ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

09/10/2025 - 06:27

បិទ​សម័យ​ប្រ​ជុំ​លើក​ទី ១៣ នៃ​គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​បក្ស នីតិ​កាល​១៣ 

ព្រឹក​ថ្ងៃ​ទី ៨ ខែ​តុលា នៅ​ទី​ស្នាក់​ការ​មជ្ឈិម​បក្ស សម័យ​ប្រ​ជុំ​លើក​ទី ១៣ នៃ​គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​បក្ស នីតិ​កាល ១៣ បាន​សម្រេច​ទាំង​ស្រុង​នូវ​ខ្លឹម​សារ កម្ម​វិធី​ដែល​បាន​ដាក់​ចេញ និង​ដំ​ណើរ​ការ​បិទ​សម័យ​ប្រ​ជុំ។ អគ្គ​លេខា​បក្ស តូ​ឡឹម ជា​អធិប​តី​ក្នុង​សម័យ​ប្រ​ជុំ។ លោក ត្រឹង​ថាញ់​ម៉ឹង សមា​ជិក​ការិ​យា​ល័យ​នយោ​បាយ ប្រ​ធាន​រដ្ឋ​សភា ដឹក​នាំ​បិទ​សម័យ​ប្រ​ជុំ។

បិទ​សម័យ​ប្រ​ជុំ​មជ្ឈិម លើក​ទី ១៣ នីតិ​កាល​១៣។ (រូប៖ ឌាំងខ្វា)

ថ្លែង​សុន្ទរ​កថា​បិទ​សម័យ​ប្រ​ជុំ អគ្គ​លេខា​បក្ស តូឡឹម មាន​ប្រ​សាសន៍៖ សម័យ​ប្រ​ជុំ​លើក​នេះ រាល់​បញ្ហា​បាន​ត្រៀម​បម្រុង​យ៉ាង​ផ្ទិត​ផ្ចង់ ពិ​ភាក្សា​ហ្មត់​ចត់ សេចក្តី​សម្រេច​ចិត្ត​មាន​ការ​ឯក​ភាព​ខ្ពស់ ក្នុង​នោះ មាន​ខ្លឹម​សារ “ដ៏​សំ​ខាន់” ជា​ច្រើន​ដែល​ជាប់​ពាក់​ព័ន្ធ​ដោយ​ផ្ទាល់​ដល់​ភាព​ជោគ​ជ័យ​របស់​មហា​សន្និ​បាត​តំ​ណាង​ទូទាំង​ប្រ​ទេស លើក​ទី ១៤ របស់​បក្ស ឆ្ពោះ​ដល់​ទិស​ដៅ​អភិវឌ្ឍន៍​ឆាប់​រហ័ស ចីរ​ភាព និង​លើក​កម្ពស់​ជីវ​ភាព​របស់​ប្រ​ជា​ជន។

គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​បក្ស ក៏​បាន​ឯក​ភាព​កំ​ណត់​ទិស​ដៅ​ធំៗ និង​វិធាន​ការ​រៀប​ចំ​អនុវត្ត​លើ​ស្មារតី​យក​លទ្ធ​ផល​ធ្វើ​ជា​បន្ទាត់​វាស់ យក​ប្រ​ជា​ជន​ធ្វើ​ជា​មជ្ឈ​មណ្ឌល យក​ក្រឹត្យ​ក្រម​ធ្វើ​ជា​គ្រឹះ យក​ការ​ផ្លាស់​ថ្មី ច្នៃ​ប្រ​តិដ្ឋ​ជា​កម្លាំង​ជុំ​រុញ​។ ឆ្លង​តាម​រយៈ​នោះ គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​បក្ស​បាន​ឯក​ភាព​កំ​ណត់​ទិស​ដៅ៖

ត្រៀម​បម្រុង​ឱ្យ​បាន​ល្អ​សម្រាប់​មហា​សន្និ​បាត​លើក​ទី​ ១៤ របស់​បក្ស; បន្ត​បំ​ពេញ​បន្ថែម ធ្វើ​ឱ្យ​សុក្រឹត​ដើម្បី​ខ្លឹម​សារ​ឯក​សារ​នានា​ដោយ​សង្ខេប ស៊ី​ជម្រៅ បង្ហាញ​ពី​ចក្ខុ​វិស័យ​ជា​យុទ្ធ​សាស្ត្រ ធ្វើ​បរិ​មាណ​ភាគ​កម្រិត​ឱ្យ​ទៅ​ជា​ភាព​ជាក់​ស្តែង និង​ដំ​ណើរ​ការ​អនុវត្ត​ច្បាស់​លាស់។

