ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

27/10/2025 - 09:36

រដ្ឋ​សភា​ពិភាក្សា​ជា​ក្រុម​ស្តី​ពី​លទ្ធ​ផល​នៃ​ការ​អនុ​វត្ត​ផែន​ការ​អភិវឌ្ឍន៍​សេដ្ឋ​កិច្ច​-សង្គម​ ឆ្នាំ ២០២៥ 

តាម​កម្ម​វិធី​សម័យ​ប្រ​ជុំ​លើក​ទី​ ១០ រដ្ឋ​សភា​ នីតិ​កាល​ទី ១៥ នា​ថ្ងៃ​ទី ២១ ខែ​តុលា​ រដ្ឋ​សភា​បាន​ចំ​ណាយ​ពេល​ពេញ​មួយ​ថ្ងៃ​ពិ​ភាក្សា​ជា​ក្រុម​ ស្តី​ពី​លទ្ធ​ផល​នៃ​ការ​អនុវត្ត​ផែន​ការ​អភិវឌ្ឍន៍​សេដ្ឋ​កិច្ច​-សង្គម​ ឆ្នាំ ២០២៥; គម្រោង​ផែន​ការ​អភិវឌ្ឍន៍​សេដ្ឋ​កិច្ច​-សង្គម​ ឆ្នាំ​ ២០២៦; របាយ​ការណ៍ បណ្តា​ការ​ងារ​អា​ណត្តិ​កាល ២០២១ - ២០២៦ របស់​ប្រ​ធាន​រដ្ឋ​និង​រដ្ឋា​ភិបាល។

​  លោក​ប្រ​ធាន​រដ្ឋ លឿង​កឿង​ ធ្វើ​របាយ​ការណ៍​បូក​សរុប​ការ​ងារ​អា​ណត្តិ​កាល ២០២១ - ២០២៦។ រូប​ថត​៖ ផាម​កៀង​ ទី​ភ្នាក់​ងារ​សារ​ព័ត៌​មាន​វៀត​ណាម

ក្នុង​សម័យ​ប្រ​ជុំ​ពេល​ព្រឹក រដ្ឋ​សភា​បាន​ពិ​ភាក្សា​ និង​វាយ​តម្លៃ​លើ​លទ្ធ​ផល​នៃ​ការ​អនុវត្ត​ផែន​ការ​អភិ​វឌ្ឍន៍​សេដ្ឋ​កិច្ច​-សង្គម​ ឆ្នាំ ២០២៥; គម្រោង​ផែន​ការ​អភិវឌ្ឍន៍​សេដ្ឋ​កិច្ច​-សង្គម​ ឆ្នាំ ២០២៦។ ស្ថាន​ភាព​នៃ​ការ​អនុ​វត្ត​ថវិកា​រដ្ឋ ឆ្នាំ​ ២០២៥ គម្រោង​ថវិ​កា​រដ្ឋ ផែន​ការ​បែង​ចែក​ថវិកា​មជ្ឈិម​ ឆ្នាំ​ ២០២៦ (ក្នុង​នោះ​មាន​ផែន​ការ​ហិ​រញ្ញ​វត្ថុ​ ថវិកា​រដ្ឋ រយៈ​ពេល ៣ ឆ្នាំ ២០២៦ - ២០២៨; ស្ថាន​ភាព​នៃ​ការ​អនុ​វត្ត​ផែន​ការ​វិនិ​យោគ​រដ្ឋ​ដោយ​ទុន​ថវិ​កា​រដ្ឋ ឆ្នាំ​ ២០២៥ គម្រោង​ផែន​ការ​វិនិ​យោគ​រដ្ឋ​ដោយ​ទុន​ថវិ​កា​រដ្ឋ ឆ្នាំ​ ២០២៦; ស្ថាន​ភាព​នៃ​ការ​អនុវត្ត​ផែន​ការ​ហិរញ្ញ​វត្ថុ​ ឆ្នាំ ២០២៥ គម្រោង​ផែន​ការ​ហិរញ្ញ​វត្ថុ​ ឆ្នាំ​ ២០២៦ នៃ​បណ្ដា​មូល​និធិ​ហិរញ្ញ​វត្ថុ​រដ្ឋ​ក្រៅ​ថវិកា​ដែល​គ្រប់​គ្រង​ដោយ​មជ្ឈិម)។

