មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

03/10/2025 - 13:37

ពង្រីក​តួនា​ទី​អ្នក​មាន​ប្រិយ​ភាព​ក្នុង​តំ​បន់​ជន​ជាតិ​ភាគ​តិច 

ជា​មួយ​លក្ខណៈ​ពិសេស​ក៏​ជា​ភូមិ​ភាគ​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ ប៉ុន្មាន​ឆ្នាំ​កន្លង គណៈ​កម្មា​ធិការ​បក្ស រដ្ឋ អំ​ណាច​ឃុំ​លីវ​ទូ ទី​ក្រុង​កឹង​ធើ​បាន​កសាង​កង​ជួរ​អ្នក​មាន​ប្រិយ​ភាព​ក្នុង​សហ​គមន៍។ ទន្ទឹម​នោះ​ពង្រីក​បាន​តួនា​ទី​របស់​អ្នក​មាន​ប្រិយ​ភាព​ក្នុង​ការ​អនុវត្ត​ភារ​កិច្ច​នយោ​បាយ សេដ្ឋ​កិច្ច​សង្គម​នៅ​ភូមិ​ភាគ។ អ្នក​មាន​ប្រិយ​ភាព​នៅ​ទាំង​ជា​កម្លាំង​ស្នូល​ក្នុង​ការ​ប្រ​ឆាំង​ទស្សនៈ​ខុស​ឆ្គង​ពី​គោល​នយោ​បាយ​ជន​ជាតិ ការ​ពារ​រឹង​មាំ​សតិ​អា​រម្មណ៍​របស់​បក្ស​រួម​ចំ​ណែក​ធ្វើ​ឱ្យ​ភូមិ ស្រុក​ពី​មួយ​ថ្ងៃ​កាន់​តែ​អរិយ​ធម៌ ល្អ​ប្រ​សើរ។  

ពូត្រឹង​លីវ (ខាង​ស្តាំ) អ្នក​មាន​ប្រិយ​ភាព​នៅ​ភូមិ​បឹង​ទ្រៀក ឃុំលីវ​ទូ ទី​ក្រុង​កឹង​ធើ។

ប៉ុន្មាន​ឆ្នាំ​មុន ជីវ​ភាព​ជន​រួម​ជាតិ​ខ្មែរ នៅ​ឃុំ​លីវ​ទូនៅ​ជួប​ការ​លំ​បាក។ ប្រ​ព័ន្ធ​អគ្គិស​នី ផ្លូវ​គមនា​គមន៍ សា​លា​រៀន មិន​ទាន់​វិនិ​យោគ ផលិត​កសិ​កម្ម​មិន​សម្រេច​ប្រ​សិទ្ធ​ភាព ប្រាក់​ចំ​ណូល​នៅ​ទាប អត្រា​គ្រួ​សារ​ក្រ​នៅ​ខ្ពស់ នៅ​មាន​ទម្លាប់​អន់​ថយ។ ប៉ុន្តែ​ប៉ុន្មាន​ឆ្នាំ​ជិតៗ​នេះ ទិដ្ឋ​ភាព​ភូមិ​ស្រុក មាន​ការ​ផ្លាស់​ថ្មី ជីវ​ភាព​របស់​ជន​រួម​ជាតិ​ខ្មែរ​បាន​កើន​ឡើង។ សម្រេច​បាន​លទ្ធ​ផល​ខាង​លើ​គឺ​អា​ស្រ័យ​ការ​យក​ចិត្ត​ទុក​ដាក់ ចង្អុល​ការ​របស់​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​និង​ការ​គប់​វាល់​របស់​អ្នក​មាន​ប្រិយ​ភាព​ក្នុង​សហ​គមន៍។ គំរូ​ដូច​ពូត្រឹង​លីវ អ្នក​មាន​ប្រិយ​ភាព នៅ​ភូមិ​បឹង​ទ្រៀក ឃុំ​លីវ​ទូ ទោះ​បី​អា​យុ​កាន់​តែ​ចាស់​ប៉ុន្តែ​ពូ​នៅ​តែ​ព្យា​យាម ​ខិត​ខំ​ធ្វើ​ការ​ងារ​សង្គម បំ​ផុត​គឺ​ការ​ចលនា​កសាង​ជន​បទ​ថ្មី។ សំ​ណេះ​សំ​ណាល​ជា​មួយ​យើង​ខ្ញុំ​ ពូ​លីវ​បាន​ឱ្យ​ដឹង​៖ ក្រោយ​ពី​ចូល​និវត្តន៍​កាល​ឆ្នាំ​១៩៩០ ខ្ញុំ​ឃើញ​ជីវ​ភាព​របស់​មា​មីង​នៅ​ជួប​ការ​លំ​បាក សំ​ណង់​ជា​ច្រើន​មាន​ភាព​ទ្រុឌ​ទ្រោម​ឥទ្ធិ​ពល​ដល់​ការ​ធ្វើ​ដំ​ណើរ​ទៅ​មក និង​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​របស់​ភូមិ​ភាគ។ ព្រោះ​ហេតុ​ដូច្នេះ​ទើប​ខ្ញុំ​សកម្ម​ចូល​រួម​ការ​ចលនា “ទូ​ទាំង​ប្រ​ជាជន សាមគ្គី​កសាង​ជន​បទ​ថ្មី” ចលនា​គប់​វាល់​ទឹក​ប្រាក់​និង​កម្លាំង​ពល​កម្ម​ដើម្បី​ជួស​ជុល និង​កសាង​ថ្មី​នូវ​សំណង់​ជា​ច្រើន​ក្នុង​ភូមិ​ភាគ”។ ពិ​សេស ដោយ​ប្រិយ​ភាព​របស់​ខ្លួន ពូ​ត្រឹង​លីវ​បាន​ចលនា​ជា​មួយ​ថវិ​កា​ជាង​៥​ពាន់​លាន​ដុង កសាង​បាន​ស្ពាន​ចំ​នួន ១៥ កសាង​ដង​ផ្លូវ​ជន​បទ​ដោយ​ប្រ​វែង ១.៩០០ម។ ស្រប​ពេល ពូ​នៅ​ទាំង​ចលនា​មា​មីង​ជំ​នួយ​ទន្ទឹម​នឹង​នោះ​ចែក​រំលែក​បទ​ពិ​សោធន៍​ក្នុង​ការ​ពល​កម្ម​ផលិត​ដើម្បី​រួម​គ្នា​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​ឈាន​ឡើង​ក្នុង​ជីវ​ភាព។ ទន្ទឹម​នោះ​តែង​ផ្សព្វ​ផ្សាយ​បណ្តា​គោល​នយោ​បាយ​របស់​បក្ស ក្រឹត្យ​ច្បាប់​របស់​រដ្ឋ​ដល់​មា​មីង​ជួយ​ឱ្យ​មា​មីង​យល់​ដឹង​និង​ប្រតិ​បត្តិ​ការ​ល្អ​តាម​ច្បាប់។

