មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

30/09/2025 - 08:49

គំ​រូ​យុវ​ជន​អស់​ពី​ចិត្ត​ក្នុង​ការ​ងារ​សម្ព័ន្ធ​យុវ​ជន​ 

ជា​មួយ​នឹង​ស្មារតី​ឈាន​មុខ​របស់​យុវ​វ័យ​ បង​សើុង​ថាយ​ង្វៀង​ លេខា​សាខា​សម្ព័ន្ធ​យុវ​ជន​ភូមិ​ទឹក​សាប​ ឃុំ​ឡាយ​ហ្វា ទី​ក្រុង​កឹង​ធើ បាន​និង​កំ​ពុង​បំ​ផុស​ចលនា​ចូល​រួម​កសាង​ភូមិ​ស្រុក​ឡាយ​ហ្វា សម្បូរ​សប្បាយ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។​

  បង​សើុង​ថាយ​ង្វៀង​ ជួយ​ប្រ​ជា​ជន​ធ្វើ​បែប​បទ​រដ្ឋ​បាល។​

ចូល​រួម​ការ​ងារ​សម្ព័ន្ធ​យុវ​ជន​តាំង​ពី​នៅ​ជា​សិស្ស​សា​លា​ ម្ល៉ោះ​ហើយ​ក្រោយ​ពី​បញ្ចប់​វិទ្យា​ល័យ​នៅ​ឆ្នាំ​ ២០១៧ រួច​បន្ត​រៀន​ឧត្តម​សិក្សា​វិជ្ជា​ជីវៈ​ជំ​នាញ​ផ្នែក​បច្ចេក​វិទ្យា​យាន​យន្ត​ លុះ​ដល់​ឆ្នាំ​ ២០២១ ចេញ​សា​លា​បង​ចូល​រួម​ប្រ​ជុំ​ជីវ​ភាព​ក្នុង​សាខា​សម្ព័ន្ធ​យុវ​ជន​ភូមិ​ទឹក​សាប។​ រាល់​សកម្ម​ភាព​នៅ​ភូមិ​ភាគ​បង​តែង​ខ្នះ​ខ្នែង​ ហើយ​បាន​ទំ​នុក​ចិត្ត​បោះ​ឆ្នោត​ជា​លេខា​សម្ព័ន្ធ​យុវ​ជន។​ ហើយ​នៅ​ក្នុង​ឆ្នាំ​ ២០២១ នោះ​ដែរ​ បង​បាន​ឧទ្ទេស​នាម​ចូល​កង​ជួរ​បក្ស។​ បង​តែង​មាន​ស្មារតី​ភ្ញាក់​រលឹក​នូវ​តួនា​ទី ភារ​កិច្ច​របស់​ខ្លួន​ចំ​ពោះ​ការ​ចលនា​យុវ​ជន​នៅ​ភូមិ​ស្រុក។​ ប៉ុន្មាន​ឆ្នាំ​កន្លង​ បង​តែង​សកម្ម​ក្នុង​ការ​ងារ​សម្ព័ន្ធ​យុវ​ជន​ - សមា​គម​ - ក្រុម​ ខ្នះ​ខ្នែង​រៀប​ចំ​និង​ចូល​រួម​សកម្ម​ភាព​វប្ប​ធម៌​ កីឡា​អប់​រំកាយ​ដែល​សម្ព័ន្ធ​យុវ​ជន​ឃុំ​បំ​ផុស​ រួម​ចំ​ណែក​បង្ក​សួន​កម្សាន្ត​ដ៏​មាន​ប្រ​យោជន៍​ ចង​សម្ព័ន្ធ​រវាង​យុវ​ជន​យុវ​នារី​នៅ​ភូមិ​ភាគ។​

បង​សើុង​ថាយ​ង្វៀង​ ឱ្យ​ដឹង៖ “ខ្ញុំ​ចូល​ចិត្ត​ចំ​ពោះ​ការ​ងារ​នេះ​ណាស់​ ខ្ញុំ​សង្ឃឹម​ថា​បាន​រួម​ចំ​ណែក​ក្នុង​ការ​ផ្សព្វ​ផ្សាយ​និង​ចលនា​សមា​ជិក​សម្ព័ន្ធ​យុវ​ជន​ ប្រ​ជា​ជន​រួម​គ្នា​ព្រួត​ដៃ​កសាង​ភូមិ​ស្រុក​កាន់​តែ​រីក​ចម្រើន​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ”។​

