ជាច្រើនឆ្នាំកន្លង ការងារគិតគូរឧបត្ថម្ភសមាជិកនារីអភិវឌ្ឍសេដ្ឋកិច្ច តែងបានសមាគមសហព័ន្ធនារីគ្រប់លំដាប់ថ្នាក់របស់ឃុំលីវទូ ទីក្រុងកឹងធើ យកចិត្តទុកដាក់យ៉ាងពិសេស។ តាមរយៈនោះ បានជួយឱ្យសមាជិកកសិករជាច្រើន បំផុតគឺសមាជិកនារីជនរួមជាតិខ្មែរមានបន្ថែមប្រភពធនធាន ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច ឈានឡើងចាកផុតពីភាពក្រីក្រ រួមចំណែកជាមួយរដ្ឋអំណាចភូមិភាគអនុវត្តសម្រេចលក្ខឋានក្នុងការកសាងជនបទថ្មី។

អ្នកមីងគីមណឿង (ខាងស្តាំ) នៅភូមិតាអ៊ុង ឃុំលីវទូ ទីក្រុងកឹងធើ រកបានប្រាក់ចំណូលបន្ថែម អាស្រ័យប្រើប្រាស់មានប្រសិទ្ធភាពប្រភពទុនពីធនាគារគោលនយោបាយសង្គម។
តាមប្រសាសន៍របស់សមមិត្ត ទ្រឿងកឹមតៀង ប្រធានសមាគមសហព័ន្ធនារីឃុំលីវទូ រយៈពេលកន្លង សមាគមសហព័ន្ធនារីឃុំ បានផ្តោតទៅលើការផ្សព្វផ្សាយអំពីគោលនយោបាយឥណទានអាទិភាពដល់កម្មាភិបាលសមាជិក ពិសេសគឺមុខសញ្ញាបុលទុនពីការទទួលខុសត្រូវនិងកាតព្វកិច្ចសងប្រាក់កម្ចី។ ណែនាំប្រើប្រាស់ដើមទុនចំទិសដៅនិងមានប្រសិទ្ធភាព; តែងសហការជាមួយគ្រប់ថ្នាក់ គ្រប់ផ្នែកក្នុងការផ្គួបបញ្ចូលការហ្វឹកហាត់ ផ្ទេរវិទ្យាសាស្ត្របច្ចេកទេសដើម្បីសមាជិកបុលទុន ចេះអនុវត្តបច្ចេកទេសជឿនលឿនទៅក្នុងការបង្កបង្កើនផល ចិញ្ចឹមសត្វ បង្វែររចនាសម្ព័ន្ធផលិត ដើម្បីការផលិតនាំមកប្រសិទ្ធភាព ជួយគ្រួសារបុលទុនឈានឡើងចាកភាពក្រីក្រដោយចីរភាព។
អ្នកមីងថាច់ធីកីមណឿង នៅភូមិតាអ៊ុង ឃុំលីវទូ ជាគ្រួសារប្រើប្រាស់ប្រភពទុនធនាគារគោលនយោបាយសង្គមមានប្រសិទ្ធភាព អ្នកមីងចែករំលែក៖ “ពីមុន គ្រួសារខ្ញុំធ្វើស្រែ តែប៉ុន្មានឆ្នាំមកនេះ សង្កេតឃើញមាមីងនៅភូមិស្រុកដាំខ្ទឹមលើដីស្រែនាំមកប្រសិទ្ធភាព ទើបខ្ញុំឆ្លៀតប្រើប្រាស់ដីស្រែ ១.៥០០ ម៉ែត្រការ៉េ មិនធ្វើស្រែរដូវប្រាំង ដើម្បីដាំខ្ទឹមស្លឹក។ ឆ្នាំ២០១៥ គ្រួសារខ្ញុំបុលទុនពីធនាគារគោលនយោបាយសង្គម ដើម្បីវិនិយោគដាំខ្ទឹមស្លឹកលើដីស្រែ”។ ខ្ទឹមស្លឹកងាយដាំ ចំណាយទុនតិច រយៈពេលដាំនិងថែទាំ ត្រឹមតែពី៤៥-៥០ ថ្ងៃគឺប្រមូលផល។ “ឆ្នាំនេះ អាកាសធាតុអំណោយផល មិនសូវមានសត្វល្អិតបំផ្លាញ ម៉្លោះហើយដំណាំខ្ទឹមលូតលាស់ល្អ រង់ចាំដល់ថ្ងៃប្រមូលផល។ ជាមួយផ្ទៃដី១.៥០០ម៉ែត្រការ៉េ តាមការប៉ាន់ស្មាននឹងផ្តល់ទិន្នផល ប្រមាណ៦តោន លក់ដោយតម្លៃពី៨.០០០- ១៩.០០០ ដុងក្នុងមួយគីឡូក្រាម បន្ទាប់ពីទូទាត់រួច គ្រួសារខ្ញុំនៅចំណេញប្រមាណ ៣០ លានដុង” អ្នកមីងកីមណឿង បានឱ្យដឹងដូច្នេះ។
