ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

18/09/2025 - 09:56

ថ្នាក់​ដឹក​នាំ​ទីក្រុង​កឹង​ធើ អញ្ជើញ​ទៅ​សួរ​សុខ​ទុក្ខ​និង​ប្រ​សិទ្ធ​ពរ​ពិធី​បុណ្យ​សែន​ដូន​តា​ឆ្នាំ​២០២៥ 

គណៈ​ប្រតិ​ភូ​នៃ​គណ​កម្មា​ធិការ​បក្ស​-ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​-គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ គណៈ​កម្មា​ធិការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ទី​ក្រុង​កឹង​ធើ បាន​អញ្ជើញ​ទៅ​សួរ​សុខ​ទុក្ខ​ ជូន​អំ​ណោយ​ និង​ប្រ​សិទ្ធ​ពរ​ក្នុង​ឱកាស​ពិធី​បុណ្យ​សែន​ដូន​តា​ឆ្នាំ​២០២៥ នៅ​វត្ត​អា​រាម​ សា​លា​រៀន​ និង​គ្រួ​សារ​អតីត​កម្មា​ភិបាល​ខ្មែរ​ នៅ​តាម​ឃុំ​ សង្កាត់​នា​នា។​

គណៈ​ប្រតិ​ភូ​ដឹក​នាំ​ដោយ​លោក​ដុង​វ៉ាំង​ថាញ អនុ​លេខា​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិការ​បក្ស​ទី​ក្រុង​ ប្រ​ធាន​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ បាន​អញ្ជើញ​ទៅ​សួរ​សុខ​ទុក្ខ​ ប្រ​គេន​ទេយ្យ​ទាន​ចំ​ពោះ​ព្រះ​ចៅ​អធិ​ការ​ និង​គណៈ​កម្ម​ការ​វត្ត​ដើម​ពោធិ៍​ វត្ត​ពាម​បួន​ នៅ​ឃុំ​ត្រឹង​ដេ និង​វត្ត​ទឹក​ប្រៃ នៅ​ឃុំ​ឡុង​ភូ។​

នៅ​គ្រប់​ទី​កន្លែង​ដែល​ទៅ​ដល់​ លោក​ដុង​វ៉ាំង​ថាញ រួម​ទាំង​សមា​ជិក​នៃ​គណៈ​ប្រតិ​ភូ​បាន​សាក​សួរ​សុខ​ទុក្ខ​យ៉ាង​កក់​ក្តៅ​និង​ប្រ​សិទ្ធ​ពរ​ចំ​ពោះ​ព្រះ​សង្ឃ​ គណៈ​កម្ម​ការ​វត្ត​ដើម​ពោធិ៍​ វត្ត​ពាម​បួន​ វត្ត​ទឹក​ប្រៃ និង​មា​មីង​ពុទ្ធ​បរិ​ស័ទ​ទាំង​អស់​ ទទួល​បុណ្យ​សែន​ដូន​តា​ឆ្នាំ​២០២៥ ប្រ​កប​ដោយ​ភាព​រីក​រាយ សុខ​ដុម​រមនា​ និង​សុភ​មង្គល។​

ជូន​ព័ត៌​មាន​អំ​ពី​ស្ថាន​ភាព​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​របស់​ទីក្រុង​កឹង​ធើ​ក្នុង​ពេល​កន្លង​ អនុ​លេខា​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិការ​បក្ស​ទី​ក្រុង​មាន​ប្រ​សាសន៍​ថា​ ទី​ក្រុង​ទទួល​បាន​លទ្ធ​ផល​វិជ្ជ​មាន​ជា​ច្រើន​លើ​វិស័យ​នា​នា។​ សមិទ្ធ​ផល​ទាំង​នោះ​មាន​ការ​រួម​ចំ​ណែក​ដ៏​សំ​ខាន់​របស់​ប្រ​ជា​ជន​ និង​ជន​រួម​ជាតិ​នៃ​បណ្ដា​ជន​ជាតិ​ ក្នុង​នោះ​ជន​រួម​ជាតិ​ខ្មែរ​ជា​ផ្នែក​មួយ​ដែល​ផ្សារ​ភ្ជាប់​និង​រួម​ដំ​ណើរ​ជា​មួយ​ការ​អភិ​វឌ្ឍ​រួម។​

