10/10/2025 - 07:07

មា​មីង​ខ្មែរ​មាន​ក្តី​រីក​រាយ​ពេល​មក​ធ្វើ​សំ​ណុំ​បែប​បទ​រដ្ឋ​បាល​នៅ​ឃុំ​ថ្មី​ 

នៅ​ឃុំ​អាង​និញ ទី​ក្រុង​កឹង​ធើ​ចាប់​ពី​បាន​ដំ​ណើរ​ការ​ជា​ផ្លូវ​ការ​ទម្រង់​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​២​ថ្នាក់​(ថ្នាក់​ឃុំ​/សង្កាត់​/មណ្ឌល​ពិ​សេស​-ថ្នាក់​ខេត្ត​/ទី​ក្រុង​ចំ​ណុះ​មជ្ឈិម​) ការ​អនុ​វត្ត​បណ្តា​សំ​ណុំ​បែប​បទ​រដ្ឋ​បាល​មាន​ភាព​ងាយ​ស្រួល​ ឆាប់​រហ័ស​ បង្ក​ក្តី​រីក​រាយ​ពេញ​ចិត្ត​ចំ​ពោះ​មា​មីង​។

ប្រ​ជា​ជន​មក​ធ្វើ​សំ​ណុំ​បែប​បទ​រដ្ឋ​បាល​។

ឃុំ​អាង​និញ ទី​ក្រុង​កឹង​ធើ​បាន​បង្កើត​លើ​មូល​ដ្ឋាន​រួម​បញ្ចូល​ពីអង្គ​ភាព​រដ្ឋ​បាល​ទាំង​ពីរ​គឺ​ឃុំ​អាង​និញ​និង​ឃុំ​អាង​ហ៊ីប (ចំ​ណុះ​ស្រុក​ចូវ​ថាញ់ ខេត្ត​សុក​ត្រាំង​ចាស់​) ក្រោយ​ពី​រួម​បញ្ជូល​ឃុំ​អាង​និញ​មាន​ផ្ទៃ​ដី​៦៨,៨១​គ.ម២ រួម​មាន​១៦​ភូមិ​ ដោយ​មាន​ប្រ​ជា​ជន​ជាង​ ៤០​.០០០​នាក់។ ក្នុង​នោះ​ ជន​រួម​ជាតិ​ខ្មែរ​ស្រូប​អត្រា​ជាង​៦០% អនុវត្ត​កែ​ទម្រង់​រដ្ឋ​បាល​តាម​គោល​ការណ៍​រួម​មជ្ឈ​មណ្ឌល​រដ្ឋ​បាល​រដ្ឋ​ឃុំ​អាង​និញ​បាន​ចាត់​តាំង​តាម​ទម្រង់​ទំ​នើប​ សកម្ម​ភាព​តាម​យន្ត​ការ​ទ្វារ​មួយ។ នេះ​ជា​ដើម​ទង​ចម្បង​សម្រាប់​ទទួល​និង​ដោះ​ស្រាយ​បណ្តា​សំ​ណុំ​បែប​បទ​រដ្ឋ​បាល​ជូន​ប្រ​ជា​ជន​លើ​ភូមិ​ដ្ឋាន​ រួម​ចំ​ណែក​លើក​កម្ពស់​គុណ​ភាព​បម្រើ​ប្រ​ជា​ជន​នៅ​ភូមិ​ភាគ។

សព្វ​ថ្ងៃ​មជ្ឈ​មណ្ឌល​ទទួល​ការ​ងារ​ចំ​នួន​៧​វិស័យ​ដូច  បញ្ជាក់​ក្រ​ដាស​ស្នាម​ បែប​បទ​រដ្ឋ​បាល​-វប្ប​ធម៌​សង្គម​ យុត្តិ​ធម៌​-អត្រា​នុកូល​ដ្ឋាន​ វិទ្យា​សាស្រ្ត-​បច្ចេក​វិជ្ជា​ ធន​ធាន​-បរិស្ថាន​ ដីធ្លី​និង​ប្រៃ​ស​ណីយ៍-​ធានា​រ៉ាប់​រង​សង្គម​។ បណ្តា​សំ​ណុំ​ឯក​សារ​របស់​ប្រ​ជា​ជន តែង​បាន​ទទួល​ដោះ​ស្រាយ​និង​សង​លទ្ធ​ផល​វិញ​នៅ​ឃុំ​ មិន​ចាំ​បាច់​ឡើង​ថ្នាក់​ស្រុក​ដូច​ពី​មុន​ទៀត​ឡើយ។

