លោកគ្រូ ង្វៀងហ្វាងអាញ គ្រូបង្រៀនសាលាអនុវិទ្យាល័យជនជាតិអន្តេវាសិកតឹងថាញ ឃុំតឹងថាញ់ ទីក្រុងកឹងធើ តែងលើកកម្ពស់ស្មារតីទទួលខុសត្រូវ ខិតខំប្រឹងប្រែងនិងមានគំនិតច្នៃប្រតិដ្ឋក្នុងការបង្រៀន។

លោកគ្រូ ង្វៀងហ្វាងអាញ គ្រូបង្រៀនអស់ពីចិត្តនឹងអាជីព។
“ពេលនិយាយដល់មុខវិជ្ជាកីឡាអប់រំកាយ អ្នកភាគច្រើនតែងគិតថា មុខវិជ្ជានេះគ្រាន់តែជាលំហាត់កាយសម្បទាប៉ុណ្ណោះ មិនសំខាន់ទេ ហើយមិនបាននាំមកនូវតម្លៃនៃការសិក្សាដូចមុខវិជ្ជាដទៃឡើយ។ ប៉ុន្តែការពិតហាត់ប្រាណមានតួនាទីសំខាន់ក្នុងការអភិវឌ្ឍន៍រាងកាយ សុខភាព និងស្មារតី។ រាងកាយមាំមួនមានសុខភាពល្អ ទើបការរៀនសូត្រល្អនិងប្រកបការងារមានប្រសិទ្ធភាព” - លោកគ្រូហ្វាងអាញ ចែករំលែកដូច្នេះ។
ក្រោយពីបញ្ចប់ការសិក្សានៅមហាវិទ្យាល័យគរុកោសល្យជីវវិទ្យា និងអប់រំកាយក្នុងឆ្នាំ២០០៦ លោកគ្រូ ង្វៀងហ្វាងអាញ បានចាត់មកបង្រៀនមុខវិជ្ជាកីឡាអប់រំកាយនៅសាលាអនុវិទ្យាល័យជនជាតិអន្តេវាសិកតឹងថាញរហូតមកដល់បច្ចុប្បន្ន។ ដោយស្មារតីរវៀសរវៃនិងមានចំណូលចិត្តជាមួយអាជីព លោកគ្រូ ង្វៀងហ្វាងអាញ ប្រឹងប្រែងរៀនសូត្របង្កើនមុខជំនាញវិជ្ជាជីវៈរបស់ខ្លួន ហើយតែងលើកជាសំណើដំណោះស្រាយដើម្បីលើកកម្ពស់គុណភាពនិងប្រសិទ្ធភាពនៃការបង្រៀន។ តាមលោកគ្រូ ង្វៀងហ្វាងអាញ ក្នុងការបង្រៀនគាត់តែងតែផ្តោតការយកចិត្តទុកដាក់លើការអនុវត្តតាមទិសដៅនៃការអភិវឌ្ឍន៍សមត្ថភាពរបស់សិស្ស ផ្លាស់ថ្មីការលំហាត់ ត្រួតពិនិត្យសាកល្បង និងការវាយតម្លៃសិស្ស។ អាស្រ័យហេតុនេះ អត្រាសិស្សជាប់ចំណាត់ថ្នាក់ក្នុងមុខវិជ្ជាកីឡាអប់រំកាយ សម្រេច ១០០% ។ ទន្ទឹមនិងសកម្មសិក្សាស្រាវជ្រាវ អនុវត្តវិធីសាស្រ្តបង្រៀនថ្មី លោកគ្រូហ្វាងអាញ ក៏បានស្នើនូវគំនិតច្នៃប្រតិដ្ឋមានប្រសិទ្ធភាពជាច្រើនក្នុងមុខជំនាញ ដូចជាច្នៃប្រតិដ្ឋ “ជម្នះកង្វះខាតនៅពេលអនុវត្តបច្ចេកទេសលោតចម្ងាយ របៀបអង្គុយដល់សិស្សថ្នាក់ទី ៩ នៅសាលាអនុវិទ្យាល័យជនជាតិអន្តេវាសិកឡុងភូ (ចាស់)”។ បន្ទាប់ពីការអនុវត្តបានជួយប្អូនៗគ្មាននៅអារម្មណ៍រួញរា និងស្ទាក់ស្ទើរទៀតនៅពេលចូលរួមអនុវត្តបច្ចេកទេសលោតចម្ងាយក្នុងរបៀបអង្គុយ លទ្ធផលក៏កើនឡើងម៉ោងរៀនក៏មានភាពរស់រវើក។ ជាពិសេស លោកគ្រូបានហ្វឹកហាត់ដល់ប្អូនៗដើម្បីចូលរួមមហោស្រពកីឡាភូដុងគ្រប់ថ្នាក់ ចាប់ពីឆ្នាំសិក្សា ២០១៩-២០២០ ដល់ឆ្នាំ២០២៣-២០២៤ សម្រេចបានលទ្ធផលលេចធ្លោជាច្រើន រួមមាន៖ មេដាយមាស១គ្រឿង និងមេដាយសំរឹទ្ធ២គ្រឿងទូទាំងប្រទេស។ មាន១រង្វាន់លេខ១; ២រង្វាន់លេខ២ និង១រង្វាន់លេខ៣ ថ្នាក់ខេត្ត និង៧រង្វាន់លេខ១ថ្នាក់ស្រុក...។
លោកគ្រូលៀងហៀងស៊ឺ ចាងហ្វាងសាលាមានប្រសាសន៍៖ “ក្នុងការងារបង្ហាត់បង្រៀន លោកគ្រូហ្វាងអាញ តែងជាគំរូអស់ពីចិត្ត រវៀសរវៃក្នុងការងារ តែងស្តាប់និងទទួលការផ្តល់មតិរបស់មិត្តរួមអាជីព។ លោកគ្រូតែងរៀនសូត្រដើម្បីលើកកម្ពស់សមត្ថភាពមុខជំនាញរបស់ខ្លួន។ ផ្តើមពីនោះ លោកគ្រូបាននាំមកនូវស្នាដៃជាច្រើនជូនសាលា”។
ដោយការខិតខំប្រឹងប្រែងក្នុងការបង្ហាត់បង្រៀននាពេលកន្លង លោកគ្រូ ង្វៀងហ្វាងអាញ បានគ្រប់គណៈ ផ្នែកជូនលិខិតនិងប័ណ្ណសរសើរជាច្រើន។ ជាពិសេស នៅឆ្នាំ២០២៤ លោកគ្រូមានកិត្តិយស ទទួលបានប័ណ្ណសរសើររបស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល អំពីស្នាដៃឆ្នើមក្នុងការបំពេញភារកិច្ចនៅឆ្នាំសិក្សា ២០១៩-២០២០ ដល់ឆ្នាំសិក្សា ២០២៣-២០២៤។ នេះគឺជាការផ្ដល់កម្លាំងចិត្តសម្រាប់លោកគ្រូ រួមជាមួយក្រុមប្រឹក្សាគរុកោសល្យរបស់សាលា បន្តខិតខំប្រឹងប្រែងពង្រឹងគុណភាពអប់រំនាពេលខាងមុខ៕
ថាញ់វ៉ាង-ត្រឹងរ៉ូន