03/10/2025 - 08:02

វេជ្ជ​បណ្ឌិត​ខ្មែរ​អស់​ពី​ចិត្ត​ដើម្បី​ថែ​ទាំ​សុខ​ភាព​ប្រ​ជា​ជន 

ជាង​២៣​ឆ្នាំ​ផ្សារ​ភ្ជាប់​ជា​មួយ​ផ្នែក​វេជ្ជ​សាស្ត្រ វេជ្ជ​បណ្ឌិត​ជំ​នាញ​ទោ​ទេស យឿង​ធី​ហ្វាង​អៀង​ប្រ​ធាន​ផ្នែក​ពិនិត្យ​ជំ​ងឺ ប្រ​ធាន​សហ​ជីព​នៃ​មន្ទីរ​ពេទ្យ​ជំ​នាញ​ផ្នែក​សម្ភព​និង​កុមារ​សុក​ត្រាំង ទី​ក្រុង​កឹង​ធើ​តែង​ធ្វើ​ល្អ​ភារ​កិច្ច​ជា​គ្រូ​ពេទ្យ​ថែ​ទាំ​សុខ​ភាព​ប្រ​ជា​ជន​បាន​ល្អ។

វេជ្ជ​បណ្ឌិត​ជំ​នាញ​ទោ​ទេស យឿង​ធី​ហ្វាង​អៀង​ប្រ​ធាន​ផ្នែក​ពិនិត្យ​ជំងឺ ប្រ​ធាន​សហ​ជីព​នៃ​មន្ទីរ​ពេទ្យ​ជំ​នាញ​ផ្នែក​សម្ភព​និង​កុមារ​សុក​ត្រាំង។

វេជ្ជ​បណ្ឌិត​ហ្វាង​អៀង កើត​និង​ធំ​ដឹង​ក្តី​នៅ​ឃុំ​ដាយ​តឹម ស្រុក​មី​ស្វៀង ខេត្ត​សុក​ត្រាំង (ចាស់) សព្វ​ថ្ងៃ​ជា​សង្កាត់​មី​ស្វៀង ទី​ក្រុង​កឹង​ធើ ជា​ឃុំ​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​ច្រើន។ តាំង​ពី​តូច បង​ស្រី​មាន​ក្តី​ប្រាថ្នា​ក្លាយ​ជា​វេជ្ជ​បណ្ឌិត​ដើម្បី​ព្យា​បាល​ជំងឺ​ជូន​មា​មីង​ជន​រួម​ជាតិ​ខ្មែរ។ ឆ្នាំ​២០០៣ បន្ទាប់​ពី​ប្រ​ឡង​បញ្ចប់​ផ្នែក​វេជ្ជ​សាស្ត្រ បង​ស្រី​ដាក់​ពាក្យ​សុំ​ចូល​បំ​ពេញ​ការ​ងារ​នៅ​មន្ទីរ​ពេទ្យ​ពហុ​ព្យា​បាល​ខេត្ត​សុក​ត្រាំង (ចាស់) បំ​ពេញ​ការ​ងារ​ពិនិត្យ​ព្យា​បាល​ជំងឺ​បណ្តើរ ចូល​រួម​ការ​ងារ​បង្ការ​ប្រ​ឆាំង​ជំងឺ​អា​សន្ន​បណ្តើរ។ ឆ្នាំ២០១៧ វេជ្ជ​បណ្ឌិត​អៀង​បាន​បញ្ជូន​មក​បំ​ពេញ​ការ​ងារ​នៅ​មន្ទីរ​ពេទ្យ​ជំ​នាញ​ផ្នែក​សម្ភព​និង​កុមារ​សុក​ត្រាំង ទី​ក្រុង​កឹង​ធើ​រហូត​មក​ដល់​បច្ចុប្បន្ន។   

វេជ្ជ​បណ្ឌិត​អៀង​ឱ្យ​ដឹង​ថា៖ ព្រោះ​ខ្ញុំ​ជា​ជន​ជាតិ​ខ្មែរ ដូច្នេះ​ងាយ​ស្រួល​ក្នុង​ការ​និយាយ និង​ពិ​គ្រោះ​ជំងឺ​ជូន​ប្រ​ជា​ជន​ខ្មែរ។ ព្រោះ​ហេតុ​នោះ ប្រ​ជា​ជន​ខ្មែរ​ងាយ​យល់​នឹង​មាន​ការ​យល់​ដឹង​ខ្ពស់​ពី​វិធី​ណែ​នាំ​របៀប​រស់​នៅ និង​បង្ការ​ជំងឺ​ដើម្បី​ការ​ពារ​សុខ​ភាព​របស់​ខ្លួន​ទាក់​ទិន​នឹង​ជំងឺ​សម្ភព”។

