គណៈកម្មាធិការប្រជាជនខេត្តកាម៉ាវ ទើបសម្ពោធកេរដំណែលជ័យជម្នះដឹមយើុយ - កាយនឿក - ចាឡា។ ដោយមានទុនវិនិយោគសរុប ១០៦ ពាន់លានដុង គម្រោងជ័យជម្នះដឹមយើុយ - កាយនឿក - ចាឡា រួមមានសំណង់សំខាន់ជាច្រើន ដូចជា៖ ស្តូបជ័យជម្នះ; ល្វែងដាក់តាំងនិងប្រជុំជីវកិច្ចកណ្តាលទីធ្លា; សិលាចារិកឈ្មោះយុទ្ធជនពលី; សិលាចារិកប្រវត្តិសាស្រ្ត; អគារប្រពៃណី។ល។

បណ្តុំស្តូបជ័យជម្នះ បានសម្ពោធដាក់ឱ្យប្រើប្រាស់។
ថ្លែងក្នុងពិធីសម្ពោធ លោកង៉ូវ៉ូវថាំង អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តកាម៉ាវ បានរំលឹកឡើងវិញនូវប្រពៃណីប្រវត្តិសាស្រ្តជ័យជម្នះដឹមយើុយ – កាយនឿក – ចាឡា។ ខែវិច្ឆិកា ឆ្នាំ ១៩៦៣ ក្រោមកិច្ចចង្អុលការរបស់គណៈកម្មាធិការបក្សតំបន់យោធភូមិភាគ៩ គណៈកម្មាធិការបក្សខេត្តកាម៉ាវ ទីបញ្ជាការយុទ្ធនាការនិងកងកម្លាំងប្រដាប់អាវុធ រួមជាមួយកងទ័ព និងប្រជាជនភូមិភាគបានធ្វើកុបកម្មទូទៅ ដណ្តើមជ័យជម្នះដ៏ធំធេងក្នុងការប្រយុទ្ធកម្ទេចតំបន់កាយនឿក ដឹមយើុយ និងមូលដ្ឋានយោធាចាឡា។ នេះគឺជារបត់នៃប្រវត្តិតស៊ូបដិវត្តន៍ដ៏ត្រចះត្រចង់របស់បក្ខភាគ កងទ័ពនិងប្រជាជនខេត្តកាម៉ាវ រួមចំណែកធ្វើឱ្យបរាជ័យយុទ្ធសាស្រ្ត “ការដឹកជញ្ជូន ដោយឧទ្ធម្ភាគចក្រ” និង “គោលនយោបាយជាតិភូមិយុទ្ធសាស្រ្ត” របស់អាមេរិក - អាយ៉ងនៅភាគខាងត្បូង។ ជ័យជម្នះនេះបង្ហាញពីគំនិតច្នៃប្រតិដ្ឋ គោលលំនាំយុទ្ធសាស្រ្តគួបផ្សំតស៊ូយោធាជាមួយ នឹងតស៊ូនយោបាយ - វាយលុកនិងបះបោរ។ នេះគឺការប្រយុទ្ធប្រវត្តិសាស្រ្តនៃសមរភូមិតីណាមបូ រួមចំណែកពង្រឹងក្តីជំនឿរឹងមាំទៅក្នុងបុព្វហេតុបដិវត្តន៍ មាគ៌ាតស៊ូរបស់បក្ស។ ជ័យជម្នះខ្ចរខ្ចាយ ជាមេរៀនបទពិសោធន៍ប្រវត្តិសាស្រ្តសម្រាប់បុព្វហេតុកសាងនិងការពារមាតុប្រទេស។
ប្រជុំស្ថាបត្យកម្មសំណង់នីមួយៗបង្ហាញពីគោលបំណងក្នុងការកត់ត្រា និងធ្វើឱ្យលេចធ្លោអត្ថន័យព្រឹត្តិកាណ៍ប្រវត្តិសាស្រ្ត ពង្រីកតម្លៃវប្បធម៌ ប្រវេណីបដិវត្តន៍ដ៏ក្លាហានរបស់ប្រជាជនណាមបូនិយាយរួមនិងខេត្តកាម៉ាវនិយាយដោយឡែក គឺជាអាសយដ្ឋានក្រហមអប់រំប្រវត្តិសាស្រ្ត និងប្រពៃណីស្នេហាជាតិសម្រាប់យុវវ័យគ្រប់ជំនាន់។ កេរដំណែលប្រវត្តិសាស្រ្តអាចនឹងជាកន្លែងទស្សនាកម្សាន្ត រៀនសូត្រ សកម្មភាពប្រពៃណីសម្រាប់ប្រជាជនគ្រប់ជាន់ថ្នាក់ បម្រើរាល់សកម្មភាពវប្បធម៌ ទេសចរណ៍ រួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់ភូមិភាគ។
កេរដំណែលជ័យជម្នះដឹមយើុយ - កាយនឿក - ចាឡា បានក្រសួងវប្បធម៌ កីឡានិងទេសចរណ៍ រៀបចំណាត់ថ្នាក់ជាកេរដំណែលប្រវត្តិសាស្រ្តជាតិកាលពីឆ្នាំ២០១៦។ ដើម្បីពង្រីកតម្លៃកេរដំណែល គណៈកម្មាធិការប្រជាជនខេត្ត ប្រគល់ឱ្យមន្ទីរវប្បធម៌-កីឡានិងទេសចរណ៍ សហការជាមួយនឹងគណៈកម្មាធិការប្រជាជនឃុំត្រឹងផាង គ្រប់គ្រងនិងប្រើប្រាស់សំណង់ឱ្យមានប្រសិទ្ធភាព៕
យ្វីអាញ- លីសៀ