(TTXVN) - ដោយមានសមាជិករដ្ឋសភា ៤២៩ នាក់បោះឆ្នោតគាំទ្រ ស្រូបអត្រា ៩០,៥១% នៃចំនួនសមាជិករដ្ឋសភាទាំងអស់ ព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា រដ្ឋសភាបានអនុម័តសេចក្តីសម្រេចអំពីផែនការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ឆ្នាំ២០២៦។

ឧបនាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល ឡេថាញឡុង ថ្លែងការណ៍ក្នុងអង្គប្រជុំ។ រូប៖ យងតឹង (TTXVN)
គោលដៅសំខាន់ៗចំនួន១៥ រួមមាន៖ អត្រាកំណើនផលិតផលនៅភូមិភាគសរុប (GDP) ខិតខំសម្រេចពី ១០%ឡើងទៅ។ GDP មធ្យមភាគលើមនុស្សម្នាក់ សម្រេចពី ៥.៤០០-៥.៥០០ ដុល្លារអាមេរិក។ សមាមាត្រឧស្សាហកម្មកែច្នៃផលិតក្នុង GDP សម្រេចប្រមាណ ២៤,៩៦%។ អត្រាកំណើនសន្ទស្សន៍តម្លៃទំនិញ ប្រើប្រាស់ (CPI) ជាមធ្យមប្រមាណ ៤,៥%។ សម្ទុះកំណើនផលិតភាពការងារសង្គម ជាមធ្យមប្រមាណ ៨,៥%។ សមាមាត្រកម្លាំងពលកម្មនៅជនបទក្នុងចំណោមកម្លាំងពលកម្មក្នុងសង្គម សរុបប្រមាណ ២៥,៣%។ អត្រាកម្មករនិយោជិតដែលមានសញ្ញាបត្រ ឬវិញ្ញាបនបត្រសម្រេចប្រមាណ ២៩,៥%។ អត្រាគ្មានការងារធ្វើក្នុងវ័យពលកម្មនៅតំបន់ទីក្រុងក្រោម ៤%។ អត្រាគ្រួសារក្រីក្រ (យោងតាមបទដ្ឋានក្រីក្រពហុវិមាត្រ) បន្ថយចុះ ១-១,៥ ភាគរយ។ ចំនួនវេជ្ជបណ្ឌិតក្នុងប្រជាជន ១០.០០០ នាក់ សម្រេចប្រមាណ ១៥,៣ នាក់។ ចំនួនគ្រែសម្រាប់ព្យាបាលក្នុងប្រជាជន ១០.០០០ នាក់ សម្រេចប្រមាណ ៣៤,៧ គ្រែ។ អត្រាចូលរួមធានារ៉ាប់រងសុខាភិបាលសម្រេច ៩៥,៥%។ អត្រាឃុំសម្រេចបទដ្ឋានជនបទថ្មី (យោងតាមក្រមបទដ្ឋានជាតិស្ដីពីជនបទថ្មីគ្រប់កម្រិត ដំណាក់កាល ២០២៦- ២០៣០) សម្រេចទាបបំផុត ១៥%។ អត្រាប្រមូលនិងវិនិច្ឆ័យសំរាមក្នុងទីក្រុងធានាតាមបទដ្ឋានស្ដង់ដារ សម្រេច៩៥%។ អត្រាមណ្ឌលឧស្សាហកម្ម មណ្ឌលកែច្នៃនាំចេញកំពុងដំណើរការមានប្រព័ន្ធវិនិច្ឆ័យទឹកសំណល់ប្រមូលផ្ដុំ សម្រេចតាមបទដ្ឋានបរិស្ថាន គឺសម្រេច ៩៥%។

រដ្ឋសភាអនុម័តសេចក្តីសម្រេចអំពីផែនការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមឆ្នាំ២០២៦។ រូប៖ យងតឹង (TTXVN)
រដ្ឋសភាក៏បានបោះឆ្នោតអនុម័តលើសេចក្តីសម្រេចស្តីពីគ្រោងថវិការដ្ឋសម្រាប់ឆ្នាំ២០២៦។ ក្នុងថ្ងៃនោះដែរ រដ្ឋសភាបានពិភាក្សានៅសាលប្រជុំអំពីសេចក្ដីព្រាងច្បាប់ចំនួន២ រួមមាន៖ ច្បាប់ស្តីពីអ្នករដ្ឋការ (វិសោធនកម្ម) និងច្បាប់ស្តីពីពាណិជ្ជកម្មអេឡិចត្រូនិក។