ក្នុង​អំ​ឡុង​ពេល​អនុវត្ត​ផ្លាស់​ប្ដូរ​ឌីជី​ថល បង​តែង​ទៅ​តាម​ផ្ទះ​ដើម្បី​ណែ​នាំ​មា​មីង​ដំ​ឡើង​កម្ម​វិធី​ បញ្ចូល​លេខ​កូដ​អត្ត​សញ្ញាណ​អេ​ឡិច​ត្រូនិក​ និង​ផ្សព្វ​ផ្សាយ​ ជំ​នួយ​ណែ​នាំ​មា​មីង​ចូល​រួម​យោ​បល់​លើ​សេច​ក្តី​ព្រាង​ ធ្វើ​វិសោ​ធន​កម្ម​ច្បាប់​រដ្ឋ​ធម្ម​នុញ្ញ​ឆ្នាំ​ ២០១៣ លើ​ប្រ​ព័ន្ធ​ VneID; ចូល​រួម​ក្នុង​ចលនា​ “ប្រ​ជា​សិក្សា​ឌីជី​ថល” ដើម្បី​ណែ​នាំ​មា​មីង​ចុះ​ឈ្មោះ​ ដាក់​សំ​ណុំ​លិ​ខិត​អន​ឡាញ​ តាម​បណ្តាញ​សេវា​រដ្ឋ​; ជំ​នួយ​បញ្ចូល​កម្ម​វិធី​ប្រើ​ប្រាស់​កម្ម​វិធី​គ្រប់​គ្រង​ ឆែក​ព័ត៌​មាន​រដ្ឋ​បាល។​ ក្រៅ​ពី​នេះ​ បង​ថែម​ទាំង​សកម្ម​ចូល​រួម​នូវ​សកម្ម​ភាព​សុខុ​មាល​ភាព​សង្គម​ទៀត​ផង។​ បង​បាន​រួម​ជា​មួយ​សមា​ជិក​សម្ព័ន្ធ​យុវ​ជន​ បើក​យុទ្ធ​នា​ការ​ជួយ​គ្រួ​សារ​ប្រ​ជា​ជន​ដែល​មាន​ជីវ​ភាព​ខ្វះ​ខាត​ គ្មាន​ទី​ពឹង​ សាង​សង់​ផ្ទះ​ថ្មី​តាម​រយៈ​កម្ម​វិធី​លុប​បំ​បាត់​ផ្ទះ​បណ្តោះ​អា​សន្ន​ ផ្ទះ​ទ្រុឌ​ទ្រោម​នៅ​ក្នុង​ភូមិ។​

កាល​ពី​មុន​ ខណៈ​ពេល​ជំ​ងឺ​ COVID-19 រាល​ដាល​ ថាយ​ង្វៀង​ មិន​រា​ថយ​នឹង​គ្រោះ​ថ្នាក់​ សកម្ម​ចូល​រួម​សមរ​ភូមិ​មុខ​ជា​និច្ច។​ បង​ប្រ​ចាំ​ការ​ជួយ​យក​សំ​ណាក​ធ្វើ​តេស្ដ ចាក់​ថ្នាំ​បង្ការ​ ព្រម​ទាំង​រួម​ជា​មួយ​មិត្ត​រួម​កង​ជូន​អំ​ណោយ​ដល់​ប្រ​ជា​ជន​ដែល​រង​ផល​ប៉ះ​ពាល់។​

