មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

08/10/2025 - 08:04

ទម្រង់​សហ​ករណ៍​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​របស់​មា​មីង​ខ្មែរ​ 

ជា​ច្រើន​ឆ្នាំ​មក​នេះ​ ការ​ចលនា​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​សមូហ​ភាព​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​នៅ​ទី​ក្រុង​កឹង​ធើ មាន​ភាព​រីក​ចម្រើន​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​។ មាន​សហ​ករណ៍​ជា​ច្រើន​បាន​បង្កើត​ឡើង​ បង្ក​លក្ខណៈ​ឱ្យ​កសិករ​មានឱកាស​អភិ​វឌ្ឍ​ការ​ផលិត​ លំ​នឹង​ជីវ​ភាព។

កិច្ច​ប្រ​ជុំ​បង្កើត​សហ​ករណ៍​ចិញ្ចឹម​ឃ្មុំ​ហូបែ នៅ​ភូមិ​ហ្វិញ​គី ឃុំ​វិញ​ហាយ​ទី​ក្រុង​កឹង​ធើ។

ជា​មួយ​នឹង​ទិស​ស្លោក “ចង​សម្ព័ន្ធ​ដើម្បី​រួម​គ្នា​អភិវឌ្ឍន៍” សេដ្ឋ​កិច្ច​សមូហ​ភាព​បាន​និង​កំ​ពុង​ក្លាយ​ជា​កម្លាំង​ជំ​រុញ​យ៉ាង​សំ​ខាន់​សម្រាប់​ជំ​រុញ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ - សង្គម។ ក្រុម​សហ​ករណ៍ ដែល​បង្កើត​ឡើង​មិនត្រឹម​តែ​ជួយ​មា​មីង​ចង​សម្ព័ន្ធ​ ក្នុង​ការ​ផលិត​ទទួល​បាន​ផលិត​ផល​មាន​គុណ​ភាព​ ច្រក​ចេញ​លំ​នឹង​ប៉ុណ្ណោះ​ទេ ថែម​ទាំង​រួម​ចំ​ណែក​កសាង​ជន​បទ​ថ្មី​ បន្ថយ​ភាព​ក្រី​ក្រ​ដោយ​ចីរ​ភាព។ តួ​យ៉ាង​ដូច​សហ​ករណ៍​ចិញ្ចឹម​ឃ្មុំ​ហូប​ នៅ​ភូមិ​ហ្វិញ​ គី​ឃុំ​វិញ​ហាយ​ និង​សហ​ករណ៍​ដាំ​ពុទ្រា​នៅ​ភូមិ​ស្បូវ​ ឃុំ​ធ្វឹង​ហ្វា។

សហ​ករណ៍​ចិញ្ចឹម​ឃ្មុំ​ហូ​បែ បង្កើត​ឡើង​ដោយ​មាន​សមា​ជិក​ជា​ជន​ជាតិ​ខ្មែរ​នៅ​ភូមិ​ហ្វិញ​គី ឃុំ​វិញ​ហាយ​ចូល​រួម​យ៉ាង​ច្រើន។ ចាប់​តាំង​ពីដំ​ណើរ​ ការ​សហ​ករណ៍​បាន​ម្ចាស់​ការ​ទំ​នាក់​ទំ​នង​ជា​មួយ​ ធនា​គារ​គោល​នយោ​បាយ​សង្គម​ដើម្បី​ជំ​នួយ​បុល​ទុន​ ផ្តើម​ពី​ប្រ​ភព​ទុន​នេះ​ មា​មីង​ស្ងប់​អា​រម្មណ៍​ពល​កម្ម​ផលិត។ ពិ​សេស​ សហ​ករណ៍​បាន​ចលនា​​សមា​ជិក​បង្វែរ​និង​បើក​ទូលាយ​ទម្រង់​ចិញ្ចឹម​ឃ្មុំ​ដោយ​បច្ចេក​ទេស​សា​មញ្ញ​ៗ។ ដំ​បូង​សមា​ជិក​ម្នាក់​ៗចិញ្ចឹម​ឃ្មុំ​បាន​ត្រឹម​តែ​មួយ​ធុង​ ក្រោយ​រយៈ​កាល​ចិញ្ចឹម​បាន ៣ ខែ​មា​មីង​អាច​ប្រ​មូល​ផល មធ្យម​ភាគ​ក្នុង​មួយ​ធុង​អាច​ប្រ​មូល​ផល​បាន ១២ លីត្រ​ក្នុង​មួយ​ឆ្នាំ។ ជា​មួយ​នឹង​តម្លៃ​ពី ៦០០​.០០០  - ៨០០​.០០០ ដុង​ក្នុង​មួយ​លិត្រ ក្នុង​មួយ​ធុង​អាច​រក​បាន​ប្រាក់​ចំ​ណូល​ប្រ​មាណ​ ៧ លាន​ដុង​ក្នុង​មួយ​ឆ្នាំ​ ក្រោយ​ពី​ផាត់​ទាត់​រួច​រាល់​នៅ​ចំ​ណេញ​ជិត​៣​លាន​ដុង នៅ​ចំ​ណេញ​ប្រ​មាណ​ ៦៨,៦% ក្នុង​មួយ​ឆ្នាំ។

