ស្របក្នុងឱកាសបុណ្យសែនដូនតារបស់ជនរួមជាតិខ្មែរ គណៈប្រតិភូថ្នាក់ដឹកនាំនៃគណៈកម្មាធិការបក្សក្រុង ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីក្រុងកឹងធើ ដឹកនាំដោយសមមិត្ត ត្រឹងវុាំងហ្វៀង អនុលេខានៃគណៈកម្មាធិការបក្ស ទីក្រុងកឹងធើ បានអញ្ជើញមកសួរសុខទុក្ខ និងប្រសិទ្ធពរបុណ្យសែនដូនតា ឆ្នាំ២០២៥។

សមមិត្ត ត្រឹងវុាំងហ្វៀង អនុលេខានៃគណៈកម្មាធិការបក្សទីក្រុងកឹងធើ សួរសុខទុក្ខនិងប្រគេន
ទេយ្យវត្ថុដល់ព្រះសង្ឃវត្តមហាទប់។

គណៈប្រតិភូអញ្ជើញមកសួរសុខទុក្ខ និងជូនអំណោយនៅវិទ្យាល័យជនជាតិអន្តេវាសិកហ្វិញកឿង។

សមមិត្ត ត្រឹងវុាំងហ្វៀង អនុលេខានៃគណៈកម្មាធិការបក្សទីក្រុងកឹងធើ សួរសុខទុក្ខនិងជូនអំណោយ
ដល់គ្រួសារលោកង៉ោឃី អតីតនាយករងមន្ទីរវប្បធម៌ កីឡានិងទេសចរណ៍ខេត្តសុកត្រាំង(ចាស់)។

សមមិត្ត ត្រឹងវុាំងហ្វៀង អនុលេខានៃគណៈកម្មាធិការបក្សទីក្រុងកឹងធើ សួរសុខទុក្ខនិងជូនអំណោយដល់
គ្រួសារលោកឡឹមវិញភឿង អតីតនាយករងស្ថានីយវិទ្យុនិងទូរទស្សន៍សុកត្រាំង(ចាស់)។
តាមរយៈនោះ គណៈប្រតិភូបានអញ្ជើញមកសួរសុខទុក្ខ និងប្រសិទ្ធពរបុណ្យសែនដូនតានៅវត្តមហាទប់ វត្តពាមបួនថ្មី ក្រុមសិល្បៈខ្មែរ និងកម្មាភិបាលចូលនិវត្តន៍ រួមមាន៖ លោកង៉ោឃី អតីតនាយករងមន្ទីរវប្បធម៌ កីឡានិងទេសចរណ៍ ខេត្តសុកត្រាំង; លោកគឹមលឿន អតីតអនុប្រធានគណៈជនជាតិខេត្តសុកត្រាំង; គ្រួសារលោក សុរិយា អតីតនាយករងមន្ទីរវប្បធម៌-ព័ត៌មានខេត្តហូវយ៉ាង និងលោកឡឹមវិញភឿង អតីតនាយករងស្ថានីយវិទ្យុនិងទូរទស្សន៍សុកត្រាំង នៅសង្កាត់ភូឡើយ។
នៅទីតាំងដែលអញ្ជើញទៅ សមមិត្ត ត្រឹងវុាំងហ្វៀង បានសួរសុខទុក្ខយ៉ាងកក់ក្តៅ និងប្រសិទ្ធពរដល់ព្រះសង្ឃ អាចារ្យ គណៈកម្មការវត្ត គណៈនាយកសាលា កម្មាភិបាល អ្នករដ្ឋការ បុគ្គលិករបស់ក្រុមសិល្បៈខ្មែរ កម្មាភិបាលចូលនិវត្តន៍ សិស្សនិស្សិត និងជនរួមជាតិខ្មែរទទួលបុណ្យសែនដូនតាដោយសប្បាយរីករាយ សុខដុមរម្យនា និងសុភមង្គល។ សមមិត្តបានកត់សម្គាល់ និងស្ងើចសរសើរចំពោះការរួមចំណែកជាវិជ្ជមានរបស់ព្រះសង្ឃ អ្នករដ្ឋការ បុគ្គលិក កម្មាភិបាលចូលនិវត្តន៍ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច - សង្គម អភិរក្សអត្តសញ្ញាណវប្បធម៌និងពង្រឹងផែនមហាសាមគ្គីទូទាំងជនជាតិ។
សមមិត្ត ត្រឹងវុាំងហ្វៀង រំពឹងថា ព្រះសង្ឃ អាចារ្យ គណៈកម្មការវត្ត គណៈនាយកសាលា កម្មាភិបាល អ្នករដ្ឋការ បុគ្គលិក ក្រុមសិល្បៈខ្មែរ កម្មាភិបាលចូលនិវត្តន៍ និងជនរួមជាតិខ្មែរ បន្តពង្រីកប្រវេណីដ៏ល្អប្រពៃ និងសកម្មចូលរួមក្នុងចលនាប្រឡងប្រណាំងនៅភូមិឋាន; ចលនាប្រឡងប្រណាំងបង្រៀនល្អ រៀនល្អ; បន្តឃោសនា ចលនាជនរួមជាតិខ្មែរ “រស់នៅប្រតិបត្តិល្អតាមសាសនា អនុវត្តល្អការងារសង្គម” និងអនុវត្តល្អនូវគោលការណ៍ គោលមាគ៌ារបស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ រួមកម្លាំងជាមួយរដ្ឋអំណាចកសាងភូមិស្រុកឱ្យកាន់តែអភិវឌ្ឍន៍ជាងទៀត៕
យ្វីអាញ-វិមាន