ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

19/09/2025 - 15:20

ថ្នាក់​ដឹក​នាំ​ទី​ក្រុង​អញ្ជើញ​ទៅ​សួ​សុខ​ទុក្ខ​ និង​ប្រ​សិទ្ធ​ពរ​បុណ្យ​សែន​ដូន​តា 

ក្រុម​ប្រតិ​ភូ​កម្មា​ភិបាល​នៃ​គណៈ​កម្មា​ធិការ​បក្ស​ក្រុង​ ដឹក​នាំ​ដោយ​លោក​ តុង​ហ្វាង​ខូយ សមា​ជិក​គណៈ​អចិ​ន្ត្រៃយ៍​នៃ​គណៈ​កម្មា​ធិការ​បក្ស​ទី​ក្រុង​កឹង​ធើ លេខា​បក្ស​សង្កាត់​ង៉ា​បៃ បាន​អញ្ជើញ​ទៅ​សួរ​សុខ​ទុក្ខ​ និង​ប្រ​សិទ្ធ​ពរ​បុណ្យ​សែន​ដូន​តា​នៅ​តាម​វត្ត​ព្រះ​ពុទ្ធ​សាសនា​ទក្ខិណ​និកាយ​ខ្មែរ​នៅ​កេ​សាច់ (ខ្សាច់), ថើយ​អាង​ហូយ​ និង​ញ៉ើង​មី រួម​មាន៖ វត្ត​ពោធិ៍​ខ្សាច់​ វត្ត​ពោធិ៍​ផ្តោក (ឃុំ​កេ​សាច់); វត្ត​ពោធិ៍​ថ្លឹង​ (ឃុំ​ថើយ​អាង​ហូយ​); វត្ត​កំ​ពង់​ជុំ (ឃុំ​ញ៉ើង​មី)។​

លោក​ តុង​ហ្វាង​ខូយ (ទី​៣​ពី​ឆ្វេង) ជូន​ប្រ​គេន​ទេយ្យ​ទាន​និង​ប្រ​សិទ្ធ​ពរ​បុណ្យ​សែន​ដូន​តា​
ដល់ព្រះចៅអធិការវត្តពោធិ៍ខ្សាច់។

នៅ​កន្លែង​ដែល​អញ្ជើញ​ទៅ​ លោក​តុង​ហ្វាង​ខូយ បាន​ថ្វាយ​ប្រ​គេន​និង​ជូន​ជា​ព័ត៌​មាន​ដល់​ព្រះ​ចៅ​អធិ​ការ​ និង​គណៈ​កម្ម​ការ​វត្ត​ អំ​ពី​ស្ថាន​ភាព​ទី​ក្រុង​ក្រោយ​ពី​រូម​បញ្ចូល​ និង​ការ​ងារ​គិត​អាន​ជីវ​ភាព​របស់​ប្រ​ជា​ជន​នៅ​លើ​ភូមិ​ឋាន។​ លោក​ តុង​ហ្វាង​ខូយ បាន​សង្កត់​ធ្ងន់​ ថ្នាក់​ដឹក​នាំ​ទី​ក្រុង​បាន​ចាប់​អា​រម្មណ៍​យ៉ាង​ខ្លាំង​ចំ​ពោះ​ការ​គិត​អាន និង​អនុវត្ត​ល្អ​បណ្តា​គោល​នយោ​បាយ​សម្រាប់​ជន​ជាតិ​ បន្ត​អនុវត្ត​កម្ម​វិធី​និង​គោល​នយោ​បាយ​ជន​ជាតិ​ ដើម្បី​មា​មីង​មាន​ជីវ​ភាព​កាន់​តែ​ប្រ​សើរ​ឡើង។​ ស្រប​ក្នុង​ឱកាស​បុណ្យ​សែន​ដូន​តា​ឆ្នាំ​ ២០២៥ លោក​ តុង​ហ្វាង​ខូយ បាន​ប្រ​សិទ្ធ​ពរ​ដល់​ព្រះ​ចៅ​អធិ​ការ​ ព្រះ​សង្ឃ​ គណៈ​កម្ម​ការ​វត្ត​ និង​មា​មីង​ពុទ្ធ​បរ​ស័ទ ទទួល​អំ​ណរ​បុណ្យ​សែន​ដូន​តា​សប្បាយ​រីក​រាយ កក់​ក្តៅ​និង​សុភ​មង្គល។​