បង​ស្រី​ គឹម​ធី​ឌីប សមា​ជិកាស​ហករណ៍​ចិញ្ចឹម​ឃ្មុំ​ហូ​បែ ឱ្យ​ដឹង​ដោយ​ក្ដី​រីក​រាយ៖ “ចាប់​តាំង​ពី​ចូល​រួម​សហ​ករណ៍ ខ្ញុំ​រៀន​សូត្រ​បាន​ច្រើន​ពី​បច្ចេក​ទេស​ចិញ្ចឹម​ឃ្មុំ​ ហើយ​ផលិត​ផល​ក៏​មាន​ច្រក​ចេញ​លំ​នឹង​រក​បាន​ប្រាក់​ចំ​ណូល​បង្គួរ​បើ​ប្រៀប​នឹង​ធ្វើ​កសិកម្ម​បន្តិច​បន្តួច​ដូច​ពី​មុន​នេះ”។

នៅ​ឃុំ​ធ្វឹង​ហ្វា សហ​ករណ៍​ដាំ​ពុទ្រា​នៅ​ភូមិ​ស្បូវ​ ក៏​ជា​ទម្រង់​ល្អ​សម្រាប់​អភិវឌ្ឍ​សេដ្ឋ​កិច្ច​សមូហ​ភាព។ សព្វ​ថ្ងៃ​ សហ​ករណ៍​មាន​ផ្ទៃ​ដី​ដាំ​ពុទ្រា​១៨ ហិក​តា​ ក្នុង​នោះ​មាន​មា​មីង​ខ្មែរ​ចូល​រួម​៥​គ្រួ​សារ។ អា​ស្រ័យ​មោះ​មុត​អនុវត្តន៍​វិទ្យា​សាស្រ្ត​បច្ចេក​ទេស​ក្នុង​ការ​ដាំ​ដុះ​ ទើប​ពុទ្រា​មាន​ផ្លែ​ល្អ ធំ​ហើយ​ផ្អែម​ សម្រេច​គុណ​ភាព​ឆ្លើយ​តប​តម្រូវ​ការ​ទីផ្សា​របាន​ឈ្មួញ​ក្នុង​និង​ក្រៅ​ខេត្ត​ពេញ​និយម។

សហករណ៍ដាំពុទ្រានៅភូមិស្បូវ ឃុំធ្វឹងហ្វា ទីក្រុងកឹងធើ។

លោក​ត្រឹង​ហ្វាង​វ៉ូវ នា​យក​សហ​ករណ៍​ចែក​រំលែក​៖ “ក្នុង​ដំ​ណាក់​កាល​ដាំ​ដុះ​ សហ​ករណ៍​យើង​ ខ្ញុំ​តែង​យក​ចិត្ត​ទុក​ដាក់​អនុ​វត្ត​ត្រូវ​តាម​បច្ចេក​ទេស ដាំ​ពុទ្រា តាំង​ពី​ការ​ជ្រើស​រើស​ពូជ​ កាត់​មែក ​ព្រាចជីរ​ហូត​ដល់​បាញ់​ថ្នាំ​កម្ចាត់​សត្វ​ល្អិត​ ដើម្បី​ធា​នា គុណ​ភាព​ផ្លែ។ សព្វ​ថ្ងៃ​ តម្លៃ​លក់​ពី ៦.០០០ - ១២.០០០ ដុង​ក្នុង​មួយ​គីឡូ​ក្រាម​ទៅ​តាម​ទំហំ​ផ្លែ​ ក្រោយ​ពី​ផាត់​ទាត់​រួច​រាល់​ អាច​រក​បាន​ប្រាក់​ចំ​ណូល​ជាង​ ១០០ លាន​ដុង​ក្នុង​មួយ​ហិក​តា​”។

លោក ត្រឹង​ង៉ុក​ថាញ់​ផុង ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រជា​ជន​ឃុំ​ធ្វឹង​ហ្វា បញ្ជាក់៖ “ទម្រង់​សហ​ករណ៍​របស់​មា​មីង​ខ្មែរ​ បាន​បង្ហាញ​ពី​ប្រ​សិទ្ធ​ភាព​ជាក់​ស្តែង ពង្រីក​បាន​ស្មារតី​សាមគ្គី​ផង និង​លើក​កម្ពស់​បាន​ជីវ​ភាព​សេដ្ឋ​កិច្ច​ផង។ នេះ​មិន​ត្រឹម​តែ​ទម្រង់​ឆ្ពោះ​ទៅ​រក​ទិស​ដៅ​ត្រឹម​ត្រូវ​ក្នុង​ការ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​សមូហ​ភាព​នោះ​ទេ ថែម​ទាំង​រួម​ចំ​ណែក​លើក​កម្ពស់​ជីវ​ភាព​របស់​មា​មីង​ខ្មែរ​ បង្ក​ការ​ងារ​ធ្វើ​លំ​នឹង​និង​កាត់​បន្ថយ​ភាព​ក្រី​ក្រ​ដោយ​ចីរ​ភាព។ នៅ​ពេល​ខាង​មុខ​ រដ្ឋ​អំ​ណាច​ភូមិ​ភាគ​នឹង​បន្ត​រួម​ដំ​ណើរ​ឧបត្ថម្ភ​ដល់​ក្រុម​សហ​ករណ៍ពង្រីក​ទម្រង់​ផលិត​ អនុ​វត្ត​បច្ចេក​វិទ្យា​ក្នុង​ការ​ផលិត​ និង​តភ្ជាប់​ទីផ្សារ”៕ 

     ហុង​ទើ-ដា​លីន

ចែករំលែកអត្ថបទ