លោក​ដុង​វ៉ាំង​ថាញ (ខាង​ស្ដាំ) អនុ​លេខា​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិការ​បក្ស​ទី​ក្រុង​ ប្រ​ធាន​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ទីក្រុង​កឹង​ធើ ប្រ​សិទ្ធ​ពរ​ព្រះ​ចៅ​អធិ​ការ​វត្ត​ដើម​ពោធិ៍។​ 

លោក​ដុង​វ៉ាំង​ថាញ បាន​សម្ដែង​នូវ​បំ​ណង​ក្នុង​ពេល​ខាង​មុខ​ ព្រះ​ចៅ​អធិ​ការ​ និង​គណៈ​កម្ម​ការ​វត្ត​ដើម​ពោធិ៍​ វត្ត​ពាម​បួន​ វត្ត​ទឹក​ប្រៃ បន្ត​ពង្រីក​ស្មារតី​សាម​គ្គី​ បង្កើន​តួនា​ទីកៀរ​គរ​ពុទ្ធ​បរិស័ទ​ចូល​រួម​យ៉ាង​សកម្ម​ក្នុង​បណ្ដា​ចលនា​ប្រ​ឡង​ប្រ​ណាំង​ស្នេហា​ជាតិ​ រក្សា​សន្តិ​សុខ​សណ្ដាប់​ធ្នាប់​ កសាង​ជីវ​ភាព​វប្ប​ធម៌​ល្អ​ប្រ​សើរ​ ខិត​ខំ​ពល​កម្ម​ផលិត ដើម្បី​បង្កើន​ប្រាក់​ចំ​ណូល​ រួម​ចំ​ណែក​ជា​មួយ​ភូមិ​ភាគ​អនុវត្ត​ឱ្យ​បាន​ជោគ​ជ័យ​នូវ​បណ្ដា​ទិស​ដៅ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម។​

គណៈ​ប្រតិ​ភូ​និង​ថ្នាក់​ដឹក​នាំ ក៏​បាន​អញ្ជើញ​ទៅ​សួរ​សុខ​ទុក្ខ​ ជូន​អំ​ណោយ​ដល់​លោក​ម៉ាយ​ខឿង អតីត​សមា​ជិក​គណៈ​អចិន្ត្រៃយ៍​នៃ​គណៈ​កម្មា​ធិការ​បក្ខ​ខេត្ត​ អតីត​ប្រ​ធាន​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ខេត្ត​សុក​ត្រាំង​ (ចាស់)។​

គណៈ​ប្រតិ​ភូ​ដឹក​នាំ​ដោយ​លោក​ស្រី​ ហូ​ធី​កឹម​ដាវ​ អនុ​លេខា​គណៈ​កម្មា​ធិការ​បក្ស​ទី​ក្រុង​ ប្រ​ធាន​គណៈ​កម្មា​ធិការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ទី​ក្រុង​កឹង​ធើ បាន​អញ្ជើញ​ទៅ​សួរ​សុខ​ទុក្ខ​ និង​ប្រ​សិទ្ធ​ពរ​វត្ត​ពោធិ៍​វ័ន​វង្សា និង​វត្ត​បូរី​សិរី​ជុំ​ នៅ​ឃុំ​សា​ភៀង វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​ហូវ​យ៉ាង​ នៅ​សង្កាត់​ឡុង​ប៊ិញ និង​វត្ត​ព្រះ​ពុទ្ធ​សាស​នា​ថេរ​វាទ​ខ្មែរ​មួយ​ចំ​នួន​នៅ​ភូមិ​ឋាន​ឃុំ​តឹង​ហ្វា។​