ព្រះ​ចៅ​អធិ​ការ​នា​នា​វត្ត​ បាន​ថ្លែង​អំ​ណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ចំ​ពោះ​ថ្នាក់​ដឹក​នាំ​នៃ​គណៈ​កម្មា​ធិការ​បក្ស​ទីក្រុង​ ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ និង​គណៈ​កម្មា​ធិការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ទី​ក្រុង​កឹង​ធើ តែង​តែ​យក​ចិត្ត​ទុក​ដាក់​ដល់​ថ្ងៃ​បុណ្យ​ទាន​របស់​ជន​រួម​ជាតិ​ខ្មែរ​ តែង​អញ្ជើញ​មក​សួរ​សុខ​ទុក្ខ​ ជូន​អំ​ណោយ​អប​អរ​សា​ទរ​បង្ក​បន្ថែម​ក្តី​រំភើប​រីក​រាយ។​ ទន្ទឹម​នឹង​នោះ​ ផ្សព្វ​ផ្សាយ​ចលនា​ពុទ្ធ​សាស​និក​សកម្ម​ពល​កម្ម​ផលិត អនុវត្ត​ល្អ​ភារ​កិច្ច​របស់​ប្រ​ជា​ពល​រដ្ឋ​...រួម​ចំ​ណែក​កសាង​ទីក្រុង​កឹង​ធើ​មួយ​ថ្ងៃ​កាន់​តែ​មាន​ភាព​ស៊ី​វិ​ល័យ​សម្បូរ​សប្បាយ។​

* ក្នុង​ថ្ងៃ​នោះ​ដែរ​ លោក​ លី​រដ្ឋា​ អនុប្រ​ធាន​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ រួម​ជា​មួយ​នឹង​ក្រុម​ប្រតិ​ភូ​បាន​អញ្ជើញ​ទៅ​សួរ​សុខ​ទុក្ខ​ និង​ជូន​អំ​ណោយ​ដល់​អតីត​ថ្នាក់​ដឹក​នាំ​បក្ស​ រដ្ឋ​ និង​វីរៈ​កង​កម្លាំង​ប្រ​ដាប់​អា​វុធ​ជា​ជន​រួម​ជាតិ​ខ្មែរ; ព្រះ​តេជ​ព្រះ​គុណ​ ព្រះ​ចៅ​អធិ​ការ​ និង​គណៈ​កម្ម​ការ​វត្ត​ខ្មែរ​នៅ​លើ​ភូមិ​ឋាន​ខណ្ឌ​និញ​កេវ។​

ក្រុម​ប្រ​តិភូ​អញ្ជើញ​ទៅ​សួរ​សុខ​ទុក្ខ​ និង​ប្រ​គេ​ទេយ្យ​ទាន​ដល់​ព្រះ​សង្ឃ​ អា​ចារ្យ​ និង​គណៈ​កម្ម​ការ​វត្ត​ពិ​ទូ​ឃោស​រង្សី​ និង​ព្រះ​តេជ​ព្រះ​គុណ​ លី​ហុង។​

ក្រុម​ប្រតិ​ភូ​បាន​ចុះ​សួរ​សុខ​ទុក្ខ​ និង​ប្រ​សិទ្ធ​ពរ​ដល់​ព្រះ​ចៅ​អធិ​ការ​ និង​គណៈ​កម្ម​ការ​វត្ត​ពិទូ​ឃោ​សារ​ង្សី; ព្រះ​តេជ​គុណ​ លី​ហុង​ អនុប្រ​ធាន​ប្រ​ចាំ​ការ​ និង​ជា​អគ្គ​លេខា​ ប្រ​ធាន​ការិ​យា​ល័យ​សម​គម​ព្រះ​សង្ឃ​សាម​គ្គី​ស្នេហា​ជាតិ​ក្រុង; ព្រះ​ចៅ​អធិ​ការ​និង​គណៈ​កម្ម​ការ​វត្ត​មុនី​រង្សី; ព្រះ​តេជ​គុណ​ ត្រឹង​សន អនុប្រ​ធាន​សមា​គម​ព្រះ​សង្ឃ​សាមគ្គី​ស្នេហា​ជាតិ​ក្រុង។​ គ្រួ​សារ​ លោក​ហ្វិញ​កឿង​ អតីត​អនុប្រ​ធាន​រដ្ឋ​សភា​; គ្រួ​សារ​វីរៈ​កង​កម្លាំង​ប្រ​ដាប់​អា​វុធ​ប្រ​ជា​ជន​ ស៊ើង​តង; លោក​ស៊ើង​សុង​ស៊ើង អតីត​សមា​ជិក​គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​បក្ស​ អតីត​អនុប្រ​ធាន​គណៈ​ប្រ​ចាំ​ការ​នៃ​គណៈ​ចង្អុល​ការតី​ណាម​បូ។​

