09/10/2025 - 08:11

ជីវ​ភាព​មា​មីង​ខ្មែរ​កាន់​តែ​មាន​វិវឌ្ឍន​ភាព 

វិញ​ហាយ ​(ទី​ក្រុង​កឹង​ធើ) ជា​ឃុំ​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​ច្រើន​ ប៉ុន្មាន​ឆ្នាំ​កន្លង ឃុំ​តែង​បាន​គណៈ​កម្មា​ធិការ​បក្ស-រដ្ឋ​អំ​ណាច​និង​អង្គ​ការ​មហា​ជន​យក​ចិត្ត​ទុក​ដាក់​ អនុ​វត្ត​ល្អ​គោល​នយោ​បាយ​របស់​បក្ស -ការ​ជំ​នួយ​ឧបត្ថម្ភ​សាង​សង់​ផ្ទះ​នៅ​និង​ជំ​នួយ​ទុន​រក​ស៊ី​ជា​ដើម…។ តាំង​ពី​នោះ​ ជីវ​ភាព​សម្ភារៈ​និង​ស្មារតី​របស់​ជន​រួម​ជាតិ​ខ្មែរ​កាន់​តែ​មាន​វឌ្ឍន​ភាព​។

ពូត្រា​គេន​(ខាង​ស្តាំ​) ភូមិ​អ៊ូវ​ថ​អា ឃុំ​វិញ​ហាយ​ ទី​ក្រុង​កឹង​ធើរីក​រាយ​ពេល​អំ​ណរ​បុណ្យ​សែន​ដូន​តា​ក្នុង​ផ្ទះ​ថ្មី​ពី​កម្មវិធី​ទិស​ដៅ​ជាតិ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​តំ​បន់​ជន​ជាតិ​ភាគ​តិច។

ជា​គ្រួ​សារ​បាន​ទទួល​ផល ពី​គោល​នយោ​បាយ ពូត្រា​គេន​នៅ​ភូមិ​ អ៊ូវ​ថ​អា ឃុំ​វិញ​ហាយ​រីក​រាយ​ឲ្យ​ដឹង៖ ជា គ្រួ​សារ​ក្រ គ្មាន​ដីផលិត​ ប្តី​ប្រ​ពន្ធ​ធ្វើ​ការ​ស៊ី​ឈ្នួល​ដើម្បី​ជីវ​ភាព​ប្រ​ចាំ​ថ្ងៃ​ រក​ចំ​ណូល​បាន​គ្រប់​តែមួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ប៉ុណ្ណោះ​ ដូច្នេះ​ការ​សង់​ផ្ទះ​ថ្មី​ចំពោះ​គ្រួ​សារខ្ញុំ​ពិត​ជាពិបាក​អនុ​វត្តបានណាស់​។ ឥឡូ​វបាន បក្ស-រដ្ឋនិង​រដ្ឋអំណាច​ភូមិ​ភាគយកចិត្ត​ទុក​ដាក់​ជំនួយ​ប្រាក់​ចំនួន​៤៤លានដុង រួម​នឹង​ប្រាក់​សន្សំ​ក្នុង​គ្រួ​សារទើប​សង់​បានផ្ទះ​បាំង​ភ្លៀង​ខ្យល់​ ខ្ញុំ​ត្រេក​អរ​ណាស់។

