18/09/2025 - 09:56

គោល​នយោ​បាយ​ជំ​នួយ​កម្មា​ភិបាល​ អ្នក​រដ្ឋ​ការ​ បុគ្គ​លិក​ និង​អ្នក​ធ្វើ​ការ​នៅ​ខេត្ត​សុក​ត្រាំង​ (ចាស់​) ខេត្ត​ហូវ​យ៉ាង​ (ចាស់​) ដែល​មក​បំ​ពេញ​ការ​ងារ​នៅ​ទី​ក្រុង​កឹង​ធើ 

សេចក្តី​សម្រេច​ចិត្ត​ស្តី​ពី​គោល​នយោ​បាយ​ជំ​នួយ​កម្មា​ភិបាល​ អ្នក​រ​ដ្ឋការ​ បុគ្គ​លិក​ និង​អ្នក​ធ្វើ​ការ​នៅ​ខេត្ត​សុក​ត្រាំង​ (ចាស់​) ខេត្ត​ហូវ​យ៉ាង​ (ចាស់) ដែល​បាន​មក​បំ​ពេញ​ការ​ងារ​នៅ​មជ្ឈ​មណ្ឌល​រដ្ឋ​បាល​នៃ​ទី​ក្រុង​កឹង​ធើ បន្ទាប់​ពី​ការ​រៀប​ចំ​ឡើង​វិញ​នូវ​អង្គ​ភាព​រដ្ឋ​បាល​ មាន​ខ្លឹម​សារ​ដូច​ខាង​ក្រោម÷

រូបជាឧទាហរណ៍។

មាត្រា​ ២. មុខ​សញ្ញា​អនុវត្ត​

១. កម្មា​ភិបាល​ អ្នក​រដ្ឋ​ការ​ បុគ្គ​លិក​ និង​អ្នក​ធ្វើ​ការ​ដែល​កំ​ពុង​បំ​ពេញ​ការ​ងារ​នៅ​តាម​ស្ថា​ប័ន​នា​នា​របស់​បក្ស​កុម្មុយ​និស្ត​វៀត​ណាម រដ្ឋ​ រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម អង្គ​ការ​នយោ​បាយ​-សង្គម​ អង្គ​ភាព​បម្រើ​បុព្វ​ហេតុ​រដ្ឋ​ និង​អ្នក​ធ្វើ​ការ​នៅ​តាម​សមា​គម​មហា​ជន​ដែល​បក្ស​ រដ្ឋ​បាន​ប្រ​គល់​ភារ​កិច្ច​ថ្នាក់​ខេត្ត​ នៅ​ខេត្ត​សុក​ត្រាំង​ (ចាស់) ខេត្ត​ហូវ​យ៉ាង​ (ចាស់​) បាន​មក​បំ​ពេញ​ការ​ងារ​នៅ​មជ្ឈ​មណ្ឌល​រដ្ឋ​បាល​នៃ​ទី​ក្រុង​កឹង​ធើ បន្ទាប់​ពី​ការ​រៀប​ចំ​ឡើង​វិញ​នូវ​អង្គ​ភាព​រដ្ឋ​បាល​ តាម​ការ​ចាត់​តាំង​ បែង​ចែក​ភារ​កិច្ច​របស់​អង្គ​ការ។​

២. ស្ថា​ប័ន​ អង្គ​ការ​ បុគ្គល​ដែល​ពាក់​ព័ន្ធ​នឹង​ការ​ងារ​បង្កើត​ ផ្តល់​ផ្ទេរ​ អនុវត្ត​គម្រោង​ថវិកា​ បញ្ចប់​គម្រោង​ចំ​ណូល​-ចំ​ណាយ​ថវិកា​រដ្ឋ។​

មាត្រា​ ៣. គោល​នយោ​បាយ​ជំ​នួយ​

១. ចំ​ពោះ​មុខ​សញ្ញា​ដែល​បាន​កំ​ណត់​នៅ​ចំ​ណុច​ទី​១ មាត្រា​ ២ នៃ​សេច​ក្តី​សម្រេច​ចិត្ត​នេះ​ ដែល​មិន​ស្ថិត​នៅ​ក្នុង​ករណី​ដែល​ត្រូវ​បាន​រៀប​ចំ​ផ្ទះ​សម្រាប់​ស្នាក់​នៅ​ យាន​យន្ត​ដឹក​ទៅ​បំ​ពេញ​ការ​ងារ​ (លើក​លែង​តែ​អង្គ​ភាព​បម្រើ​បុព្វ​ហេតុ​រដ្ឋ​ដែល​ធានា​ដោយ​ខ្លួន​ឯង​នូវ​ការ​ចំ​ណាយ​ប្រ​ចាំ​ថ្ងៃ​ និង​ការ​ចំ​ណាយ​វិនិ​យោគ អង្គ​ភាព​បម្រើ​បុព្វ​ហេតុ​រដ្ឋ​ដែល​ធា​នា​ដោយ​ខ្លួន​ឯង​នូវ​ការ​ចំ​ណាយ​ប្រ​ចាំ​ថ្ងៃ) គឺត្រូវ​បាន​គាំ​ទ្រ​ចំ​នួន​ ៥.០០០​.០០០ ដុង​/នាក់/ខែ​ រួម​មាន៖ ឧបត្ថម្ភ​ថ្លៃ​ធ្វើ​ដំ​ណើរ ១.០០០​.០០០ ដុង​/នាក់/ខែ​; ឧបត្ថម្ភ​ថ្លៃ​អា​ហារ​២.០០០​.០០០ ដុង​/នាក់/ខែ​; ​ថ្លៃ​ជួល​ផ្ទះ​ស្នាក់​នៅ​ ២.០០០.​០០០ ដុង​/នាក់/ខែ។​