ក្នុង​ការ​ងារ វេជ្ជ​បណ្ឌិត​ហ្វាង​អៀង​មាន​គំ​និត​យល់​ដឹង​នូវ​ភារ​កិច្ច​នយោ​បាយ សំ​ខាន់​របស់​អង្គ​ភាព​គឺ​អនុវត្ត​ការ​ងារ​បង្ការ​ជំងឺ ពិ​និត្យ​ព្យា​បាល​ជំងឺ​និង​ការ​ពារ លើក​កម្ពស់​សុខ​ភាព​ជូន​ប្រ​ជា​ជន។ ដើម្បី​ឆ្លើយ​តប​បាន​តម្រូវ​ការ​មួយ​ថ្ងៃ​កាន់​តែ​ខ្ពស់​របស់​ប្រ​ជា​ជន​ដំ​ណាក់​កាល​សព្វ​ថ្ងៃ សមូហ​ភាព​មន្ទីរ​ពេទ្យ​ជំ​នាញ​ផ្នែក​សម្ភព​និង​កុមារ​និយាយ​រួម សមូ​ហភាព​ផ្នែក​ពិនិត្យ​ជំងឺ​និយាយ​ដោយ​ឡែក​បាន​ខិត​ខំ​អនុវត្ត​ព្រមៗ គ្នា​រាល់​ដំ​ណោះ​ស្រាយ​សំ​ដៅ​លើក​កម្ពស់​គុណ​ភាព​ពិនិត្យ​ព្យា​បាល​ជំងឺ​ដោយ​គោល​ដៅ​បំ​ពេញ​ចិត្ត​របស់​អ្នក​ជំងឺ។

ជា​មួយ​នាទី​ជា​ប្រ​ធាន​ផ្នែក​ពិនិត្យ​ជំងឺ និង​ប្រ​ធាន​សហ​ជីព វេជ្ជ​បណ្ឌិត​ហ្វាង​អៀង តែង​ជា​គំរូ សកម្ម​ក្នុង​ការ​ងារ​គ្រប់​គ្រង ដឹក​នាំ​និង​ប្រតិ​បត្តិ​ការ​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព រាល់​សកម្ម​ភាព​ជំ​នាញ​របស់​អង្គ​ភាព សំ​ខាន់​គឺ​ការ​ងារ​ពិនិត្យ ព្យា​បាល​ជំងឺ វះ​កាត់​របស់​សម្ភព។ តាំង​ពី​នោះ គុណ​ភាព​ពិ​និត្យ ព្យា​បាល​ជំងឺ​បាន​លើក​កម្ពស់​ជា​បន្ត​បន្ទាប់។ ក្រៅ​ពី​អនុវត្ត​ល្អ​ការ​ទទួល​ខុស​ត្រូវ​របស់​ខ្លួន វេជ្ជ​បណ្ឌិត​ហ្វាង​អៀង​ក៏​បាន​លើក​ទឹក​ចិត្ត​យ៉ាង​សកម្ម​ដល់​វេជ្ជ​បណ្ឌិត​និង​បុគ្គ​លិក​ពេទ្យ​របស់​ផ្នែក ​លើក​កម្ពស់​ស្មារតី​អា​កប្ប​កិរិ​យា​បម្រើ​អ្នក​ជំ​ងឺ លទ្ធ​ភាព​ទំ​នាក់​ទំ​នង អនុវត្ត​ល្អ​សេចក្តី​កំ​ណត់​ចំ​នួន​១២​ស្តី​ពី​ក្រម​សីល​ធម៌ គ្រូ​ពេទ្យ បង្កើន​ការ​ងារ​ផ្តល់​យោ​បល់​ពន្យល់​ជូន​អ្នក​ជំងឺ។ មិន​តែ​ប៉ុណ្ណោះ វេជ្ជ​បណ្ឌិត​ហ្វាង​អៀង​រួម​នឹង​វេជ្ជ​បណ្ឌិត​ក្នុង​ផ្នែក​ពិ​និត្យ​ជំងឺ​នៅ​ទាំង​សកម្ម​ជំ​រុញ​ការ​សិក្សា​ធ្វើ​តាម​សតិ​អារម្មណ៍ សីល​ធម៌ ឥរិ​យា​បថ​ហូ​ជី​មិញ​ផ្សារ​ភ្ជាប់​ជា​មួយ​អនុវត្ត​ភារ​កិច្ច​ថែ​ទាំ លើក​កម្ពស់​គុណ​ភាព​ពិ​និត្យ ព្យា​បាល​ជំងឺ​ជូន​ប្រ​ជា​ជន បង្ក​ភាព​សាយ​ភាយ​ក្នុង​សហ​គមន៍​យ៉ាង​ជ្រាល​ជ្រៅ​ដោយ​ស្មារតី​ដើម្បី​បម្រើ​ប្រ​ជា​ជន។