ប្រ​ជា​ជន​មក​ធ្វើ​សំ​ណុំ​បែប​បទ​រដ្ឋ​បាល​នៅ​ឃុំ​អាង​និញ ទី​ក្រុង​កឹង​ធើ។

បង​ឡឹម​ថាញ់​ទុង បុគ្គ​លិក​រដ្ឋ​ផ្នែក​ទទួល​សំ​ណុំ​ឯក​សារ​យុត្តិ​ធម៌​-អត្រា​នុកូល​ដ្ឋាន​បាន ឱ្យ​ដឹង៖ មធ្យម​ក្នុង​មួយ​ថ្ងៃ​ខ្ញុំ​ទទួល​សំ​ណុំ​ឯក​សារ​បាន​ចំ​នួន​១០។ ដំ​បូង​នៅ​ជួប​ការ​លំ​បាក ប្រ​ព័ន្ធ​នៅ​មិន​បាន​រលូន ​ប៉ុន្តែ​មក​ដល់​ពេល​នេះ​រៀប​ចំ​បាន​ស្រួល​ហើយ​។ អា​ស្រ័យ​ខ្ញុំ​ជា​ជន​ជាតិ​ខ្មែរ​ ម៉្លោះ​ហើយ​ការ​ជួយ​មា​មីង​ខ្មែរ​ធ្វើ​សំ​ណុំ​បែប​បទ​ក៏​មាន​ភាព​ងាយ​ស្រួល។

កត់​សម្គាល់​នៅ​មជ្ឈ​មណ្ឌល​រដ្ឋ​បាល​រដ្ឋ​ឃុំ​អាង​និញ​ក្នុង​ដើម​សប្តាហ៍​ បរិយា​កាស​ធ្វើ​ការ​គឺ​មាន​ភាព​យ៉ាង​រលូន។ ប្រ​ជា​ជន​មកធ្វើ​បណ្តា​សំ​ណុំ​ឯក​សារ​តែង​បាន​កម្មា​ភិបាល​ទទួល​ ណែ​នាំ​ដោយ​អស់​ពី​ចិត្ត​ចាប់​ពី​យក​លេខ​រៀង​ បញ្ចូល​ព័ត៌​មាន ពិនិត្យ​សំ​ណុំ​ឯក​សារ​រហូត​ដល់​សង​លទ្ធ​ផល​វិញ។ រៀប​ចំ​កៅ​អីសម្រាប់​ប្រ​ជា​ជន​រង់​ចាំ​ដល់​វេន​ធ្វើ​សំ​ណុំ​ឯក​សារ។

បង​ស្រី​ឡឹម​ធី​សង នៅ​ភូមិ​ភូ​និញ​អា រីក​រាយ​ឱ្យ​ដឹង​៖ ខ្ញុំ​ឃើញ​ការ​ធ្វើ​ក្រ​ដាស​ស្នាម​ ឥឡូវ​ងាយ​ស្រួល​ណាស់​។ ពី​មុន​ត្រូវ​តែឡើង​ដល់​ស្រុក​ចុះ​ឡើង​បង់​ខាត​ណស់​។ សព្វ​ថ្ងៃ​ ធ្វើ​នៅ​ឃុំ​បាន​កម្មា​ភិបាល​ណែ​នាំ​ដោយ​អស់​ពី​ចិត្ត​។ អ្នក​ណា​មិន​ចេះ​អក្សរ​តែង​បាន​កម្មា​ភិបាល​ជួយ​សរ​សេរ​ធ្វើ​សំ​ណុំ​បែប​បទ​ខ្ញុំ​មាន​ក្តី​រីក​រាយ​ណាស់។

បងស្រី​ចូវ​ង៉ុក​ហុង​-នា​យក​មជ្ឈ​មណ្ឌល​រដ្ឋ​បាល​រដ្ឋ​ឃុំ​អាង​និញ​បាន​ឱ្យ​ដឹង៖ អស់​រយៈ​កាល​ជាង​២​ខែ​ដែល​ដំ​ណើរ​ការ​រាល់​ថ្ងៃ​មជ្ឈ​មណ្ឌល​បាន​ទទួល​និង​ដោះ​ស្រាយ​សំ​ណុំ​ឯក​សារ​បាន​ចំ​នួន​៩០។ បណ្តា​សំ​ណុំ​ឯក​សារ​ដូច ផ្តល់​លិ​ខិត​បញ្ជាក់​កំ​ណើត​ លិ​ខិត​រៀប​អា​ពាហ៍​ពិ​ពាហ៍​ បញ្ជាក់​ស្ថាន​ភាព​រៀប​មង្គល​ការ​ បញ្ជាក់​សំ​ណុំ​ឯក​សារ​។ល។ បាន​ដោះ​ស្រាយ​ក្នុង​ថ្ងៃ​ បន្ថយ​បាន​ពេល​វេលា​ដែល​រង់​ចាំ។