ក្រុម​ប្រតិ​ភូ​អញ្ជើញ​ទៅ​សួរ​សុខ​ទុក្ខ​ និង​ប្រ​គេន​ទេយ្យ​ទាន​ដល់​ព្រះ​សង្ឃ​ អា​ចារ្យ​ គណៈ​គណៈ​កម្ម​ការ​វត្ត​មុនី​រង្សី​ និង​ព្រះ​តេជ​គុណ​ ត្រឹង​សន។​

នៅ​កន្លែង​ដែល​អញ្ជើញ​ទៅ​ដល់​ លោក​ លី​រដ្ឋា​ មាន​ប្រ​សាសន៍​ថា៖ រៀង​រាល់​ឆ្នាំ​ ថ្នាក់​ដឹក​នាំ​ក្រុង​តែង​យក​ចិត្ត​ទុក​ដាក់​ចុះ​ទៅ​សួរ​សុខ​ទុក្ខ​ និង​ប្រ​សិទ្ធ​ពរ​ដល់​ព្រះ​សង្ឃ​ និង​ជន​រួម​ជន​ខ្មែរ​ក្នុង​ឱកាស​បុណ្យ​ទាន​ប្រ​ពៃ​ណី​របស់​ជន​រួម​ជាតិ​ខ្មែរ​ ឆ្លង​តាម​រយៈ​នោះ​ បាន​រឹត​បណ្តឹង​ចំ​ណង​សាម​គ្គី​ភាព។​ ជន​រួម​ជន​ខ្មែរ​បាន​ចូល​រួម​យ៉ាង​សកម្ម​ក្នុង​កម្ម​វិធី​ និង​គម្រោង​អភិវឌ្ឍន៍​សេដ្ឋ​កិច្ច​ ជា​ជំ​ហាន​លើក​កម្ពស់​ជីវ​ភាព។​ ក្នុង​បរិ​បទ​នៃ​ការ​រួម​បញ្ចូល​អង្គ​ភាព​រដ្ឋ​បាល​​សហ​គមន៍​ជន​រួម​ជាតិ​ខ្មែរ​បាន​ចូល​រួម​យ៉ាង​សំ​ខាន់​ រួម​ចំ​ណែក​ក្នុង​ការ​អនុវត្ត​មាន​ប្រ​សិទ្ធ​ភាព​បណ្តា​គោល​ការណ៍​ ជា​ពិ​សេស​ក្នុង​ការ​អនុវត្ត​ទម្រង់​រដ្ឋ​អំ​ណាច​ ២ ថ្នាក់។​

ក្រុម​ប្រតិ​ភូ​អញ្ជើញ​ទៅ​សួរ​សុខ​ទុក្ខ​ និង​ជូន​អំ​ណោយ​ដល់​គ្រួ​សារ​លោក​ហ្វិញ​កឿង។​

ក្នុង​ឱកាស​បុណ្យ​សែន​ដូន​តា ក្រុម​ប្រតិ​ភូ​បាន​ផ្ញើ​នូវ​វា​ចាប្រ​សិទ្ធ​ពរ​ សង្ឃឹម​ថា​ជន​រួម​ជាតិ​ខ្មែរ​ជា​និច្ច​កាល​មាន​សុខ​ភាព​ល្អ​ សុខ​ក្សេម​ក្សាន្ត​ និង​រួម​កម្លាំង​កសាង​ទី​ក្រុង​ស៊ី​វិល័យ​ និង​ឆ្លាត​វៃ។​ ទន្ទឹម​នឹង​នោះ​ សង្ឃឹម​ថា​ ព្រះ​តេជព្រះ​គុណ​ ព្រះ​ចៅ​អធិ​ការ​ គណៈ​កម្ម​ការ​នា​នា​វត្ត​និង​គ្រួ​សារ​ជន​រួម​ជាតិ​ខ្មែរ​ទាំង​អស់​នឹង​បន្ត​ផ្សព្វ​ផ្សាយ​ ចលនា​បង​ប្អូន​ជន​រួម​ជាតិ​ខ្មែរ​ អនុវត្ត​ល្អ​គោល​ការណ៍​របស់​បក្ស​ គោល​នយោ​បាយ​ ក្រឹត្យ​ច្បាប់​របស់​រដ្ឋ​; អភិ​រក្ស​និង​ពង្រីក​អត្ត​សញ្ញាណ​វប្ប​ធម៌​ជាតិ; ពង្រីក​ស្មារតី​សាម​គ្គី​ទូទាំង​ជន​ជាតិ​រួម​ជា​មួយ​នឹង​ប្រ​ជា​ជន​គ្រប់​ជាន់​ស្រ​ទាប់​ កសាង​ទីក្រុង​មួយ​ថ្ងៃ​កាន់​តែ​រីក​ចម្រើន។​

