ភាគកម្រិតកំណត់ជនជាតិដែលនៅជួបការលំបាកច្រើន និងមានការលំបាកពិសេសដោយឡែក ដំណាក់កាលឆ្នាំ២០២៦-២០៣០

សារាចរលេខ ៣០/២០២៥/TT-NHNN បានបំពេញបន្ថែមនូវបទប្បញ្ញត្តិជាច្រើន ដើម្បីបង្កើតក្របខ័ណ្ឌគតិយុត្ត
ដ៏រឹងមាំជាងមុនសម្រាប់ការទូទាត់មិនប្រើសាច់ប្រាក់។ (ប្រភព៖ chinhphu.vn)
រដ្ឋាភិបាលបានប្រកាសឱ្យប្រើអនុក្រឹត្យលេខ ២៥៥/២០២៥/ NĐ-CP ចុះថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ ២០២៥ ស្តីពីការកំណត់ជនជាតិដែលនៅជួបការលំបាកច្រើន និងមានការលំបាកពិសេសដោយឡែក ដំណាក់កាលឆ្នាំ ២០២៦-២០៣០។ អនុក្រឹត្យនេះ មានសុពលភាពចាប់ពីថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០២៥។
ក្នុងនោះ អនុក្រឹត្យបានបញ្ញត្តិអំពីភាគកម្រិតកំណត់ជនជាតិដែលនៅជួបការលំបាកច្រើន និងមានការលំបាកពិសេសដោយឡែក ដំណាក់កាល ឆ្នាំ ២០២៦-២០៣០ ដូចតទៅ៖
១. ជនជាតិដែលនៅជួបការលំបាកច្រើន គឺជាជនជាតិដែលមានអត្រាភាពក្រីក្រពហុវិមាត្រខ្ពស់ជាងអត្រាភាពក្រីក្រពហុវិមាត្ររួម របស់ជនជាតិភាគតិចក្នុងទូទាំងប្រទេស។
២. ជនជាតិដែលមានការលំបាកពិសេស ដោយឡែកគឺជាជនជាតិដែលមានចំនួនប្រជាជនទូទាំងប្រទេស ក្រោម ១០.០០០ នាក់ យោងតាមទិន្នន័យគ្រប់គ្រងប្រជាជន និងឆ្លើយតបយ៉ាងហោចណាស់ ០១ ក្នុងចំណោម ០២ ភាគកម្រិត ដូចតទៅ៖
មានអត្រាភាពក្រីក្រពហុវិមាត្រខ្ពស់ជាងអត្រាភាពក្រីក្រពហុវិមាត្ររួមរបស់ជនជាតិភាគតិចក្នុងទូទាំងប្រទេស;
មានចំនួនប្រជាជនទូទាំងប្រទេស យោងតាមទិន្នន័យគ្រប់គ្រងប្រជាជន ថយចុះបើធៀបនឹងចំនួនប្រជាជនក្នុងទូទាំងប្រទេស យោងតាមលទ្ធផលនៃការជំរឿនប្រជាជន និងលំនៅឋាន ឆ្នាំ ២០១៩។
កែសម្រួលឯកសារអត្តសញ្ញាណ សម្រាប់ការទូទាត់មិនប្រើប្រាក់ ចាប់ពីថ្ងៃទី ១៨/១១/ ២០២៥
ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២៥ ទេសាភិបាល ធនាគារជាតិវៀតណាម បានចុះហត្ថលេខាប្រកាសឱ្យប្រើសារាចរលេខ ៣០/២០២៥/TT-NHNN ចុះថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២៥ វិសោធនកម្មមាត្រាមួយចំនួននៃសារាចរលេខ ១៥/២០២៤/TT-NHNN ដែលបញ្ញត្តិអំពីការផ្តល់សេវាទូទាត់មិនប្រើប្រាក់។ សារាចរលេខ ៣០/២០២៥/TT-NHNN មានសុពលភាពចាប់ពីថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ ២០២៥។
ក្នុងនោះ សារាចរលេខ ៣០/២០២៥/TT-NHNN វិសោធនកម្មកថាខណ្ឌទី ១០ មាត្រា ៣ នៃសារាចរលេខ ១៥/២០២៤/TT-NHNN ដោយបញ្ញត្តិឯកសារអត្តសញ្ញាណ ដែលប្រើប្រាស់ក្នុងសេវាទូទាត់មិនប្រើប្រាក់ រួមមាន៖
ចំពោះបុគ្គលជាពលរដ្ឋវៀតណាម៖ អត្តសញ្ញាណប័ណ្ណប្រជាពលរដ្ឋ អត្តសញ្ញាណប័ណ្ណ ឬអត្តសញ្ញាណប័ណ្ណអេឡិចត្រូនិក។
ចំពោះបុគ្គលមានដើមកំណើតវៀតណាម ដែលមិនទាន់កំណត់បានសញ្ជាតិ៖ លិខិតបញ្ជាក់ អត្តសញ្ញាណប័ណ្ណ។
ចំពោះជនបរទេសដែលស្នាក់នៅវៀតណាម៖ លិខិតឆ្លងដែន ឬឯកសារផ្សេងទៀត ដែលអាចបញ្ជាក់ពីអត្តសញ្ញាណ ដែលចេញដោយស្ថាប័នមានសមត្ថកិច្ចបរទេស ភ្ជាប់ជាមួយទិដ្ឋាការ ចូលប្រទេស ឬឯកសារដែលមានតម្លៃជំនួសទិដ្ឋាការ ឬឯកសារបញ្ជាក់ពីការលើកលែងទិដ្ឋាការចូលប្រទេស; ឬអត្តសញ្ញាណអេឡិចត្រូនិក (តាមរយៈការចូលប្រើគណនីអត្តសញ្ញាណអេឡិចត្រូនិក កម្រិត ០២) (ប្រសិនបើមាន)។
ចំណាំ៖ ឯកសារអត្តសញ្ញាណ ដែលប្រើក្នុងសេវាទូទាត់មិនប្រើប្រាក់ ត្រូវតែនៅមានសុពលភាព និងរយៈពេលប្រើប្រាស់ក្នុងអំឡុងពេលប្រើប្រាស់សេវាទូទាត់។
Baochinhphu.vn - សុផន