14/11/2025 - 08:03

ការ​ទូទាត់​ប្រាក់​សុខុ​មាល​ភាព​សង្គម​តាម​រយៈ​កម្ម​វិធី​ VneID 

ក្រ​សួង​នគរ​បាល​ បាន​ប្រ​កាស​សេច​ក្ដី​ព្រាង​ អនុ​ក្រឹត្យ​ ស្ដី​ពី​ការ​ធ្វើ​វិសោធន​កម្ម​និង​បំ​ពេញ​បន្ថែម​មាត្រា​មួយ​ចំ​នួន​នៃ​អនុ​ក្រឹត្យ​លេខ​ ៦៩/ ២០២៤/NĐ-CP ចែង​អំ​ពី​ការ​កំ​ណត់​អត្ត​សញ្ញាណ និង​ការ​ផ្ទៀង​ផ្ទាត់​អត្ត​សញ្ញាណ​អេ​ឡិច​ត្រូ​និក​ ដើម្បី​ទទួល​យោ​បល់​ពី​ប្រ​ជា​ជន​គ្រប់​លំ​ដាប់​ថ្នាក់។​ យោង​តាម​នោះ​ ក្រ​សួង​នគរ​បាល​ បាន​គ្រោង​ប្រាក់​សោ​ធន​និវត្តន៍​ ប្រាក់​ធានា​រ៉ាប់​រង​ និង​ប្រាក់​សុខុ​មាល​ភាព​សង្គម​ នឹង​ត្រូវ​បាន​ទូទាត់​តាម​រយៈ​កម្ម​វិធី​ VNeID ដែល​ជា​កម្ម​វិធី​កំ​ណត់​អត្ត​សញ្ញាណ​អេ​ឡិច​ត្រូ​និក។​ នេះ​ជា​សេច​ក្ដី​កំ​ណត់​ថ្មី​មួយ​ដែល​មហា​ប្រ​ជា​ជន​កំ​ពុង​ចាប់​អា​រម្មណ៍។​

នគរ​បាល​សង្កាត់​អូរ​ម៉ូង​ ណែ​នាំ​ប្រ​ជា​ជន​ធ្វើ​សំ​ណុំ​បែប​បទ​តាម​រយៈ​កម្ម​វិធី VNeID។​

នៅ​ក្នុង​កថា​ខណ្ឌ​ទី​ ១​ មាត្រា​ ១​  នៃ​សេច​ក្តី​ពង្រាង​អនុ​ក្រឹត្យ​ បាន​ផ្ដល់​យោ​បល់​បំ​ពេញ​បន្ថែម​ កថា​ខណ្ឌ​ទី​ ១២​ និង​កថា​ខណ្ឌ​ទី​ ១៣​ បន្ទាប់​ពី​កថា​ខណ្ឌ​ទី​ ១១​ នៃ​មាត្រា​៣​ នៃ​អនុ​ក្រឹត្យ​លេខ​ ៦៩/២០២៤/NĐ-CP ដូច​ខាង​ក្រោម​៖ គណ​នី​ទទួល​ប្រាក់​សុខុ​មាល​ភាព​សង្គម​នៅ​លើ​កម្ម​វិធី​កំ​ណត់​អត្ត​សញ្ញាណ​ជាតិ​ (VNeID) គឺ​ការ​បញ្ចូល​ព័ត៌​មាន​ រួម​មាន​ព័ត៌​មាន​អំ​ពី​ស្ថា​ប័ន​ អង្គ​ការ​ បុគ្គល​និង​គណនី​ធនា​គារ​ កា​បូប​អេ​ឡិច​ត្រូនិក​ កា​បូប​អេ​ឡិច​ត្រូ​និក​ទូរ​គមនា​គមន៍​ និង​គណ​នី​ ទូទាត់​ផ្សេងៗ​ ដែល​អង្គ​ការ​ឬ​បុគ្គល​បញ្ចូល​ទៅ​ក្នុង​កម្ម​វិធី​ VNeID ដើម្បី​ប្រើ​សម្រាប់​ការ​ទូទាត់​ប្រាក់​ជំ​នួយ​ ប្រាក់​សោ​ធន​និវត្តន៍​ ប្រាក់​ធា​នា​រ៉ាប់​រង​ និង​ការ​ទូទាត់​ផ្សេងៗ​ទៀត​ពី​ស្ថា​ប័ន​រដ្ឋ​ទៅ​ស្ថា​ប័ន​ អង្គ​ការ​ឬ​បុគ្គល។​ ស្ថា​ប័ន​ដែល​ដំ​ណើរ​ ការ​ប្រ​ព័ន្ធ​កំ​ណត់​អត្ត​សញ្ញាណ និង​ផ្ទៀង​ផ្ទាត់​ អត្ត​សញ្ញាណ​អេ​ឡិច​ត្រូនិក​ គឺ​ជា​អង្គ​ភាព​ចំ​ណុះ​ក្រ​សួង​នគរ​បាល​បាន​ប្រ​គល់​ភារៈ​គ្រប់​គ្រង​ ដំ​ណើរ​ការ​ប្រ​ព័ន្ធ​កំ​ណត់​អត្ត​សញ្ញាណ​និង​ផ្ទៀង​ផ្ទាត់​អត្ត​សញ្ញាណ​អេ​ឡិច​ត្រូ​និក​ (VNeID)។​