ចំ​ណែក​ពូគឹម​រ៉ុង អ្នក​ប្រិយ​ភាព​នៅ​ភូមិ​តា​អុង ឃុំ​លីវ​ទូ ដោយ​ការ​ប៉ិន​ប្រ​សប់​ក្នុង​ការ​ទំ​នាក់​ទំ​នង ពេល​កន្លង ពូ​បាន​ចលនា ​គ្រួ​សារ​និង​ប្រ​ជា​ជន​អនុវត្ត​ល្អ​តាម​គោល​នយោ​បាយ​របស់​បក្ស​និង​ក្រឹត្យ​ច្បាប់​របស់​រដ្ឋ ចលនា​មា​មីង​ចូល​រួម​ក្នុង​ការ​កសាង​ជន​បទ​ថ្មី។ ជាក់​ស្តែង​ឆ្នាំ​២០២៤ ពូ​សហ​ការ​ជា​មួយ​បណ្តា​អង្គ​ការ​មហា​ជន​ភូមិ​ចលនា​ប្រ​ជា​ជន​កសាង​ស្ពាន​ជន​បទ​ចំ​នួន​៦ ដងផ្លូវ​ដាន​ចំ​នួន​២ កសាង​បង្គោល​អគ្គិសនី​អុជ​បំ​ភ្លឺ​ចំ​នួន​៦២​ដើមនិង​ស្តារ​ប្រ​ឡាយ​ធារា​សាស្រ្ត​វាល​ស្រែ​ចំ​នួន២ កាប់​ឆ្ការ​ស្មៅនិង​ដាំ​ផ្កា​តាម​ដង​ផ្លូវ​ជន​បទ​ដោយ​មាន​ប្រ​វែង ១.២០០​ម ជា​មួយ​ថវិកា​ជិត​១​ពាន់​លាន​ដុង។ ក្រៅ​ពី​នោះ នៅ​ទាំង​ចលនា​បាន​អង្ករ​ជាង​៦​តោន​និង​អំ​ណោយ​ចំ​នួន​៦.០០០​ចំ​ណែក សម្រាប់​ជូន​មា​មីង​ក្រ គ្រួ​សារ​គោល​នយោ​បាយ​នៅ​ភូមិ​ភាគ។ល។ បង​ថាច់​គឿង ប្រ​ជា​ជន​នៅ​ភូមិ​ភាគ​បាន​ឱ្យ​ដឹង៖ មា​មីង​នៅ​ទី​នេះ​នរ​ណា​ក៏​គោ​រព​ស្រ​ឡាញ់​ពូរុ៉ង​ទាំង​អស់ ពី​ព្រោះ​ពូរុ៉ង​ស្លូត​បូត​ចេះ​ជួយ​មា​មីង បំ​ផុត គឺ​មា​មីង​ដែល​មាន​ជីវ​ភាព​ជួប​ការ​លំ​បាក ខ្វះ​មុខ​ខ្វះ​ក្រោយ។