ក្រៅ​ពី​សកម្ម​ភាព​សង្គម​ បង​នៅ​ទាំង​ជា​កូន​កតញ្ញូ​ទៀត​ផង។​ ក្រោយ​ពី​ម៉ោង​ធ្វើ​ការ​ បង​ជួយ​ឪ​ពុក​ម្តាយ​ការ​ងារ​ស្រែ​ចម្ការ​ ថែ​ទាំ​ដំ​ណាំ​រួម​ផ្សំ​ និង​ស្រះ​បង្គារបស់​គ្រួ​សារ៘ បង​តែង​ដាស់​តឿន​ខ្លួន​ឯង​ គឺ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​គ្រួ​សារ​ផង​ សម្រេច​ភារ​កិច្ច​សង្គម​ផង​ដើម្បី​មិន​ឱ្យ​អ្នក​រាល់​គ្នា​ខក​បំ​ណង។​ បង​ចែក​រំលែក៖ “ក្នុង​នាម​ជា​លេខា​សាខា​សម្ព័ន្ធ​យុវ​ជន​ភូមិ​ ខ្ញុំ​សង្ឃឹម​ថា​នឹង​បន្ត​ពង្រីក​តួនា​ទី​ជា​គំរូ​ ចលនា​សមា​ជិក​សម្ព័ន្ធ​យុវ​ជន​រួម​គ្នា​អភិវឌ្ឍ​សេដ្ឋ​កិច្ច។​ ខ្លួន​យើង​ផ្ទាល់​ត្រូវ​ឈាន​មុខ​ក្នុង​ពល​កម្ម​ផលិត រៀន​សូត្រ​ដោយ​ឥត​ឈប់​ឈរ​ និង​ធ្វើ​តាម​ឧត្ដម​គតិ​ សីល​ធម៌ ​ឥរិយា​បថ​ហូជី​មិញ”។​

ជា​មួយ​នឹង​ការ​លះ​បង់​មិន​ចេះ​នឿយ​ហត់​ បង​ថាយ​ង្វៀង​ច្រើន​ឆ្នាំ​បន្ត​បន្ទាប់​ បាន​សម្ព័ន្ធ​យុវ​ជន​កុម្មុយ​នីស្ត​ទី​រួម​ខេត្ត​វិញ​ចូវ​ (ចាស់​) និង​បក្ខ​ភាគ​ឃុំ​ឡាយ​ហ្វា​ជូន​លិខិត​សរ​សើរ៖ សម្រេច​ភារ​កិច្ច​ឆ្នើម​ ការ​ងារ​សម្ព័ន្ធ​យុវ​ជន​និង​ចលនា​យុវ​ជន​ យុវ​នា​រី សម្រេច​កិត្តិ​នាម “បក្ខ​ជន​សម្រេច​ភារ​កិច្ច​ឆ្នើម​ឆ្នាំ​ ២០២២ ដោយ​មាន​ស្នា​ដៃ​ឆ្នើម​ក្នុង​ការ​ងារ​បង្ការ​បង្រា្កប​ជំ​ងឺ​ COVID-១៩”​៘

បង​ហូថាញ​ត្រា​ – លេខា​សម្ព័ន្ធ​យុវ​ជន​ឃុំ​ឡាយ​ហ្វា ឱ្យ​ដឹង៖ “សម​មិត្ត​សើុង​ថាយ​ង្វៀង​ តែង​បង្ហាញ​ពី​តួនា​ទី​ឈាន​មុខ​រាល់​សកម្ម​ភាព​សម្ព័ន្ធ​យុវ​ជន​ ក៏​ដូច​ជា​ភារ​កិច្ច​នយោ​បាយ​នៅ​ភូមិ​ភាគ។​ សមមិត្ត​ថែម​ទាំង​ម្ចាស់​ការ​កសាង​នូវ​ទម្រង់​ទាក់​ទាញ​យុវ​ជន​ ក៏​ដូច​ជា​ក្លឹប​បាល់​ទះ​ ក្លឹប​អុក​បង្ក​ជា​សួន​កម្សាន្ត​មាន​ប្រ​យោជន៍​និង​ចង​សម្ព័ន្ធ​យុវ​ជន​ខ្មែរ។​ សម​មិត្ត​គឺ​ជា​គំរូ​យុវ​ជន​ឆ្នើម​ បំ​ផុស​គំ​និត​ដើម្បី​សមា​ជិក​សម្ព័ន្ធ​យុវ​ជន​ក្នុង​ឃុំ​យក​តម្រាប់​តាម”៕​

                                     វឌ្ឍា- លីសៀ

ចែករំលែកអត្ថបទ