មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

10/09/2025 - 09:21

ទម្រង់​អភិវឌ្ឍ​សេដ្ឋ​កិច្ច​របស់​មា​មីង​ខ្មែរ​ឃុំ​ឡុង​ភូ 

រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​នេះ​ នៅ​ឃុំ​ឡុង​ភូ ទី​ក្រុង​កឹង​ធើ ទម្រង់​ចិញ្ចឹម​គោ​នៅ​ភូមិ​ទឹក​ប្រៃ​II និង​ទម្រង់​ដាំ​ម្ទេស​នៅ​ភូមិ​ភូឌឹក បាន​ផ្ដល់​ប្រ​សិទ្ធ​ភាព​សេដ្ឋ​កិច្ច​ខ្ពស់​ បង្កើត​មុខ​របរ​រក​ស៊ី​លំ​នឹង​ដល់​គ្រួ​សារ​ខ្មែរ​ជា​ច្រើន​នៅ​លើ​ភូមិ​ឋាន។​

ទម្រង់​ចិញ្ចឹម​គោ​របស់​គ្រួ​សារ​បង​ស្រី​យឿង​ធី​ចន្ថា (ឈរ​ខាង​ឆ្វេង​) នៅ​ភូមិ​ទឹក​ប្រៃ II
ឃុំឡុងភូ ទីក្រុងកឹងធើ។

ពង្រីកប្រ​សិទ្ធ​ភាព​ចលនា​កសិករ​ប្រ​ឡង​ប្រ​ណាំង​ផលិត ធ្វើ​អា​ជីវ​កម្ម​ពូកែ​ សាម​គ្គី​ជួយ​គ្នា​ធ្វើ​មាន​និង​កាត់​បន្ថយ​ក្រី​ក្រ​ដោយ​ចីរ​ភាព​ សមា​គម​កសិករ​ឃុំ​ឡុង​ភូ​បាន​ផ្លាស់​ប្ដូរ​ដោយ​ឥត​ឈប់​ឈរ​ លើក​កម្ពស់​គុណ​ភាព​សកម្ម​ភាព​ជា​សន្សឹមៗ​ បញ្ជាក់​នូវ​តួនា​ទីស្នូល​ក្នុង​កិច្ច​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច - សង្គម​នៅ​ភូមិ​ភាគ។​ ផ្តើម​ពី​នោះ​ ទម្រង់​ផលិត​កម្ម​ជា​ច្រើន​ផ្ដល់​ប្រ​សិទ្ធ​ភាព​សេដ្ឋ​កិច្ច​ខ្ពស់​ រួម​ចំ​ណែក​លំ​នឹង​ប្រាក់​ចំ​ណូល​ ជំ​រុញ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ភូមិ​ភាគ។​

តួ​យ៉ាង​ដូច​ទម្រង់​ចិញ្ចឹម​គោ​របស់​គ្រួ​សារ​បង​ ស្រី​យឿង​ធី​ចន្ថា ភូមិ​ទឹក​ប្រៃ II ឃុំ​ឡុង​ភូ ទី​ក្រុង​កឹង​ធើ។​ ធ្លាប់​ជា​គ្រួ​សារ​ក្រី​ក្រ ជីវ​ភាព​ពឹង​លើ​ដី​ស្រែ​បន្តិច​បន្តួច​ ប្រាក់​ចំ​ណូល​មិន​ទៀង​ទាត់ ប៉ុន្តែ​ដោយ​ការ​ឧបត្ថម្ភ​ជាក់​ស្តែង​ពី​សមា​គម​កសិករ​ឃុំ​ បង​ស្រី​ចាប់​ផ្តើម​ផ្លាស់​ប្តូរ​របៀប​ផលិត។​ បង​ស្រី​ចន្ថា ឱ្យ​ដឹង៖ ផ្តើម​ពី​ដើម​ទុន​បុល​៥០​លាន​ដុង​ពី​ធនា​គារ​គោល​នយោ​បាយ​សង្គម​ បង​ស្រី​ មិន​រា​រែក​ហើយ​ទិញ​គោ​ស៊ីន​ពូជ​មួយ​ក្បាល​ និង​ជួស​ជុល​រោង​តាម​ទិស​ដៅ​សុវត្ថិ​ភាព។​ ដោយ​មាន​ស្មារតី​ចូល​ចិត្ត​រៀន​សូត្រ​ បង​ស្រី​ខ្នះ​ខ្នែង​ចូល​រួម​វគ្គ​ហ្វឹក​ហាត់​បច្ចេក​ទេស​ចិញ្ចឹម​សត្វ​ អា​ស្រ័យ​ហេតុ​នេះ​ គោ​ធំ​ធាត់​ល្អ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។​ គ្រាន់​តែ​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ ហ្វូង​គោ​របស់​បង​ស្រី​ឡើង​ដល់​៨​ក្បាល​ ក្នុង​មួយ​ឆ្នាំ​អាច​នឹង​លក់​ពី​១​-២​ក្បាល​ រក​បាន​ប្រាក់​ចំ​ណូល​ពី​១២​-១៧​លាន​ដុង​/ក្បាល​ នាំ​មក​នូវ​ប្រាក់​ចំ​ណូល​លំ​នឹង​ចាក​ភាព​ក្រី​ក្រ។​

បង​លឺវ​ភឿក​ថាញ់ កសិករ​ភូមិ​ភូ​ឌឹក​ឃុំ​ឡុង​ភូ ទី​ក្រុង​កឹង​ធើ កំ​ពុង​ថែ​ទាំ​ចម្ការ​
ម្ទេសដៃនាងលឿងអាហ្វ្រិក។