ហេតុ​នេះ​ ប្រ​សិន​បើ​យោ​បល់​ខាង​លើ​បាន​ អនុ​ម័ត​នៅ​ពេល​ខាង​មុខ​គណនី​សុខុ​មាល​ភាព​សង្គម​លើ​កម្ម​វិធី​ VNeID នឹង​ត្រូវ​ប្រើ​សម្រាប់​ការ​ទូទាត់​ប្រាក់​ជំ​នួយ​ប្រាក់​សោ​ធន​និវត្តន៍​ ប្រាក់​ធនា​រ៉ាប់​រង​ និង​ការ​ទូទាត់​ផ្សេងៗ​ទៀ​ត​ ពី​ស្ថា​ប័ន​រដ្ឋ​ទៅ​ស្ថាប័ន​ អង្គ​ការ​ ឬ​បុគ្គល។​

នៅ​លើ​កម្ម​វិធី​ VNeID គណ​នី​កំ​ណត់​អត្ត​សញ្ញាណ​កម្រិត​ ២ មាន​ផ្នែក​មួយ​ឈ្មោះ​ថា​ “សុខុ​មាល​ភាព​សង្គម” ដែល​អនុញ្ញាត​ឱ្យ​ប្រ​ជា​ជន​ បញ្ចូល​លេខ​គណ​នី​ឯក​ជន​របស់​ខ្លួន។​ តាម​រយៈ​វិធី​នេះ​ ប្រ​ជា​ជន​អាច​ទទួល​បាន​ការ​ឧបត្ថម្ភ​ប្រាក់​សោធន​និវត្តន៍​ ប្រាក់​ធានា​រ៉ាប់​រង​ និង​ការ​ទូទាត់​ផ្សេង​ៗ​ទៀ​ត​ នៅ​ពេល​ដែល​យោ​បល់​របស់​ក្រ​សួង​នគរ​បាល​ត្រូវ​បាន​អនុ​ម័ត។​

វិធី​ភ្ជាប់​គណ​នី​សុខុ​មាល​ភាព​សង្គម​នៅ​លើ​កម្ម​វិធី​ VNeID ដើម្បី​ទទួល​ប្រាក់​សោ​ធន​និវត្តន៍៖

ជំ​ហាន​ទី​១​៖ ចូល​ប្រើ​ប្រាស់​ដោយ​គណនី​កំ​ណត់​អត្ត​សញ្ញាណ។​ អ្នក​ប្រើ​ចូល​កម្ម​វិធី​ VNeID ហើយ​បញ្ចូល​គណនី​របស់​ខ្លួន។​

ជំ​ហាន​ទី​២​៖ ជ្រើស​រើស​មុខ​ងារ​ “សុខុ​មាល​ភាព​សង្គម”។​

ជំ​ហាន​ទី​៣​៖ ជ្រើស​រើស​មុខ​ងារ​ “គណ​នី​ទទួល​ប្រាក់​សុខុ​មាល​ភាព​សង្គម”។​

ជំ​ហាន​ទី​៤​៖ បញ្ចូល​លេខ​សម្ងាត់ ៦​ខ្ទង់​ដើម្បី​ចូល​ដំ​ណើរ​ការ។​

ជំ​ហាន​ទី​៥​៖ ជ្រើស​គណ​នី​ធនា​គារ​ ឬ​គណ​នី​ Mobile Money ដើម្បី​ទទួល​ប្រាក់​សោធន​និវត្តន៍។​ បន្ទាប់​មក​បញ្ចូល​ព័ត៌​មាន​គណនី​ធនា​គារ​ដែល​បាន​ជ្រើស​ដើម្បី​ភ្ជាប់។​ បញ្ចូល​ព័ត៌​មាន​ផ្ទាល់​ខ្លួន​ឱ្យ​គ្រប់​សព្វ​ក្នុង​មុខ​ងារ​នីមួយៗ​ ហើយ​ចុច​ចូល​ខាង​ក្រោម​ផ្នែក​ព័ត៌​មាន​ “ខ្ញុំ​បាន​អាន​គោល​បំ​ណង​ចែក​រំលែក​ និង​ដំណើរ​ការ​ទិន្ន​ន័យ​ សិទ្ធិ​និង​ភារ​កិច្ច​របស់​ម្ចាស់​ទិន្ន​ន័យ​ ហើយ​យល់​ព្រម​ចែក​រំលែក​ និង​ដំ​ណើរ​ការ​ទិន្ន​ន័យ​ផ្ទាល់​ខ្លួន​” បន្ទាប់​មក​ជ្រើស​ “បន្ត​” ដើម្បី​ផ្ញើ​សំ​ណើ​ភ្ជាប់។​

ជំ​ហាន​ទី​ ៦​៖ បន្ទាប់​ពី​ចុច​ “បន្ត​” រួច​ប្រ​ព័ន្ធ​នឹង​បង្ហាញ​អេ​ក្រង់​ជា​ថ្មី​ដែល​មាន​សារ​ថា​ បាន​ផ្ញើ​សំ​ណើ​ដោយ​ជោគ​ជ័យ​ ហើយ​រង់ចាំ​ការ​អនុ​ម័ត៕

ប្រ​ភពៈ baocantho.com.vn- ពេជ្រ​សឿន​

ចែករំលែកអត្ថបទ