* ក្នុង​រយៈ​ពេល​ ២ ថ្ងៃ​ (ថ្ងៃ​ទី១៨ និង​១៩ ខែ​កញ្ញា) បញ្ជា​ការ​ដ្ឋាន​យោ​ធា​ទីក្រុង​កឹង​ធើ បាន​រៀប​ចំ​ក្រុម​ប្រតិ​ភូ​ទៅ​សួរ​សុខ​ទុក្ខ​ និង​ប្រ​គេន​ទេយ្យ​ទាន​ដល់​វត្ត​ពុទ្ធ​សាសនា​ខ្មែរ​ ក្នុង​ឱកាស​បុណ្យ​សែន​ដូន​តា ឆ្នាំ​២០២៥។​

ក្រុម​ប្រតិ​ភូ​បាន​ទៅ​សួរ​សុខ​ទុក្ខ​ និង​ប្រ​គេន​ទេយ្យ​ទាន​ដល់​វត្ត​ពោធិ៍​សំ​រោង​ (សង្កាត់​វត្ត​អូរ​ម៉ូង​) វត្ត​មុនី​រង្សី​ វត្ត​ពិទូឃោ​សរ​ង្សី​ (សង្កាត់​និញ​កេវ​) វត្ត​ឃ្លាំង​និង​វត្ត​សំ​រោង​ (សង្កាត់​សុក​ត្រាំង) វត្ត​ស្រ​ឡូង (សង្កាត់​មី​ស្វៀង) វត្ត​ទំ​នប់​ (ឃុំ​អាង​និញ) វត្ត​ខេម​រា​រង្សី​ (ឃុំ​វិញ​តឿង) និង​វត្ត​សាស​នរង្សី​ (សង្កាត់​វីតឹង)។​

តំ​ណាង​បញ្ជា​ការ​ដ្ឋាន​យោ​ធា​ទី​ក្រុង​កឹង​ធើ ប្រ​សិទ្ធ​ពរ​បុណ្យ​ដូន​តា​នៅ​វត្ត​មុនី​រង្សី។​

តំ​ណាង​បញ្ជា​ការ​ដ្ឋាន​យោ​ធាទី​ក្រុង​កឹង​ធើ ប្រ​សិទ្ធ​ពរ​ដល់​ព្រះ​តេជ​គុណ​ ព្រះ​ឧបជ្ឈាយ៍ ព្រះ​សង្ឃ​ គណៈ​កម្ម​ការ​វត្ត​និង​ជន​រួម​ជាតិ​ខ្មែរ​ ទទួល​អំ​ណរ​បុណ្យ​សែន​ដូន​តា ប្រ​កប​ដោយ​ភាព​រីក​រាយ និង​សុភ​មង្គល។​ ទន្ទឹម​នឹង​នោះ​ កត់​សម្គាល់​នូវ​ការ​រួម​ចំ​ណែក​ដ៏​សំ​ខាន់​របស់​អ្នក​មុខ​អ្នក​ការ​សាសនា​ ក្នុង​ការ​ចលនា​ជន​រួម​ជាតិ​ខ្មែរ​កសាង​ខឿន​ការ​ពារ​ជាតិ​ទូទាំង​ប្រ​ជា​ជន; អនុវត្ត​ល្អ​គោល​ការណ៍​របស់​បក្ស​ គោល​នយោ​បាយ​ និង​ក្រឹត្យ​ច្បាប់​របស់​រដ្ឋ ...៕​

ធ្វីលីវ​ - កេវ​ជិញ - ផាម​ទ្រុង​

ចែករំលែកអត្ថបទ