 ទន្ទឹម​នឹង​ការ​ផ្សព្វ​ផ្សា​យអនុ​វត្ត​មាន​ប្រ​សិទ្ធ​ភាព​ក្នុង​ការ​ជំ​នួយ​ផ្ទះ​នៅ​ដី​នៅ​ ផ្លាស់​ប្តូរ​មុខ​របរ ទឹក​ប្រើ​ប្រាស់​សម្រាប់​ជន​រួម​ជាតិ​ខ្មែរ​ក្នុង​ភូមិ​សាស្រ្ត​ពី​ប្រ​ភព​ទុន​កម្ម​វិធី​ ឃុំ​នៅ​ទាំង​ឧបត្ថម្ភ​អភិ​វឌ្ឍ​ផលិត​យ៉ាង​សកម្ម​ដូច​ជា​៖ ជំ​នួយ​គោ​មេ​ឲ្យ​គ្រួ​សារ​ក្រ​និង​ក្បែរ​ក្រ ដើម្បី​ជួយ​មា​មីង​ទាន់​ពេល​ មាន​លក្ខណៈ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​ ឈាន​ឡើង​ចាក​ផុត​ក្រ។ សម​មិត្ត​សុក​ដុង-អនុ​ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​វិញ​ហាយ​ ឆ្នាំ​២០២៤ ក្រៅ​ពី​ការ​ផ្សព្វ​ផ្សាយ​អនុ​វត្ត​គម្រោង​១ សង់​ផ្ទះ​នៅ​ឲ្យ​គ្រួ​សារ​ក្រ​ចំ​នួន​៧៤គ្រួ​ ទឹក​ប្រ​កប​ជីវ​ភាព​សម្រាប់​គ្រួ​សារ​ចំ​នួន​១៨​គ្រួ​និង​ឧបត្ថម្ភ​ផ្លាស់​ប្តូរ​មុខ​របរ​ឲ្យ​គ្រួ​សារ ១០​គ្រួ​។ គម្រោង​៣​ពី​ជំ​នួយ​អភិ​វឌ្ឍ​ផលិត​តាម​ប្រ​ព័ន្ធ​តម្លៃ​ក៏​បាន​ផ្សព្វ​ផ្សាយ​យ៉ាង​សកម្ម​ដូច​ជា​៖​ជំ​នួយ​គោ​មេ​ដល់​គ្រួ​សារ​ចំ​នួន​៥៨​គ្រួ​ដោយ​ប្រ​ភព​ទុន​សរុប​ជាង​១ពាន់​លាន​ដុង។

ពូ​ឡឹម​បូថា​(ខាង​ឆ្វេង​)​ភូមិ​តា​សេក ឃុំ​វិញ​ហាយ​ ទី​ក្រុង​កឹង​ធើរីក​រាយ​ពេល​បាន​ជំ​នួយ​
គោមេនិងសាងសង់ផ្ទះនៅ។ 

