មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

09/09/2025 - 08:58

ទឹក​ចិត្ត​របស់​ប្រ​ធាន​គណៈ​កម្ម​ការ​វត្ត​ទំ​នប់​ 

ជា​មួយ​តួនា​ទី​ជា​ប្រ​ធាន​គណៈ​កម្ម​ការ​វត្ត​ទំ​នប់​ ឃុំ​អាង​និញ ទីក្រុង​កឹង​ធើ លោក​ពូឡឹម​បឹន បាន​រួម​ជា​មួយ​នឹង​គណៈ​កម្ម​ការ​វត្ត​ យក​ចិត្ត​ទុក​ដាក់​ដល់​ការ​បួស​រៀន​របស់​ព្រះ​សង្ឃ​ ក៏​ដូច​ជា​ការ​កសាង​ ជួស​ជុល​វត្ត​អា​រាម​ឱ្យ​មាន​ភាព​សម​រម្យ​និង​ចលនា​មា​មីង​ពុទ្ធ​បរិ​ស័ទ​រស់​នៅ​សាម​គ្គី​ ខិត​ខំ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​គ្រួ​សារ។​

 លោក​ពូឡឹម​បឹន (ទី​២​រាប់​ពី​ឆ្វេង) ទទួល​គណៈ​ប្រតិ​ភូ​ដែល​អញ្ជើញ​មក​សួរ​សុខ​ទុក្ខ​
និងប្រគេនអំណោយនៅវត្តទំនប់ ។

ទោះ​ជា​មាន​អា​យុ​ ៧១ ឆ្នាំ​ហើយ​ក៏​ដោយ​ ប៉ុន្តែ​លោក​ពូឡឹម​បឹន នៅ​តែ​ប្ដេជ្ញា​ចិត្ត​និង​ខិត​ខំ​ប្រឹង​ប្រែង​ដោយ​ឥត​ឈប់​ឈរ។​ លោក​ពូ​តែង​ចលនា​មា​មីង​ពុទ្ធ​បរិ​ស័ទ​រស់​នៅ​សាម​គ្គី​ ស្រុះ​ស្រួល​គ្នា​កសាង​ភូមិ​ស្រុក​និង​វត្ត​អា​រាម​កាន់​តែ​មាន​ភាព​សម​រម្យ​។​ លោក​ពូឡឹម​បឹន មាន​ប្រ​សាសន៍៖ “ជា​ប្រ​ធាន​គណៈ​កម្ម​ការ​វត្ត​ ខ្ញុំ​ជា​មួយ​នឹង​សមា​ជិក​គណៈ​កម្ម​ការ​វត្ត​ តែង​យក​ចិត្ត​ទុក​ដាក់​ដល់​ការ​រៀន​សូត្រ​របស់​ព្រះ​សង្ឃ​ក្នុង​វត្ត។​ ពេល​ឃើញ​សំ​ណង់​ក្នុង​វត្ត​មាន​ការ​ទ្រុឌ​ទ្រោម​ យើង​ខ្ញុំ​តែង​ប្រ​ជុំ​គណៈ​កម្ម​ការ​វត្ត​និង​ព្រះ​សង្ឃ​ ដើម្បី​ឯក​ភាព​និង​មាន​គម្រោង​សាង​សង់​ឬ​ជួស​ជុល​ឡើង​វិញ​ តួ​យ៉ាង​ដូច​ព្រះ​វិ​ហារ​ទើប​សង់​ថ្មី​ កសាង​អស់​ថវិកា​ជាង​៣,៤​ពាន់​លាន​ដុង​; ព្រម​ទាំង​សំ​ណង់​ដែល​សាង​សង់​ថ្មី​ៗ​ មាន​ដូច៖ សា​លា​ទាន​ សម​ណ​កុដិ​ រោង​ចង្ហាន់ និង​របង​វត្ត​ជា​ដើម​ សរុប​ថវិ​កា​ជាង​១២​ពាន់​លាន​ដុង។​ ក្រៅ​ពី​នោះ​ ព្រះ​ចៅ​អធិ​ការ​និង​គណៈ​កម្ម​ការ​វត្ត​កំ​ពុង​បវា​រណា​ពុទ្ធ​បរិ​ស័ទ​ កសាង​សា​លា​ពុទ្ធិក​បឋម​សិក្សា​មួយ​ខ្នង​ ជា​មួយ​នឹង​ថវិ​កា​ជាង​១​ពាន់​លាន​ដុង​ ដើម្បី​បង្ក​លក្ខណៈ​សម្រាប់​ព្រះ​សង្ឃ​បន្ត​ការ​សិក្សា​ក្នុង​វត្ត” ។​

