04/11/2025 - 06:10

ពង្រីក​ប្រ​សិទ្ធ​ភាព​កម្ម​វិធី​ទិស​ដៅ​ជាតិ 

រយៈ​ពេល​៥​ឆ្នាំ​កន្លង ទី​ក្រុង​កឹង​ធើ បាន​ផ្សព្វ​ផ្សាយ​អនុវត្ត​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​នូវ​កម្ម​វិធី​ទិស​ដៅ​ជាតិ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច-សង្គម​តំ​បន់​ជន​ជាតិ​ភាគ​តិច រួម​ចំ​ណែក​ជំ​រុញ​កំ​ណើន​សេដ្ឋ​កិច្ច លើក​កម្ពស់​ជីវ​ភាព​សម្ភារៈ និង​ស្មារតី​របស់​ប្រ​ជា​ជន។

បង​ស្រី​ឡេ​ធី​យីវ​ហៀង នៅ​ភូមិ​ភឿក​ក្វើយ ឃុំ​ធ្វឹង​ហ្វា ទី​ក្រុង​កឹង​ធើ បាន​ឧបត្ថម្ភ​ថវិកា ១០ លាន​ដុង​ពី​ដើម​ទុន​ប្តូរ​មុខ​របរនិង​ទិញ​ម៉ូតូ សម្រាប់​ធ្វើ​ដំ​ណើរ​កាន់​តែ​ងាយ​ស្រួល។

ក្នុង​ដំ​ណាក់​កាល ២០២១​-២០២៥ ដើម​ទុន​សរុប​សម្រាប់​អនុវត្ត​កម្ម​វិធី​ទិស​ដៅ​ជាតិ​អភិវឌ្ឍ​សេដ្ឋ​កិច្ច - សង្គម​តំ​បន់​ជន​ជាតិ​ភាគ​តិច (ហៅ​កាត់​ថា កម្ម​វិធី) នៅ​ខេត្ត​សុក​ត្រាំង និង​ខេត្ត​ហូវ​យ៉ាង (ចាស់) មាន​ចំ​នួន​ជាង ១.៥០០ ពាន់​លាន​ដុង ក្នុង​នោះ​ថវិកា​មជ្ឈិម​ជាង ១.២៧០ ពាន់​លាន​ដុង ថវិកា​ភូមិ​ភាគ​ជាង​១៥៧​ពាន់​លាន​ដុង រួម​ជា​មួយ​នឹង​ដើម​ទុន​ផ្គួប​បញ្ចូល​ឥណ​ទាន​គោល​នយោ​បាយ និង​ការ​កៀរ​គរ​ផ្សេងៗ​ទៀត​ជាង ១០០ ពាន់​លាន​ដុង។

ដោយ​ឡែក​ទី​ក្រុង​កឹង​ធើ (ចាស់) ទោះ​បី​មិន​ស្ថិត​ក្រោម​ការ​ផ្តល់​ផ្ទេរ​ថវិ​កា​មជ្ឈិម​ក៏​ដោយ ប៉ុន្តែ ទី​ក្រុង​បាន​ម្ចាស់​ការ​បែង​ចែក​ថវិ​កា​ជាង ៦៤ ពាន់​លាន​ដុង​ពី​ថវិ​កា​ភូមិ​ភាគ ដោយ​ផ្គួប​បញ្ចូល​ជា​មួយ​កម្ម​វិធី និង​គម្រោង​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម រួម​ទាំង​ដើម​ទុន​វិនិ​យោគ​អភិវឌ្ឍន៍​ដើម​ទុន​បម្រើ​បុព្វ​ហេតុ​រដ្ឋ ឥណ​ទាន​គោល​នយោ​បាយ​និង​ការ​កៀរ​គរ​ពី​សង្គម។

