11/09/2025 - 08:33

ទម្រង់​ "លុប​ជង្ហុក​ផ្លូវ​ជន​បទ​" 

គាំ​ទ្រ​ចលនា​ “ប្រ​ជា​ចលនា​ប៉ិន​ប្រ​សប់” ចាប់​ពី​ខែ​មី​នា​ ឆ្នាំ​ ២០២៥ មក​ដល់​សព្វ​ថ្ងៃ​ សា​ខា​បក្ស​ភូមិ​សា​វុាំង ឃុំ​ដុង​ចូវ​ ខេត្ត​វិញ​ឡុង​ អនុ​វត្ត​ទម្រង់ “ចលនា​ប្រ​ជា​ជន​លុប​ជង្ហុក​ផ្លូវ​ជន​បទ​” រួម​ចំ​ណែក​ធា​នា​សុ​វត្ថិ​ភាព​ចរា​ចរណ៍ ជួយ​ប្រ​ជា​ជន​ដឹក​ញ្ជូន​កសិ​ផល​និង​សិស្សា​នុសិស្ស​ទៅ​រៀន​បាន​ងាយ​ស្រួល។​

បក្ខ​ជន​សា​ខា​បក្ស​ អង្គ​ការ​មហា​ជន​និង​ប្រ​ជា​ជន​ភូមិ​សា​វុាំង
ចូល​រួម​លុប​ជង្ហុក​តាម​ផ្លូវ​ជន​បទ។​

ផ្លូវ​គមនា​គមន៍​ជន​បទ​ក្នុង​ភូមិ​បាន​កសាង​ច្រើន​ឆ្នាំ​មក​ហើយ​ បន្ទាប់​ពី​ប្រើ​ប្រាស់​ រយៈ​ពេល​យូរ​ក៏​ទ្រុឌ​ទ្រោម​ ហើយ​មាន​ជង្ហុក​ច្រើន​កន្លែង​ បង្ក​ផល​ប៉ះ​ពេល​ដល់​ការ​ធ្វើ​ដំ​ណើរ​ទៅ​មក​និង​អាច​បង្ក​ហា​និ​ភ័យ​គ្រោះ​ថ្នាក់​ចរា​ចរណ៍។​ ផ្តើម​ពី​តម្រូវ​ការ​ជាក់​ស្តែង​នោះ​ សា​ខា​បក្ស​ភូមិ​សា​វុាំង​បាន​ជ្រើស​រើស​ការ​លុប​ជង្ហុក​ធ្វើ​ជា​ទម្រង់​ប្រ​ជា​ចលនា​ប៉ិន​ប្រ​សប់​ ឆ្នាំ​ ២០២៥។​

សា​ខា​បក្ស​ភូមិ​សា​វុាំង បច្ចុប្បន្ន​មាន​បក្ខ​ជន​ ១៤ នាក់ ក្នុង​នោះ​ បក្ខ​ជន​ជន​ជាតិ​ខ្មែរ​មាន​១១​នាក់។​ បក្ខ​ជន​គ្រប់​រូប​បាន​ចូល​រួម​ទម្រង់​នេះ​ទាំង​អស់។​ លោក​ឡេ​វុាំង​ថាញ់ លេ​ខា​សា​ខា​បក្ស​ភូមិ​សា​វុាំង ឱ្យ​ដឹង៖ “ចំ​ណុច​លេច​ធ្លោ​របស់​ទម្រង់​ គឺ​សា​ខា​បក្ស​ភូមិ​អនុវត្ត​ល្អ​នូវ​ការ​ងារ​ផ្សព្វ​ផ្សាយ​ដល់​ប្រ​ជា​ជន​ចូល​រួម​ដើម្បី​ធា​នា​សុ​វត្ថិ​ភាព​ចរា​ចរណ៍ ផ្ដើម​ពី​នោះ​ ការ​យល់​ដឹង​របស់​ប្រ​ជា​ជន​ ក៏​បាន​លើក​កម្ពស់​ យើង​ខ្ញុំ​កំ​ណត់​ថា​ បក្ខ​ជន​ត្រូវ​តែ​ធ្វើ​មុន​ ទើប​ប្រ​ជា​ជន​ធ្វើ​តាម​ក្រោយ​ ពេល​មា​មីង​ឃើញ​បក្ខ​ជន​នាំ​មុខ​ពួក​គាត់​ក៏​ចូល​រួម​គាំ​ទ្រ”។​

