មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

26/08/2025 - 10:10

ភាព​រីក​ចម្រើន​នៃ​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​ឃុំ​ឡាយ​ហ្វា 

ឃុំ​ឡាយ​ហ្វា ទី​ក្រុង​កឹង​ធើ កន្លែង​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​ជាង​ ៧០% ជា​មួយ​នឹង​ការ​វិនិ​យោគ​ព្រម​ៗ​គ្នា​ ធ្វើ​ឱ្យ​ទិដ្ឋ​ភាព​តំ​បន់​ជន​បទ​កាន់​តែ​ស្រស់​បំ​ព្រង​និង​រីក​ចម្រើន​ ជីវ​ភាព​ប្រ​ជា​ជន​បាន​លើក​កម្ពស់។​

បង​ថាច់​សាវី (ឈរ​កណ្តាល) នៅ​ភូមិ​ព្រៃ​ជាប់​ ឃុំ​ឡាយ​ហ្វា ទីក្រុង​កឹង​ធើ
រំភើប​ចិត្ត​ជា​មួយ​ផ្ទះ​ថ្មី។​

កំ​ណត់​ច្បាស់​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​ នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​ គឺ​ជា​ភារ​កិច្ច​នយោ​បាយ​ដ៏​សំ​ខាន់​ រដ្ឋ​អំ​ណាច​ឃុំ​ឡាយ​ហ្វា បាន​ផ្សព្វ​ផ្សាយ​គម្រោង​និង​គោល​នយោ​បាយ​ ឧបត្ថម្ភ​ជា​ច្រើន​ នាំមក​ប្រ​សិទ្ធ​ភាព​ជាក់​ស្តែង។​

ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​នៅ​តំ​បន់​ជន​បទ​ មាន​ទម្រង់​ផលិត​ជាច្រើន​មាន​ប្រ​សិទ្ធ​ភាព​ ដូច​ជា៖ ទម្រង់​ដាំ​ស្ពៃ​ជ្រក់ ស្ពៃ​ខាត​ណា​ ខ្ទឹម​ក្រ​ហម​ ឆៃ​ថាវ បាន​ពង្រីក​យ៉ាង​ទូលំ​ទូ​លាយ​ នាំ​មក​ប្រាក់​ចំ​ណូល​លំ​នឹង​ដល់​ប្រ​ជា​ជន​ជា​ច្រើន​គ្រួ​សារ។​ ទន្ទឹម​នឹង​នោះ​ ស្ថាន​ភាព​ចិញ្ចឹម​ជល​ផល​មាន​ការ​វិវឌ្ឍ​ជា​វិជ្ជ​មាន​ តម្លៃ​លំ​នឹង​ ផ្ទៃ​ដី​ចិញ្ចឹម​បាន​ពង្រីក​ដល់​ជាង​១.៨០០​ហិក​តា​ កើន​ជិត​៧០០​ហិក​តា​ បើ​ប្រៀប​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​នៃ​ឆ្នាំ​មុន។​

ការ​ពង្រឹង​និង​លើក​កម្ពស់​គុណ​ភាព​លក្ខឋាន​ជន​បទ​ថ្មី​ ក៏​ជា​ភារ​កិច្ច​មួយ​ដ៏​សំ​ខាន់​របស់​ឃុំ​ គឺ​ចលនា​ស្ម័គ្រ​ចិត្ត​កសាង​ទេស​ភាព​ “ភ្លឺ​-បៃតង​-ជ្រះ​-ស្អាត​-សុវត្ថិ​ភាព” បាន​ផ្សព្វ​ផ្សាយ​អនុវត្ត​យ៉ាង​ទូលំ​ទូ​លាយ​ ទាក់​ទាញ​កម្មា​ភិបាល​ សមា​គម​ អង្គ​ការ​មហា​ជន​នា​នា​និង​ប្រ​ជា​ជន​ចូល​រួម​ច្រើន​កុះ​ករ។​

ទម្រង់​ដាំ​ស្ពៃ​ជ្រក់​របស់​ប្រ​ជា​ជន​នៅ​ភូមិ​ព្រៃ​ជាប់​ B ឃុំ​ឡាយ​ហ្វា ទីក្រុង​កឹង​ធើ។​

