(កឹងធើ) - ស្របក្នុងឱកាសពិធីបុណ្យសែនព្រះខែ ឆ្នាំ២០២៥ នៅរសៀលថ្ងៃទី ៣ ខែតុលា លោកស្រី វ៉ធីអាញ់ស្វឹង សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស អនុប្រធានសាធារណៈរដ្ឋសង្គមនិយមវៀតណាម និងជាប្រធានក្រុមប្រឹក្សាគាំពារមូលនិធិគាំពារកុមារវៀតណាម រួមជាមួយនឹងថ្នាក់ដឹកនាំ គណៈ ផ្នែកមជ្ឈិមគ្រប់លំដាប់ថ្នាក់ និងភូមិភាគអញ្ជើញចូលរួមកម្មវិធីបុណ្យសែនព្រះខែ ឆ្នាំ២០២៥ កុមារមានស្ថានភាពលំបាកខ្លាំងនៅទីក្រុងកឹងធើ។ លោក ឡេក្វាងតុង សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាគណៈកម្មាធិការបក្សទីក្រុងកឹងធើ បានអញ្ជើញចូលរួមជាមួយគណៈប្រតិភូ។

លោកស្រី វ៉ធីអាញ់ស្វឹង សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស អនុប្រធានសាធារណៈរដ្ឋសង្គមនិយមវៀតណាម
សួរសុខទុក្ខ និងជូនអំណោយដល់កុមារមានជំងឺនៅមន្ទីរពេទ្យអុងប៊ឺវទីក្រុងកឹងធើ។
គណៈប្រតិភូបានអញ្ជើញមកសួរសុខទុក្ខ និងជូនអំណោយបុណ្យសែនព្រះខែដល់កុមារចំនួន៣០នាក់ដែលមានជំងឺមហារីក កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យអុងប៊ឺវទីក្រុងកឹងធើ។ លោកស្រី វ៉ធីអាញ់ស្វឹង អនុប្រធានរដ្ឋ បានសួរសុខទុក្ខចំពោះគ្រួសារកុមារមានជំងឺ និងជូនអំណោយដោយផ្ទាល់ដៃដល់កុមារ។ អំណោយមួយចំណែកៗ មានទឹកប្រាក់៤លានដុង និងនំតំណាប់មួយថង់។
បណ្ឌិត វេជ្ជបណ្ឌិត វ៉វ៉ាំងខា នាយកមន្ទីរពេទ្យអុងប៊ឺវទីក្រុងកឹងធើ ជំនួសមុខគ្រួសារកុមារមានជំងឺ បានថ្លែងអំណរគុណចំពោះអនុប្រធានរដ្ឋ វ៉ធីអាញ់ស្វឹង និងថ្នាក់ដឹកនាំ គណៈ ផ្នែកគ្រប់លំដាប់ថ្នាក់ដែលបានយកចិត្តទុកដាក់ ស្រឡាញ់ចំពោះកុមារដែលមានជំងឺរ៉ាំរ៉ៃ។ វេជ្ជបណ្ឌិត វ៉វ៉ាំងខា ឱ្យដឹង៖ ជារៀងរាល់ឆ្នាំ មន្ទីរពេទ្យទទួលពិនិត្យនៅក្រៅមន្ទីរពេទ្យ២០០.០០០ លើកនាក់ និងព្យាបាលនៅក្នុងមន្ទីរពេទ្យប្រមាណ ២៧.០០០លើកនាក់; ក្នុងនោះ មានអ្នកជំងឺកុមារ៥០០នាក់ បានពិនិត្យនិងព្យាបាលដោយមានអ្នកជំងឺមហារីកជាង១០០នាក់។ បច្ចុប្បន្ន មន្ទីរពេទ្យគ្រប់គ្រង តាមដានពិនិត្យព្យាបាលគ្រប់ជ្រុងជ្រោយជូនអ្នកជំងឺកុមារជាង៥០នាក់។

លោក ឡេក្វាងតុង សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាគណៈកម្មាធិការបក្សទីក្រុងកឹងធើ
(ខាងឆ្វេង) ជូនអំណោយដល់កុមារមានជំងឺ។
រយៈពេលកន្លង កងជួរគ្រូពេទ្យ វេជ្ជបណ្ឌិតរបស់មន្ទីរពេទ្យបានជម្នះការលំបាក បន្តអភិវឌ្ឍមុខជំនាញ លើកកម្ពស់ប្រសិទ្ធភាពព្យាបាលនូវជំងឺដុំពក។ ដោយឡែកវិស័យមហារីកចំពោះកុមារ ក្រៅពីយកចិត្តទុកដាក់លើមុខជំនាញ វេជ្ជបណ្ឌិតក៏យកចិត្តទុកដាក់លើការផ្សារភ្ជាប់ បង្កលក្ខណៈថែទាំ ព្យាបាលបានល្អដល់កុមានមានជំងឺ ឧបត្ថម្ភ រួមដំណើរជាមួយគ្រួសារ ដើម្បីបានព្យាបាល និងថែទាំល្អបំផុត។
ក្រោយពីជូនអំណោយនៅមន្ទីរពេទ្យអុងប៊ឺវទីក្រុងកឹងធើ គណៈប្រតិភូក្នុងថ្នាក់ដឹកនាំបានអញ្ជើញទៅឃុំឡុងភូ ដោយមានកម្មវិធីសប្បាយពិធីបុណ្យសែនព្រះខែ និងជូនអំណោយដល់កុមារមានស្ថានភាពលំបាកខ្លាំង កុមារកំព្រា និងកុមារពិការនៅក្នុងឃុំ។ កម្មវិធីនេះ អាស្រ័យមន្ទីរសុខាភិបាលទីក្រុងកឹងធើ សហការជាមួយមូលនិធិគាំពារកុមារវៀតណាម សម្ព័ន្ធយុវជនទីក្រុងកឹងធើ គណៈកម្មាធិការប្រជាជនឃុំឡុងភូ និងអង្គភាពនានាសហការអនុវត្ត។ នៅទីនេះ កុមាររាប់រយនាក់បានឪពុកម្តាយ សាច់ញាតិនាំមកកន្លែងណាត់ជួប លេងកម្សាន្ត និងទស្សនាសិល្បៈ ទទួលអំណោយ នំ ស្ករគ្រាប់ និងចង្កៀងគោម។
ក្នុងឱកាសនេះ គណៈចាត់តាំងបានជូនអាហារូបករណ៍ជាច្រើនចំណែក និងកង់ដល់កុមារដែលមានស្ថានភាពលំបាកនៅភូមិភាគ។ ថវិកាអនុវត្តកម្មវិធីនេះ អាស្រ័យមូលនិធិគាំពារកុមារវៀតណាមដឹកនាំចលនា និងឧបត្ថម្ភ រួមទាំងថវិកាជូនអំណោយដល់កុមារដែលមានស្ថានភាពលំបាកខ្លាំង គួបផ្សំនឹងថវិកាភូមិភាគ មូលនិធិគាំពារកុមារទីក្រុងកឹងធើ និងប្រភពកៀរគរពីសង្គមូបនីយកម្ម។
កម្មវិធីនេះបង្ហាញពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំបក្ស រដ្ឋ ទីក្រុងកឹងធើ និងមូលនិធិគាំពារកុមារវៀតណាមក្នុងការថែទាំ ការពារ និងថែទាំកុមារ។ ទន្ទឹមនឹងនោះ រួមចំណែកសាយភាយក្នុងការទទួលខុសត្រូវរបស់គ្រួសារ សហគមន៍ និងសង្គមចំពោះកុមារ៕
ធូសឿង-វិមាន