សាលាយោធានៃយោធភូមិភាគ៩ បានសហការជាមួយមន្ទីរពេទ្យយោធា១២១ ចាត់តាំងកម្មវិធីពិនិត្យជំងឺ ផ្តល់ថ្នាំពេទ្យដោយឥតគិតថ្លៃ ព្រមទាំងជូនអំណោយដល់គ្រួសារដែលមានជីវភាពលំបាកនៅសង្កាត់មីស្វៀង (ទីក្រុងកឹងធើ)។

ក្រុមគ្រូពេទ្យផ្តល់ថ្នាំពេទ្យដោយឥតគិតថ្លៃជូនប្រជាជននៅសង្កាត់មីស្វៀង។
ក្រុមការងារបានធ្វើការពិគ្រោះសុខភាព ពិនិត្យជំងឺ ផ្តល់ថ្នាំដោយឥតគិតថ្លៃដល់ប្រជាជនជាង៣០០នាក់ នៅលើភូមិឋានឃុំង៉ុកតូនិងសង្កាត់មីស្វៀង; ព្រមទាំងជូនអំណោយ១០ចំណែក មួយចំណែកគិតជាទឹកប្រាក់១លានដុង (រួមមានគ្រឿងឧបភោគបរិភោគ និងទឹកប្រាក់៥០០.០០០ដុង) ដល់គ្រួសារដែលមានជីវភាពលំបាកនៅសង្កាត់មីស្វៀង។

ថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនសង្កាត់មីស្វៀង និងសាលាយោធានៃយោធភូមិភាគ៩
ជូនអំណោយដល់គ្រួសារក្រីក្រ។
ស្របក្នុងឱកាសនេះដែរ សាលាយោធានៃយោធភូមិភាគ៩ បានចាប់ផ្តើមសាងសង់ផ្ទះមហាសាមគ្គី២ខ្នង (តម្លៃ៦០លានដុងក្នុងមួយខ្នង) ជូនគ្រួសារបងស្រី លីធីថាញ់ទ្រៀង នៅសង្កាត់មីស្វៀងនិងគ្រួសារ លោកឡឹមថាញ់លីម នៅឃុំង៉ុកតូ។
វរសេនីយ៍ឯក ង្វៀងថាញ់ត្រុក ស្នងការនយោបាយរងសាលាយោធានៃយោធភូមិភាគ៩ (ឈរទី៣រាប់ពីឆ្វេង) ប្រគល់ថវិកាឧបត្ថម្ភសាងសង់ផ្ទះមហាសាមគ្គីដល់គ្រួសារបងស្រី លីធីថាញ់ទ្រៀង នៅសង្កាត់មីស្វៀង។
តាមប្រសាសន៍របស់លោកវរសេនីយ៍ឯក ង្វៀងថាញ់ត្រុក ស្នងការនយោបាយរងសាលាយោធានៃយោធភូមិភាគ៩ ឱ្យដឹង៖ កម្មវិធីនេះគឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាពវិលមកកាន់ប្រភព និងអនុវត្តការងារប្រជាចលនាដើម្បីអបអរសាទរអនុស្សាវរីយ៍៨០ឆ្នាំ ទិវាប្រវេណីសាលាយោធានៃយោធភូមិភាគ (១០/១១/១៩៤៥-១០/១១/២០២៥) តាមរយៈនោះ ពង្រឹងការទំនាក់ទំនងសាមគ្គីយ៉ាងជិតស្និទ្ធរវាងអង្គភាពជាមួយនឹងគណៈកម្មាធិការបក្ស រដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ និងប្រជាជននៅមូលដ្ឋាន ព្រួតដៃជាមួយភូមិភាគនានា ដើម្បីគិតគូរសុខភាពនិងជីវភាពរស់នៅរបស់ប្រជាជនដែលមានស្ថានភាពលំបាក រួមចំណែករឹតបន្តឹងចំណងសាមគ្គីភាពរវាងយោធានិងប្រជាជន។
ដំណឹងនិងរូបថត៖ ស្វឹងង្វៀង-មុនី