ក្នុង​ករណី​ដែល​មុខ​សញ្ញា​បាន​កំ​ណត់​នៅ​ចំ​ណុច​ទី​១ មាត្រា​ ២ នៃ​សេច​ក្តី​សម្រេច​ចិត្ត​នេះ​ ដែល​ស្ថិត​នៅ​ក្នុង​ករណី​ដែល​ត្រូវ​បាន​រៀប​ចំ​ផ្ទះ​សម្រាប់​ស្នាក់នៅ​ យាន​យន្ត​ដឹក​ទៅ​បំ​ពេញ​ការ​ងារ​ ប៉ុន្តែ​មិន​ទាន់​បាន​រៀប​ចំ​ផ្ទះ​សម្រាប់​ស្នាក់​នៅ​ យាន​យន្ត​ដឹក​ទៅ​បំ​ពេញ​ការ​ងារ​ទេ​ គឺត្រូវ​បាន​ជំ​នួយ​ថ្លៃ​ជួល​ផ្ទះ​ស្នាក់​នៅ​ ជំ​នួយ​ថ្លៃ​ធ្វើ​ដំ​ណើរ​រហូត​ដល់​ពេល​ដែល​ត្រូវ​បាន​រៀប​ចំ​ផ្ទះ​សម្រាប់​ស្នាក់​នៅ​ យាន​យន្ត​ដឹក​ទៅ​បំ​ពេញ​ការ​ងារ។​ មុខ​សញ្ញា​ដែល​បាន​ចុះ​បញ្ជី​ស្នាក់​នៅ​ នៅ​ខណ្ឌ​និញ​កេវ​ ទី​ក្រុង​កឹង​ធើ (ចាស់​) ដែល​សព្វ​ថ្ងៃ​ជា​សង្កាត់​៖ និញ​កេវ​ កៃ​ខេ តឹង​អាង​ និង​អាង​ប៊ិញ គឺ​មិន​បាន​ជំ​នួយ​ថ្លៃ​ជួល​ផ្ទះ​ស្នាក់​នៅ​ទេ។​

២. ដោយ​ផ្អែក​លើ​គោល​នយោ​បាយ​ជំ​នួយ​ដែល​បាន​កំ​ណត់​នៅ​ចំ​ណុច​ទី​១ នៃ​មាត្រា​នេះ​ អង្គ​ភាព​បម្រើ​បុព្វ​ហេតុ​រដ្ឋ​ដែល​ធានា​ដោយ​ខ្លួន​ឯង​នូវ​ការ​ចំ​ណាយ​ប្រ​ចាំ​ថ្ងៃ​ និង​ការ​ចំ​ណាយ​វិនិ​យោគ អង្គ​ភាព​បម្រើ​បុព្វ​ហេតុ​រដ្ឋ​ដែល​ធានា​ដោយ​ខ្លួន​ឯង​នូវ​ការ​ចំ​ណាយ​ប្រ​ចាំ​ថ្ងៃ​ គឺ​ត្រូវ​ធ្វើ​តុល្យ​ភាព​តាម​លទ្ធ​ភាព​នៃ​ប្រ​ភព​ហិរញ្ញ​វត្ថុ​របស់​អង្គ​ភាព​ ដើម្បី​ជំ​នួយ​ដល់​បុគ្គ​លិក​ និង​អ្នក​ធ្វើ​ការ​ដែល​បំ​ពេញ​ការ​ងារ​នៅ​ក្នុង​អង្គ​ភាព​ និង​ត្រូវ​តែ​កំ​ណត់​លម្អិត​នៅ​ក្នុង​បទ​បញ្ញត្តិ​ចំ​ណាយ​ផ្ទៃ​ក្នុង​របស់​អង្គ​ភាព។​

៣. គោល​នយោ​បាយ​ជំ​នួយ​ត្រូវ​បាន​អនុវត្ត​តាម​ទម្រង់​ម៉ៅ​ការ​ និង​ត្រូវ​បាន​ស្ថា​ប័ន​ អង្គ​ភាព​ដែល​ទទួល​មុខ​សញ្ញា​ ដែល​បាន​កំ​ណត់​នៅ​ចំ​ណុច​ទី១ មាត្រា​ ២ នៃ​សេច​ក្តី​សម្រេច​ចិត្ត​នេះ​ ទូទាត់​ប្រាក់​ជា​ទៀង​ទាត់​ប្រ​ចាំ​ខែ​រួម​ជា​មួយ​ប្រាក់​បៀ​វត្ស (ចំ​នួន​ទឹក​ប្រាក់​ជំ​នួយ​នេះ​មិន​ត្រូវ​បាន​ប្រើ​ជា​មូល​ដ្ឋាន​ដើម្បី​គណ​នា​ការ​បង់​ ការ​ទទួល​ប្រាក់​បំ​ណាច់​ធា​នា​រ៉ាប់​រង​សង្គម​ ធា​នា​រ៉ាប់​រង​សុខា​ភិបាល​ ធា​នា​រ៉ាប់​រង​គ្មាន​ការ​ធ្វើ​ និង​មិន​បាន​ប្រើ​ជា​មូល​ដ្ឋាន​ដើម្បី​គណ​នា​របប​ប្រាក់​ឧបត្ថម្ភ​ផ្សេង​ទៀត)។​

រយៈ​ពេល​ទទួល​គោល​នយោ​បាយ​ជំ​នួយ​÷ គឺ ២៤ ខែ​ (គិត​ចាប់​ពី​ខែ​កក្កដា​ ឆ្នាំ​២០២៥ ដល់​ខែ​មិថុនា​ ឆ្នាំ​ ២០២៧)៕​ 

យោង​តាម​÷ baocantho.com.vn - បក​ប្រែ÷ សុផន

ចែករំលែកអត្ថបទ