អំពី​ការ​ងារ​បុគ្គ​លិក ត្រូវ​ធា​នា​ចរិយា​សម្បត្តិ សមត្ថ​ភាព ប្រិយ​ភាព សុ​ចរិត​ស្មោះ​ត្រង់ ប្រ​សិទ្ធ​ភាព លើក​កម្ពស់​ជា​អ្នក​ដឹក​នាំ​គំរូ ប្រើ​ការ​មនុស្ស​មាន​សមត្ថ​ភាព​ពិត ចាត់​ចែង​មុខ​តំ​ណែង​ចំ​មនុស្ស ចំ​ការ​ងារ ចំ​ពេល​វេលា។

សម្រេច​និង​សម្រេច​លើស​ភាគ​កម្រិត ភាគ​កម្រិត​ក្រៅ​ពី​នោះ បាន​កំ​ណត់​ក្នុង​សេចក្តី​សម្រេច​ចិត្ត​មហា​សន្និ​បាត​លើក​ទី​ ១៣ របស់​បក្ស និង​ភារ​កិច្ច​អភិវឌ្ឍន៍​សេដ្ឋ​កិច្ច - សង្គម​ឆ្នាំ​២០២៥ ផែន​ការ ៥ ឆ្នាំ ២០២១​-២០២៥; រក្សា​លំ​នឹង​ម៉ា​ក្រូ​សេដ្ឋ​កិច្ច ពន្លឿន​រំសាយ​ថវិកា​វិនិ​យោគ​សា​ធារ​ណៈ និង​កែ​លម្អ​បរិស្ថាន​អា​ជីវ​កម្ម​យ៉ាង​ខ្លាំង​ក្លា។

សកម្ម​ត្រៀម​បម្រុង​ដល់​សម័យ​ប្រ​ជុំ​រដ្ឋ​សភា​លើក​ទី ១០ នីតិ​កាល ១៥ និង​ត្រៀម​បម្រុង​យ៉ាង​ហ្មត់​ចត់​ដល់​ការ​បោះ​ឆ្នោត​រដ្ឋ​សភា នីតិ​កាល ១៦ និង​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​គ្រប់​លំ​ដាប់​ថ្នាក់ អា​ណត្តិ​កាល ២០២៦​-២០៣១ ធា​នា​ប្រ​ជា​ធិប​តេយ្យ ក្រឹត្យ​ក្រម និង​តម្លាភាព។

សម​មិត្ត​ថ្នាក់​ដឹក​នាំ​បក្ស រដ្ឋ និង​អ្នក​តំ​ណាង​ចូល​រួម​បិទ​សម័យ​ប្រ​ជុំ។ (រូប៖ ឌាំង​ខ្វា)

អគ្គ​លេខា​បក្ស បាន​បញ្ជាក់​ថា ធ្វើ​ឱ្យ​សុក្រឹត​នូវ​ទម្រង់​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​២​ថ្នាក់ បន្ត​រៀប​ចំ សម្រិត​សម្រាំង​ប្រ​ព័ន្ធ​ចាត់​តាំង ៣ ថ្នាក់​ក្នុងទូ​ទាំង​ប្រ​ព័ន្ធ; ជា​សំ​ខាន់​គឺ​ឌី​ជី​ថល​បែប​ផែន ធ្វើ​បែប​បទ​ឱ្យ​ទៅ​ជា​សាមញ្ញ ​នឹង​ទទួល​ខុស​ត្រូវ ស្រាយ​បំ​ភ្លឺ។ ដោះ​ស្រាយ​ចំ​ណុច​រាំង​ស្ទះ​បែប​បទ​ក្នុង​សមត្ថ​កិច្ច​របស់​មជ្ឈិម ផ្តុំ​កម្លាំង​លើ​វិស័យ​ដី​ធ្លី វិនិ​យោគ ស្ថាប​នា បរិ​ស្ថាន និង​ថាម​ពល។ ជំ​រុញ​បង្ការ​ទប់​ស្កាត់​អំ​ពើ​ពុក​រលួយ ខ្ជះ​ខ្ជាយ  អស​កម្ម បង្កើន​ល្បឿន​ត្រួត​ពិនិត្យ ពិនិត្យ​ពិ​ច័យ ស៊ើប​អង្កេត ថ្កោល​ទោស កាត់​ក្តី​សំ​ណុំ​រឿង និង​ករណី​ស្ថិត​ក្នុង​ក្រប​ខណ្ឌ​គណៈ​ចង្អុល​ការ​មជ្ឈិម អំពី​បង្ការ​ទប់​ស្កាត់​អំ​ពើ​ពុក​រលួយ ខ្ជះ​ខ្ជាយ អស​កម្ម​តាម​ដាន។ រក្សា​លំ​នឹង​ការ​ការ​ពារ​ប្រ​ទេស​សន្តិ​សុខ; ម្ចាស់​ការ ប្រ​ម៉ាត់ ព្រមៗ​គ្នា​នូវ​សេចក្តី​សន្និដ្ឋាន​នៃ​សម័យ​ប្រ​ជុំ​មជ្ឈិម​លើក​ទី ១៣ និង​របស់​កា​រិយា​ល័យ​នយោ​បាយ ក្នុង​រយៈ​ពេល​ក្រោយ​សម័យ​ប្រ​ជុំ​មជ្ឈិម​លើក​ទី ១២ រហូត​មក​ដល់​ពេល​នេះ និង​សេចក្តី​សន្និ​ដ្ឋាន​នឹង​ប្រ​កាស​ឱ្យ​ប្រើ​ក្នុង​ពេល​ខាង​មុខ...។

