ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

14/10/2025 - 10:25

នា​យក​រដ្ឋ​មន្ត្រី​នៃ​រដ្ឋា​ភិបាល​ឯក​ភាព​លើ​ផែន​ការ​ឈប់​សម្រាក​បុណ្យ​ចូល​ឆ្នាំ​វៀត​ណាម បិញ​ង៉ រយៈ​ពេល​ ៩ ថ្ងៃ​ជាប់​ៗ​គ្នា 

ថ្មី​ៗ​នេះ​ ខុទ្ទ​កា​ល័យ​រដ្ឋា​ភិបាល​បាន​ចេញ​លិខិត​ផ្លូវ​ការ​លេខ ៩៨៥៩​/VPCP-​KGVX ចុះ​ថ្ងៃ​ទី ១៣ ខែ​តុលា​ ឆ្នាំ​២០២៥ ដោយ​ផ្សព្វ​ផ្សាយ​នូវ​មតិ​ដឹក​នាំ​របស់​នា​យក​រដ្ឋ​មន្ត្រី​ ផាម​មិញ​ជិញ ស្តីពី​ការ​ឈប់​សម្រាក​បុណ្យ​ចូល​ឆ្នាំ​វៀត​ណាម និង​ទិវា​បុណ្យ​ឯក​រាជ្យ​ជាតិ​ ឆ្នាំ​២០២៦។

នា​យក​រដ្ឋ​មន្ត្រី​នៃ​រដ្ឋា​ភិបាល​បាន​ឯក​ភាព​លើ​ផែន​ការ​ឈប់​សម្រាក​បុណ្យ​ចូល​ឆ្នាំ​វៀត​ណាម បិញ​ង៉ រយៈ​ពេល​ ៩ ថ្ងៃ​ជាប់​ៗ​គ្នា។

ជាក់​ស្តែង នា​យក​រដ្ឋ​មន្ត្រី​ ផាម​មិញ​ជិញ បាន​ឯក​ភាព​ជា​មួយ​នឹង​សំ​ណើ​របស់​ក្រ​សួង​មហា​ផ្ទៃ​ (ក្នុង​លិខិត​ផ្លូវ​ការ​លេខ ៨៧៦៤​/BNV​-CVL ចុះ​ថ្ងៃ​ទី ០១ ខែ​តុលា​ ឆ្នាំ​២០២៥) ស្តី​ពី​ផែន​ការ​ឈប់​សម្រាក​បុណ្យ​ចូល​ឆ្នាំ​ថ្មី​វៀត​ណាម និង​ទិវា​បុណ្យ​ឯក​រាជ្យ​ជាតិ​ ឆ្នាំ​២០២៦។ រដ្ឋ​មន្ត្រី​ក្រ​សួង​មហា​ផ្ទៃ​ក៏​បាន​ជូន​ដំ​ណឹង​ដល់​ស្ថា​ប័ន​រដ្ឋ​បាល​ អង្គ​ភាព​បម្រើ​បុព្វ​ហេតុ​រដ្ឋ អង្គ​ការ​នយោ​បាយ អង្គ​ការ​នយោ​បាយ-សង្គម​ ព្រម​ទាំង​សហ​គ្រាស​ និង​កម្មករ​និយោ​ជិត​តាម​បទ​ប្បញ្ញត្តិ​។

បណ្តា​ស្ថា​ប័ន​ និង​អង្គ​ភាព​ត្រូវ​រៀប​ចំ ចាត់​ចែង​ផ្នែក​ប្រ​ចាំ​ការ​តាម​បទ​ប្បញ្ញត្តិ​ និង​ធ្វើ​ការ​ដោយ​សម​ស្រប​ ដើម្បី​ដោះ​ស្រាយ​ការ​ងារ​ប្រ​កប​ដោយ​និរន្តរ​ភាព​ ធា​នា​ដល់​ការ​បម្រើ​សេវា​ជូន​ប្រ​ជា​ជន។

បណ្តា​ក្រ​សួង​ ស្ថា​ប័ន​ និង​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ត្រូវ​មាន​ផែន​ការ​ វិធាន​ការ​ជាក់​លាក់ និង​សម​ស្រប​ ដើម្បី​លើក​ទឹក​ចិត្ត​ដល់​អង្គភាព​ សហ​គ្រាស​ អង្គ​ការ​ និង​បុគ្គល​ម្នាក់​ៗ សកម្ម​និង​ម្ចាស់​ការ​ផ្សព្វ​ផ្សាយ​អនុ​វត្ត​នូវ​បណ្តា​វិធាន​ការ​អភិ​វឌ្ឍ​ផលិត​ ធ្វើ​អា​ជីវ​កម្ម​ សកម្ម​ភាព​សេដ្ឋ​កិច្ច​-សង្គម​ ធា​នា​ការ​ផ្គត់​ផ្គង់​និង​តម្រូវ​ការ​ទំ​និញ​ សេវា​កម្ម ស្ថិរ​ភាព​តម្លៃ​ និង​ទីផ្សារ រួម​ចំ​ណែក​ជំ​រុញ​កំ​ណើន​សេដ្ឋ​កិច្ច​ អនុ​វត្ត​ការ​សន្សំ​សំ​ចៃ​ ប្រ​ឆាំង​នឹង​ការ​ខ្ជះ​ខ្ជាយ​ ក្នុង​អំ​ឡុង​ពេល​មុន​ ក្នុង​និង​ក្រោយ​ពេល​ឈប់​សម្រាក​បុណ្យ​ចូល​ឆ្នាំ​ថ្មី​វៀត​ណាម និង​ទិវា​បុណ្យ​ឯក​រាជ្យ​ជាតិ​ ឆ្នាំ​២០២៦។

