បញ្ជាការដ្ឋានយោធាខេត្តកាម៉ាវ ទើបសហការជាមួយសាកលវិទ្យាល័យត្រាវិញ បើកវគ្គបំប៉នភាសាខ្មែរដល់នាយទាហាន យោធិនជំនាញចំនួន ៥០ នាក់ក្នុងកងកម្លាំងប្រដាប់អាវុធ។

សិក្ខាកាមថតរូបអនុស្សាវរីយ៍ជាមួយគណៈចាត់តាំងថ្នាក់រៀន។
ថ្នាក់រៀនប្រព្រឹត្តឡើងក្នុងរយៈពេល ៨ សប្តាហ៍ សិក្ខាកាមបានបំប៉ន៣មុខវិជ្ជា៖ រៀនស្រៈ ព្យញ្ជនៈ ប្រកបសន្ទនា និងបច្ចេកស័ព្ទយោធា។ ក្នុងដំណាក់កាលសិក្សា សិក្ខាកាមបន្តស្រាវជ្រាវ រៀនសូត្រ ជាជំហាន ស្ទាត់ជំនាញ សំដៅទំនាក់ទំនងជាភាសាខ្មែរក្នុងការរៀនសូត្រ និងបំពេញការងារនាពេលអនាគត។
វរសេនីយ៍ឯក ឡេក្វាងល្វឹក ស្នងការនយោបាយរងនៃបញ្ជាការដ្ឋានយោធាខេត្តកាម៉ាវ គូសបញ្ជាក់៖ ការបំប៉នភាសាខ្មែរសំដៅលើកកម្ពស់ភាសាជនជាតិ និងវិធីសាស្ត្រ បំណិន បទពិសោធន៍ផ្សព្វផ្សាយ ចលនាប្រជាជននៅតំបន់ជនជាតិជូនកម្មាភិបាល នាយទាហាន យោធិនជំនាញនៅតំបន់មានជនរួមជាតិខ្មែររស់នៅកុះករ តែងទំនាក់ទំនងជាប្រចាំនិងធ្វើការផ្ទាល់ រួមចំណែកអនុវត្តមានប្រសិទ្ធភាពការងារយោធា ការពារប្រទេស នៅភូមិភាគ; កម្មវិធីទិសដៅជាតិអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គមនៅតំបន់ជនជាតិភាគតិច។ នេះជាខ្លឹមសារសំខាន់ ត្រូវបានកំណត់ក្នុងគម្រោង “កងទ័ពចូលរួមឃោសនា ចលនាជនជាតិភាគតិច សកម្មប្រឆាំងធ្វើឱ្យបរាជ័យនូវឧបាយកលបំបែកបំបាក់ផែនមហាសាមគ្គីទូទាំងជនជាតិក្នុងស្ថានភាពថ្មី”៕
លីធាន - វុាំងដុង -វិមាន