08/09/2025 - 10:05

គោល​នយោ​បាយ​ជន​ជាតិ​ជួយ​ជីវ​ភាព​ជន​រួម​ជាតិ​ខ្មែរ​រីក​ចម្រើន​ 

អនុវត្ត​កិច្ច​ចង្អុល​ការ​របស់​ទី​ក្រុង​ បណ្តា​ឃុំ​សង្កាត់​នៅ​ទីក្រុង​កឹង​ធើ (ចាស់​) បាន​គិត​គូរ​ល្អ​ដល់​ជីវ​ភាព​សម្ភារៈ​និង​ស្មារតី​ជូន​ជន​រួម​ជាតិ​ខ្មែរ​ជាង​៦.៥០០​គ្រួ​សារ​ ដែល​រស់​នៅ​លើ​ភូមិ​ឋាន។​

លោក​ថាច់​សីន នៅ​ភូមិ​ផ្ដៅ​ពេន​ ឃុំ​លីវ​ទូ ទី​ក្រុង​កឹង​ធើ ឈាន​ឡើង​លំ​នឹង​ជីវ​ភាព​ អា​ស្រ័យ​ប្រ​ភព​ទុន​បុល​ពី​ធនា​គារ​គោល​នយោ​បាយ​សង្គម។​

ដើម្បី​សម្រេច​បាន​លទ្ធ​ផល​ខាង​លើ​ ទីក្រុង​បាន​អនុវត្ត​ល្អ​នូវ​កម្ម​វិធី​ទិស​ដៅ​ជាតិ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​តំ​បន់​ជន​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ​ដំ​ណាក់​កាល​​២០២១​-២០៣០ ដំ​ណាក់​កាល​ទី​១ ២០២១​-២០២៥ (ហៅ​កាត់​ថា​កម្ម​វិធី)។​ ក្នុង​នោះ​ លេច​ធ្លោ​គឺ​ការ​ឧបត្ថម្ភ​សង់​ផ្ទះ​១៩២​ខ្នង​ជូន​គ្រួ​សារ​ដែល​ជួប​ការ​លំ​បាក។​ អ្នក​មីង​លីធី​យ៉េវ នៅ​មណ្ឌល​ប៊ិញ​ខាញ់​ សង្កាត់​ភឿក​ធើយ​ ទី​ក្រុង​កឹង​ធើ ឱ្យ​ដឹង៖ “ខ្ញុំ​បាន​រដ្ឋ​ឧបត្ថម្ភ​សង់​ផ្ទះ។​ រដ្ឋ​តែង​គិត​គូរ​ដល់​ជន​រួម​ជាតិ​ខ្មែរ​ ទើប​វ័យ​ចាស់​ខ្ញុំ​បាន​រស់​នៅ​ក្នុង​ផ្ទះ​រឹង​មាំ​ដែល​បាន​ប្រាថ្នា”។​ បើ​តាម​បង​ទ្រឿង​ថាញ់​តាយ អ្នក​មាន​ប្រ​ជា​ប្រិយ​នៅ​មណ្ឌល​ប៊ិញ​ខាញ់​ គ្រួ​សារ​ជន​រួម​ជាតិ​ខ្មែរ​ក្នុង​មណ្ឌល​ស្ទើរ​តែ​ទាំង​អស់​តែង​បាន​ទទួល​ផល​ពី​គោល​នយោ​បាយ​អា​ទិ​ភាព​ពិ​សេស​ដោយ​ឡែក​ផ្នែក​ខាង​លំ​នៅ​ឋាន​របស់​រដ្ឋ​ ហេតុ​នោះ​គ្មាន​នៅ​ផ្ទះ​ស្លឹក​ ផ្ទះ​បណ្តោះ​អា​សន្ន។​ ក្រៅ​ពី​នេះ​ ថែម​ទាំង​បើក​ថ្នាក់​បង្រៀន​វិជ្ជា​ជីវៈ គម្រោង​មុខ​របរ​រក​ស៊ី​ជួយ​គ្រួ​សារ​ជា​ច្រើន​មាន​ជីវ​ភាព​លំ​នឹង។​ បច្ចុប្បន្ន​ ទូទាំង​មណ្ឌល​គ្មាន​នៅ​គ្រួ​សារ​ខ្មែរ​ក្រី​ក្រទៀត។​

ហេដ្ឋា​រចនា​សម្ព័ន្ធ​មូល​ដ្ឋាន​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​នៅ​ឃុំ​ទ្រឿង​ថាញ់
ទី​ក្រុង​កឹង​ធើ កាន់​តែ​ផ្លាស់​ថ្មី​។​

