ភាព។

សម​មិត្ត​ត្រឹង​ក្វឹក​ហុឹង ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​ញូ​យ៉ា ផ្ដល់​ព័ត៌​មាន៖ “ឆ្លង​តាម​រយៈ​ការ​ផ្សព្វ​ផ្សាយ​កម្ម​វិធី​ បាន​ជួយ​គ្រួ​សារ​ក្រី​ក្រ​ ជន​រួម​ជាតិ​ខ្មែរ​ជា​ច្រើន​ឈាន​ឡើង​ក្នុង​ជីវ​ភាព​ ទិដ្ឋភាព​ជន​បទ​តំ​បន់​ជន​ជាតិ​ភាគ​តិច​រស់​នៅ​មាន​ការ​រីក​ចម្រើន​ច្រើន”។

ជា​មួយ​នឹង​ការ​ផ្សព្វ​ផ្សាយ​អនុ​វត្ត​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​នូវ​កម្ម​វិធី​គោល​នយោ​បាយ​ជន​ជាតិ​ របស់​បក្ស​ រដ្ឋ​ សម្រាប់​ជន​រួម​ជាតិ​ខ្មែរ​ ជា​ពិ​សេស​ គឺ​គោល​នយោ​បាយ​ឧបត្ថម្ភ​ផ្ទះ​នៅ​បាន​ជួយ​គ្រួ​សារ​ក្រី​ក្រ​មាន​កន្លែង​រស់​នៅ​ស្រួល​បួល​ ស្ងប់​អា​រម្មណ៍​ពល​កម្ម​ផលិត​ ឈាន​ឡើង​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​ដោយ​ចីរ​ភាព៕          

ថាញ​វ៉ាង​ - ថាច់ធី

ចែករំលែកអត្ថបទ