នៅ​កន្លែង​ដែល​ទៅ​ដល់​តំ​ណាង​គណៈ​ប្រតិ​ភូ​ លោក​ស្រី​ ហូ​ធី​កឹម​ដាវ​ បាន​សាក​សួរ​សុខ​ទុក្ខ​យ៉ាង​កក់​ក្ដៅ​និង​ប្រ​សិទ្ធ​ពរ​ដល់​ព្រះ​តេជ​គុណ​ ព្រះ​សង្ឃ​ ពុទ្ធ​បរិ​ស័ទ​ លោក​គ្រូ​អ្នក​គ្រូ​ និង​សិស្សា​នុសិស្ស​ ក្នុង​ឱកាស​ពិធី​បុណ្យ​សែន​ដូន​តាប្រ​កប​ដោយ​ភាព​កក់​ក្ដៅ​និង​រីក​រាយ។​ អនុ​លេខា​គណៈ​កម្មា​ធិការ​បក្ស​ទី​ក្រុង​កឹង​ធើ​បាន​ឱ្យ​ដឹង​ថា​ ក្នុង​ពេល​ខាង​មុខ​ ទី​ក្រុង​នឹង​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​អនុវត្ត​នូវ​ភារ​កិច្ច​សំ​ខាន់​ៗ​ជា​ច្រើន​ ដើម្បី​លើក​កម្ពស់​ជីវ​ភាព​សម្ភារៈ និង​ស្មារតី​របស់​ប្រ​ជា​ជន​ទីក្រុង​និ​យាយ​រួម​ និង​ជន​រួម​ជាតិ​ខ្មែរ​និយាយ​ដោយ​ឡែក​ឱ្យ​មាន​ការ​រីក​ចម្រើន​ សម្បូរ​សប្បាយ​និង​សុភ​មង្គល។​ ដូច្នេះ​ សង្ឃឹម​ថា​ជន​រួម​ជាតិ​ខ្មែរ​ក្នុង​ទី​ក្រុង​បន្ត​រួម​ដំ​ណើរ​ជា​មួយ​រដ្ឋ​អំ​ណាច​គ្រប់​លំ​ដាប់​ថ្នាក់​អនុវត្ត​ឱ្យ​បាន​ជោគ​ជ័យ​នូវ​ភារ​កិច្ច​ដែល​បាន​ប្រ​គល់​ជូន។​

លោក​ស្រី​ ហូធី​កឹម​ដាវ​ អនុ​លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ទីក្រុង​ ប្រ​ធាន​គណៈ​កម្មា​ធិការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ទី​ក្រុង​កឹង​ធើ តំ​ណាង​ឱ្យ​គណៈ​ប្រតិ​ភូ​ប្រ​គេន​និង​ជូន​អំ​ណោយ​ដល់​តំ​ណាង​វត្ត​បូរី​សិរី​ជុំ​ នៅ​ឃុំ​សា​ភៀង។​ 

គណៈ​ប្រតិ​ភូ​ដឹក​នាំ​ដោយ​លោក​ ត្រឹង​វ៉ាំង​ហ្វៀង​ អនុលេខា​គណៈ​កម្មា​ធិការ​បក្ស​ទី​ក្រុង​កឹង​ធើ បាន​អញ្ជើញ​ទៅ​សង្កាត់​ភូ​ឡើយ​ ដើម្បី​សួរ​សុខ​ទុក្ខ​ ជូន​អំ​ណោយ​ និង​ប្រ​សិទ្ធ​ពរ​ចំ​ពោះ​ព្រះ​សង្ឃ​និង​គណៈ​កម្ម​ការ​វត្ត​ពាម​បួន​ថ្មី​ វត្ត​មហា​ទប់ ​គ្រូ​បង្រៀន​ សិស្សា​នុ​សិស្ស​វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​ហ្វិញ​កឿង​ កម្មា​ភិបាល​ និង​បុគ្គ​លិក​ក្រុម​សិល្បៈ​ខ្មែរ។​ គណៈ​ប្រតិ​ភូ​ក៏​បាន​អញ្ជើញ​ទៅ​សួរ​សុខ​ទុក្ខ​កម្មា​ភិបាល​ចូល​និវត្តន៍​មួយ​ចំ​នួន​ រួម​មាន៖ លោក​ង៉ោ​ឃី អតីត​អនុ​ប្រ​ធាន​មន្ទីរ​វប្ប​ធម៌​ កីឡា​ និង​ទេស​ចរណ៍​ខេត្ត​សុក​ត្រាំង​ (ចាស់​) លោក​គឹម​លឿន​ អតីត​អនុប្រ​ធាន​គណៈ​ជន​ជាតិ​ខេត្ត​សុក​ត្រាំង​ (ចាស់​) គ្រួ​សារ​លោក​សឺន​សូរិ​យា​ អតីត​អនុប្រ​ធាន​មន្ទីរ​វប្ប​ធម៌​-ព័ត៌​មាន​ខេត្ត​ហូវ​យ៉ាង​ និង​លោក​ឡឹម​វិញ​ភឿង អតីត​នា​យក​រង​កា​សែត​និង​ស្ថា​នីយ៍​វិទ្យុ​ទូរ​ទស្សន៍​សុក​ត្រាំង​(ចាស់)។​