ទី​ក្រុង​កឹង​ធើ​បាន​កសាង​ផែន​ការ​ជាក់​ស្តែង​ទៅ​តាម​ឆ្នាំ​នី​មួយៗ​ ដូច្នេះ​ភូមិ​ភាគ​នា​នា​ងាយ​ស្រួល​ក្នុង​ការ​ផ្សព្វ​ផ្សាយ​អនុវត្ត​កម្ម​វិធី​នៅ​មូល​ដ្ឋាន។​ ដោយ​ឡែក​ឆ្នាំ​២០២៤ សាខា​ធនា​គារ​គោល​នយោ​បាយ​សង្គម​ទី​ក្រុង​ សហ​ការ​ជា​មួយ​ភូមិ​ភាគ​នា​នា​ឱ្យ​ជន​ជាតិ​ភាគ​តិច​២.៩៨១​គ្រួ​សារ​បុល​ទុន។​ ផ្តើម​ពី​ដើម​ទុន​នេះ​ គ្រួ​សារ​ក្រី​ក្រ ក្បែរ​ក្រ​និង​ពល​ករ​បង្កើត​បាន​ការ​ងារ​ធ្វើ​ អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​ ទៅ​ធ្វើ​ការ​មាន​រយៈ​ពេល​នៅ​ប្រ​ទេស​ក្រៅ​តាម​កិច្ច​សន្យា​ សិស្ស​ និស្សិត​អាច​នឹង​បន្ត​ការ​រៀន​សូត្រ​៘ តាម​របាយ​ការណ៍​របស់​មន្ទីរ​ជន​ជាតិ​និង​សាសនា​ទី​ក្រុង​កឹង​ធើ ទីក្រុង​មាន​អា​ជីវ​កម្ម​ចំ​នួន​៦៤ អា​ស្រ័យ​ជន​ជាតិ​ភាគ​តិច​ធ្វើ​ម្ចាស់ (ស្រូប​អត្រា​២,៧៥% នៃ​ចំ​នួន​អា​ជីវ​កម្ម​លើ​ភូមិ​សាស្ត្រ​ទី​ក្រុង)។​ រយៈ​ពេល​កន្លង​ ភូមិ​ភាគ​ អង្គ​ភាព​ទាំង​ឡាយ​បាន​ឧទ្ទេស​នាម​ការ​ងារ​ធ្វើ​ជូន​ពល​ករ​ជា​ជន​ជាតិ​ភាគ​តិច​៤៣២​នាក់​៘

ក្រៅ​ពី​ឧបត្ថម្ភ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ ភូមិ​ភាគ​នីមួយ​ៗ​នៅ​ទាំង​យក​ចិត្ត​ទុក​ដាក់​គិត​គូរ​ដល់​ជីវ​ភាព​ស្មារតី​របស់​ជន​ជាតិ​ភាគ​តិច​ទៀត​ផង។​ ក្នុង​ពិធី​បុណ្យ​ទាន​របស់​ជន​រួម​ជាតិ​ខ្មែរ​ក៏​បាន​ភូមិ​ភាគ​ឧបត្ថម្ភ​អនុវត្ត​ល្អ​ជា​និច្ច។​ ផ្តើម​ពី​នោះ​ ការ​អភិ​រក្ស​និង​ពង្រីក​អត្ត​សញ្ញាណ​វប្ប​ធម៌​របស់​ជន​ជាតិ​ភាគ​តិច​ក៏​កាន់​តែ​រីក​ចម្រើន។​ ព្រះ​តេជ​ព្រះ​គុណ​លី​ហ៊ុង សមា​ជិក​ក្រុម​ប្រឹក្សា​ភិបាល​មជ្ឈិម​សមា​គម​ពុទ្ធ​សាស​នា​វៀត​ណាម អនុ​ប្រ​ធាន​គណៈ​អភិ​បាល​សមា​គម​ពុទ្ធ​សាស​នា​វៀត​ណាម​ទី​​ក្រុង​កឹង​ធើ ព្រះ​ចៅ​អធិ​ការ​វត្ត​ពិទូ​ឃោ​សរ​ង្សី​ មាន​ថេរ​ដី​កា៖ ក្រោយ​ពី​រួម​បញ្ចូល​ទីក្រុង​កឹង​ធើ​ថ្មី​កំ​ពុង​បន្ត​ធ្វើ​ឱ្យ​សុក្រឹត​នូវ​គោល​នយោ​បាយ​សុខុ​មាល​ភាព​សង្គម។ ​ទន្ទឹម​នឹង​នោះ​ បង្ក​លក្ខណៈ​ងាយ​ស្រួល ដើម្បី​ជន​រួម​ជាតិ​ខ្មែរ​បន្ត​អភិ​វឌ្ឍ​ដោយ​ចីរ​ភាព​នូវ​តម្លៃ​វប្ប​ធម៌​ដិត​ដាម​ដោយ​អត្ត​សញ្ញាណ​ជាតិ៕​

                                           ហា​ថាញ-ប្រែ​សម្រួល​៖ លី​សៀ

ចែករំលែកអត្ថបទ