ចំ​ណុច​លេច​ធ្លោ​បំ​ផុត​ក្នុង​កិច្ច​ការ​ផ្លាស់​ថ្មី​នៅ​ឃុំ​ឡាយ​ហ្វា គឺកម្ម​វិធី​លុប​បំ​បាត់​ផ្ទះ​បណ្តោះ​អា​សន្ន​ ផ្ទះ​ទ្រុឌ​ទ្រោម។​ ដោយ​ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​របស់​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ លើក​ទី​១​របស់​កម្ម​វិធី​ បាន​អនុវត្ត​សម្រេច​១០០%​នៃ​ផែន​ការ​ឧបត្ថម្ភ​សាង​សង់​ផ្ទះ​ថ្មី​៣៣៧​ខ្នង​ សរុប​ថវិកា​ជាង​២០​ពាន់​​លាន​ដុង។​ ផ្តើម​ពី​នោះ​ ផ្ទះ​ទ្រុឌ​ទ្រោម​ បាន​ជំ​នួស​ដោយ​ផ្ទះ​ឥដ្ឋ​រឹង​មាំមាន​ភាព​សម​រម្យ​ នាំមក​ក្តី​រីក​រាយ សុភ​មង្គល​ ជូន​គ្រួ​សារ​ប្រ​ជា​ជន​ជា​ច្រើន​លើ​ភូមិ​សាស្ត្រ។​

បង​ថាច់​សាវី ប្រ​ជា​ជន​នៅ​ភូមិ​ព្រៃ​ជាប់​ ឱ្យ​ដឹង​ដោយ​រីក​រាយ៖ “ពី​មុន​ គ្រួ​សារ​ខ្ញុំ​រស់​នៅ​ក្នុង​ផ្ទះ​ទ្រុឌ​ទ្រោម​ ពេល​ភ្លៀង​ម្តង​ៗ​ទឹក​ស្រក់​មិន​អាច​កេង​បាន។​ ដើម​ឆ្នាំ​២០២៥ ដោយ​បាន​ការ​ឧបត្ថម្ភ​របស់​រដ្ឋ​អំ​ណាច​ គ្រួ​សារ​ខ្ញុំ​មាន​ផ្ទះ​ថ្មី​ ស្អាត​បាត​រឹង​មាំ។​ មាន​ផ្ទះ​ថ្មី​ ខ្ញុំ​ហាក់​ដូច​ជា​មាន​កម្លាំង​ចិត្ត​ក្នុង​ការ​ពល​កម្ម​ សង្ឃឹម​ថា​ សេដ្ឋ​កិច្ច​គ្រួ​សារ​នឹង​មាន​ភាព​ល្អ​ប្រ​សើរ”។​

តាម​ប្រ​សាសន៍​ លោក​ត្រឹង​ទ្រី​វឹង​ ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​ឡាយ​ហ្វា លទ្ធ​ផល​សម្រេច​បាន​ក្នុង​រយៈ​ពេល​កន្លង​ គឺ​អា​ស្រ័យ​ការ​ឯក​ភាព​និង​ប្តេជ្ញា​ចិត្ត​ខ្ពស់​ក្នុង​ទូ​ទាំង​ប្រ​ព័ន្ធ​នយោ​បាយ​និង​ការ​ស្រប​ចិត្ត​ពី​សំ​ណាក់​ប្រ​ជា​ជន។​ ស្ថាន​ភាព​សេដ្ឋ​កិច្ច​-សង្គម​របស់​ឃុំ​ បន្ត​អភិវឌ្ឍ​លំ​នឹង​ ផ្ទៃ​ដី​ដាំ​ដំ​ណាំ​បាន​ពង្រីក​ ហេដ្ឋា​រចនា​សម្ព័ន្ធ​បាន​ពង្រឹង​ គោល​នយោ​បាយ​សុខុមាល​ភាព​បាន​អនុវត្ត​គ្រប់​សព្វ​ទាន់​ពេល។​ ជា​ពិ​សេស​ ការ​ងារ​សន្តិ​សុខ​ការ​ពារ​ប្រ​ទេស​តែង​បាន​ឃុំ​យក​ចិត្ត​ទុក​ដាក់​ ធានា​សន្តិ​សុខ​សណ្តាប់​ធ្នាប់​លើ​ភូមិ​សាស្ត្រ​និង​តំ​បន់​ព្រំ​ដែន​សមុទ្រ៕​

                អត្ថ​បទ​និង​រូប​ថត​៖ ហុង​ទើ-មុនី​

ចែករំលែកអត្ថបទ