នៅ​កន្លែង​ដែល​ទៅ​ដល់​ លោក​ត្រឹង​វ៉ាំង​ហ្វៀង​ បាន​ផ្ញើ​បិយ​វា​ចា​ប្រ​សិទ្ធ​ពរ​ចំ​ពោះ​ព្រះ​សង្ឃ​ ពុទ្ធ​បរិ​ស័ទ​ កម្មា​ភិបាល​ចូល​និវត្តន៍​ គ្រូ​បង្រៀន​ សិស្សា​នុ​សិស្ស​ និង​មា​មីង​ជន​រួម​ជាតិ​ខ្មែរ​ទាំង​អស់​ប្រ​កប​តែ​សេច​ក្តី​សុខ​ រីក​រាយ ភាព​កក់​ក្ដៅ​ សាមគ្គី​និង​ជោគ​ជ័យ។​ ជា​មួយ​គ្នា​នេះ​ សង្ឃឹម​ថាព្រះ​សង្ឃ​ ពុទ្ធ​បរិ​ស័ទ​ មា​មីង​ជន​រួម​ជាតិ​ខ្មែរ​ ព្រះ​ចៅ​អធិ​ការ​ គណៈ​កម្ម​ការ​វត្ត​ គណៈ​ចាង​ហ្វាង​សា​លា​ និង​កម្មា​ភិបាល​ចូល​និវត្តន៍​ តែង​តែ​ថែ​រក្សា​និង​លើក​កម្ពស់​អត្ត​សញ្ញាណ​វប្ប​ធម៌​ប្រ​ពៃ​ណី​ដ៏​ល្អ​របស់​ជន​ជាតិ​ ខិត​ខំ​ប្រឹង​ប្រែង​ពល​កម្ម​ផលិត ដើម្បី​លើក​កម្ពស់​ជីវ​ភាព​សម្ភារៈ និង​ស្មារតី​ សកម្ម​ចូល​រួម​បណ្ដា​សកម្ម​ភាព​ចលនា​ប្រ​ឡង​ប្រ​ណាំ​ងស្នេហា​ជាតិ​ រួម​ចំ​ណែក​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​នៅ​ភូមិ​ភាគ។​

លោក​ត្រឹង​វ៉ាំង​ហ្វៀង​ អនុលេខា​គណៈ​កម្មា​ធិការ​បក្ស​ទីក្រុង​កឹង​ធើ ប្រ​គេន​ទេយ្យ​ទាន​ចំ​ពោះ​ព្រះ​ចៅ​អធិ​ការ​និង​គណៈ​កម្ម​ការ​វត្ត​មហា​ទប់។​

គណៈ​ប្រតិ​ភូ​ដឹក​នាំ​ដោយ​លោក​ស្រី​ ផាម​ធី​ភឿង សមា​ជិក​គណៈ​អចិន្ត្រៃយ៍​នៃ​គណៈ​កម្មា​ធិការ​បក្ស​ ប្រ​ធាន​គណៈ​កម្មា​ធិការ​ត្រួត​ពិនិត្យ​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​កឹង​ធើ បាន​អញ្ជើញ​ទៅ​សួរ​សុខ​ទុក្ខ​ និង​ជូន​អំ​ណោយ​អតីត​ថ្នាក់​ដឹក​នាំ​ក្រ​សួង​ គណៈ​ ផ្នែក​មជ្ឈិម​និង​ភូមិ​ភាគ​ជា​ជន​ជាតិ​ខ្មែរ​ នៅ​លើ​ភូមិ​ឋាន​សង្កាត់​តឹង​អាង​និង​សង្កាត់​និញ​កេវ។​