អគ្គ​លេខា​បក្ស តូឡឹម ថ្លែង​សុន្ទរ​កថា​បិទ​សម័យ​ប្រ​ជុំ។ (រូប៖ ឌាំង​ខ្វា)

អគ្គ​លេខា​បក្ស សំ​ណូម​ពរ​រាល់​សម​មិត្ត​សមា​ជិក​មជ្ឈិម​បក្ស ​បន្ត​ធ្វើ​ជា​គំរូ "និ​យាយ​តិច-ធ្វើ​ច្រើន​-ប្តូរ​ផ្តាច់-ប្រ​សិទ្ធ​ភាព" រួម​គ្នា​រក្សា​លំ​នឹង​ក្រឹត្យ​ក្រម បំ​ផុស​ប្រ​ភព​កម្លាំង ផ្លាស់​ថ្មី​ច្នៃ​ប្រ​តិដ្ឋ ពន្លឿន​អនុវត្ត​ដើម្បី​ឈាន​ឡើង​ចាប់​ពី​ប៉ុន្មាន​ខែ​ចុង​ឆ្នាំ ២០២៥ បង្ក​ខឿន​ដ៏​រឹង​មាំ​ឈាន​ចូល​ឆ្នាំ ២០២៦ និង​ឆ្នាំ​បន្ត​បន្ទាប់​ទៀត។

នៅ​ក្នុង​ឱកាស​បិទ​សម័យ​ប្រ​ជុំ អគ្គ​លេខា​បក្ស បាន​រំលែក​យ៉ាង​ជ្រាល​ជ្រៅ​ចំ​ពោះ​ការ​លំ​បាក ការ​បាត់​បង់​របស់​ប្រ​ជា​ជន​នៅ​តំ​បន់​រង​ផល​ប៉ះ​ពាល់​ដោយ​សារ​ខ្យល់​ព្យុះ និង​ទឹក​ជំ​នន់។ អគ្គ​លេខា​បក្ស សំ​ណូម​ពរ​សម​មិត្ត​សមា​ជិក​មជ្ឈិម​បក្ស និង​ថ្នាក់​ដឹក​នាំ​ភូមិ​ភាគ​នានា ពន្លៀន​ផ្តុំ​កម្លាំង​ចង្អុល​ការ​បង្ការ ទប់​ស្កាត់ និង​ជម្នះ​ផល​វិបាក​ខ្យល់​ព្យុះ ទឹក​ជំ​នន់ ស្រុត​បាក់ ដី​ដែល​កំ​ពុង​កើត​ឡើង​យ៉ាង​ធ្ងន់​ធ្ងរ​នៅ​ច្រើន​កន្លែង បំ​ផុត​ក្រោយ​ពី​ព្យុះ​លេខ​១០ និង​លេខ​១១; កៀរ​គរ​ទូ​ទាំង​ប្រ​ព័ន្ធ​នយោ​បាយ​ការ​ពារ​អា​យុ​ជីវិត ទ្រព្យ​សម្បត្តិ​របស់​ប្រ​ជា​ជន មិន​ទុក​ឱ្យ​នរ​ណា​ម្នាក់​អត់​ឃ្លាន គ្មាន​កន្លែង​នៅ មនុស្ស​គ្រប់​រូប​បាន​ថែ​ទាំ​សុខ​ភាព; ជម្នះ​ការ​លំ​បាក ដើម្បី​សិស្ស​អាច​ទៅ​សា​លា​រៀន​ក្នុង​ពេល​ឆាប់ៗ។ ទន្ទឹម​នឹង​នោះ ភូមិ​ភាគ​នានា​ម្ចាស់​ការ​ត្រៀម​បម្រុង​វិធាន​ការ​ទប់​ទល់​ជា​មួយ​នឹង​ការ​ប្រែ​ប្រួល​អា​កាស​ធាតុ ដែល​បាន​ព្យា​ករណ៍​ថា​នៅ​មាន​ភាព​ស្មុគ​ស្មាញ និង​តឹង​រុឹង​ខ្លាំង៕

ហាញ់​ង្វៀន (កា​សែត​ប្រ​ជា​ជន) - ប្រែ​សម្រួល៖ វិមាន

 

ចែករំលែកអត្ថបទ