សព្វថ្ងៃមកតំបន់ជនបទមានជនរួមជាតិខ្មែររស់នៅច្រើនរបស់ទីក្រុងកឹងធើយើងងាយឃើញបណ្តាផ្ទះថ្មខែងរ៉ែងបណ្តាដងផ្លូវត្រង់ភ្លឹងមានដាំផ្កាលម្អសងខាង។ល។ ការផ្លាស់ថ្មីនេះជាលទ្ធផលសកម្មរបស់ការអនុវត្តគោលនយោបាយជនជាតិរបស់បក្សរដ្ឋនិងការឧបត្ថម្ភឈានឡើងរបស់ជនរួមជាតិខ្មែរក្នុងជីវភាព។

សាលារៀនបានវិនិយោគខែងរ៉ែងកូនក្មួយជនរួមជាតិខ្មែរទៅរៀនគ្រប់គ្នា។
តាមលោកឡឹមហ្វាងម៉ូវ-នាយកមន្ទីរជនជាតិនិងសាសនាទីក្រុងកឹងធើក្នុងប៉ុន្មានឆ្នាំ កន្លងទីក្រុងទទួលច្រើនគោលនយោបាយវិនិយោគអភិវឌ្ឍតំបន់ជនរួមជាតិខ្មែរ ទើបជីវភាពមាមីងតំបន់ជនបទមានការអភិវឌ្ឍន៍ ឆាប់។ ក្នុងនោះ លេចធ្លោគឺកម្មវិធីទិសដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិចដំណាក់កាល១ឆ្នាំ២០២១-២០២៥ (ហៅកាត់ថាកម្មវិធី)ទីក្រុងបានវិនិយោគ អនុវត្ត១០គម្រោងសរុបថវិកាជាង៧៩០ពាន់លានដុង។ ដោយឡែក៦ខែដើមឆ្នាំ២០២៥ ទីក្រុងកឹងធើ ផ្សព្វផ្សាយអនុវត្តបណ្តាគម្រោងអនុគម្រោងរបស់កម្មវិធីសរុបទុនជាង ៥៤,៨៧ពាន់លានដុង។ តាមនោះ បណ្តាភូមិភាគអនុវត្តច្រើនសំណង់ហេដ្ឋារចនាសម្ព័ន្ធនៅបណ្តាឃុំមានជនរួមជាតិខ្មែរ។ បណ្តាសំណង់ជនបទមិនត្រឹមឆ្លើយតបសំណូមពរប្រកបជីវភាពផលិតឱ្យប្រជាជន តែនៅទាំងរួមចំណែកជំរុញអភិវឌ្ឍសេដ្ឋកិច្ច-សង្គមតំបន់ជនបទ។ និយាយពីការផ្លាស់ថ្មីរបស់ភូមិស្រុក ពូថាច់សូផ-អ្នកមានប្រិយ ភាពនៅភូមិបឹងធំ ឃុំឡុងភូនិយាយ៖ ពីមុនតំបន់ជនបទឡុងភូក្រណាស់ផ្លូវជនបទជួបការលំបាក អគ្គិសនី ទឹកប្រកបជីវភាព ក៏គ្មាន។ តាំងពីពេលមានគោលនយោបាយ រដ្ឋវិនិយោគបណ្តាដងផ្លូវក្នុងភូមិបានបើកទូលាយសង់ថ្មីតភ្ជាប់ជាមួយបណ្តាឃុំជិតខាង អគ្គិសនី ទឹកប្រកបជីវភាព អូសដល់ ផ្ទះប្រជាជន សាលារៀន ដំណាក់សុខាភិបាលបានកសាងសម្រេចខ្នាតជាតិ។ល។ ឯគ្រួសារក្របានបានឧបត្ថម្ភសង់ផ្ទះនៅ ឱ្យបុលទុន ឧបត្ថម្ភកូនពូជ សត្វចិញ្ចឹម ឧបករណ៍ ផលិត។ល។ ទើបមាមីងនរណាក៏សប្បាយចិត្តខំប្រឹងរកស៊ីដើម្បីធ្វើមាន។ ឥឡូវជីវភាព មាមីងតែងបានធូរធារផ្ទះថ្មខែងរ៉ែងជំនួសផ្ទះចាស់ដាច់រយ៉ៃ។ ទន្ទឹមនោះពីប្រភពទុនកម្មវិធីទីក្រុងកឹងធើនៅទាំងផ្សព្វផ្សាយប្រសិទ្ធភាពច្រើនគម្រោងអនុគម្រោងដូចៈឧបត្ថម្ភ ផ្ទះនៅ បង្វែររបរ ទុនអាទិភាព។ល។ បង្កលក្ខណៈឱ្យមាមីងអភិវឌ្ឍសេដ្ឋកិច្ច។ ច្រើនគោលនយោបាយវិនិយោគប្រសិទ្ធភាពរួមជាមួយការឈានឡើង ទើបជីវភាពរបស់មាមីងខ្មែរមួយថ្ងៃកាន់តែធូរធារតំបន់ជនបទមួយថ្ងៃកាន់តែអភិវឌ្ឍ។ បងឡឹមឡែន-នៅ ភូមិទំពក់សក់C១ ឃុំមីទូបានរដ្ឋឧបត្ថម្ភគោពូជ បុលទុនទើបមានលក្ខណៈឈានឡើងចាកផុតក្រឈានឡើងធូរធារ។ បងឡែន និយាយ៖ ពេលបានរដ្ឋឧបត្ថម្ភគោពូជ២ ក្បាល ទុនបុលអាទិភាពរួមនឹងប្រាក់សន្សំបានខ្ញុំវិនិយោគសង់ទ្រុងនិងលោះដីស្រែ៥កុងនិងទុកទុនខ្លះឱ្យប្រពន្ធលក់ដូរតូចនៅផ្សារ។ ពីរអ្នកប្តីប្រពន្ធខំប្រឹងគ្មានឈប់ដៃជីវភាពក៏សន្សឹមៗឈានឡើងធូរធារ។ ប្រាក់សន្សំបានពីលក់គោផលិតនិងលក់ដូរនៅផ្សារគ្រួសារខ្ញុំសង់បានផ្ទះ១ខ្នងតម្លៃ៥០០ លានដុង។
លោកឡឹមហ្វាងម៉ូវអះអាង បណ្តាគោលនយោបាយអាទិភាពរួមជាមួយបណ្តាគម្រោង អនុគម្រោងរបស់កម្មវិធីផ្សព្វផ្សាយអនុវត្តប្រសិទ្ធភាពបង្កជាខឿនឱ្យគ្រួសារជនរួមជាតិខ្មែរក្រអភិវឌ្ឍសេដ្ឋកិច្ចលើកកម្ពស់ជីវភាព។ ប្រសិទ្ធភាពរបស់គោលនយោបាយកម្មវិធីបានធ្វើផ្លាស់ថ្មីទិដ្ឋភាពតំបន់ជនបទមានជនរួមជាតិខ្មែររស់នៅកុះករនៅទីក្រុងកឹងធើ។ តាំងពីនោះ ពង្រឹងក្តីជំនឿរបស់ជនរួមជាតិខ្មែរចំពោះការដឹកនាំរបស់បក្ស រដ្ឋ រួមព្រួតដៃកសាងភូមិស្រុកមួយថ្ងៃកាន់តែអភិវឌ្ឍឆាប់ស្ថេរភាព៕
យីអាញ់-ចន្ថា