ប្រ​សិន​បើ​ទម្រង់​ចិញ្ចឹម​គោ​ជា​ទិស​ដៅ​ចីរ​ភាព​សម្រាប់​មា​មីង​ខ្មែរ​នៅ​ភូមិ​ទឹក​ប្រៃ​ II​ ទម្រង់​ដាំ​ម្ទេស​​នៅ​ភូមិ​ភូ​ឌឹក​វិញ​ ក៏​ជា​សក្ខី​ភាព​បញ្ជាក់​ពី​ភាព​ប៉ិន​ប្រ​សប់​ក្នុង​ការ​បង្វែរ​រចនា​សម្ព័ន្ធ​ដាំ​ដុះ។​ មាមីង​នៅ​ទី​នេះ​ បាន​ប្រើ​ប្រាស់​អស់​ពី​លទ្ធ​ភាព​ដី​ធ្លី​ អា​កាស​ធាតុ​និង​តម្រូវ​ការ​ទី​ផ្សារ ឆ្លង​តាម​រយៈ​នោះ​ ជា​សន្សឹម​ៗ​លើក​ស្ទួយ​ប្រាក់​ចំ​ណូល​ កែ​លម្អ​ជីវ​ភាព។​

ឆ្នាំ​នេះ​ លើ​ផ្ទៃ​ដី​៥​កុង​ បង​លឺវ​ភឿក​ថាញ់ នៅ​ភូមិ​ភូ​ឌឹក បន្ត​រក្សា​ទម្រង់​ដាំ​ម្ទេស​ដៃ​នាង​លឿង​អា​ហ្វ្រិក​ បង​ថាញ់ ចែក​រំ​លែក៖ “ក្រោយ​ពី​ស្វែង​យល់​តាម​ប្រ​ព័ន្ធ​ ឃើញ​ថា​ទម្រង់​ដាំ​ម្ទេស​រក​បាន​ប្រាក់​ចំ​ណូល​លំ​នឹង​ ចាប់​ពី​ពេល​ដាំ​រហូត​ដល់​ប្រ​មូល​ផល​ រយៈ​ពេល​តែ​៨៥​ថ្ងៃ​ ហើយ​អាច​នឹង​ប្រ​មូល​ផល​បន្ត​បន្ទាប់​ក្នុង​រយៈ​ពេល​៥​ខែ​ ម្ល៉ោះ​ហើយ​ជា​ច្រើន​ឆ្នាំ​មក​នេះ​ ខ្ញុំ​បាន​សម្រេច​ចិត្ត​ដាំ​ម្ទេស។​ ឆ្លៀត​ក្នុង​រដូវ​វស្សា​ម្ទេស​បាន​ថ្លៃ​ ហេតុ​នោះ​ខ្ញុំ​ចាប់​ផ្តើម​ដាំ​ខុស​រដូវ។​ បច្ចុប្បន្ន​តម្លៃ​លក់​ប្រ​មាណ​៣០​.០០០​ដុង​ក្នុង​មួយ​គីឡូ​ក្រាម​ មាន​ឆ្នាំ​ខ្លះ​ខុស​រដូវ​តម្លៃ​ឡើង​ដល់​៦០​.០០០ ដុង​ក្នុង​មួយ​គីឡូ​ក្រាម”។​ ដោយ​សារ​ថែ​ទាំ​ត្រូវ​តាម​បច្ចេក​ទេស មធ្យម​ភាគ​ក្នុង​មួយ​ឆ្នាំ​ បង​ថាញ់​ប្រ​មូល​ផល​ជិត​២​តោន​ក្នុង​មួយ​កុង​ ក្រោយ​ពី​ទូទាត់​រួច​ស្រេច​ បង​ចំ​ណេញ​បាន​ពី​២០​-៣០​លាន​ដុង​ក្នុង​មួយ​កុង។​ ជា​មួយ​ដី​ដាំ​ម្ទេស​៥​កុង​ ក្នុង​មួយ​រដូវ​បង​ចំ​ណេញ​ពី​១០០​-១៥០​លាន​ដុង។​ ផ្តើម​ពី​នោះ​ ម្ទេស​បាន​ក្លាយ​ជា​ប្រ​ភព​ចំ​ណូល​ដ៏​សំ​ខាន់​សម្រាប់​គ្រួ​សារ​បង​ថាញ់។​

លោក​យឿង​ថាញ​តុង អនុ​ប្រ​ធាន​សមា​គម​កសិករ​ឃុំ​ឡុង​ភូ ឱ្យ​ដឹង៖ “នៅ​ពេល​ខាង​មុខ​ រដ្ឋ​អំ​ណាច​ភូមិ​ភាគ​បន្ត​រួម​ដំ​ណើរ​និង​បង្ក​លក្ខណៈ​ងាយ​ស្រួល​បំ​ផុត​ ដើម្បី​ផ្សព្វ​ផ្សាយ​ទូលំ​ទូ​លាយ​នូវ​ទម្រង់​សេដ្ឋ​កិច្ច​ដែល​មាន​ប្រ​សិទ្ធ​ភាព​ ឧបត្ថម្ភ​ទុន​ផ្ទេរ​វិទ្យា​សាស្ត្រ​បច្ចេក​ទេស​និង​ចង​សម្ព័ន្ធ​ទី​ផ្សារ រួម​ចំ​ណែក​អនុវត្ត​ជ័យ​ជម្នះ​គោល​ដៅ​អភិវឌ្ឍ​កសិកម្ម​ សេដ្ឋ​កិច្ច​ជន​បទ​និង​កសាង​ជន​បទ​ថ្មី​នៅ​ភូមិ​ភាគ”៕​

                                 ហុង​ទើ -  លី​សៀ

ចែករំលែកអត្ថបទ