សេចក្ដីព្រាងច្បាប់ស្តីពីអ្នករដ្ឋការ (វិសោធនកម្ម) មានចំនួន ៦ ជំពូកនិង ៤៣ មាត្រា (កាត់បន្ថយចុះ ១៩ មាត្រា បើប្រៀបធៀបនឹងច្បាប់ជាធរមាន)។ ចំណុចគួរឱ្យចាប់អារម្មណ៍ គឺសេចក្តីព្រាងច្បាប់វិសោធនកម្មអំពីការជ្រើសរើស ការប្រើប្រាស់ និងគ្រប់គ្រងអ្នករដ្ឋការតាមតួនាទីការងារ។ ច្បាប់កំណត់ច្បាស់ ការជ្រើសរើស ការគ្រប់គ្រង ការរៀបចំនិងប្រើប្រាស់អ្នករដ្ឋការ ត្រូវផ្អែកលើតម្រូវការនៃតួនាទីការងារ ក៏ដូច ជាសមត្ថភាព ប្រសិទ្ធភាពនៃការអនុវត្តភារកិច្ចរបស់អ្នករដ្ឋការ។ មិនអនុវត្តការប្រឡង ឬពិនិត្យ ដើម្បីដំឡើងតួនាទីវិជ្ជាជីវៈរបស់អ្នករដ្ឋការទៀត។
ទន្ទឹមនឹងនោះ សេចក្តីព្រាងច្បាប់វិសោធនកម្ម ការងារជ្រើសរើសអ្នករដ្ឋការតាមទិសដៅដែលបានកំណត់ច្បាស់អំពីទម្រង់នៃការប្រឡងប្រជែង ជ្រើសរើសជាសាធារណៈឱ្យស្មើភាពនិងទម្រង់ទទួលបុគ្គលិកសម្រាប់ប្រភពធនធានមនុស្ស គុណភាពខ្ពស់។ អង្គភាពអាជីវកម្មរដ្ឋ ត្រូវបានអនុញ្ញាតឱ្យអនុវត្តវិធីសាស្ត្រជ្រើសរើសបុគ្គលិកសមស្របនឹងផ្នែក វិស័យសកម្មភាពរបស់ខ្លួន ដើម្បីឈានទៅរកទម្រង់គ្រប់គ្រងដែលមានវិជ្ជាជីវៈនិងទំនើប។ សេចក្តីព្រាងច្បាប់នេះ ក៏បានបំពេញបន្ថែមសេចក្ដីកំណត់ការលើកទឹកចិត្ត និងការពារអ្នករដ្ឋការដែលមានភាពច្នៃប្រតិដ្ឋ ហ៊ានគិត ហ៊ានធ្វើ ហ៊ានលោតផ្លោះ និងហ៊ានទទួលខុសត្រូវដើម្បីប្រយោជន៍រួម។
សេចក្តីព្រាងច្បាប់ស្តីពីពាណិជ្ជកម្មអេឡិចត្រូនិក បានកំណត់រចនាសម្ព័ន្ធទម្រង់ពាណិជ្ជកម្ម អេឡិចត្រូនិកចំនួន៤ រួមមាន៖ វេទិកាពាណិជ្ជកម្មអេឡិចត្រូនិកដែលធ្វើការជួញដូរដោយផ្ទាល់; វេទិកាពាណិជ្ជកម្មអេឡិចត្រូនិកអន្តរការ; បណ្ដាញសង្គមដែលអនុវត្តសកម្មភាពពាណិជ្ជកម្មអេឡិចត្រូនិក; និងវេទិកាបញ្ចូលសេវាកម្មចម្រុះ។
ប្រការគួរឱ្យចាប់អារម្មណ៍ ចំពោះសកម្មភាពលក់ទំនិញតាមរយៈការបន្តផ្ទាល់ (livestream) សេចក្តីព្រាងច្បាប់បានកំណត់ច្បាស់៖ អ្នកគ្រប់គ្រងវេទិកាត្រូវធ្វើការផ្ទៀងផ្ទាត់អត្តសញ្ញាណនៃអ្នកធ្វើការលក់ទំនិញតាមរយៈការបន្តផ្ទាល់ (livestream) បង្ហាញជាសាធារណៈនិងការអនុវត្តយន្តការនិងវិធានការត្រួតពិនិត្យទៅតាមពេលវេលាជាក់ស្ដែងនៃខ្លឹមសារលក់ទំនិញតាមរយៈការបន្តផ្ទាល់ (livestream)។ ចំពោះអ្នកលក់ទំនិញមានកាតព្វកិច្ចផ្តល់ឯកសារច្បាប់សម្រាប់អ្នកធ្វើការលក់ទំនិញតាមរយៈការបន្តផ្ទាល់ (livestream) ដើម្បីបញ្ជាក់ថា ពួកគេអនុវត្តត្រឹមត្រូវតាមលក្ខខណ្ឌច្បាប់៕
PV (theo TTXVN) - ពេជ្រសឿន