ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

01/12/2025 - 09:30

ខេត្ត​កា​មា​វ ប្រ​គល់​ផ្ទះ​ "មហា​សាមគ្គី" ៥០​ខ្នង​ដល់​គ្រួ​សារ​ក្រី​ក្រ​ 

នៅ​ឃុំ​ហឹង​ហោយ គណៈ​កម្មា​ធិ​ការណ​សិរ្ស​មា​តុ​ភូមិ​វៀតណាម​ខេត្ត​កា​មាវ ទើប​ធ្វើ​ពិធី​សម្ពោធ​និង​ប្រ​គល់​ផ្ទះ​ “មហា​សាមគ្គី​“ ៥០​ខ្នង​ដល់​គ្រួ​សារ​ដែល​មាន​ជីវ​ភាព​លំ​បាក។

  ប្រ​គល់​ជូន​ផ្ទះ​មហា​សាមគ្គី​ដល់​គ្រួ​សារ​មាន​ជីវ​ភាព​លំបាក​នៅ​ឃុំ​ហឹង​ហោយ។

តាម​ប្រ​សាសន៍​លោក​ ង្វៀង​វុាំង​ខើយ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ខេត្ត​កា​មាវ ក្នុង​រយៈ​ ពេល​ត្រឹម​តែ​ពីរ​ខែ​ប៉ុណ្ណោះ​ ផ្ទះ​ចំ​នួន​ ៥០ ខ្នង​ក៏​បាន​សាង​សង់​សម្រេច​រួច​រាល់​មុន​ពេល​កំ​ណត់។ សរុប​ថវិកា​សាង​សង់​ផ្ទះ​ “មហា​សាមគ្គី​” ៥០​ខ្នង​ គឺ​៣​ពាន់​លាន​ដុង​ អា​ស្រ័យ​ដោយ​សហ​ជីព​ធនា​គារ​រដ្ឋ​វៀត​ណាម​ឧបត្ថម្ភ។ ផ្ទះ​មួយ​ខ្នង​ៗ តម្លៃ​ ៦០ លាន​ដុង​ ធានា​ស្តង់ដារ​លំ​នៅ​ឋាន​សហ​គមន៍ “៣​រឹង​” គ្រឹះ​រឹង​ សសរ​រឹង​និង​ដំ​បូល​រឹង។

ដើម្បី​សាង​សង់​សម្រេច​មុន​ផែន​ការណ៍​ ភូមិ​ភាគ​នា​នា​ បាន​អនុ​វត្ត​វិធី​ធ្វើ​ជា​ច្រើន​ប្រ​កប​ដោយ​ភាព​បត់​បែន​និង​ច្នៃ​ប្រ​តិដ្ឋ​ ដូច​ជា៖ ប្រ​គល់​ថវិកា​ឱ្យ​គ្រួ​សារ​ ឬ​សាច់​ញាតិ​ក្នុង​គ្រួ​សារ​សាង​សង់​ឯង​ គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​ ចំ​ណាយ​ថវិកា​តាម​ល្បឿន​ដំ​ណើរ​ការ​ គណៈ​ការ​ងារ​រណ​សិ្ស​ភូមិ​ត្រួត​ពិនិត្យ​; ឃុំ​ធានា​ជា​មួយ​ក្រុម​ហ៊ុន​សម្ភារៈ​សាង​សង់​ គ្រួ​សារ​ប្រ​ជា​ជន​ទៅ​ដឹក​គ្រឿង​សម្ភារៈ​មក​សាង​សង់​ ពេល​ទៅ​ដឹក​ក៏​បាន​គិត​ជា​ប្រាក់​ទៅ​លើ​សម្ភារៈ​ទាំង​នោះ​ដើម្បី​ងាយ​ស្រួល​ គ្រួ​សារ​តាម​ដាន។ ហេតុ​នោះ​ មាន​គ្រួ​សារ​ជា​ច្រើន​ក៏​បាន​ រួម​ចំ​ណែក​ជា​កម្លាំង​ពល​កម្ម​និង​ថវិកា​បន្ថែម​ ដើម្បី​ផ្ទះ​បាន​សម​រម្យ​ជាង៕

                                                យ្វី​អា​ញ់-ត្រឹង​រ៉ូន

ចែករំលែកអត្ថបទ