បង​ថាច់​ក្វឹក​ណាម ជា​បក្ខ​ជន​គំរូ​សកម្ម​ចូល​រួម​ចលនា​ ឱ្យ​ដឹង៖ “កាល​ពី​មុន​ ផ្លូវ​ខូច​ខាត​ មាន​ជង្ហុក​ជា​ច្រើន​ មា​មីង​ពិ​បាក​ធ្វើ​ដំ​ណើរ​ទៅ​មក។​ ពេល​ភ្លៀង​ម្ដងៗ​ បើក​បរ​ម៉ូ​តូ​ងាយ​ដួល​ និង​បង្ក​គ្រោះ​ថ្នាក់​ណាស់។​ ខ្ញុំ​បាន​រួម​ចំ​ណែក​ជា​ស៊ី​ម៉ងត៍ ខ្សាច់​ ថ្ម និង​កម្លាំង​ពល​កម្ម។​ យើង​ធ្វើ​គំរូ​ទើប​មា​មីង​ចូល​រួម​គាំ​ទ្រ បច្ចុប្បន្ន​ ផ្លូវ​គមនា​គមន៍​បាន​ជួស​ជុល​រួច​រាល់​ សិស្សា​នុសិស្ស​ទៅ​រៀន​មាន​សុ​វត្ថិ​ភាព​និង​មា​មីង​ងាយ​ស្រួល​ក្នុង​ការ​ជួញ​ដូរ”។​

ក្រុម​ជួស​ជុល​ផ្លូវ​គមនា​គមន៍​របស់​សា​ខា​បក្ស​ មាន​សមា​ជិក​១០នាក់​និង​អង្គ​ការ​មហា​ជន​ភូមិ​ ចូល​រួម​ថវិកា​អនុ​វត្ត​បាន​មក​ពី​ប្រ​ភព​ចលនា​ក្នុង​សង្គម។​ បច្ចុប្បន្ន​ ក្រុម​លុប​ជង្ហុក​តូច​ធំ​បាន​៣០កន្លែង​ សរុប​ថវិកា​ប្រ​មាណ​ជិត​៥​លាន​ដុង។​ អា​ស្រ័យ​ហេតុ​នោះ​ ផ្លូវ​គមនា​គមន៍​ដែល​បែក​ខូច​ខាត​ជា​ច្រើន​កន្លែង​ត្រូវ​បាន​ប៉ះ​រាប​ស្មើ​ បង្ក​ភាព​ងាយ​ស្រួល​ក្នុង​ការ​ធ្វើ​ដំ​ណើរ​ទៅ​មក​និង​ដឹក​ជញ្ជូន។​ ចំ​ណុច​លេច​ធ្លោ​របស់​ទម្រង់​ គឺ​ពង្រីក​ស្មារតី​សាម​គ្គី​។​

ជា​មួយ​នឹង​គោល​លំ​នាំ “បក្ខ​ជន​ដើរ​មុន​ ប្រ​ជា​ជន​ដើរ​តាម​ក្រោយ​” ទម្រង់​ “លុប​ជង្ហុក” នៅ​ភូមិ​សា​វុាំង​មិន​ត្រឹម​តែ​កែ​លម្អ​ប្រ​ព័ន្ធ​គមនា​គមន៍​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​រួម​ចំ​ណែក​កសាង​ផែន​មហា​សាម​គ្គី​ដ៏​រឹង​មាំ​និង​កសាង​ជន​បទ​ថ្មី​កម្រិត​ខ្ពស់។​

លោក​ត្រឹម​ហាយ​វ៉ូវ អនុ​លេខា​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ឃុំ​ដុង​ចូវ​ ខេត្ត​វិញ​ឡុង​ ឱ្យ​ដឹង៖ ទម្រង់​ “លុប​ជង្ហុក​ផ្លូវ​គមនា​គមន៍​ជន​បទ” នៅ​ភូមិ​សា​វុាំង ទោះ​បី​តូច តែ​មាន​អត្ថ​ន័យ​ដ៏​ធំ​ធេង។​ តាម​រយៈ​នោះ​ មិន​តែ​ត្រឹម​តែ​បង្ហាញ​ពី​តួនា​ទី​នាំ​មុខ​និង​គំរូ​របស់​បក្ខ​ជន​ក្នុង​ការ​អនុវត្ត​ប្រ​ជា​ចលនា​ប៉ិន​ប្រ​សប់​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ជំ​រុញ​ស្មារតី​សាម​គ្គី​ ឯក​ភាព​ខ្ពស់​ក្នុង​ប្រ​ជា​ជន​ រួម​ចំ​ណែក​អនុវត្ត​សម្រេច​ទិស​ដៅ​កសាង​ឃុំ​ដុង​ចូវ​សម្រេច​បទ​ដ្ឋាន​ជន​បទ​ថ្មី​កម្រិត​ខ្ពស់ ​នា​ពេល​ខាង​មុខ៕

​  សឺន​ម៉ា​ល័យ​-ប្រែ​សម្រួល៖ ទី​ទុយ

ចែករំលែកអត្ថបទ