អាស្រ័យប្រភពទុនពីធនាគារគោលនយោបាយសង្គម គ្រួសារអ្នកមីងឡឹមធីញើុង នៅភូមិតាអ៊ុង ឃុំលីវទូ ពីមុន ស្ថានភាពគ្រួសារជួបការលំបាក គ្មានដីផលិតឆ្នាំ ២០០០ បានសមាគមសហព័ន្ធនារីឃុំ បង្កលក្ខណៈបុលទុនពីធនាគារគោលនយោបាយសង្គមចំនួន ៧ លានដុង ជាមួយនឹងដើមទុននេះ គាត់វិនិយោគចិញ្ចឹមជ្រូកមេ។ អ្នកមីងញើុង ឱ្យដឹង៖ “ដំបូង ដោយសារពុំទាន់មានបទពិសោធន៍ មានដើមទុនតិចតួច ដូច្នេះ ខ្ញុំចិញ្ចឹមជ្រូកមេតែ២ក្បាល ក្រោយមកចិញ្ចឹមបណ្តើរស្វែងយល់ពីរបៀបថែទាំបណ្តើរ ដោយរៀនបានបទពិសោធន៍ក្នុងការចិញ្ចឹមថែទាំ ទើបទម្រង់នាំមកប្រសិទ្ធភាព ដូច្នេះ រៀងរាល់ឆ្នាំ ហ្វូងជ្រូកខ្ញុំកើនឡើងជាលំដាប់”។ បច្ចុប្បន្ន ក្នុងទ្រុងចិញ្ចឹមរបស់គ្រួសារគាត់មានហ្វូងជ្រូក១២ក្បាល ក្នុងនោះ មានជ្រូកមេ១ក្បាល ជ្រូកសាច់ ១១ ក្បាល។ អ្នកមីងញើុង ឱ្យដឹងបន្ថែម៖ “រៀងរាល់ឆ្នាំជ្រូកមេកើតកូនបាន២ល្បាស់ មួយល្បាស់ពី៩-១០ក្បាល ក្នុងមួយឆ្នាំខ្ញុំលក់២លើក មួយលើកៗគឺ១០ក្បាល មួយក្បាលទម្ងន់ប្រមាណ ១០០ គីឡូក្រាម លក់ដោយតម្លៃពី ៦០.០០០-៨០.០០០ ដុងក្នុងមួយគីឡូក្រាម។ ថ្មីៗនេះ គ្រួសារខ្ញុំទើបលក់ជ្រូកសាច់១១ ក្បាល បានប្រមាណ៨០លានដុង”។ ជាមួយនឹងប្រភពចំណូលជាង១០០លានដុងក្នុងមួយឆ្នាំ បានជួយឱ្យគ្រួសារអ្នកមីងញើុងមានជីវភាពល្អប្រសើរជាងមុន។ សង្កេតឃើញទម្រង់ចិញ្ចឹមជ្រូកមានភាពលំនឹង នៅពេលខាងមុខ អ្នកមីងញើុងត្រៀមជួសជុលនិងសង់ទ្រុងបន្ថែម ដើម្បីពង្រីកទ្រង់ទ្រាយចិញ្ចឹម បង្កើនប្រាក់ចំណូលបន្ថែម។
សមមិត្ត ទ្រឿងកឹមតៀង ប្រធានសមាគមសហព័ន្ធនារីឃុំលីវទូ ផ្តល់ព័ត៌មាន៖ “ដើម្បីអនុវត្តល្អបទបញ្ជាលេខ៤០-CT/TW របស់គណៈលេខាបក្សអំពីការ “បង្កើនការដឹកនាំរបស់បក្សចំពោះការងារឥណទានគោលនយោបាយសង្គម” សមាគមសហព័ន្ធនារីឃុំបន្តការរក្សានិងបង្កើនការងារ ផ្សព្វផ្សាយផ្សារភ្ជាប់នឹងការត្រួតពិនិត្យ ឃ្លាំមើលរបស់សមាគមគ្រប់លំដាប់ថ្នាក់។ ទន្ទឹមនឹងនោះ រក្សានិងបង្កើតនូវទម្រង់ជាគំរូថ្មីៗ ដើម្បីអនុវត្តមានប្រសិទ្ធភាពការងារប្រគល់សិទ្ធិបុលទុនចំពោះមុខសញ្ញាគោលនយោបាយ។ល។ រួមចំណែកអនុវត្តមានប្រសិទ្ធភាពគោលការណ៍របស់បក្ស រដ្ឋអំពីការងារកាត់បន្ថយភាពក្រីក្រ បង្កើតការងារធ្វើ ធានាសុខុមាលភាពសង្គម អភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់ភូមិភាគ”៕
អត្ថបទនិងរូបថត៖ ថាញវ៉ាង-មុនី