តាម​បង​ហុង​ដើម្បី​ធា​នា​មាន​ប្រ​សិទ្ធ​ភាព​ មជ្ឈ​មណ្ឌល​បាន​វិនិ​យោគ​ជួស​ជុល​ពី​មូល​ដ្ឋាន​សម្ភារៈ​ បំ​ពាក់​ឧបករណ៍​សម្រាប់​ទទួល​សំ​ណុំ​ឯក​សារ​ពី​ប្រ​ជា​ជន។ កង​ជួរ​កម្មា​ភិបាល​ធ្វើ​ការ​នៅ​មជ្ឈ​មណ្ឌល​បាន​ជម្រើស​ដោយ​ម៉ត់​ចត់​ អា​ទិភាព​ចំ​ពោះ​អ្នក​ដែល​មាន​បទ​ពិ​សោធន៍ ប៉ិន​ប្រ​សប់​ក្នុង​ការ​ទំ​នាក់​ទំ​នង​ជា​មួយ​មា​មីង​ខ្មែរ​ បង្ក​ភាព​ជិត​ស្និទ្ធ។ អា​ស្រ័យ​ហេតុ​នោះ​ រដ្ឋ​អំ​ណាច​ឃុំ​អាង​និញ​បាន​ក្លាយ​ជា​អា​សយ​ដ្ឋាន​គួរ​ឱ្យ​ទុក​ចិត្ត​ដើម្បី​ជន​រួម​ជាតិ​ខ្មែរ​និយាយ​ដោយ​ឡែក​និង​ប្រ​ជា​ជន​នៅ​ភូមិ​ភាគនិយាយ​រួម ​ស្ងប់​ចិត្ត​ធ្វើ​សំ​ណុំ​បែប​បទ​រដ្ឋ​បាល​។

ទន្ទឹម​នោះ​ការ​ងារ​ផ្សព្វ​ផ្សាយ​ពី​សេវា​រដ្ឋ ភ្ជាប់​បណ្តាញ​ក៏​បាន​ឃុំ​អាង​និញ​យក​ចិត្ត​ទុក​ដាក់។ ប្រ​ជា​ជន​ក៏​បាន​ណែ​នាំ​ដាក់​បញ្ចូល​ប្រើ​ប្រាស់​សេវា​រដ្ឋ​ភ្ជាប់​បណ្តាញ​ ប៉ុន្តែ​អត្រា​ប្រើ​ប្រាស់​នៅ​ទាប​ដោយ​មាន​លក្ខណៈ​ពិសេស​ជា​តំ​បន់​ជន​ជាតិ​។ ដើម្បី​ជម្នះ​ការ​ងារ​ទាំង​នេះ​ មជ្ឈ​មណ្ឌល​កំ​ពុង​សហ​កា​រ​ជា​មួយ​បណ្តា​អង្គ​ការ​មហា​ជន​ណែ​នាំ​ជំ​នួយ​ប្រ​ជា​ជន​ពេល​ធ្វើ​សំ​ណុំ​បែប​បទ។ ទន្ទឹម​នោះ​ ផ្សព្វ​ផ្សាយ​ចំ​ណេះ​ដឹង​និង​ផល​ប្រ​យោជន៍​ពី​សេវា​រដ្ឋ​ភ្ជាប់​បណ្តាញ​ជូន​មា​មីង។

អាច​និយាយ​បាន​ថា មជ្ឈ​មណ្ឌល​រដ្ឋ បាល​រដ្ឋ​ឃុំ​អាង​និញ​ជាសក្ខី​ភាព​ប្រ​កប​ដោយ​ភាព​រស់​រវើក​សម្រាប់​ការ​កសាង​រដ្ឋ​អំ​ណាច​មូល​ដ្ឋាន​ទំ​នើប​ ស្និទ្ធ​ស្នាល​ បម្រើ​ប្រ​ជា​ជន។ ជា​មួយ​ការ​ស្រប​មតិ​របស់​ជន​រួម​ជាតិ​ខ្មែរ​ ទម្រង់​រដ្ឋ​អំ​ណាច​២​ថ្នាក់​នៅ​ឃុំ​អាង​និញ សង្ឃឹម​ថា​នឹង​ពង្រីក​មាន​ប្រ​សិទ្ធ​ភាព​ បង្ក​ជា​ជំ​ហាន​ថ្មី​ក្នុង​ការ​គ្រប់​គ្រង​រដ្ឋ​បាល​នៅ​ភូមិ​ភាគ​រួម​ចំ​ណែក​លើក​កម្ពស់​ជីវ​ភាព​ប្រ​ជា​ជន​នៅ​ទី​នេះ៕

                         ហុង​ទើ-ដាលីន

ចែករំលែកអត្ថបទ