ពូ​គឹម​រុ៉ង(ខាង​ស្តាំ) អ្នក​មាន​ប្រិយ​ភាព​នៅ​ភូមិ​តា​អុង ឃុំ​លីវ​ទូ ទី​ក្រុង​កឹង​ធើ។

សម​មិត្ត​យីប​ថាញ់​វិញ ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​លីវទូ​បាន​ឱ្យ​ដឹង៖ ពេល​កន្លង អ្នក​មាន​ប្រិយ​ភាព​តែង​ពង្រីក​ល្អ​តួ​នាទី​ជា​គំរូ​ក្នុង​ការ​ប្រតិ​បត្តិ​ការ​ល្អ​គោល​នយោ​បាយ​របស់​បក្ស ក្រឹត្យ​ច្បាប់​របស់​រដ្ឋ។ សកម្ម​ចូល​រួម​ដោះ​ស្រាយ​ការ​លំ​បាក ដែល​កើត​ឡើង​នៅ​ភូមិ​ភាគ។ ពិ​សេស​ក្នុង​ការ​ចលនា “ទូ​ទាំង​ប្រ​ជា​ជន​សាមគ្គី​កសាង​ជន​បទ​ថ្មី ក្រុង​អរិយ​ធម៌”។ ជាក់​ស្តែង​ចលនា​ប្រ​ជា​ជន​ធ្វើ​ផ្លូវ​គមនា​គមន៍ កសាង​និង​ជួស​ជុល​ស្ពាន ដាំ​ផ្កា បង្ក​ទិដ្ឋ​ភាព​ឱ្យ​បាន​ស្អាត​បៃ​តង។

ដោយ​ប្រិយ​ភាព​និង​ភារៈ​របស់​ខ្លួន អ្នក​មាន​ប្រិយ​ភាព​ក្នុង​ជន​ជាតិ​ភាគ​តិច​បាន​រួម​ដំ​ណើរ​ជា​មួយ​គណៈ​កម្មា​ធិការ​បក្ស រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ក្នុង​ដំ​ណើរ​ការ​អភិវឌ្ឍ​របស់​ភូមិ​ស្រុក។ ពួក​គាត់​ជា​ស្ពាន​តភ្ជាប់​រវាង​បក្ស និង​ប្រ​ជា​ជន​ជា​ខ្សែ​តភ្ជាប់​យ៉ាង​ស្អិត​ល្មួត​នៃ​ផែន​មហា​សាមគ្គី​ជន​ជាតិ​ជា​បង​ប្អូន រួម​ចំ​ណែក​ការ​ពារ​យ៉ាង​រឹង​មាំ​សតិ​អា​រម្មណ៍​របស់​បក្ស។ ដើម្បី​ពង្រីក​តួនាទី​អ្នក​មាន​ប្រិយ​ភាព​តំ​បន់​ជន​ជាតិ​ភាគ​តិច​ពេល​ខាង​មុខ រដ្ឋ​អំ​ណាច​ភូមិ​ភាគ​គប្បី​ក្តាប់​ស្ថាន​ភាព​របស់​អ្នក​មាន​ប្រិយ​ភាព ចាត់​តាំង​ផ្សព្វ​ផ្សាយ​បណ្តា​គោល​នយោ​បាយ​របស់​បក្ស និង​ក្រឹត្យ​ច្បាប់​របស់​រដ្ឋ​ទាក់​ទង​ដល់​ជន​ជាតិ សាសនា បណ្តា​គណៈ​ផ្នែក​អង្គ​ការ​មហា​ជន​ភូមិ​ភាគ​គប្បី​មាន​វិធាន​ការ​ជំ​នួយ​និង​បង្ក​លក្ខណៈ​ដើម្បី​អ្នក​មាន​ប្រិយ​ភាព​ពង្រីក​តួ​នា​ទី មាន​ឥទ្ធិ​ពល​ក្នុង​សហគមន៍​រួម​ចំ​ណែក​កសាង​សង្គម​ពី​មួយ​ថ្ងៃ​កាន់​តែ​អភិវឌ្ឍ៕

                   ថាញ់​វ៉ាង-ដា​លីន

ចែករំលែកអត្ថបទ