* មុន​នេះ​ ក្រ​សួង​មហា​ផ្ទៃ​បាន​ចេញ​លិខិត​ផ្លូវ​ការ​លេខ ៨៧៦៤​/BNV​-CVL ចុះ​ថ្ងៃ​ទី ១ ខែ​តុលា​ ឆ្នាំ​២០២៥ ដាក់​ជូន​នា​យក​រដ្ឋ​មន្ត្រី​ ស្នើ​អំពី​ផែន​ការ​ឈប់​សម្រាក​បុណ្យ​ចូល​ឆ្នាំ​វៀត​ណាម និង​ទិវា​បុណ្យ​ឯក​រាជ្យ​ជាតិ​ ឆ្នាំ​២០២៦។ តាម​ផែន​ការ​ដែល​បានស្នើ​ឡើង​ដោយ​ក្រ​សួង​មហា​ផ្ទៃ​ អ្នក​រដ្ឋការ​ បុគ្គ​លិក​រដ្ឋ​នឹង​ឈប់​សម្រាក​បុណ្យ​ចូល​ឆ្នាំ​វៀត​ណាម ចាប់​ពីថ្ងៃ​សៅរ៍ ទី ១៤ ខែ​កុម្ភៈ​ ឆ្នាំ​២០២៦ (ត្រូវ​នឹង​ថ្ងៃ​ទី ២៧ ខែ ១២ តាម​ច័ន្ទ​គតិ ឆ្នាំ​អឹក​ទី) រហូត​ដល់​ថ្ងៃ​អា​ទិត្យ​ ទី ២២ ខែកុម្ភៈ​ ឆ្នាំ​២០២៦ (ត្រូវ​នឹង​ថ្ងៃ​ទី ៦ ខែ ១ តាម​ច័ន្ទ​គតិ ឆ្នាំ​បិញ​ង៉)។ ដូច្នេះ​ ការ​ឈប់​សម្រាក​បុណ្យ​ចូល​ឆ្នាំ​បិញ​ង៉ មាន​រយៈ​ពេល​ ៩ ថ្ងៃ​ជាប់ៗ​គ្នា រួម​មាន ៥ ថ្ងៃ​ឈប់​សម្រាក​តាម​បទ​ប្បញ្ញត្តិ​នៃ​ក្រម​ការ​ងារ​ និង​៤ ថ្ងៃ​ឈប់​សម្រាក​ចុង​សប្តាហ៍។

ក្រ​សួង​មហា​ផ្ទៃ​ក៏​បាន​ស្នើ​ផង​ដែរ​ថា ក្នុង​ឱកាស​ឈប់​សម្រាក​ទិវា​បុណ្យ​ឯក​រាជ្យ​ជាតិ​ ឆ្នាំ​២០២៦ អ្នក​រដ្ឋការ​ បុគ្គ​លិក​រដ្ឋ​នឹង​ឈប់​សម្រាក​នៅ​ថ្ងៃ​ទី ២ ខែ​កញ្ញា​ ឆ្នាំ​២០២៦ (តាម​សុរិយ​គតិ) និង​ ១ ថ្ងៃ​ មុន​ថ្ងៃ​ទី ១ ខែ​កញ្ញា​ ឆ្នាំ​២០២៦; ដោយ​មាន​ការ​ផ្លាស់​ប្តូរ​ថ្ងៃ​ធ្វើ​ការ​នៅ​ថ្ងៃ​ច័ន្ទ​ (ទី ៣១ ខែ​សី​ហា​ ឆ្នាំ​២០២៦) ទៅ​ថ្ងៃ​ឈប់​សម្រាក​ប្រ​ចាំ​សប្តាហ៍​ថ្ងៃ​សៅរ៍ (ទី ២២ ខែ​សី​ហា​ ឆ្នាំ​២០២៦) វិញ។ អ្នក​រដ្ឋការ​ បុគ្គ​លិក​រដ្ឋ​នឹង​ឈប់​សម្រាក​ទិវា​បុណ្យ​ឯក​រាជ្យ​ជាតិ​ ឆ្នាំ​២០២៦ ចាប់​ពី​ថ្ងៃ​សៅ​រ៍ ទី ២៩ ខែ​សី​ហា​ ឆ្នាំ​២០២៦ រហូត​ដល់​ថ្ងៃ​ពុធ ទី ២ ខែក​ញ្ញា​ ឆ្នាំ​២០២៦ (តាម​សុរិយ​គតិ)។ ដូច្នេះ​ ក្នុង​ឱកាស​ឈប់​សម្រាក​ទិវា​បុណ្យ​ឯក​រាជ្យ​ជាតិ​ ឆ្នាំ​២០២៦ អ្នក​រដ្ឋ​ការ​ បុគ្គ​លិក​រដ្ឋ​នឹង​ត្រូវ​បាន​ឈប់​សម្រាក​រយៈ​ពេល​ ៥ ថ្ងៃ​ (រួម​មា​ន ២ ថ្ងៃ​ឈប់​សម្រាក​ទិវា​បុណ្យ​ឯក​រាជ្យ​ជាតិ​តាម​បទ​ប្បញ្ញត្តិ​, ២ ថ្ងៃ​ឈប់​សម្រាក​ប្រ​ចាំ​សប្តាហ៍​ និង​ ១ ថ្ងៃ​ដែល​បាន​ផ្លាស់​ប្តូរ​ជា​មួយ​ថ្ងៃ​ឈប់​សម្រាក​ប្រ​ចាំ​សប្តាហ៍)៕

តៀក​ធឺ (គេហ​ទំព័រ​ baochinhphu.vn) - សុផន

ចែករំលែកអត្ថបទ