បច្ចុប្បន្ន ទី​ក្រុង​កំ​ពុង​ផ្សព្វ​ផ្សាយ​គម្រោង​ចំ​នួន ៩/១០ ចំ​ណុះ​កម្ម​វិធី​នេះ។ ក្នុង​នោះ គម្រោង​ដោះ​ស្រាយ​បញ្ហា​ខ្វះ​លំ​នៅ​ឋាន ដី​សង់​លំ​នៅ​ឋាន ដី​បង្ក​បង្កើន​ផល និង​ទឹក​ស្អាត​ប្រើ​ប្រាស់ នាំ​មក​ប្រ​សិទ្ធ​ភាព​ជាក់​ស្តែង​ដល់​ប្រ​ជា​ជន។ តាម​រយៈ​នោះ ទី​ក្រុង​កឹង​ធើ​បាន​ឧបត្ថម្ភ​ដី​សង់​លំ​នៅ​ឋាន​ដល់ ៣០៦​គ្រួ​សារ សាង​សង់​និង​ជួស​ជុល​ផ្ទះ ដល់​៣.៣៣៤​គ្រួ​សារ ឧបត្ថម្ភ​ការ​ប្តូរ​អា​ជីព​ដល់​៥.៨០២​គ្រួ​សារ ផ្គត់​ផ្គង់​ទឹក​ស្អាត​ដល់​៣.២១៦​គ្រួ​សារ និង​កសាង​សំ​ណង់​ផ្គត់​ផ្គង់​ទឹក​ស្អាត​ប្រ​មូល​ផ្តុំ​ចំ​នួន ៤ បច្ចុប្បន្ន​បាន​ពិ​និត្យ​សម្រេច​រួច​រាល់។

  ផ្លូវ​ជន​បទ​នៅ​ឃុំ​ឡុង​ភូ ទី​ក្រុង​កឹង​ធើ បាន​វិនិ​យោគ​បង្កើន​កម្រិត។

ជា​ពិ​សេស ភូមិ​ភាគ​នា​នា​បាន​អនុវត្ត​កម្ម​វិធី​នេះ​ស្រប​តាម​តម្រូវ​ការ​និង​ស្ថាន​ភាព​ជាក់​ស្តែង។ លោក​យឿង​ថាញ​ត្វង អនុ​ប្រ​ធាន​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​ឡុង​ភូ មាន​ប្រ​សាសន៍៖ “ដំ​ណាក់​កាល ២០២១ - ២០២៥ ឃុំ​បាន​ផ្សព្វ​ផ្សាយ​គម្រោង​ចំ​នួន ៥ ចំ​ណុះ​កម្ម​វិធី​ទិស​ដៅ​ជាតិ អភិ​វឌ្ឍ​សេដ្ឋ​កិច្ច - សង្គម​តំ​បន់​ជន​ជាតិ​ភាគ​តិច ដោយ​មាន​ថវិកា​សរុប​ជិត ៥០ ពាន់​លាន​ដុង។ គម្រោង​ទាំង​នេះ​ផ្តោត​សំ​ខាន់​លើ​ការ​ឧបត្ថម្ភ​សាង​សង់​លំ​នៅ​ឋាន កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​សំ​ខាន់ៗ ឧបត្ថម្ភ​ប្រ​កប​មុខ​របរ​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ និង​ផ្គត់​ផ្គង់​ទឹក​ស្អាត​សម្រាប់​ប្រ​ជុំ​ជីវ​ភាព​ប្រ​ជា​ជន តាម​រយៈ​នោះ រួម​ចំ​ណែក​ដល់​ការ​កែ​លម្អ​ជីវ​ភាព​របស់​មា​មីង​នៅ​លើ​ភូមិ​ឋាន”។

លោក​ង្វៀង​វុាំង​ខើយ សមា​ជិក​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង អនុ​ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ សង្កត់​ធ្ងន់៖ “ការ​អនុវត្ត​កម្ម​វិធី​នេះ បាន​រួម​ចំ​ណែក​ក្នុង​ការ​ធា​នា​សន្តិ​សុខ​សង្គម ជំ​រុញ​កំ​ណើន​សេដ្ឋ​កិច្ច​និង​ការ​អភិវឌ្ឍ​ប្រ​កប​ដោយ​ចីរ​ភាព។ ការ​បន្ត​អនុវត្ត​កម្ម​វិធី​មាន​ប្រ​សិទ្ធ​ភាព​បាន​បង្កើន​ការ​ឯក​ភាព​ខ្ពស់​ក្នុង​ទូទាំង​សង្គម រួម​ចំ​ណែក​ជំ​រុញ​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច-សង្គម​និង​បន្ថយ​ភាព​ក្រី​ក្រ​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច។ តាម​ការ​គ្រោង​ទុក សរុប​ប្រ​ភព​ទុន​ថវិកា​រដ្ឋ​សម្រាប់​អនុវត្ត​កម្ម​វិធី ដំ​ណាក់​កាល ២០២៦ - ២០៣០ លើ​ភូមិ​ឋាន​ទី​ក្រុង​កឹង​ធើ​គឺ​ជាង ១.៦០០ ពាន់​លាន​ដុង”៕

                  ហុង​ទើ-មេង​លី

ចែករំលែកអត្ថបទ