ចំ​ពោះ​មិត្ត​រួម​អា​ជីព វេជ្ជ​បណ្ឌិត​ហ្វាង​អៀង​តែង​អស់​ពីចិត្ត​ក្នុង​ការ​ជំ​នួយ​បង្ក​លក្ខណៈ​ល្អ​បំ​ផុត​ដើម្បី​សមូហ​ភាព​សិក្សា​លើក​កម្ពស់​វិជ្ជា​ជំ​នាញ។ វេជ្ជ​បណ្ឌិត​ត្រឹង​ង៉ុក​ឡាម​ ផ្នែក​ពិ​និត្យ​និ​យាយ​ថា៖“វេជ្ជ​បណ្ឌិត​យឿង​ធី​ហ្វាង​អៀង​ជា​អ្នក​មាន​ជំ​នាញ វិជ្ជា​ជីវៈ​រឹង​មាំ មាន​ភាព​ស្វា​ហាប់​ក្នុង​ការ​ងារ​រស់​នៅ​ស្រុះ​ស្រួល និង​ត្រៀម​ខ្លួន​ជួយ​មិត្ត​រួម​អា​ជីព។ ចំ​ពោះ​អ្នក​ជំងឺ​គឺ​អស់​ពី​ចិត្ត ស្និទ្ធ​ស្នាល​សួរ​សុខ​ទុក្ខ​ពី​សុខ​ភាព លើក​ទឹក​ចិត្ត​អ្នក​ជំងឺ​ដើម្បី​ពួក​គេ​មាន​ទំ​នុក​ចិត្ត​ឆ្លង​កាត់​ការ​ពិនិត្យ​ជំងឺ ពិ​សេស​គឺ​បាន​អ្នក​ជំងឺ​ជឿ​ជាក់​ ចំ​នួន​អ្នក​ជំងឺ​មក​ពិនិត្យ ព្យា​បាល​ជំងឺ​នៅ​មន្ទីរ​ពេទ្យ ក៏​កើន​ឡើង​ប្រៀប​នឹង​ពី​មុន”។

ដោយ​ការ​ខិត​ខំ​របស់​ខ្លួន​និង​ការ​គប់​វាល់​ក្នុង​បុព្វ​ហេតុ​ថែ​ទាំ​ការ​ពារ​សុខ​ភាព​ប្រ​ជា​ជន វេជ្ជ​បណ្ឌិត​យឿង​ធី​ហ្វាង​អៀង​ ទទួល​បាន​ប័ណ្ណ​សរ​សើរ​ជា​ច្រើន​របស់​ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​សុក​ត្រាំង ក្រ​សួង​សុខា​ភិបាល​និង​ពិ​សេស​ឆ្នាំ​២០២៤ ទទួល​បាន​ប័ណ្ណ​សរ​សើរ​របស់​នា​យក​រដ្ឋ​មន្ត្រី​នៃ​រដ្ឋា​ភិបាល​មាន​ស្នា​ដៃ​ពី “អនា​ម័យ សុ​វត្ថិ​ភាព​គ្រឿង​បរិ​ភោគ”៕

                   ទ្រឿង​ផល-អាញ់​យ្វី

ចែករំលែកអត្ថបទ