បន្ទាប់​មក រដ្ឋ​សភា​បាន​ពិ​ភាក្សា​អំ​ពី​លទ្ធ​ផល​នៃ​ការ​អនុវត្ត​សេចក្តី​សម្រេច​ចិត្ត​នានា​របស់​រដ្ឋ​សភា​ ស្តី​ពី​ផែន​ការ​ ៥ ឆ្នាំ​ ដំ​ណាក់​កាល ២០២១ - ២០២៥៖ អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​; រចនា​សម្ព័ន្ធ​ ខឿន​សេដ្ឋ​កិច្ច​ឡើង​វិញ; វិនិ​យោគ​រដ្ឋ​រយៈ​ពេល​មធ្យម; ហិ​រញ្ញ​វត្ថុ​ជាតិ​ និង​ការ​បុល​សង​បំ​ណុល​រដ្ឋ; រៀប​គម្រោង​ផែន​ការ​នា​នា​៖ ហិ​រញ្ញ​វត្ថុ​ជាតិ​ ៥ ឆ្នាំ​ ដំ​ណាក់​កាល​២០២៦ - ២០៣០; វិនិ​យោគ រដ្ឋ​រយៈ​ពេល​មធ្យម​ ដំ​ណាក់​កាល​២០២៦ - ២០៣០។

របាយ​ការណ៍​របស់​រដ្ឋា​ភិបាល​ តុលា​ការ​ប្រ​ជា​ជន​កំ​ពូល​ អយ្យ​ការ​ប្រ​ជា​ជន​កំ​ពូល​ ស្តី​ពី​ស្ថាន​ភាព​នៃ​ការ​អនុ​វត្ត​រដ្ឋ​ធម្ម​នុញ្ញ​ច្បាប់​ សេចក្តី​សម្រេច​ចិត្ត​របស់​រដ្ឋ​សភា​ បទ​ប្បញ្ញត្តិ​ សេចក្តី​សម្រេច​ចិត្ត​របស់​គណៈ​កម្មា​ធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋ​សភា​ ឆ្នាំ​ ២០២៥។

ក្នុង​សម័យ​ប្រ​ជុំ​ពេល​រសៀល​ រដ្ឋ​សភា​បន្ត​ពិ​ភាក្សា​លើ​របាយ​ការណ៍​ការ​ងារ​អា​ណត្តិ​កាល ២០២១​-២០២៦ របស់​ប្រ​ធាន​រដ្ឋ រដ្ឋា​ភិ​បាល​; សេចក្តី​ព្រាង​របាយ​ការណ៍​ការ​ងារ​អា​ណត្តិ​កាល នីតិ​កាល​ទី ១៥ របស់​រដ្ឋ​សភា; បណ្តា​របាយ​ការណ៍​ការ​ងារ​អា​ណត្តិ​កាល នីតិ​កាល​ទី ១៥ របស់​គណៈ​កម្មា​ធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋ​សភា​ ក្រុម​ប្រឹក្សា​ជន​ជាតិ​ បណ្ដា​គណៈ​កម្មា​ធិការ​របស់​រដ្ឋ សភា កម្មា​ភិបាល​សវន​កម្ម​រដ្ឋ; របាយ​ការណ៍ ការ​ងារ​អា​ណត្តិ​កាល ២០២១ - ២០២៦ របស់​តុលា​ការ​ប្រ​ជា​ជន​កំ​ពូល​ អយ្យ​ការ​ប្រ​ជា​ជន​កំ​ពូល៕

V.T/កា​សែត​ព័ត៌​មាន​និង​ជន​ជាតិ - សុផន

ចែករំលែកអត្ថបទ