គ្រួ​សារ​ពូ​ឡឹម​បូ​ថា នៅ​ភូមិ​តា​សេក ឃុំ​វិញ​ហាយ​ជា​គ្រួ​សារ​ក្រ គ្មាន​ដី​ផលិត​ ប្រ​ភព​ចំ​ណូល​សំ​ខាន់​គឺ​ពី​ធ្វើ​ការ​ឈ្នួល។  ឆ្នាំ​ ២០២៤ បាន​រដ្ឋ​អំ​ណាច​ពិនិត្យ​ជំ​នួយ​គោ​មេ​១​ក្បាល​ អា​ស្រ័យ​គម្រោង​៣ ឧបត្ថម្ភ​អភិ​វឌ្ឍ​តាម​ប្រ​ព័ន្ធ​តម្លៃ។  រីក​រាយ​ចំ​ពោះ​ ការ​ជំ​នួយ​ទាន់​ពេល​ ពូបូ​ថា​និ​យាយ​៖ “អរ​គុណ​បក្ស-រដ្ឋ​បាន​ជំ​នួយ​គោ​ដល់​គ្រួ​សារ​ខ្ញុំ​ ខ្ញុំ​នឹង​ខិត​ខំ​ថែ​ទាំ​រក្សា​ហ្វូង​គោ​ឲ្យ​បាន​ល្អ ដើម្បី​កែ​លម្អ​ជីវ​ភាព​និង​ចាក​ផុត​ក្រ​ស្ថេរ​ភាព។ ក្រៅ​ពី​ជំ​នួយ​គោ គ្រួ​សារ​ខ្ញុំ​នៅ​ទាំង​បាន​ឧបត្ថម្ភ​ផ្ទះ​នៅ​ពី​គម្រោង​១​ចំ​ណុះ​កម្មវិធី​ទិស​ដៅ​ជាតិ​ អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​បាន​៤៤​លាន​ដុង។ សម​មិត្ត​ថាច់​ថាញ់​ទុង-លេខា​បក្ស​ឃុំ​វិញ​ហាយ​ឱ្យ​ដឹង​៖“ចាប់​ពីផ្សព្វ​ផ្សាយ​កម្ម​វិធី​ គម្រោង​បណ្តា​គោល​នយោ​បាយ​ជន​ជាតិ​ចំ​ពោះ​តំ​បន់​ជន​ជាតិ​ភាគ​តិច​ ទិដ្ឋ​ភាព​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​មានវឌ្ឍន​ភាព។ អត្រា​គ្រួ​សារ​ក្រ​របស់​ឃុំ​ពី​៣១៥​គ្រួ​(ឆ្នាំ​២០២៣)ថយ​ចុះ​នៅ​ត្រឹម​១១៥ គ្រួ​ (ឆ្នាំ​២០២៤) ហេដ្ឋា​រចនា​សម្ព័ន្ធ​ជន​បទ​បាន​វិនិ​យោគ​សាង​សង់​រឹង​មាំ​ការ​ងារ​ដោះ​ស្រាយ​ការ​ធ្វើ​ បណ្តុះ​បណ្តាល​របរ​សម្រេច​កំ​ហិត​ដាក់​ចេញ​ គ្រួ​សារ​ប្រ​ជា​ជនបាន​ប្រើ​ប្រាស់​ទឹក​ស្អាត​តាម​ស្តង់​ដារ​ជាតិ​សម្រេច​៥៥% មូល​ដ្ឋាន​ ផលិត​សម្រេច​ខ្នាត​បរិ​ស្ថាន​១០០%…”។

ដោយ​ការ​ផ្សព្វ​ផ្សាយ​អនុ​វត្ត​ព្រមៗ​គ្នា ប្រ​សិទ្ធ​ភាព​គោល​ការណ៍ គោល​នយោ​បាយ​របស់​បក្ស-​រដ្ឋ ការ​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ដិត​ដល់​របស់​រដ្ឋ​អំ​ណាច​ភូមិ​ភាគ។ ជីវ​ភាព​សម្ភារៈ​ស្មារតី​នៃ​ជន​រួម​ជាតិ​ខ្មែរ​មួយ​ថ្ងៃ​កាន់​តែ​លើក​កម្ពស់។ កន្លង​ពី​នោះ​ពង្រឹង​បាន​ក្តី​ទំ​នុក​ចិត្ត​របស់​មា​មីង​ចំ​ពោះ​បក្ស-រដ្ឋ មា​មីង​កាន់​តែ​ប្រឹង​ប្រែង​ ពល​កម្ម​ផលិត​ អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​ រួម​នឹង​គណៈ​កម្មា​ធិការ​បក្ស រដ្ឋ​អំ​ណាច​កសាង​ស្រុក​ភូមិ​ឲ្យ​កាន់​តែ​រីក​ចំ​រើន​ ចំ​ណង​មហា​សាមគ្គី​ទូទាំង​ជន​ជាតិ​បាន​លើក​កម្ពស់​ សន្តិ​សុខនយោ​បាយ សណ្តាប់​ធ្នាប់​ សុវត្ថិ​ភាព​សង្គម​បាន​រក្សា​ជីវ​ភាពជន​រួម​ជាតិ​មួយ​ថ្ងៃ​កាន់​តែ​សម្បូរ​សប្បាយ​និង​សុភ​មង្គល​៕

                     ថាញ់​វ៉ាង​-ស៊ីវន្ត

ចែករំលែកអត្ថបទ