ជា​មួយ​នឹង​កិត្យា​នុភាព​របស់​ខ្លួន​ លោក​ពូ​ឡឹម​បឹន រួម​ជា​មួយ​នឹង​គណៈ​កម្ម​ការ​វត្ត​បាន​ចលនា​មា​មីង​រួម​វិភាគ​ទាន​ទឹក​ប្រាក់​និង​ថ្ងៃ​ពល​កម្ម​ កសាង​ផ្លូវ​ជន​បទ​បាន​ប្រ​វែង​៥០០​ម៉ែត្រ រួម​ទាំង​ស្ពាន​តភ្ជាប់​ភូមិ​ចូវ​ថាញ់​និង​ភូមិ​សា​ឡាង គិត​ជា​ទឹក​ប្រាក់​រាប់​រយ​លាន​ដុង​ ជួយ​ឱ្យ​មា​មីង​ពុទ្ធ​បរិ​ស័ទ​ទៅ​វត្ត​មាន​ភាព​ងាយ​ស្រួល​ រួម​ចំ​ណែក​ជា​មួយ​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ក្នុង​ការ​កសាង​ជន​បទ​ថ្មី។​

ព្រះ​តេជ​គុណ​ឡឹម​ហ៊ីប ព្រះ​ចៅ​អធិ​ការ​វត្ត​ទំ​នប់​ មាន​ថេរ​ដី​កា៖ “ទិដ្ឋ​ភាព​ក្នុង​វត្ត​មាន​ភាព​សម​រម្យ​ដូច​សព្វ​ថ្ងៃ​ គឺ​អា​ស្រ័យ​ស្មារតី​សាម​គ្គី​រវាង​ព្រះ​សង្ឃ​ គណៈ​កម្ម​ការ​វត្ត​និង​ពុទ្ធ​បរិ​ស័ទ​ក្នុង​ចំ​ណុះ​វត្ត​ផង​ដែរ​ ក្នុង​នោះ​ មាន​លោក​ឡឹម​បឹន ជា​ប្រ​ធាន​គណៈ​កម្ម​ការ​វត្ត​ដែល​ខ្នះ​ខ្នែង​ជួយ​គិត​គូរ​ការ​ងារ។​ មិន​ត្រឹម​តែ​គិត​គូរ​ការ​ងារ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​គ្រួ​សារ​ឱ្យ​មាន​ស្ថិរ​ភាព​ប៉ុណ្ណោះ​ទេ លោក​ពូនៅ​ទាំង​រួម​ជា​មួយ​សមា​ជិក​គណៈ​កម្ម​ការ​វត្ត​ និង​ព្រះ​សង្ឃ​ខ្នះ​ខ្នែង​កសាង​វត្ត​អា​រាម​ឱ្យ​មាន​ភាព​រីក​ចម្រើន។​ ទន្ទឹម​នឹង​នោះ​ គាត់​នៅ​ទាំង​សហ​ការ​ជា​មួយ​សមា​ជិក​ គណៈ​កម្ម​ការ​វត្ត​ ធ្វើ​ការ​ជួស​ជុល​ និង​លាប​ពណ៌​ទូក​-ង ដើម្បី​ចូល​រួម​ក្នុង​ពិធី​បុណ្យ​អក​អំ​បុក​ - ប្រ​ណាំង​ទូក​-ង រៀង​រាល់​ឆ្នាំ​ទៀត​ផង”។​

អាច​និយាយ​បាន​ថា​ ជា​មួយ​នឹង​ការ​ប្ដេជ្ញា​ចិត្ត​និង​ស្មារតី​ទទួល​ខុស​ត្រូវ​ ពូឡឹម​បឹន បាន​ក្លាយ​ជា​ទី​បង្អែក​គួរ​ឱ្យ​ទុក​ចិត្ត​របស់​វត្ត​ទំ​នប់​និង​មា​មីង​ក្នុង​ភូមិ​ស្រុក។​ ការ​ងារ​ជាក់​ស្តែង​របស់​គាត់​មិន​ត្រឹម​តែ​រួម​ចំ​ណែក​ធ្វើ​ឱ្យ​វត្ត​កាន់​តែ​មាន​ភាព​សម​រម្យ​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ពូន​ជ្រុំ​នូវ​សាម​គ្គី​ភាព​ក្នុង​សហ​គមន៍ ថែ​រក្សា​លក្ខណៈ​ប្រ​ពៃណី​វប្ប​ធម៌​និង​ជំ​នឿ​របស់​ជន​ជាតិ​ខ្មែរ​ក្នុង​ចំ​ណុះ​ជើង​វត្ត​ទៀត​ផង៕​

      ដា​លីន - ថាច់​ធី 

ចែករំលែកអត្ថបទ