លោក​ស្រី​ ផាម​ធី​ភឿង សមា​ជិក​គណៈ​អចិន្ត្រៃយ៍​គណៈ​កម្មា​ធិការ​បក្ស​ ប្រ​ធាន​គណៈ​កម្មា​ធិការ​ត្រួត​ពិនិត្យ​គណៈ​កម្មា​ធិការ​បក្ស​ទី​ក្រុង​កឹង​ធើ រួម​ជា​មួយ​សមា​ជិក​នៃ​គណៈ​ប្រតិ​ភូ​បាន​ជូន​អំ​ណោយ​និង​ប្រ​សិទ្ធ​ពរ​បុណ្យ​សែន​ដូន​តាដល់​គ្រួ​សារ​លោក​ ស៊ើង​ភឿក​ហ្វាង។​ 

គណៈ​ប្រតិ​ភូ​បាន​អញ្ជើញ​ទៅ​សួរ​សុខ​ទុក្ខ​គ្រួ​សារ​លោក​ ស៊ើង​ភឿក​ហ្វាង​ អតីត​អនុ​រដ្ឋ​មន្ត្រី​ អតីត​អនុប្រ​ធាន​គណៈ​កម្មា​ធិការ​ជន​ជាតិ​ លោក​ថាច់​វ៉យ អតីត​នា​យក​សា​លា​វប្ប​ធម៌​សិល្បៈ​ខេត្ត​ហូវ​យ៉ាង​ លោក​ស្រី​ ហ្វិញ​ធី​សុម៉ា​លី អតីត​អនុ​ប្រ​ធាន​នា​យក​ដ្ឋាន​ភូមិ​ភាគ​ III - គណៈ​កម្មា​ធិការ​ជន​ជាតិ​ លោក​យ័ញ​ង្វ៉ាង​ អតីត​អនុប្រ​ធាន​នា​យក​ដ្ឋាន​អនុវត្ត​សាល​ក្រម​រដ្ឋ​ប្ប​វេណី​កឹង​ធើ លោក​ផាម​វ៉ាំង​ថើយ​ អតីត​ប្រ​ធាន​នា​យក​ដ្ឋាន​ភូមិ​ភាគ​ III - គណៈ​កម្មា​ធិការ​ជន​ជាតិ​ លោក​ស្រី​ ស៊ើង​ធី​សុភី អតីត​នា​យិកា​មន្ទីរ​ពេទ្យ​កុមារ​កឹង​ធើ និង​លោក​ថាច់​ភក្តិ​ អតីត​អគ្គ​និពន្ធ​នា​យក​រង​កា​សែត​កឹង​ធើ។​

នៅ​កន្លែង​ដែល​ទៅ​ដល់​ លោក​ស្រី​ ផាម​ធី​ភឿង បាន​ជម្រាប​ជូន​ព័ត៌​មាន​ដល់​គ្រួ​សារ​អតីត​ថ្នាក់​ដឹក​នាំ​អំ​ពី​ស្ថាន​ភាព​របស់​ទី​ក្រុង​ក្រោយ​ពី​ការ​បង្រួប​បង្រួម​រយៈ​ពេល​៣​ខែ​ និង​ការ​អនុវត្ត​រដ្ឋ​អំ​ណាច​មូល​ដ្ឋាន​២​ថ្នាក់។​ ជា​មួយ​គ្នា​នេះ​ ក៏​បាន​ជូន​ពរ​ដល់​គ្រួ​សារ​អតីត​ថ្នាក់​ដឹក​នាំទទួល​ពិធី​បុណ្យ​សែន​ដូន​តាប្រ​កប​ដោយ​ភាព​រីក​រាយ និង​កក់​ក្ដៅ។​ លោក​ស្រី​ ផាម​ធី​ភឿង បាន​សម្ដែង​នូវ​បំ​ណង​ថា​ នឹង​បន្ត​ទទួល​បាន​ការ​យក​ចិត្ត​ទុក​ដាក់​រួម​ចំ​ណែក​ការ​ជ្រោម​ជ្រែង​ជួយ​ពី​អតីត​ថ្នាក់​ដឹក​នាំ ដើម្បី​ឱ្យ​ភូមិ​ភាគ​និង​ទី​ក្រុង​កឹង​ធើ​កាន់​តែ​អភិវឌ្ឍ។​

ក្រុម​អ្នក​សារ​ព័ត៌​មាន​ - បកប្រែ÷ សុផន

ចែករំលែកអត្ថបទ